|
ទណ្ឌិតថៃ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃពូន ដែលជាសកម្មជនអាវលឿងថៃ។រូបថតហេង ជីវ័ន |
Friday, 01 February 2013
លាង ផាន់ណារ៉ា
The Phnom Penh Post
ស្ត្រីទណ្ឌិតថៃម្នាក់ ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃពូន ដែលជាសកម្មជនអាវលឿងថៃ ត្រូវបាននាយកដ្ឋានពន្ធនាគារព្រៃស ដោះលែងនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋ។
ការដោះលែងស្រ្តីជនជាតិថៃដែលជាសកម្មជនអាវលឿងរូបនោះ គឺធ្វើឡើងបន្ទាប់ពី មានកិច្ចព្រមព្រៀងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី យ៉ីងឡាក់ នាយករដ្ឋមន្ត្រីថៃ(ជាក្រុមអាវក្រហម) ស្នើសុំដោះលែងស្ត្រីអ្នកទោសថៃម្នាក់ ហើយបន្ធូរបន្ថយទោស ៦ ខែដល់បុរសអ្នកទោសថៃម្នាក់។ នេះបើយោងតាម ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣។
សូមបញ្ជាក់ថា សកម្មជនអាវលឿងថៃទាំងពីរនោះគឺអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និងលោក វីរ៉ា ស៊ុមក្វាមឃីដ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសពីបទឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ និងធ្វើចារកម្ម កាលពីចុងខែធ្នូ ឆ្នាំ២០១០ដោយម្នាក់ ជាប់ទោស ៦ឆ្នាំ និងម្នាក់ទៀតជាប់ទោស ៨ឆ្នាំ។
យោងតាមព្រះរាជក្រឹត្យ ចេញផ្សាយកាលពីសប្តាហ៍មុនក៏បានឲ្យដឹងថា អ្នកទោសចំនួន ៤៩៦នាក់ ក៏នឹងត្រូវបានដោះលែងនាល្ងាចនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាថ្ងៃថ្វាយព្រះភ្លើង បូជាព្រះបរមសព និង នៅពេលព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ នៅវាលព្រះមេរុ។ ក្នុងនោះអ្នកទោស ៤១២ នាក់ ត្រូវលើកលែងទោស ហើយដោះលែង នៅថ្ងៃទី៤កុម្ភៈ និងអ្នកទោស ៨៤ នាក់ ត្រូវបន្ធូរបន្ថយទោស។
1 comment:
សៀមនឹងយួនមានប្រវត្តិជាសត្រូវសួរពូជរបស់ខ្មែរ បែរជាមេខ្មែរឡប់លើកលែងទោស តែរាស្រ្តខ្មែរវិញ ក្លាយជាសត្រូវស៊ីសាច់ហុតឈាមទៅវិញ ឱ!អនិច្ចារ្យកូនខ្មែរ។
Post a Comment