Saturday, February 02, 2013

គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​នឹង​លើក​ស្លាក​១ម៉ឺន

ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ
Friday, 01 February 2013 ​វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​តាំង​ស្លាក​សញ្ញា គណបក្ស​ចំនួន​១ម៉ឺន​ផ្ទាំង នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​សមាជិក​របស់​គណបក្ស​នេះ កំពុង​សម្លឹង​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា៖ «​យើង​កំពុង​ធ្វើ​ការ​រួម​គ្នា​លើ​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី ការ​បោះឆ្នោត»។
គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស ជា​គណបក្ស​ប្រឆាំង​ពីរ​ដែល​បង្រួប​បង្រួម​គ្នា​ដើម្បី​បង្កើត​គណបក្ស​ សង្គ្រោះ​ជាតិ​កម្ពុជា បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​សំខាន់ៗ​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការ​បង្រួប​បង្រួម​ផ្លូវ​ការ និង​សម្រាប់​ត្រួសត្រាយ​ឆ្ពោះ​ទៅ​រំលាយ​គណបក្ស​រៀងៗ​ខ្លួន​ឲ្យ​ទៅ​ជា​បក្ស​ ប្រឆាំង​តែ​មួយ​វិញ​នៅ​កម្ពុជា។
លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​មហា​សន្និបាត​របស់​គណបក្ស សិទិ្ធ​មនុស្ស នៅ​ថ្ងៃ​ទី ៦ ខែ​មេសា លោក កឹម សុខា នឹង​ក្លាយ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ជា​ផ្លូវ​ការ៕


1 comment:

Anonymous said...

Prince Norodom Ranaridth and Mr Sam Rainsy betrayed Ex king Norodom Sihanouk at 1993 after win election.

Norodom Sihanouk supposed to be Prime Minister and lead the Cambodia but Norodom Ranaridth and Sam Rainsy betrayed Norodom Sihanouk from leading the country.

Mr Sam Rainsy must remember what had you done to your country and Norodom Sihanouk at 1993 election?

If Ex king Norodom Sihanouk was a leader after 1993 election, Cambodia will not be suffered as today.

Betrayal of Norodom Sihanouk are "Norodom Ranaridth and Mr Sam Rainsy after 1993 election"
Karma of Mr Sam Rainsy and Norodom Sihanouk, they are both serving their karma.