Monday, February 04, 2013

ហ៊ុន សែន កខិប កខុប ក្នុង ថ្ងៃ ថ្វាយ​ព្រះ​ភ្លើង ​សម្តេច​តា​

ហ៊ុន សែន ជួបលោក ជា ឈិង​លិ​ន ( Jia Qinglin ) ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រែ្ត​យ៍ នៃ​ការិយាល័យ​នយោបាយ គណៈកម្មាធិការ​ប​ជ្ឈិម​បក្ស កុម្មុយនីស្ត​ចិន​
ហ៊ុន ​សែន ទទួលជួបលោកស្រីនាយករដ្ឋមន្ត្រីថៃ យ៉ីងឡាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣

ហ៊ុន សែន ទទួល​ជួប​ឥស្សរជន​បរទេស មុនពេល​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្តេច​តា​

ថ្ងៃទី 4 កុម្ភៈ 2013 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួប​ជាមួយ​ឥស្សរជន​អ្នកនយោបាយ​បរទេស នៅ​វិមាន​សន្តិភាព​។ ឥស្សរជន​អ្នកនយោបាយ​បរទេស អញ្ជើញ​មក​កម្ពុជា ដើម្បី​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព សម្តេច​តា នៅ​ល្ងាច​ថ្ងៃទី​៤​កុម្ភៈ ឆ្នាំ​២០១៣ នៅ​វាល​ព្រះមេរុ​។​

​ដំបូង​គេ នៅ​ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ជួប​លោក ជា ឈិង​លិ​ន ( Jia Qinglin ) ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រែ្ត​យ៍ នៃ​ការិយាល័យ​នយោបាយ គណៈកម្មាធិការ​ប​ជ្ឈិម​បក្ស កុម្មុយនីស្ត​ចិន​។​


​ទី​២-​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ( Ying Luck Sinawatra ) នាយករដ្ឋមន្ត្រី​ថៃ​។ ទី​៣- ព្រះអង្គម្ចាស់ អាគី​ស៊ី​ណូ ( Akishino ) ព្រះរាជបុត្រ​ទី​២ របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​។ ទី​៤-​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង្ស​ (Thongsing Thammavong) នាយករដ្ឋមន្ត្រី​ឡាវ និង​ទី​៥-​លោក ង្វៀន តាន់​យ៉ុង ( Nguyen Tan Dung ) នាយករដ្ឋមន្ត្រី​វៀតណាម​។

No comments: