Thursday, February 07, 2013

កងទ័ពវៀតណាម ត្រៀមលក្ខណៈ បន្ត​ជួយ ឧបត្ថម្ភ​ដល់ កងទ័ព​កម្ពុជា​

(ថ្ងៃទី 6 កុម្ភៈ 2013, ម៉ោង 06:24:PM) | ដោយ: យោធិន​ CEN
ភ្នំពេញ: កងទ័ព​ប្រជាជន​វៀតណាម​បានបង្ហាញ​ពី​សុច្ឆន្ទៈ​ក្នុង​ការបន្ត​ជួយឧបត្ថម្ភ​ ដល់​កងទ័ព​កម្ពុជា ជា​បងប្អូន ក្នុង​គ្រប់​កាលទេសៈ ដែល​កងយោធពល ខេមរភូមិន្ទ ជួប​ប្រឈម នូវ​រាល់​ការលំបាក ទាំងឡាយ ដែល​នោះ​ជា​ប្រពៃណី បានកកើតឡើង ជា​យូរលង់​មកហើយ សម្រាប់​កងទ័ព​ភាគី​ប្រទេស​ទាំងពីរ​។​
​ការបង្ហាញ​ ពិ​ជំហរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្អិតរ​មួ​ត​រវាង​កងទ័ព​ភាគី​ទាំងពីរ​ កម្ពុជា និង​វៀតណាម ត្រូវបាន​ស្តែងឡើង ដោយ​លោក វរសេនីយ៍ឯក​ពិសេស ង្វៀន អា​ញ់​ហ្ស៊ុ​ង (Nguyen Anh Dzung) ប្រធាន​សេនា​នុព​ន្ធ​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​ដែល ប្រតិភូ ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ខុទ្ទកាល័យ​អគ្គបញ្ជាការ​អញ្ជើញ​ទៅ​សំដែង អំណរ​សាទរ និង​ជូនពរ​ដល់​មន្ត្រីការទូត យោធា​វៀតណាម នៅឯ​និវេសនដ្ឋាន របស់​សេនា​នុព​ន្ធ នាទី​ក្រុងភ្នំពេញ កាលពី​ព្រិ​ក ថ្ងៃទី​៦ ខែកុម្ភៈ​ឆ្នាំ​២០១៣ សំដៅ​រួមចំណែក អបអរ​ទិវា​បុណ្យចូលឆ្នាំ ប្រពៃណី​វៀតណាម ដែល​នឹង​ឈានចូល មកដល់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
 លោក​ ប្រធាន​សេនា​នុព​ន្ធ​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​នូវ​រាល់​លទ្ធផល ផ្លែផ្កា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១២ កន្លងទៅនេះ ក្រោម​ស្មារតី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព ភាគី​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម​។ ប៉ុន្តែ​រាល់​សមិទ្ធផល ដែល កងទ័ព​ប្រជាជន វៀតណាម​ជា​បងប្អូន សម្រេចបាន​កន្លងទៅនេះ ពិតជា​ពុំ​អាច​កាត់ផ្តាច់​បាន​ពី​ការជួយ ជ្រោមជ្រែង ពី​សំណាក់​កងយោធពល​ខេមរភូមិន្ទ បានឡើយ ពិសេស​កិច្ចសហការ ក៏ដូចជា​ការបង្ក​លក្ខណៈ​ងាយស្រួល ក្នុងការ​បំពេញភារកិច្ច ការងារ រវាង​ខុទ្ទកាល័យ អគ្គបញ្ជាការ​ជាមួយនិង​ការិយាល័យ​សេនា​នុព​ន្ឋ​វៀតណាម​។​នេះ​បើតាម​ការអះអាង ​ពី​សំណាក់​លោក​ង្វៀន​អា​ញ់​ហ្ស៊ុ​ង​ក្នុងឱកាស​ជួប សំណេះសំ ណាល​ជាមួយ​ ប្រតិភូ​ខុទ្ទកាល័យ​អគ្គបញ្ជាការ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ តំណាង​ឱ្យដល់​នាយទាហាន នាយទាហានរង​និង​ពលទាហាន ក្នុង​ខុទ្ទកាល័យ អគ្គបញ្ជាការ​បាន​សំដែង នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយ​គាំទ្រ​និង​ឧបត្ថម្ភ​នូវ​ជំនួយ​ ថវិកា​និង​គ្រៀង​បរិក្ខា​សម្ភារៈ​ជា​បន្តបន្ទាប់​ដល់​កងយោធពល​ខេមរភូមិន្ទ​ និង​ដោយឡែក​ខុទ្ទកាល័យ​អគ្គបញ្ជាការ លើ​វិស័យ​អភិវឌ្ឍន៍​សមត្ថភាព ក្នុងការ​កែទម្រង់​កង​ទ័ព សម្រេចបាន ជោគជ័យ គួរ​ជាទី​មោទនភាព​នាពេល​បច្ចុប្បន្ននេះ​។​

