Sunday, February 10, 2013

កសិករ​ប្រឈម​អស់​ដី ដោយ​ល្បិច​ទិញ​តម្លៃថោក និង​មិនចេះ​គ្រប់​ចំនួន​

​ក្រុម​នេះ​បាន​បំពាន​ដោយ​យកឈ្មោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​កម្ពុជា មក​ប្រើ​ដោយ​បំភ័យ​ថា និង​ប្រើប្រាស់​មេធាវី​ឲ្យ​រឹបអូស​ដី​កសិករ​។​
លោក​លី ម៉េង​ហួរ ​ជា​ថៅកែ ទិញ​ពោត និង​របរ​ចងការ​ប្រាក់ បាន​ប្រាប់​សារព័ត៌មាន​ថា  របរ​ដាក់​ប្រាក់​បំណុល​(​ចងការ​ប្រាក់​)​របស់ខ្លួន​ស្ថិត​លើ​ការព្រមព្រៀង​ រវាង​ម្ចាស់បំណុល​និង​កូនបំណុល​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ឲ្យ​ធ្វ​ អាជីវកម្ម​នោះទេ​។ កសិករ​ត្រូវតែ​យក​គ្រាប់ពោត​មក​លក់​ឲ្យ​ខ្លួន ដើម្បី​កាត់​ប្រាក់​បំណុល​ជំពាក់​។ 
(ថ្ងៃទី 10 កុម្ភៈ 2013, ម៉ោង 12:05:PM) | ដោយ: សូ​ផុន​ CEN
​ខេត្តបន្ទាយមានជ័យ: កសិករ​នៅ​ឃុំ​កំពុង​ល្ពៅ ស្រុក សំឡូត​ខេត្តបាត់ដំបង បាន​លើកគ្នា​តវ៉ា​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ខ្លួន កាលពី​ថ្មីៗ​នេះ ដោយ អះអាងថា​បាន​រងគ្រោះ​ចាញ់ល្បិច ដែលមាន​របរ​ទិញ​ក​សិ​ផល​និង​ប្រក​បរបរ ចងការ​ប្រាក់​ខុស​ច្បាស់ ដែល​ប្រឈម​នឹង​បាត់បង់ ដីចម្ការ​បន្ទាប់ពី​បំណុល​ដែលថា​ការប្រាក់​ទាប ប៉ុន្តែ សង​ទាំង​ប្រាក់​ដើម និង​ប្រាក់​ចងការ មិនចេះ​គ្រប់ សោះ​។

​ម្ចាស់​ដី​រងគ្រោះ​ឈ្មោះ មាស ម៉ៅ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ឈ្មោះ ណ​ក់ នឿ​ប ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ ទេ​ន សុធី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ  រស់នៅ​ភូមិ​ព្រៃធំ​ឃុំ​កំពុង​ល្ពៅ​ស្រុក​សំឡូត​ស្ថិតក្នុង​ចំណោម​កសិករ​ជិត​ ៣០​នាក់ បាន​ប្រាប់​CEN ថា​ដោយ​ខ្លួន​ខ្វះ​ដើមទុន ពួកខ្លួន​បាន​លង់ នឹង​ការឃោសនា របស់ លោក ថៅកែ លី ម៉េង​ហួរ ដោយ​ទទួល ប្រាក់កម្ចី ក្នុងការ​ប្រាក់ តែ​៥% ក្នុង​រយះពេល​មួយឆ្នាំ ដែល​ត្រូវ​សង ប្រាក់​ដើម​និង ប្រាក់​ចងការ ទាំងអស់ នឹង​ថែមទាំង  ធានា​ទីផ្សារ​គឺ​ជួយ ទិញ​កសិផល​( ពោត​) ទៀតផង​។​

​ម្ចាស់​ដី​ទាំងនោះ​បន្តថា ពេល​ទៅ​ចងការ​ប្រាក់​កូនបំណុល ត្រូវដាក់​ប​ញ្ជាំ នូវ ប​ណ្ណ័​សម្គាល់ អចលនវត្ថុ (​ប្លង់ដី​) ឬ វត្ថុ​មានតម្លៃ ផ្សេងៗ​ទៀត ដែល​ទទួលស្គាល់​ក្នុង​កិច្ចសន្យា​។​

