Saturday, February 09, 2013

សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បង្ក្រាប​ហិង្សា​លើ​កូដកម្ម​កម្មករ​រោងចក្រ​អ៊ី​ហ្គាមិន

Photo: RFA
លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២។
មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ថ្កោលទោស​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា​បង្ក្រាប​កូដកម្ម​កម្មករ​រោងចក្រ​កាត់​ដេរ​ សម្លៀកបំពាក់​អ៊ី​ហ្គាមិន (E Garment)។
សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៧ ឲ្យ​ដឹង​ថា កង​រាជ​អាវុធហត្ថ​ប្រមាណ ៣០​នាក់ បាន​ប្រើ​ហិង្សា​វាយ​កម្មការិនី           ៧​នាក់​ឲ្យ​រង​របួស​ក្នុង​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ    ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ មន្ត្រី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​បង្ក្រាប​ហិង្សា​របស់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​កម្មករ​ដំបូង​ បង្អស់​នៅ​ដើម​ឆ្នាំ​២០១៣ នេះ។
លោក​បន្ត​ថា រោងចក្រ​ត្រូវ​ដឹង​ថា ច្បាប់​ការងារ​កម្ពុជា ធានា​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ជា​សិទ្ធិ​ស្រប​ច្បាប់។ សហជីព​កម្មករ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ក្រោយ​ពេល​ដែល​រោងចក្រ​បាន​បញ្ឈប់​ តំណាង​សហជីព​ចំនួន ៣៣​នាក់។ ក្រុម​កម្មករ​បាន​ទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​មន្ត្រី​សហជីព​ចូល​ធ្វើ​ ការងារ​វិញ៕

No comments: