ការអនុញ្ញាត្តឲ្យលោក សម រង្ស៊ី ចូលស្រុក និង ការដោះលែងលោក ម៉ម សូណង់ដូ អាចនាំឲ្យ កម្ពុជាក្លាយជាប្រទេសអនាធិប តេយ្យមែនទេ ?
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មំ
(ថ្ងៃទី 19 កុម្ភៈ 2013, ម៉ោង 07:28:PM) | ដោយ: រតនា CEN
ភ្នំពេញ:
លោក michael posner ឧបការី
រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ
សិទ្ធិមនុស្សនិងការងារ កាលពីម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣
ជួប ជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
បន្ទាប់ពីជំនួបនោះ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កិច្ចពិភាក្សារវាលលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយលោក michael posner ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានផ្តោតសំខាន់ទៅលើស្ថាន ភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
លោកអ៊ុច បូររិទ្ធ បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងកិច្ចពិភាក្សានៅដែរ ភាគីអាមេរិក បានទទួលស្គាល់នៅការរីកចំរើន នៅកម្ពុជា ក៏ដូចជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យមានការរីកចំរើនល្អប្រសើរ លើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងបញ្ហាគោរពសិទ្ធិមនុស្ស ។ ដោយឡែកនៅក្នុងកិច្ចពិភាក្សានោះផងដែរ លោក michael posner ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានលើកឡើងនូវករណីចំនួនពីរសំខាន់ គឺ ករណីលោកសម រង្ស៊ី និងករណីលោកម៉ម សូណង់ដូ ដែលចំណុចនេះភាគីអាមេរិកនោះ គឺចង់ឃើញ នៅពេលបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ នៅកម្ពុជា មានការចូលរួម ពីសំណាក់ លោកសម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង ហើយភាគីអាមេរិកក៏លើកយកមកពិភាក្សាផងដែរ ករណីលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលមានការផ្សព្វផ្សាយទូលំទូលាយ ពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានតុលាការប្រទេសកម្ពុជា កាត់ទោស ពីបទអុជអាលប្រជាជន ឲ្យធ្វើការផ្តាច់ខ្លួន ដោយបង្កើតជាតំបន់អប្បគមន៍ និង អុជអាលប្រជាជនឲ្យមានការកាន់កាប់ដីធ្លីរបស់រដ្ឋ។ លោកអ៊ុច បូររិទ្ធ បានមានប្រសាសន៍បន្តថា នៅក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានធ្វើការបកស្រាយបំភ្លឺទៅកាន់ភាគីអាមេរិក ដែលយល់ថា ដើម្បីឲ្យ មានលទ្ធិប្រជាធិបតេយ្យ កាន់តែល្អ ការគោរពសិទ្ធិមនុស្ស កាន់តែប្រសើរ គួរតែឲ្យមានវត្តមាន នៃការវិលត្រឡប់របស់លោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រ ឆ្នាំ២០១៣។ លោករដ្ឋលេខាធិការបានមានប្រសាសន៍បន្តថា ភាគីអាមេរិកក៏បានផ្សាភា្ជប់ផងដែរ ទៅនិងការវិនិច្ឆ័យ ទស្សនៈរបស់រដ្ឋាភិបាលអាមេរិក និងព្រឹទ្ធសភាអាមេរិក ដែលថារដ្ឋាភិបាលកម្ពុជា បានដាក់ទោសក៏ដូចជាការកាត់ទោសម៉ម សូណង់ដូ និងសម រង្ស៊ី នោះថា វាដូចជាមានលក្ខណៈនយោបាយ។
លោក រដ្ឋលេខាធិការបានបន្តថា ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្រាយបញ្ជាក់ប្រាប់ដល់ភាគីអាមេរិកវិញថា ការកាត់ទោសក៍ដូចជា ការដាក់ទណ្ឌកម្មដោយតុលាការ ទៅលើលោកសម រង្ស៊ី និង លោកម៉ម សូណង់ដូ មិនមែនកាត់ទោសលើបុគ្គលដែលបំពេញសកម្មភាពការងារក្នុងក្របខ័ណ្ឌ ការងារលទ្ធិប្រជាធិបតេយ្យ ឬមួយការងារទាមទារដើម្បីការគោរពសិទ្ធិមនុស្សទេ ប៉ុន្តែការកាត់ទោសជាបុគ្គលម្នាក់ដែលប្រព្រឹត្តខុសច្បាប់។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា “លោករង្ស៊ី ទៅដកបង្គោល ព្រំប្រទល់ដែលជាបង្គោលបោះដោយក្រុមការងារចំរុះ រវាងវៀតណាម និងកម្ពុជា ដើម្បីកំណត់ជាបឋម ជាគោលសម្រាប់ធ្វការវាស់វែង ព្រំប្រទល់ រវាងប្រទេសទាំងពីរ មិនត្រឹមតែប៉ុណ្ណឹងទេ លោកសម រង្ស៊ី ថែមទាំងបំភ្លៃ និងក្លែងផែនទីមិនពិតប្រាកដមួយ ឲ្យមានការយល់ច្រឡំវៃប្រហារលើរដ្ឋាភិបាលថា រដ្ឋាភិបាលលក់ដីឲ្យទៅបរទេស”។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តើគណៈប្រតិភូ អាមេរិក ដែលលើកឡើងថាការគោរពសិទ្ធិក៏ដូចជាប្រជាធិបតេយ្យ ចំពោះបុគ្គលម្នាក់ដែលរំលោភច្បាប់ នៅកម្ពុជាមានច្បាប់ ដូច្នេះនរណាក៏ដោយ ត្រូវតែគោរពច្បាប់មិនអាចនៅលើច្បាប់បានទេ ទោះជាអ្នកនយោបាយ ទោះជាអ្នករកស៊ី ទោះជាមន្ត្រីក៏ដោយត្រូវតែគោរពច្បាប់ ចំបោះបុគ្គលសម រង្ស៊ី តែម្នាក់ដែលបាន ប្រព្រឹត្តនៅអំពើដែលប៉ះពាល់ ដល់ផលប្រយោជន៍របស់រដ្ឋ ផ្ទុយច្បាប់ រំលោភលើច្បាប់។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកជាសំណួរថា ជាការគួរឲ្យឆ្ងល់ដែរ ថាយើងតែងតែនិយាយទាមទារឲ្យកម្ពុជា មិនជ្រៀតជ្រែកចូលទៅកិច្ចការឯករាជ្យភាព របស់តុលាការ ឥឡូវនេះ គេមកទាមទារឲ្យយើងដោះលែង សម រង្ស៊ី ដើម្បីរួចខ្លួនចូលមកបោះឆ្នោត ហើយកាតព្វកិច្ច ដាក់ទោស នោះជាការងាររបស់តុលាការ វាមិនមែនកាតព្វកិច្ចសមត្ថកិច្ច របស់រាជរដ្ឋាភិបាលទេ ចឹងនៅពេលដែល គេទាមទារឲ្យយើងដោះលែងសម រង្ស៊ី ដើម្បីចូលរួមការបោះឆ្នោត បានន័យថា សហរដ្ឋអាមេរិក កំពុងតែទាមទារឲ្យកម្ពុជាជ្រៀតជ្រែកចូលទៅកិច្ចការផ្ទៃក្នុងរបស់ តុលាការ?
