(ថ្ងៃទី 19 កុម្ភៈ 2013, ម៉ោង 05:12:PM) | ដោយ: រតនា CEN
ភ្នំពេញ:
ក្នុងកិច្ចប្រជុំដោយបិទទ្វារជាមួយនឹងប្រមុខការទូតកម្ពុជា
លោកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ
សិទ្ធិមនុស្ស និងការងារ លោក Michael Posner
បានលើកឡើងពីករណីលោកសមរង្ស៊ី និងលោក ម៉ម សូណង់ដូ
ដែលត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា
ពិចារណា ដោះលែងជនជាប់ទោសទាំងពីរ។ ក៏ប៉ុន្តែប្រមុខការទូតកម្ពុជា
បានបដិសេធ។
បន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វារ នៅម៉ោង ៤ រសៀលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បាននាំពាក្យពីលទ្ធផលនៃកិច្ចប្រជុំ ប្រាប់ក្រុមអ្នកកាសែតថា លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានលើកឡើងពីករណីមេដឹកនាំបក្សប្រឆាំង លោក សមរង្ស៊ី និងករណី លោក ម៉ម សូណង់ដូ។ លោកចង់ឲ្យមានការដោះលែងជនទាំងពីរ។
លោក អ៊ុច បូររិទ្ធ បានបន្ថែមថា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ចង់ឃើញការបោះឆ្នោត នៅខែកក្កដាខាងមុខ ធ្វើឡើង ស្របតាមប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវយុត្តិធម៌។ នោះគឺឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ចង់ឃើញវត្តមានរបស់មេបក្សប្រឆាំង លោក សមរង្ស៊ី ចូលរួមការបោះឆ្នោត។
ក៏ប៉ុន្តែលោក អ៊ុច បូររិទ្ធ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចទៅលូកដៃក្នុងប្រព័ន្ធតុលាការបានទេ។ មួយវិញទៀត បើសិនជាមានការដោះលែងជនទាំងពីរនោះ នឹងនាំឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអាណាធិបតេយ្យ មិនមានការគោរពច្បាប់ឡើយ។
សូម រម្លឹកថា លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ មកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បង្ហាញថា នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឧបការី Posner នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្ស សេរីភាពនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
នៅម៉ោង ៥ ល្ងាចនេះ លោកឧបការី Posner នឹងធ្វើសន្និសីទកាសែត នៅស្ថានទូតអាមេរិក អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក រយៈពេលមួយថ្ងៃនៅកម្ពុជា បន្ទាប់ពីលោក បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៕

4 comments:
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការ
បរទេសកម្ពុជា បានឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា
មិនអាចទៅលូកដៃក្នុងប្រព័ន្ធតុលាការបានទេ។
លោកឯងឆ្លើយយ៉ាងនេះ មិនចេះខ្មាស លោកឧបការី Posner ទេឬ? លោកស្មានថា លោកឧបការី
Posner មិនបានដឹងពីតុលាការអាយ៉ងហើយមើល
ទៅ!ពួកអាលោកឯងមិនលូកដៃ ជាមួយតុលាការទេ
តែលោកឯងយកជើងករកូរជាមួយ ដូចជាក្នុងសាលា
ក្ដីខ្មែរក្រហមជាដើម ។ល។ ធ្វើឱ្យដំណើរការកាត់ក្ដី
ត្រូវស្ទះ និងម្ចាស់ជំនួយលែងផ្ដល់ថវិការ។បំណក
ស្រាយលោក ហោណាំហុង មិនត្រឹមត្រូវទាល់តែ
សោះ។
សូមលោក ហោណាំហុង ឆ្លើយឱ្យបានច្បាស់ពី
បុគ្គលក្បត់ជាតិនិងស្នេហាជាតិ បុគ្គលកាត់ដីឬកោះ
ត្រល់ឱ្យយួន និង បុគ្គលបានដកបង្គោលដែលយួន
បានលួចបោះចូលក្នុងទឹកដីយើង តើ បុគ្គល១ណា
ក្បត់ជាតិ មួយណាស្នេហាជាតិ?
This Yuon's slave autocratic government does not understand diploamatic language.
The only language that it can fathom is the "drone language".
@10:47 PM
America can not touch me, even they send 1000 drone.
I will shoot them down with my magic fire, as I shoot
down the late king with my magic fire. too.
All America need is oil, they don't care about the khmer's suffering. If khmer can not fight for itself,
who will?
Post a Comment