Friday, February 22, 2013

ទាហានជាប់ពិន័យក្នុងទ្រុងម្នាក់ត្រូវដុតឆេះរលាកពេញខ្លួន


Friday, 22 February 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

ឧត្តរមានជ័យៈ ក្រុមគ្រួសារទាហានព្រំដែននៅប្រាសាទតាមាន់ម្នាក់ អំពាវនាវសុំឲ្យថ្នាក់លើជួយគិតគូរពីសុខទុក្ខកូនចៅជាទាហាន ម្នាក់នេះ ដែលរងការដុតឆេះទាំងរស់នៅក្នុងទ្រុងដែកមួយ ដោយសារទទួលទណ្ឌកម្ម ពីការដែលបានប្រព្រឹត្តខុស

លោក អោក ខួច អាយុ២០ឆ្នាំ ជាពលទាហានប្រចាំការនៅប្រាសាទតាមាន់ នៃកងពលតូចលេខ៤៤២ មិនបានចាប់ទោសអូសដំណើររករឿងចំពោះអ្នកដុតគាត់ទាំងរស់កាលពីថ្ងៃទី ១៣ កុម្ភៈ ឡើយ និងបាននិយាយថា៖ «គេគ្មានចេតនា និងមិនដឹងថារឿងនេះដល់ថ្នាក់ហ្នឹងទេ»។

មួយតួខ្លួនបាន ហើមរលួយ ចេញទឹករងៃពីដៃនិងជើងទាំងសងខាង អោក ខួច និយាយខ្សាវៗដង្ហក់នៅលើគ្រែក្នុងបន្ទប់ពេញដោយអ្នកជំងឺប្រមាណ ១០នាក់នៅមន្ទីរពេទ្យកាល់ម៉ែតពីម្សិលមិញថា៖ «អត់ចាប់អារម្មណ៍ថាគេដុតអីទេ តែមានដើមប្រេងខ្យល់បាំងទ្រុងខ្ញុំជាប់នោះ រួចក៏មានភ្លើងមកប៉ះទ្រុងសោពីរជាន់»។


អោក ខួច មានស្រុកកំណើតនៅសង្កាត់ជ្រោយចង្វារ និយាយថា គាត់ដឹងថាជាពលទាហានដូចគ្នា ពុំមានបំណងចង់ដុតគាត់ឡើយ ព្រោះពេលភ្លើងឆេះបុរសម្នាក់នោះ ក៏ព្យាយាមរកសោចាក់យកគាត់ចេញមកដែរ។

លោកស្រី នង យ៉ាន ម្តាយទាហានរងគ្រោះ ប្រាប់ថា គ្រួសារគាត់មិនចងគំនុំអ្វីនឹងអ្នកប្រព្រឹត្ត ទេ គេបានសុំទោសរួចហើយ និងបានជួយចេញសោហ៊ុយ១០ម៉ឺនរៀលឲ្យព្យាបាល ប៉ុន្តែ តូចចិត្តនឹងថ្នាក់លើ របស់កូនគាត់ ដែលមិន យកចិត្ត ទុកដាក់ ឬមកសួរ ម្តងសោះ តាំងពីថ្ងៃកើតហេតុ។

អ្នកស្រីនិយាយថា៖«ខ្ញុំមិនប្រកាន់អីឡើយរឿងនេះ ព្រោះកូនខ្ញុំគិតថា ជាគ្រោះរបស់វា តែខ្ញុំឆ្ងល់ថា ហេតុអីគ្រាន់តែឈ្លោះគ្នា ក៏ពិន័យកូនខ្ញុំដាក់ទ្រុងសារិកាកែវ ហើយពេលឆេះខ្លួនមិនមានអ្នកណាយកចិត្តទុកដាក់អ៊ីចឹង?»