ចំពោះករណីលោកម៉ម សូណង់ដូ ក៏ដូចគ្នាបញ្ហាដែលតុលាការបានកាត់ទោសគាត់ គឺដោយសារតែមានភ័ស្តុតាងច្បាស់លាស់ មានកស្សិណសាក្សី រួមទាំងសមាជិកសមាជិកា របស់លោកសូ ណង់ដូ បានចូលមកឆ្លើយសារភាព និងភ័ស្តុតាងច្បាស់លាស់ប្រជាជននៅមូលដ្ឋាន ហើយតុលាការ ធ្វើការកាត់ទោសទៅតាមអ្វីដែលជាភាពពិត នៃការប្រព្រឹត្តបទល្មើសរបស់លោកម៉ម សូណង់ដូ ក្នុងករណីហ្នឹងលោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ ថាតើករណីទាំងពីរនាក់ជាអ្នកដែលបានរំលោភលើច្បាប់ អ្នកដែលទទួលបានការកាត់ទោសដោយតុលាការ ចឹងក្នុងករណីសហរដ្ឋអាមេរិកបានស្នើឲ្យដោះលែងអ្នកទាំងពីរនោះ វាជាករណីមួយដែលទាមទារឲ្យកម្ពុជារំលោភច្បាប់ខ្លួនឯង ជ្រៀតជ្រែក ចូលកិច្ចការតុលាការ ឬយ៉ាងម៉េច? ដៃម្ខាងឲ្យយើងគោរពច្បាប់ ដៃម្ខាងឲ្យយើងគោរពឯករាជ្យតុលាការ ប៉ុន្តែដៃម្ខាងទៀតទាមទារឲ្យយើងជ្រៀតជ្រែកកិច្ចការតុលាការ ទាមទារឲ្យកម្ពុជា រំលោភលើច្បាប់ ខ្លួនឯងតើគេចង់បានអីនេះជាបញ្ហា ?
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់ភាគីអាមេរិកទៀតថា លទ្ធិប្រជាធិបតេយ្យក៏ដោយ សិទ្ធិមនុស្សក៏ដោយ លទ្ធិប្រជាធិបតេយ្យ វាជាបញ្ហាដែលវានៅក្នុងក្របខ័ណ្ឌច្បាប់បើមិននៅក្នុងក្របខ័ណ្ឌ ច្បាប់ទេ វាទៅជាអណាធិបតេយ្យ កម្ពុជាយល់ថា ការអនុវត្តច្បាប់ជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាការបង្រឹងនូវការគោរពសិទ្ធិមនុស្ស បើសិនណាគ្មានការគោរពច្បាប់ដូចដែលគេទាមទារឲ្យយើងដោះលែងអ្នកដែល ជាប់ទោស ដូចដែលគេទាមទារឲ្យយើងដោះលែងសម រង្ស៊ី និងម៉ម សូណងដូ នោះជាការទាមទារឲ្យយើងបង្កឲ្យមានភាពអណាធិបតេយ្យ ដែលកម្ពុជាមិនអាចធ្វើទៅបានទេ ក្នុងជាប្រទេសមានអធិបតេយ្យជាតិ មានឯករាជ្យភាពរបស់ខ្លួន កម្ពុជាមិនព្រមតាមការទាមទារ ដែលនាំឲ្យកម្ពុជាឈានទៅរកលទ្ធិអនាធិបតេយ្យមួយ ដែលគ្មានការគោរពច្បាប់ត្រឹមត្រូវនោះទេ៕

3 comments:
It was a laughable response from Mr. Hor. He is again yanking Uncle Sam's jewels.
ឱ! លោក ហោណាំហុង ឬ មេគុកបឹងត្របែក អើយ និយាយខ្មែរប៉ៃឡាំៗ មិនទាំងច្បាស់ផង
គ្មានអ្នកណាគេជឿទៅលើការភូតភរបោកប្រាស របស់លោកទេ!
Don't worry, he'll get soon the heart attack because of his aging. Did anyone heard that the Khmer Rouge had designated the United States as a paper tiger. Now this paper tiger is coming back. So we're just waiting how many the patience that this paper tiger still has!! Incidentally, Hor 5 Hong had many Khmers blood in his hands!
Post a Comment