Sunday, February 17, 2013

ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ទាហាន​តំបន់​ព្រះវិហារ​ខ្វះ​ទឹក

 បងធំប្រចាំស្រុកខ្មែរ ហ៊ុន សែន
RFA/Uon Chhin
កងទ័ព​ជួរ​មុខ​ឈរ​ជើង​នៅ​លើ​កំពូល​ភ្នំ​ ព្រះវិហារ កំពុង​ត្រង​ទឹក​ដាក់​ប៊ីដុង បង្ហូរ​ចេញ​ពី​អាង​តាម​ទុយោ​តូច​មួយ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រតិកម្ម​ទៅ​នឹង​ព័ត៌មាន​ដែល​ផ្សាយ​ពី​ស្ថានភាព​ខ្វះខាត​ទឹក​ប្រើប្រាស់​ របស់​កង​កម្លាំង​ការពារ​ព្រំដែន​នៅ​លើ​ខ្នង​ភ្នំ​តំបន់​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ខ្មែរ-ថៃ។

ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ បាន​ផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​កង​កម្លាំង​នៅ​ជួរ​មុខ​កំពុង​ខ្វះ​ខាត​ ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ប្រការ​នេះ​ពួក​គាត់​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ជា​ បន្ទាន់។
ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន នៅ​តាម​ព្រំដែន​ខេត្ត​ព្រះវិហារ ក្លាយ​ជា​បញ្ហា​រសើប​មួយ ហើយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅ​ថ្ងៃ​ទី១៦ កុម្ភៈ មាន​ប្រសាសន៍​ថា អ្នក​យក​ព័ត៌មាន​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​នេះ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។
លោក ខៀវ សុភ័គ ទទួល​ស្គាល់​ថា រដូវ​ប្រាំង​នេះ​កង​កម្លាំង​ជួរ​មុខ​ពិត​ជា​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លះ​មែន ប៉ុន្តែ​កង​កម្លាំង​ការពារ​ព្រំដែន​ទាំង​អស់​មិន​មាន​ទឹក​ចិត្ត​រាថយ​ឡើយ។ លោក​បន្ត​ថា ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពី​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​នេះ មិន​បាន​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ទេ ផ្ទុយ​ទៅ​វិញ​អាច​ឲ្យ​បរទេស​ឈ្លាន​ពាន​មើល​ងាយ​ខ្មែរ​ទៅ​វិញ។
លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​នឹង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ខ្វះ​ខាត​ទឹក​នេះ ហើយ​សង្ឃឹម​ថា​ក្រុម​អ្នក​សារព័ត៌មាន​នឹង​អាច​បែង​ចែក​បាន​ច្បាស់ ពី​ព័ត៌មាន​ណា​គួរ​ផ្សាយ និង​មិន​គួរ​ផ្សាយ៖ «យើង​សំណូម​ពរ​ការ​ ផ្សព្វផ្សាយ​ព័ត៌មាន​អ្វី​ក៏ដោយ ចំពោះ​វិស័យ​ការពារ​ជាតិ ត្រូវ​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង។ និយាយ​រួម ក្នុង​កុំ​ហុច​ដង​ដាវ​ឲ្យ​សត្រូវ​ឈ្លាន​ពាន។ ព័ត៌មាន​ហ្នឹង​ត្រូវ​ហើយ តែ​មិន​គួរ​និយាយ​ហ្នឹង វា​ប៉ះពាល់​ដល់​ជាតិ។ យើង​ខិតខំ​ការពារ​ទៀត​ហ្នឹង យើង​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ចំពោះ​ការ​ខ្វះ​ទឹក»
លោក ខៀវ សុភ័គ បន្ត​ថា លោក​ជឿ​ថា​វិទ្យុ​អាស៊ីសេរី ផ្សាយ​ព័ត៌មាន​ពី​ការ​ខ្វះ​ទឹក​នេះ​ពិត​ជាក់ស្តែង តែ​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​គិត​ពី​បញ្ហា​ជាតិ​ជា​ចំបង​សិន។
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពី​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ការពារ​ព្រំដែន​នេះ ជា​ការ​ដាស់​តឿន​ឲ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​បាន​ដឹង​ពី​ចំណុច​អសកម្ម​ទាំង​ ឡាយ​ដែល​កើត​មាន ដើម្បី​រក​ដំណោះស្រាយ។ លោក​បន្ត​ថា បើ​រាជ​រដ្ឋាភិបាល​ចង់​ពន្យល់​បន្ថែម​ទៀត​ពី​រឿង​ទ័ព​ខ្វះ​ខាត​ទឹក​នាំ​ឲ្យ​ ប៉ះពាល់​សន្តិសុខ​ជាតិ​នោះ អាច​ចេញ​សេចក្តី​ប្រកាស​ពន្យល់​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​បាន តែ​អ្វី​ដែល​សំខាន់ គឺ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កង​កម្លាំង​ជា​មុន​សិន។
លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​ហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​វិញ​ទេ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ទាំង​មូល៖ «បាន ​ន័យ​ថា បើ​សិន​ជា​ទ័ព​យើង​អត់​មាន​ទឹក​មាន​អី​មែន ឬ​មួយ​មាន​បញ្ហា​មួយ​ចំនួន​គាត់​ចង់​លើក​ឡើង ត្រូវ​បាន​គេ​រារាំង​ទៅ​វិញ វា​ប៉ះពាល់​ច្រើន​ណាស់ ប៉ះពាល់​អ្នក​សារព័ត៌មាន​ផង ប៉ះពាល់​ការ​ការពារ​ជាតិ​ផង ប៉ះពាល់​ប្រទេស​យើង​ក្នុង​ការ​លើក​តម្កើង​រក​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​ ជូន​ប្រជាពលរដ្ឋ​ផង»
លោក អ៊ូ វីរៈ បញ្ជាក់​ថា សារព័ត៌មាន​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផល​ ប្រយោជន៍​ជាតិ​ផល​ប្រយោជន៍​សង្គម ហើយ​សារព័ត៌មាន​ជា​ដៃគូ​ល្អ​បំផុត​របស់​អាជ្ញាធរ​ថ្នាក់​លើ ក្នុង​ការ​ស្វែង​រក​ចន្លោះ​ប្រហោង​ទាំង​ឡាយ​ដែល​ខ្លួន​មិន​ទាន់​បាន​ដឹង ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ប្រជាពលរដ្ឋ។
ទាក់​ទង​នឹង​បញ្ហា​នេះ កង​កម្លាំង​ប្រចាំ​ការ​នៅ​ព្រំដែន​ព្រះវិហារ ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កងទ័ព និង​នគរបាល​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បញ្ហា​ខ្វះ​ទឹក មាន​ពេល​ខ្លះ​កង​កម្លាំង​នៅ​តំបន់​នោះ​ក្នុង​រយៈពេល ២ ឬ ៣​ថ្ងៃ ទើប​ងូត​ទឹក​ម្តង ឬ​ត្រឹម​ក្រមា​ជ្រលក់​ទឹក​ដើម្បី​ជូត​ខ្លួន​ប៉ុណ្ណោះ។ ហើយ​ដើម​ហេតុ​នាំ​ឲ្យ​ខ្វះ​ទឹក អាច​បណ្ដាល​មក​ពី​ទុយោ​បូម​ទឹក​សម្រាប់​បូម​ទឹក​ឡើង​ភ្នំ​ត្រូវ​ភ្លើង​ព្រៃ​ ឆេះ​បំផ្លាញ និង​គួប​ផ្សំ​ម៉ាស៊ីន​បូម​ទឹក​ខូច ទើប​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។
ប៉ុន្តែ​ទាំង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សុទ្ធ​តែ​បាន​សន្យា​ថា​រាជ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​រឿង​ខ្វះ​ទឹក​នេះ​ជា​ បន្ទាន់។ អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ថា រាជ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន និង​លើក​ទឹក​ចិត្ត​កងទ័ព វា​ប្រសើរ​ជាង​បិទ​បាំង​ព័ត៌មាន ឬ​ហាម​មិន​ឲ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​រួច​ទៅ​ ហើយ​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

