Thursday, February 21, 2013

អាវ៉ាស៊ីចេក អាវ៉ាស៊ីនំ អាវ៉ាកុំយំ ប៉ាឲ្យធើតំណាង!

លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា (វណ្ណារ៉ា)

កូនមេដឹកនាំ គណបក្សប្រជាជន កម្ពុជា ឈរឈ្មោះ ជាបេក្ខភាព តំណាងរាស្ត្រ

ថ្ងៃ ពុធ 20 កុម្ភៈ 2013
ដោយ លាង ដឺលុច
Radio France Internationale

យកឈាម ទៅ លាងឈាម វានៅតែ ប្រឡាក់ឈាម ដដែល?
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានគាំទ្របេក្ខភាពជាយុវជនមួយចំនួនដែលជាកូនប្រុសមេដឹកនាំជាន់ខ្ពស់របស់គណបក្សអោយឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រនីតិកាលទី៥ក្រោយនេះ។ បេក្ខភាពតំណាងរាស្ត្រទាំងនោះរួមមានកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនប្រុសលោកសុខ អាន កូនប្រុសលោក ស ខេងជាដើម។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀបបានពន្យល់ថា គណបក្សប្រជាជនកម្ពុជាកំពុងអនុវត្តគោលនយោបាយលើកស្ទួយយុវជន។

នៅក្នុងនីតិកាលទី៥ក្រោយនេះ វានឹងមាន សមាសភាពអ្នកតំណាងរាស្ត្រ វ័យក្មេងរបស់ គណបក្សប្រជាជនកម្ពុជា។ លោក ជាម យៀប សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជន កម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះថា គណបក្សរបស់លោកបានរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតខាងមុខនេះរួចហើយ។ នៅក្នុងបញ្ជីឈ្មោះនោះ ក៏មានកូនរបស់មេដឹកនាំជាន់ខ្ពស់មួយចំនួនផងដែរ ដែលត្រូវបានគណបក្សគាំទ្រ និងស្នើពីថ្នាក់ក្រោមមក។

បើយោងតាមការរៀបរាប់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាគឺលោក ជាម យៀប សមាសភាពទាំងនោះរួមមាន

លោកហ៊ុន ម៉ានី កូនប្រុសបង្កើត របស់លោកនាយក រដ្ឋមន្ត្រី ដែលឈរ ជាបេក្ខជន តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ

និងលោកឌី វិជ្ជា ដែលជាកូនប្រសារ របស់លោក នាយករដ្ឋមន្ត្រី ឈរជាបេក្ខជន បម្រុងនៅមណ្ឌលស្វាយរៀង។ លោកជាម យៀបបានអះអាងថា មិនមានបេក្ខភាពលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដូចការសង្ស័យរបស់សារព័ត៌មានមួយចំនួនដែលបានចុះផ្សាយនៅថ្ងៃនេះនោះឡើយ។

លោកជាម យៀប បន្តអោយដឹងថាមានកូនប្រុសរបស់ថ្នាក់ដឹកនាំមួយចំនួនទៀតដូចជា

កូនប្រុសលោកស ខេងឈរនៅមណ្ឌលព្រៃវែង
កូនប្រុសលោកសុខ អាន ឈរនៅមណ្ឌលតាកែវ
កូនប្រុសលោកឌិត មន្ទីឈរនៅមណ្ឌលកណ្តាល
កូនប្រុសលោកសាយ ឈុំនៅមណ្ឌលកំពង់ឆ្នាំង។

លោកជាម យៀប ក៏ប្រាប់អោយដឹងផងដែរថា លោកក៏មាន កូនប្រុស ម្នាក់ឈ្មោះ ជាម ចន្ទសុភ័ណ្ឌ ដែលជា បេក្ខជន បម្រុងនៃ តួនាទី អភិបាល រង ខេត្ត បាត់ដំបង ដែរ


លោក ជាម យៀបដែលអះអាងថា លោកនឹងបន្តឈរជាបេក្ខជនតំណាងរាស្ត្រនៅនីតិកាលក្រោយនេះទៀតបានពន្យល់ថា បេក្ខភាពយុវជនដែលជាកូនថ្នាក់ដឹកនាំនោះសុទ្ធតែមានគុណភាពខ្ពស់ហើយបានបម្រើគណបក្សបានច្រើន។ បេក្ខភាពទាំងនេះក៏សុទ្ធតែមានការគាំទ្រស្នើពីគណបក្សថ្នាក់មូលដ្ឋានផងដែរ។

ការដាក់បញ្ចូលបេក្ខភាពយុវជនចូលក្នុងបញ្ជីអ្នកតំណាងរាស្ត្រ គឺជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយលើកស្ទួយទំពាំងស្នងឬស្សីរបស់គណបក្សប្រជាជន នេះបើតាមការបញ្ជាក់របស់លោកជាម យៀប មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា៕

4 comments:

Anonymous said...

Hun Maneth min chhor chmuos chea domnang reas te, tuk theu chea Next Prime Minister chum nuos ov vea!!!

Tx

Anonymous said...

never vote for son in law of Hun sen because he is Vietnamese and he can't not be a domnange reas in savay reang because savay reang is vietnames border he might cut the hole province give it to viet we never know.

Anonymous said...

គ្រាន់បើជាងអាឪខ្លះបង្កើតកូនចោលហើយអត់ ទទួលខុសត្រូវ ។ គឺថោកជាងសត្វតិរិច្ឆានទៅទៀត ។

Anonymous said...

Still better than some men who are not resposible for their own children. Lower than the beast.