Friday, February 08, 2013

ក្រុមហ៊ុនលី យ៉ុង​ផាត់​មួយ​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ពរមាស

កុមារម្នាក់នេះកំពុងធ្វើការក្នុងចំការអំពៅក្រុមហ៊ុនលី យ៉ុងផាតកាលពីដើមឆ្នាំនេះ។រូបថត វីរៈ

Friday, 08 February 2013 
លាង ផាន់ណារ៉ា  ភ្នំពេញប៉ុស្តិ៍

កំពង់ស្ពឺៈ ក្រុមហ៊ុន​របស់​ឧកញ៉ាលី យ៉ុង​ផាត់​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​មួយ បាន​មក​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ជាង ២០​ហិកតា ស្ថិត​នៅ​ភូមិ​ពរមាស ឃុំ​ត្រពាំង​ចរ ស្រុក​ឧរ៉ាល់ ខេត្ត​កំពង់​ស្ពឺ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។តំណាង​អ្នក​ភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា  ក្រុមហ៊ុន​បាន​មក​ឈូស​ឆាយ​ដី​ដែល​ពួក​យើង​បាន​កាន់​កាប់​លើស​ជាង ៤ឆ្នាំ​មក​ហើយ និង កំពុង​រង់​ចាំ​យុវជន​ស្ម័គ្រ​ចិត្ត​មក​វាស់​វែង​ប្លង់​ធ្វើ​កម្មសិទ្ធិ​ ដីធ្លី។អ្នក​ភូមិ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ភូមិ​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មេឃុំ​នៅ​រសៀល​ថ្ងៃ​ សុក្រ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។

No comments: