Wednesday, February 13, 2013
លោក សម រង្ស៊ី ស្វែងរកការផ្សះផ្សាបង្រួបបង្រួមជាតិដើម្បីការពារបូរណភាពទឹកដីឲ្យរួចផុតពីការហែកហួររបស់សៀមនិងយួន
February 11, 2013
By មនសិការ ខ្មែរ
ទឹកដីខ្មែរជាដែនដីសុវណ្ណភូមិ សម្បូរទៅដោយភោគផលធម្មជាតិ និងមានសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លា ព្រោះទីតាំងភូមិសាស្ត្ររបស់កម្ពុជា ស្ថិតនៅលើពំនើងផ្នត់ចាស់ដែលផុសចេញពីបាតសមុទ្រដែលប្រទេសនានាចង់បាន ដូចជាសៀមនិងយួនជាដើមបានប្រជែងគ្នាលើកទ័ពចូលកាន់កាប់ទឹក ដីខ្មែររាប់សតវត្សរ៍មកហើយ។ ប៉ុន្តែកម្លាំងខ្មែរស្នេហាជាតិ និងព្រះមហា ក្សត្រខ្មែរ កាលពីសម័យមុនៗមិនដែលចុះញ៉មចំពោះអំពើឈ្លានពានរបស់បរទេសនោះទេ តែងតែទប់ទល់វាយបកវិញដោយអស់ពីសមត្ថភាព ហើយព្រះមហាក្សត្រខ្មែរដែលបានបន្សល់ទុកនូវព្រះរាជបណ្តាំសម្រាប់កូនចៅខ្មែរជំនាន់ក្រោយសំខាន់ជាងគេនោះ គឺព្រះបាទអង្គឌួងដែលព្រះអង្គបានទូន្មាន កូនចៅខ្មែរជំនាន់ក្រោយឲ្យតស៊ូរើបម្រះប្រឆាំងអំពើឈ្លានពានរបស់ យួន សៀម ដែលជាបច្ចាមិត្តសួពូជ ចង់លេបត្របាក់ទឹកដីខ្មែរ ហើយទឹក ដីផ្នែកខ្លះរបស់កម្ពុជាដែលសៀម និងយួនត្រួតត្រាគ្រប់គ្រងពេលយើងគ្មានលទ្ធភាពដណ្តើមកាន់កាប់ មកវិញ យើងសុខចិត្តអត់ធ្មត់និងរង់ចាំឱកាសដើម្បីរំដោះទឹកដីយើងមកវិញឲ្យខាងតែបាន។
ប្រទេសកម្ពុជាបានវិនាសហិនហោច ហើយដែនដីកាន់តែរួមតូចទៅៗដោយសារមហិច្ឆតានិងឧបាយ កលរបស់ប្រទេសក្បែរខាងក្នុងការញុះញង់ឲ្យខ្មែរបែកបាក់សាមគ្គីភាព ផ្ទៃក្នុងចុះទន់ខ្សោយ ហើយបរទេស ក៏ចាប់ផ្តើមយាយីលើកទ័ពមកវាយ ប្រហារដណ្តើមយកទឹកដីខ្មែរ ទៅដាក់ជាចំណុះរបស់ពួកគេហើយមានតែយុទ្ធសាស្ត្របង្រួបបង្រួមផ្សះផ្សាជាតិ បង្កើតឲ្យមានកម្លាំងជាតិពិតប្រាកដមួយប៉ុណ្ណោះ ទើប អាចទប់ទល់ចំពោះមហិច្ឆតានិងឧបាយកលរបស់បរទេសជិតខាង ដែលយាយីឈ្លានពានទឹកដីខ្មែរ។ រឿងសំខាន់បំផុតនោះបញ្ហាឯកភាព ផ្ទៃក្នុងតាមគោលនយោបាយផ្សះផ្សាជាតិ គឺជាផ្លូវដ៏សំខាន់ក្នុងការបញ្ចប់នយោបាយទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី ដែលគេឃើញថាជាវប្បធម៌សងសឹកកាប់សម្លាប់ជាតិសាសន៍ឯង តាមការពង្វក់របស់បរទេសជិតខាង ហើយលោកប្រធាន សម រង្ស៊ី នៅតែជាឥស្សរជនដ៏ឆ្នើមជាងគេ ក្នុងការបំពេញបេសកកម្មក្នុងការបម្រើជាតិមាតុភូមិ ការពារបូរណភាពទឹក ដីខ្មែរតាមព្រះរាជសកម្មភាពដ៏មាន តម្លៃ និងគួរឲ្យគោរពរបស់ព្រះម ហាក្សត្រខ្មែរជំនាន់មុន។
