- Wednesday, 06 February 2013
- ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ៍
- ស្រ្តីជាអ្នកលក់ដូរ២នាក់ឈ្មោះអេង ចន្ថាអាយុ២៩ឆ្នាំនិងឈ្មោះចឹក
ផល្លាអាយុ៣៣ឆ្នាំរស់នៅក្នុងភូមិធ្មា
ឃុំធ្មាស្រុកជ័យសែនបានមកសុំអន្តរាគមន៏ពីសមាគមការពារសិទិ្ធ
មនុស្សអាដហុកខេត្ត
ដើម្បីឲ្យជួយរកយុត្តិធម៌នៅក្នុងការបាញ់បោះសេរីមួយមកលើលំនៅ
ឋានរបស់ពួកគេ បន្ទាប់ពីមានជម្លោះវាយតបគ្នាមួយ។
តាមរយៈពាក្យបណ្តឹងដែលសមាគមអាហុកបានដាក់ទៅតុលាការនោះ បានឲ្យដឹងថាស្រ្តីទាំងពីរនាក់បានប្តឹងទាហានឈ្មោះសួស សារ៉ាត់អាយុប្រមាណជា៤០ឆ្នាំ ឈ្មោះឡុង សុផាតជាមេឃុំធ្មានិងប្តឹងម្ចាស់សិប្បកម្មខ្នាតធំម្នាក់ឈ្មោះស្រៀង ម៉េងពីបទប្រើប្រាស់អាវុធខុសច្បាប់ រំលោភលើលំនៅឋានអ្នកដទៃនិងញុះញុងឲ្យមានបទល្មើសកាលពីខែមុន។ លោកឡោ ចាន់អ្នកសម្របសម្រួលសមាគមសិទិ្ធមនុស្សអាដហុកបញ្ជាក់ថា៖«ស្រ្តី ទាំងពីរត្រូវបានគេដេញវាយរហូតដល់ផ្ទះ ហើយលោកមេឃុំបានញ្ជាឲ្យទាហាននោះបាញ់ទៅលើផ្ទះ ជនរងគ្រោះសរុប ចំនួន៩គ្រាប់។ ស្រ្តីរងគ្រោះភ័យក៏រត់ចោលផ្ទះចូលទៅលាក់ខ្លួននៅក្នុងព្រៃ ពេញមួយយប់»។ លោកឡោ ចាន់បានបន្ថែមថារឿងនេះត្រូវបានយកទៅដោះស្រាយគ្នានៅសាលាស្រុក ជ័យសែនដែរតែដោះមិនចេញ ទើបបានជាជនរងគ្រោះបានមកពឹងអាដហុកដោយទាមទារជម្ងឺចិត្តចំនួន ២ម៉ឺនដុល្លាអាមេរិកពីជនសង្ស័យទាំងបីនោះ។ លើសពីនោះទៀតមន្រ្តីប៉េអឹមស្រុកម្នាក់ក៏ត្រូវបានគេដកឲ្យទៅ ឈជើងដែរដោយសារតែស្រ្តីរងគ្រោះ៤ទាំងពីរដាក់ពាក្យបណ្តឹង។ ទោះយ៉ាងណាលោកមេឃុំ ឈ្មោះឡុង សុផាតដែលរងការចោទប្រកាន់បានបដិសេធរាល់ការចោទប្រកាន់។ លោកឡុង សុផាតបានបញ្ជាក់ថា៖«គ្មានការបាញ់បោះណាមួយទៅផ្ទះស្រ្តីទាំង២ នោះទេ។ តែមានទាហានបាញ់៤-៥គ្រាប់ទៅលើមេឃដើម្បីបំបែកក្រុមមនុស្សដែល ប៉ុនប៉ងវាយសិប្បកម្មមួយប៉ុណ្ណោះ»។ លោកបន្ថែមថារឿងនេះដោះមិនចេញទេព្រោះថាស្រ្តីទាំង២នាក់ទារសំ ណងច្រើនហួសហេតុពេក។
Wednesday, February 06, 2013
ស្ត្រីពីរនាក់ប្តឹងមេឃុំនិងទាហានប្រើអាវុធបាញ់មកលើខ្លួន
Subscribe to:
Post Comments (Atom)
2 comments:
យើងខ្ញុំឆ្ងល់ណាស់ ហេតុអ្វី សារព័ត៌មាន CamBN ហ៊ាន
អះអាងថា ហ៊ុនសែន សម្តេចតេជោ ហ៊ុន សែន មិន
មែនជា «នាយករដ្ឋមន្ត្រីផ្តាច់ការ» នោះទេ សម្តេច មិន
មែនគ្រប់គ្រង «របបផ្តាច់ការ» ទេ ?
ម៉ែវាប្រាប់វាឱ្យនិយាយបែបអញ្ចឹង។កុំឆ្ងល់។
Post a Comment