Tuesday, February 05, 2013

ឧទ្ធរណ៍​ប្រកាស​​​សាល​ដីកា​​តម្កល់​ទោស​អតីត​មេ​អង្គរក្ស​លោក​ជា ស៊ីម​

វាជារឿងពាលស៊ីពាលសុទ្ធសាធ  មិនមែន​ជាការពង្រឹងច្បាប់នៅកម្ពុជាឡើយ ។ ក្រុម ឈឺ ស៊ីម ដែលមិនទាន់ត្រូវបានចាប់ខ្លួន ត្រៀមខ្លួនសំរាប់ចូលគុកឲ្យហើយទៅ  បើ​មិន​ហ៊ានរើបំរះទេ  ហ៊ុន សែន និងកំទេច​ទាល់តែសូន្យ !
លោក ឈឿន ចាន់ថន ហៅ ម៉ៅ​។រូបថតផា លីណា
Tuesday, 05 February 2013 ប៊ុត រស្មីគង្គា  
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សភា​ព្រហ្ម​ទណ្ឌ នៃ សាលា​ឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​ កុម្ភៈ  ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ដីកា លើ​សំណុំ​រឿង​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ លោក ឈឿន ចាន់ថន ហៅ ម៉ៅ​  និង បាន​សម្រេច​តម្កល់​សេចក្តី​សម្រច​របស់ សាលា​ដំបូង​រាជធានី​ភ្នំពេញ និង តុលាការ​យោធា ទុក​ជា​បាន​ការ និង បាន​ផ្តន្ទា​ទោស លោក ឈឿន ចាន់​ថន ជាប់​ពន្ធនាគារ ចំនួន​សរុប ៣៦ ឆ្នាំ និង  ​ពិន័យ​ជា​ប្រាក់​សរុប​ជាង ៣ លាន​សហរដ្ឋ​អាមេរិក។

លោក​សេង ស៊ី​វុត្ថា ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលា​ឧទ្ធរណ៍ បាន​អាន​សាល​ដីកា កាល​ពី​ព្រឹក​មិញ​ថា៖​«យោង​តាម​សវនាការ សាលា​ឧទ្ទរណ៍ ​យល់​ឃើញ​ថា សេចក្តី​សំរេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង តុលាការ​យោធា​ពិត​ជា​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​ច្បាប់។ ដូច្នេះ សាលា​ឧទ្ទរណ៍​សម្រេច​តម្កល់​សេចក្តី​របស់​សាលា​ជាន់​ក្រោម ទុក​ជា​បាន​ការ​ដដែល»។
លោក​បញ្ជាក់​ថា លោក​ឈឿន ចាន់ថន អាយុ​៤១ ឆ្នាំ អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ ជា​នាយរង​សេនាធិការ​ចម្រុះ​ នៃ​ ​កង​យុទ្ធពល​ខេមរៈភូមិន្ទ ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​តុលាការ​ស៊ីវិល​(សាលា​ដំបូង​រាជធានី​ភ្នំពេញ) ចំនួន ៤ បទ ល្មើស​​ និង តុលាការ​យោធា​ចំនួន​៥ បទ​ល្មើស​ និង ត្រូវ​បាន​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ ចំនួន ៣៦ ឆ្នាំ។ ​
លោក​ពុធ ធាវី មេធាវី​ការពារ​ក្តី ឈឿន ចាន់ថន បាន​មាន​ប្រសាសន៍​ថា៖ សេចក្តី​សំរេច​របស់​សាលា​ឧទ្ទរណ៍​នេះ​ មិន​យុត្តិធម៌ ចំពោះ​កូន​ក្តី​លោក។ លោក​គ្រោង​ប្តឹង​សារទុក្ខ ទៅ តុលាការ​កំពូល​នៅ ពេល​ឆាប់ៗ ខាង​មុខ​នេះ។
លោក​មេធាវី ពុធ ធាវី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«ខ្ញុំ​យល់​ឃើញ​ថា សេចក្តី​សំរេច​របស់​​សាលា​ឧទ្ទរណ៍ ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌​ណាស់​ចំពោះ​កូនក្តី​របស់​ខ្ញុំ។ ហើយ​ខ្ញុំ ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។  ដើម្បី​រក​យុត្តិធម៌​ជូន​កូន​ក្តីខ្ញុំៗ នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ»។
គួរ​បញ្ជាក់​ថា លោក​ឈឿន ចាន់ថន​ ត្រូវ​បាន​តុលាការ​កាត់​ទោស ឲ្យ​ជាប់​ទោស សរុប​ចំនួន ៣៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ជាង ៣ លាន​ នៅឆ្នាំ​២០១២​។​ គាត់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្រ្តី​ប៉េអឹម​កាល​​ពី​ថ្ងៃ​ទី​​១៣ សីហា ឆ្នាំ​២០១១ ​ជា​មួយ​នឹង​អង្គរក្ស​​​របស់​លោក​បីនាក់​ផ្សេង​ទៀត​នៅ​ឯ​លំនៅ​ដ្ឋាន​ប្រណិត​ ​របស់​​លោក​នៅ​​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ​។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន ​ប៉ូលិស រឹបអូស​បានអាវុធ​​ និង​គ្រាប់​រំសេវ​ជា​ច្រើន​​ដែល​រួម​មាន​​កាំ​ភ្លើង​អូកាណូ​១​ដើម​ជា​មួយ​ គ្រាប់​បី​បង់ កាំ​ភ្លើង​ខ្លី​៥​ដើម កាំ​ភ្លើង​អាកា​​១​​ដើម កាំ​ភ្លើង​យន្ត​១​ដើម ជា​មួយ​គ្រាប់​១៤០០​គ្រាប់ និង​សម្លៀក​បំពាក់​យោធា​រាប់​រយ​​ និង​សម្ភារៈ​យោធា​ពាក់​ព័ន្ធ​ច្រើន​ទៀត​នៅ​ក្នុង​លំនៅ​ដ្ឋាន​របស់​លោក​៕

3 comments:

Anonymous said...

ពងក្តអីទេអាអាចម៍។បើមិោនអាចម៍កុំស្អុយ។

Anonymous said...

មុខចឹងទេ មេអង្គរក្សផង។ អាមួយនេះមេខ្មែរក្រហមតើ!

khmer ក្នុងស្រុក said...

@1:58 PM & @ 10:34 PM

៌ឲ្យតែមុខដូចខ្មែរ វាជាប់គុកតែទាំងអស់ហ្នឹង តែបើមុខដូចយួនវិញ ទោះបី
សំឡាប់ប៉ុន្មាន ក៏នៅតែឡើងស័ក្កដែរ។

ខ្មែរអើយខ្មែរ ច្បាស់ជានឹងក្លាយ ទៅជាខ្មោចតែទាំងអស់ហ្នឹង។