រំឭក ដល់នេះ អ្នកស្រីថា មូលហេតុដែលកូនគាត់ជាប់ទ្រុងនេះ ក៏ដោយសារថ្នាក់លើដាក់ទណ្ឌកម្ម បន្ទាប់ពីគេមានការឈ្លោះប្រកែកវាយតប់គ្នាជាមួយពលទាហាន ម្នាក់ទៀត។ អ្នកស្រីបន្តថា ពេលឈ្លោះគ្នានោះ កូនគាត់ត្រូវគេវាយនឹងអង្រែ គេក៏ផ្ទុះកំហឹងឡើង ហើយកូនគាត់ក៏វាយសងវិញមួយដៃ ត្រូវច្រមុះនិងមាត់ បែកឈាម។ គេក៏ទៅរាយការណ៍ប្រាប់មេ មេក៏ដាក់ទណ្ឌកម្មកូនគាត់ក្នុងទ្រុងសារិកា។

អ្នកស្រីថ្លែងថា គាត់ក៏មិនដឹងរឿងច្បាស់ទេ ឯកូនប្រុស អោក ខួច និយាយក៏មិនបានច្រើន គេនៅក្តៅពេញក្នុងខ្លួន ហើយក៏គ្មានថ្នាក់លើណាដឹងឮ ឬក៏អើពើអ្វីឡើយ។ គាត់ថា៖ «ខ្ញុំគ្រាន់តែចង់បានការឧបត្ថម្ភលើការព្យាបាលកូន ព្រោះពុំមានមេបញ្ជាការរូបណា ឬមន្ត្រីព្រំដែនម្នាក់ណាគិតគូរពីពលិកម្មរបស់កូនគាត់នៅព្រំដែន ប្រមាណ២ឆ្នាំនេះឡើយ»។

អ្នកស្រីបន្តថា ៖ «ខ្ញុំមិនទាមទារប្តឹងសិទ្ធិមនុស្សអីទេ ហើយកូនក៏អ៊ីចឹងដែរ តែសូមលោកមេទ័ពផ្តល់យុត្តិធម៌ឲ្យកូនខ្ញុំ មកសាកសួរសុខទុក្ខគ្នាផង»។

លោក យ៉ុង លន់ មេបញ្ជាការកងពលតូច៤៤២ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកដឹងថាកូនទាហានម្នាក់ត្រូវភ្លើងឆេះគឺ«ដោយសារភ្លើងបារី»។ ឆ្លើយបានត្រឹមហ្នឹង លោកក៏ផ្តាច់ការសន្ទនាទៅ?

ឯលោក នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើង៤២ ប្រចាំទិសប្រាសាទតាមាន់ បដិសេធថា គ្មានហេតុការណ៍ដុតមនុស្សនៅប្រាសាទតាមាន់ទេ វាជាពាក្យចចាមអារ៉ាម។លោកថា៖«ខ្ញុំឮដែរ តែគ្រាន់តែជាចចាមអារ៉ាមទេ គ្មានរឿងនឹងកើតឡើងទីនេះទេ»

លោក អំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា រាល់ទារុណកម្មទាំងអស់ ត្រូវបានហាមឃាត់ ព្រោះកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើ ទារុណកម្ម៕

6 comments:

Anonymous said...

វាហាក់ដូចជាសាហាវព្រៃផ្សៃពេកហើយ អាថ្នាក់
លើ មិនរវល់មើលដឹតដល់កូនទាហ៊ាន សួរថា
តើ ទាហានមានកម្លាំងច្បាំងដែរទេ?

Anonymous said...

ហ៊ុន សែនចាត់ទុកខ្មែរទាំងអស់ជាឆ្កែ។ គាត់ជាមនុស្ស ឥឡូវឃើញនឹងភ្នែកហើយ។ អាមនុស្សចោកទាប។

Anonymous said...

ngob tov ah tea hean ah hun sen, ah oss niss sa hav prey phsey nass
chess ngob tov...

Anonymous said...

****
យើងធ្វើអ្វីពួកវាមិនកើតមានតែនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់
ពីផែនដីខ្មែរ

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ភ្លើងឆេះទាំងរស់, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕

Anonymous said...

YOU SOUND LIKE 58 YEARS OLD MAN!

Anonymous said...

this is so bad, this is definitely is intentional, just look at his wound. looks like a dash of patrol and then burn alive. This young guy is tormented and probabley told not to say a word about the perpetrator or else he and his family will be doomed.

We must let the international community know about this CPP rulling party, that they are rulling to ruin our people. This picture is clearly shown that Pol pot regime is still alive within the CPP gov't. If the international community do nothing about this issue, it will repeat itself in the name of another 'killing field'.

We are living in the 21st century now and this should not be happening at all. According to VC 'killing two birds with one stone'. they are making khmer kills khmer again and again, when is this going to end? I wonder...for the international community, please do something about this before it is too late for our innocent khmer people.