​ឆ្លៀត​ក្នុងឱកាស​ជួប​ សំណេះសំណាល​ជា​លក្ខណៈ​ភាតរភាព​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ ក៏បាន​ស្វាគមន៍ និង​ជូនពរ ចំពោះ​វត្តមាន របស់លោក​វរសេនីយ៍ឯក ង្វៀន វ៉ាន​ជុង​ដែល​និង​ទទួល​ដំណែង​ជា​អនុប្រធាន​សេនា​នុព​ន្ធ​ប្រចាំ​នៅ​កម្ពុជា ជំនួស លោក វរសេនីយ៍ឯក ពិសេស ឌី​ញ វ៉ាន​ហ្វឿ​ង អនុប្រធាន​សេនា​នុព​ន្ធ ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ មន្ត្រីការទូត​យោធា​នា ពេលខាងមុខ​នេះ​។​
​ លោកនាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការ ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ និង​ជូនពរ​សម្រាប់ ទិវា​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​វៀតណាម ជា​បងប្អូន ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ដល់ នាយអគ្គសេនាធិការ ព្រមទាំង​នាយទាហាន​នាយទាហានរង និង​ពលទាហាន​នៃ​កងទ័ព​ប្រជាជន​វៀតណាម សម្រេច បាន​ជោគជ័យ​ធំធេង បន្ថែមទៀត សម្រាប់​ឆ្នាំ​ថ្មី ខាងមុខនេះ​៕​





9 comments:

Anonymous said...

We khmer people nomore stupid now,
we found who lkilled khmers in the
khmer rouge's regime and so on...
since the french colonisation of Indochina,starting from Khmer Krom,
They supply weapons to Cambodia
just for their goal:continue killing khmers!!!
because Khmer government is under their power.If khmer government
is liberated,they will never supply
any weapons to Cambodia.
If Cambodia is liberated from
their hands,they will be afraid revenge...

Anonymous said...

That is why yuon hanoi is buying time to plant more moles in our Khmer's society to serve them by pampering Its puppet Hun sen with anything its dog hun wants ,in return yuon Hanoi can control its mission to conquering Khmer like it did to champa and kampuchea krom and Laos.Please be awared of the tricks of Hanoi folks! When will Hun sen wakes up? Hun sen,i would like to ask you from my heart to you Sir;which is important to you? Your personal gratitude you Yuon that save your life/using you or your country well being!?

Anonymous said...

We don;t need your help asshole hypocrite Vietnam or Ah Yuon Kantorb.

Just get out of Cambodia evil Vietnam.

Khmer people have been absorbing enough pain from you Ah Yuon Kantorb.

Anonymous said...

អាចោរយួនបន្តជួយអាចោរខួរយួនឱ្យបំផ្លាញនិងសម្លាប់ខ្មែរ។

Anonymous said...

តាមពិតពួកវាទាំងអស់គឺជាកងទ័ពយួនតែមួយ។គ្រាន់
តែអាមួយនៅប្រទេសកម្ពុជាវាយកឈ្មោះខ្មែរមកបាំង
មុខដើម្បីបន្លំភ្នែកអន្តរជាតិតែប៉ុណ្ណោះ។

Anonymous said...

តើខ្មែរគួរធ្វើយ៉ាងណា?......
កំចាត់ហ៊ុនសែនចោល?......

Anonymous said...

Can any readers identify these khmer body with vietnamese heart? could you publish their names, ranks and unit they're in, so we would know who they are, since they're so loyal to ho chi minh, and thanks him hcm for killed khmers.

Anonymous said...

អាអ្នកស្រែ ជាយួនបន្លំភ្នែកខ្មែរ-ភ្នែកអន្តរជាតិ!

Anonymous said...

sot teh pourk ah meh chor louch cheat khmer.