Khieu Sopheak is a typical Cambodian official who makes a big deal about the RFA report on lack of water experienced by the RCAF in the Preah Vihear Temple and its surrounding areas.

The report does not reveal anything that the Thais have not yet known. Thai Intelligence must have known about that problem long before the soldiers made the complaints to RFA.

If Khieu Sopheak truly worried about national security as a result of RFA broadcasting of the problem, he should have made sure that such an embarrassing problem did not happen in the first place.

Now he and his colleagues in the government have to do something which they should have done way back. Most of Hun Sen's officials including the PM himself are not fit for the job. I admire those soldiers who put their lives on the line to defend the country for these idiotic officials in Phnom Penh who care more for their dogs than them. After all, doesn't Cambodia belong to them as well?

These idiots in Phnom Penh forget that the soldiers have much less to lose if things go wrong.

As usual, stupidity is the norm in the Kingdom of Wonder.

Hun Sen should be worried since he is surrounded by officials who can only suppress their own people, but are incompetent and no match to those of the neighbouring countries.

Pissed Off

Anonymous said...

ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេអបគមន៍, ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!

Anonymous said...

*****

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

Anything true is the truth. It's government fault that has no ability to solve the difficulty of our military livelihood. You guys high officials never acknowledged your weakness. Shame on you.

Anonymous said...

-សម្ដេចតេជោ ឧបត្ថម្ភទឹកប្រាក់ ៨ម៉ឺនដុល្លារ សម្រាប់ព្រឹតិ្តការណ៍ បាល់ទាត់ Hun Sen Cup ឆ្នាំ២០១៣


-សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្លូវបេតុង មួយខ្សែតម្លៃ ជាង ៤០ម៉ឺនដុល្លារ នៅក្នុងឃុំឈើខ្មៅ


Where does Hun Sen get this money from? Is it own money or it's the government's?

-If it his money, how doe he get it from?

- If it's government's money, it's wrong to give him so much credits

- And if he has so much money for has pet projects or to buy his popularity, why he neglects to buy or fix the broken water pump (s) for the soldiers who put their live to protect the country and his ass?



Baay Kdaing

Anonymous said...

KHIEV SOPHEAK NOT AFRAID THIS NEWS TO THAI SPY...BUT HIS AFRAID THIS NEWS WITH HUN SEN and HUN MANETH.
*HUN SEN SHOULD CHECK THIS MATTER AND SAPP AH DEIK,AH DARA,.. Because they busy with girls,karaok and SOLD KRO GNOUNG to yournS*/.
DAM BANG KRO GNOUNG

Anonymous said...

ខ្មោចក្នុងអោយដៃទើប អាសុីសេរីដឹង ដូច្នេះកុំបន្ទោសគេ បើយើងអត់សមត្ថភាពមែន ។
គួរតែដឹងគុណអាសុីសេរីវិញ
ល្អជាងព្រោះជួយប្រាប់កុំនាំអោយមានបញ្ហាធ្ងន់ជាងនឹងទៅទៀត ។

Anonymous said...

Look at ah BAT PSAR Hun Sen smoking. Ah Kvack niss is a lowest class below hell.