សម្តេចព្រះនរោត្តម សីហនុ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ មិនដែលចុះញ៉មចំពោះអំពើឈ្លានពានរបស់បរទេសនោះទេ បើទោះបីជា ប្រទេសកម្ពុជាចុះទន់ខ្សោយក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ក៏សម្តេចព្រះនរោត្តម សីហនុ នៅតែអង់អាចក្លា ហានបង្កើតចលនាតស៊ូតាមព្រំប្រទល់ដែន ដើម្បីបណ្តេញយួនឈ្លានពានរហូតទទួលបានជោគជ័យហើយ បង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយនាំយកសេចក្តីសុខសន្តិភាព លទ្ធិប្រ ជាធិបតេយ្យ ការផ្លាស់ប្តូរជីវភាពថ្មី និងភាពសម្បូរសប្បាយមកជូនប្រជារាស្ត្រខ្មែរគ្រប់ៗរូប។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានតម្លៃខ្លាំងណាស់ក្នុងការលុបចោលសន្ធិសញ្ញាខុសច្បាប់ ដែលយួនបានធ្វើជាមួយរដ្ឋាភិបាលសា ធារណប្រជាមានិតកម្ពុជា ដែលជា ចំណុះរបស់យួន ហើយជានិច្ចជាកាលតាមរយៈសារនយោបាយ សម្តេចព្រះនរោត្តម សីហនុ បានទាមទារដាច់ខាតឲ្យយួននិងសៀម គោរពស្មារតីកិច្ចព្រមព្រៀងសន្តិ ភាពក្រុងប៉ារីស និងភាពមិនអាចរំលោភបំពានបានរបស់កម្ពុជា។ ការងារដែលសម្តេចព្រះនរោត្តម សីហនុ បានធ្វើមុនគេបង្អស់ក្រោយការបោះឆ្នោត ថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតឲ្យមានព្រះ រាជាណាចក្រកម្ពុជា ក្នុងសករាជថ្មី មួយទៀតគឺ ព្រះអង្គបានសុំឲ្យមេដឹកនាំខ្មែរគិតគូរពីបញ្ហាបូរណភាពទឹកដី ដែលត្រូវប្រទេសជិតខាងរំលោភបំពាន។
ដោយសារតែប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិផ្ទៃក្នុងគេសង្កេតឃើញ សៀមនិងយួន បានប្រើគ្រប់ឧបាយ កលក្នុងការឈ្លានពានទឹកដីខ្មែរជា ពិសេសក្នុងរាជរបស់ព្រះបាទនរោត្តម មានការហែកហួរដណ្តើមទឹកដីខ្មែរខ្លាំងជាងគេ។ព្រះអង្គម្ចាស់នរោត្តម ទ្រង់បានប្រសូតិនៅថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ១៨៣៦ នៅមង្គលបុរី ដែលមានព្រះបិតាព្រះនាមឌួង និងព្រះមាតាព្រះនាម ប៉ែន ឈ្មោះដើមរបស់ព្រះអង្គគឺ ច្រឡឹងនិងវតី។ ព្រះអង្គបានរាជាភិសេកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ មាននាមនរោត្តម ហើយ ព្រះអង្គបានចូលទិវង្គតនៅថ្ងៃអា ទិត្យ ទី៤ ខែមេសា ឆ្នាំ១៩០៤ក្នុង ព្រះជន្មាយុ៦៨ព្រះវស្សា ដែលពិ ធីបុណ្យឈាបនកិច្ច បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩០៦ ដែលមានមរណនាមសុវណ្ណកោដ្ឋ។ រជ្ជកាលរបស់ព្រះបាទនរោត្តម គឺជាពេលដែលកម្ពុជាឆ្លងកាត់វិបត្តិឈ្លានពានដ៏ធ្ងន់ធ្ងរពីសំណាក់សៀម និងយួន ដែលតម្រូវឲ្យស្តេចខ្មែរស្វែងរកអ្នកស្រោចស្រង់ គឺយល់ព្រមដាក់ខ្លួនក្រោមអាណាព្យាបាល របស់បារាំង តាមរយៈសន្ធិសញ្ញាចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។
កាលពីដើមរជ្ជកាលរបស់ព្រះបាទនរោត្តម គេសង្កេតឃើញខ្មែរនៅកម្ពុជាក្រោមបានបន្តយុទ្ធនាការ តស៊ូប្រឆាំងចំពោះអំពើឈ្លានពានរបស់យួន យ៉ាងខ្លាំងក្លាដូចជានៅឆ្នាំ ១៨៥៩ពួកយួនបានរៀបចំគម្រោង ការថ្មីហើយបានទាក់ទាញពួកចាម ដែលភៀសខ្លួនទៅកាន់ខេត្តមាត់ជ្រូកឲ្យចូលដៃជាមួយយួន។ ដូច្នេះខ្មែរនៅកម្ពុជាក្រោម ត្រូវបះបោរតស៊ូសាជាថ្មីដោយមានលោកសេនា សួស និងបក្ខពួកដែលជាអ្នកស្នេហា ជាតិបានក្រោកឡើងប្រយុទ្ធជាមួយ យួននៅចំណុចម ហាទប់ និងចំ ណុចចុងបល្ល័ង្គ ក្នុងខេត្តឃ្លាំង។ ក្នុងរយៈពេល៣ឆ្នាំ នៃការតស៊ូខាងខ្មែរតែងតែទទួលបានជោគជ័យជានិច្ច ប៉ុន្តែជាអកុសលនៅទីបំផុតលោកសេនា សួស ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួកចាម ដែលចុះចូលជាមួយយួន។
តមកទៀតនៅឆ្នាំ១៨៦០ មាន បងប្អូន២នាក់ឈ្មោះ សេនា ទានិង សេនា មន បានក្រោកឡើងជាមួយយួនម្តងទៀតនៅលំពួយ៉ា ក្នុងខេត្តឃ្លាំងដដែល ហើយពីដំបូងទ័ពខ្មែរ ទន់ដៃជាងបានបង្ខំចិត្តដកថយចូល ទៅកាន់ខេត្តពលលាវ នៅតំបន់ត្រខា។ ក្រោយមកសេនា ទា និងសេនា មន ទទួលបានជោគជ័យវិញ ហើយដេញតាមកម្ចាត់ទ័ពយួនរហូត ដល់ពាមពលលាវ ប៉ុន្តែនៅទី នោះយួនមានទ័ពជំនួយមកជួយ ហើយសេនាទា ក៏ត្រូវទទួលមរណភាពដោយត្រូវគ្រាប់កាំភ្លើងរបស់ពួកជ្វា ទើបគេនាំសពរបស់សេនា ទា ទៅកប់នៅក្បែរវត្តខ្វែងបបែលក្នុងភូមិ ហ៊ីងហួយ រហូតដល់សព្វថ្ងៃ។
រហូតដល់ឆ្នាំ ១៨៦១-១៨៦២ មានអំពើប៉ះបោររបស់ព្រះអង្គស៊ីវត្ថា ដែលកាលនោះអ្នកប្រវត្តិសាស្ត្រ បានសរសេរថា ទោះបីជាព្រះបាទ នរោត្តម បានទទួលរាក់ទាក់ និងទទួលទំនុកបំរុងយ៉ាងណាក៏ដោយ ក៏ព្រះអង្គ មិនអាចបំបាត់ឲ្យអស់នូវភាពច្រណែនរបស់ព្រះអនុជបាន ដែរហើយមិនមានហេតុផលអ្វីសម រម្យផង ព្រះអង្គម្ចាស់ ស៊ីវត្ថា គិតថាព្រះរៀមរបស់ព្រះអង្គទាំង២ គឺនរោត្តម និងស៊ីសុវត្ថិ មិនត្រូវមាន សិទ្ធិឡើងសោយរាជ្យជាដាច់ខាត។ ម្លេ៉ាះហើយព្រះអង្គម្ចាស់ ស៊ីវត្ថា បានបញ្ចេញអាកប្បករិយារឹងរូស មិនស្តាប់បង្គាប់ព្រះរៀមមិន ឡើងគាល់ព្រះរៀម ហើយបានបាត់ខ្លួនពី រាជធានីនៅឆ្នាំ១៨៦១។ បន្ទាប់មក មានសង្គ្រាមច្បាំងគ្នាក្នុងស្រុកកើតឡើងសាជាថ្មី មិនបានយូរប៉ុន្មានផង ព្រះអង្គស៊ីវត្ថា បានភៀសព្រះកាយទៅកាន់ប្រទេសសៀម ជាមួយព្រះ អនុជ ព្រះនាម សិរីវង្ស។
បើទោះបីជាព្រះអង្គម្ចាស់ ស៊ីវត្ថា បានចាកចេញទៅកាន់ប្រទេសសៀមហើយក៏ដោយ ក៏ចម្បាំងក្នុង ស្រុកមិនទាន់ចប់ ដោយសារតែបក្ខ ពួករបស់ព្រះអង្គ គឺ ស្នងសូរ និងកំ ហែងយុទ្ធា ដែលឯកសារខ្លះគេហៅ ថាមនោកែវ បានបន្តសកម្មភាពបះ បោរច្បាំងជាមួយរាជការតទៅទៀត ហើយមេទ័ពទាំង២នេះបានទៅបំបះ បំបោររាស្ត្រនៅតំបន់បាភ្នំ និងស្វាយ រៀងឯពួកចៅហ្វាយខេត្តនៅតំបន់នោះចុះចូលសឹងទាំងអស់។ ដោយមានកម្លាំងកាន់តែខ្លាំងស្នងសូរនិង កំហែងយុទ្ធាបានវាយចូលកាន់កាប់ យករាជធានីភ្នំពេញហើយនៅពេល នោះដោយពុំមានទ័ពគ្រប់គ្រាន់ព្រះ បាទនរោត្តមបានភៀសព្រះកាយទៅ គង់ប្រថាប់នៅក្នុងទឹកដីខេត្តបាត់ដំបងមួយរយៈពេលសិន។
នៅទីបំផុតរាជធានីឧដុង្គក៏ត្រូវបានក្រុមប៉ះបោរដណ្តើមយកទៀត ប៉ុន្តែពួកចាមជ្វាដែលបានរត់ ទៅកាន់ខេត្តមាត់ជ្រូក ពីពេលមុន បានសុំសម្តេចនរោត្តម ធ្វើការរាជ ការថ្វាយហើយបានប្រយុទ្ធជាមួយ ក្រុមបះបោរវិញ។ បន្ទាប់មកព្រះចៅ សៀមបានយាងសម្តេចព្រះ នរោត្តម ទៅកាន់បាងកកដែលពេលនោះក៏ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅ ត្រើយខាងកើត ហើយជោគជ័យបានទៅខាងទ័ពរបស់ព្រះនរោត្តម ទើបព្រះអង្គយាងចូលទៅក្នុងប្រ ទេសវិញនៅខែមីនា ឆ្នាំ១៨៦២។ រហូតដល់ខែតុលា ឆ្នាំដដែលយុទ្ធា ត្រូវបានសម្លាប់ឯ ស្នងសូរ ត្រូវរងរបូួសបានភៀសខ្លួនទៅស្រុកក្រោម ទៅពឹងមេទ័ពបារាំងនៅរោងដំរីដែល ពេលនោះបារាំងក៏ចាប់យកទៅដាក់ គុកងងឹតឯកោះដាច់ស្រយាលហើយ វិបត្តិក្នុងរាជវង្សត្រូវបានដោះស្រាយ ចប់តាំងពីពេលនោះមក។
យ៉ាងណាក៏ដោយសៀម និង យួន ដែលមានមហិច្ឆតាលេបត្រ បាក់ឈ្លានពានទឹកដីខ្មែរ បានបន្តបញ្ជូនទ័ពចូលលុកលុយឈ្លានពាន ទឹកដីខ្មែរកាន់តែខ្លាំងឡើងៗ ហើយសម័យនោះប្រទេសកម្ពុជា ទើបតែបញ្ចប់សង្គ្រាមស៊ីវិល មានភាពទន់ខ្សោយខ្លាំងណាស់ មិនអាចតតាំងចំពោះអំពើឈ្លានពានរបស់សៀម និងយួនបានទេទើប បង្ខំចិត្តឲ្យព្រះមហាក្សត្រខ្មែរទទួលយកអាណាព្យាបាលរបស់បារាំង ដែលជាហេតុផលមួយអាចទប់ទល់ចំពោះអំពើឈ្លានពានរបស់ប្រទេសជិតខាង។ ពួកបារាំងដែលបានធ្វើអាណាព្យាបាលលើប្រទេសកម្ពុជាអស់រយៈពេលជិត ១សត វត្សរ៍ បានគាបសង្កត់ធ្វើបាបខ្មែរ និងបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិខ្មែរជាច្រើន ទើបសម្តេចព្រះនរោត្តម សីហនុ ដឹកនាំយុទ្ធនាការទាមទារឯករាជ្យពីបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបន្តដឹកនាំប្រទេសកម្ពុជាប្រកបដោយភាពចម្រុងចម្រើនសម្បូរសប្បាយក្នុងរយៈពេលដ៏ខ្លី៕
Subscribe to:
Post Comments (Atom)
3 comments:
In this Dechou reign, every where is corrupted, not just at the school but in the pagodas is corrupted and the people were lost their land.
បើនិយាយពី សន្និសិទប៉ារីស ថ្ងៃ២៣តុលា ៩១
វាគួរតែព្រះមហាវីរក្សត្រ ករកូករកាយសើររើឱ្យ
ឃើញស ខ្មៅសិនកាលព្រះអង្គនៅមានព្រះជន៕
បានហ៊ានសមមិត្តសនហៅស្តេចពាលនោះ???
នេះហើយអ្នកមានបុណ្យរបសពពួកមនុស្សតិរិច្ឆានោ!!!
Post a Comment