​ កសិករ​ដែលជា​ជនរងគ្រោះ​បន្តថា លោក​ទទួល​ប្រាក់​បំណុល ថៅកែ លី ម៉េង​ហួរ  មិនបាន ចេញ​ចុងសន្លឹក និង​ប្រាប់​អត្រា​ការប្រាក់ លើ​ក្រដាស​ស្នាម​ថា មាន​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ បានអោយ កូនបំណុល ផ្ដិតមេដៃ លើ​ក្រដាស ដែល​គាត់​យក​រក្សាទុក​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដល់​កសិផល​ពោត ត្រូវ ប្រមូល​ផល កសិករ​បាន​ហៅ​កែ អោយមក​ថ្លឹង និង​ទូរ​ទាត់​ប្រាក់ ថៅកែ​ថ្លឹង​កាត់​ចំនួន​គ្រាប់ ពោត តែ មិន​ទូរ​ទាត់​ជា​សាច់ប្រាក់​ភ្លាមៗ ទេ ដោយ​លើក លេស​ថា មមាញឹក និង​ចាំ​ទូរ​ទាត់​សរុប​នៅ​ស្តង់ តែម្ដង​។ បន្ត​មក​ការ មិន​ព្រម​ទូរ​ទាត់​សំណង​ប្រាក់​ថ្លៃ​ទិញ​ពោត​នោះ ខ្លាយ​ជាការ គេចកែ មិន​សង ហើយ​ថៅកែ ថែមទាំង​ស្នើរ​សំដី​អសុរ​ស និង​កាយវិការ​គ្មាន​សីលធម៌ រហូត​គម្រាម​ជួល​មេធាវី ដោយ​ឈរ​ប្ដឹង​ដល់​ពួកខ្លួន (​កសិករ​) ថា​មក រំខាន ការរកស៊ី របរ របស់ខ្លួន នឹងត្រូវ រឹបអូស​យក​ដី ដែល​កសិករ​បានដាក់​ប្លង់ដី ធានា​បញ្ចាំ​។ ពោលគឺ កិច្ចសន្យា របស់​ថៅកែ និង​កសិករ​ត្រូវ​ប្រែ​ក្រឡាស់ ដូច គេ​ធ្វើ​បដិវត្ត​អីចឹង​ដែរ​។​

​កសិករ​ម្នាក់​និយាយថា ខ្ញុំ​ហួសចិត្ត​ដែល​មក​ទារប្រាក់​ថ្លៃ​ពោត ដែល​ថៅកែ​ហួរ នេះ​ជំពាក់ បែរជា​ថៅកែ​ដេញចេញ ពេល​ចូលទៅ​ទារលុយ និង​សួរ​បែប​ចំអក​ថា តើ​ជំពាក់​ប៉ុន្មាន​ទៅ​?

​ចំណែក​ប្រាក់​ចងការ​និង​ប្រាក់​ដើម​របស់​ ថៅកែ​នេះ ត្រូវបាន​បង់​ឲ្យ​សង​បង្វិល​ជា​ទៀងទាត់ និង​មិនចេះ​គ្រប់​ចំនួន​សោះ ទោះបីជា​ការប្រាក់​ត្រឹមតែ ៥%​។ ប្លង់ដី​ដែល​ដាក់បញ្ចាំ​ក៏​ទារ​វិញ​ហើយ​ប្រឈមមុខ​ត្រូវ​ថៅកែ​រឹបអូស​យក​។ ពោលគឺ​បាត់​ប្លង់ដី

​កសិករ​ត្រូវ​បាត់បង់​ដីចម្ការ​។​ឧទាហរណ៍​របៀប ​និង​បរិមាណ​ប្រាក់​បំណុល​ចំនួន​១៥០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​អត្រា​ការប្រាក់​៥% ក្នុង​មួយខែ គឺ​ត្រូវ​សង​ប្រាក់​ចុងការ និង​សង​ប្រាក់​ដើម​ពាក់កណ្ដាល នៃ​ចំនួន​ប្រាក់​បំណុល​ទាំងអស់​។ បើ​គ្មាន ប្រាក់​សង ថៅកែ​ឲ្យ​ទៅ​ខ្ចីលុយ ពី​ម្ចាស់បំណុល​ម្នាក់ទៀត តែ​ក្នុង​ហ៊ុន​រកស៊ី និង​ថៅកែ លី ម៉េង​ហួរ​នេះដែរ​។ ដល់​សង​ចុងឆ្នាំ​គឺ​គិត​ទាំង​ប្រាក់​ចុងការ​ប្រាក់​ដើម​ពាក់កណ្ដាល គាត់​គុណ​នឹង​៦០% ឯណោះ​។​

​កសិផល​ត្រូវ​ជាប់​ក្នុង​សន្យា​លក់​តម្លៃ​ កំណត់​នឹង​មាត់​របស់​ថៅកែ​នេះ​និង​មិនអាច​លក់​ឲ្យ​អ្នកផ្សេង​បានទេ​។ គឺ​តម្លៃថោក​ជាង តម្លៃ​ទីផ្សារ​ជាក់ស្ដែង​។ បើ​មិន​លក់​ឲ្យ​ថៅកែ​ម៉េង លី​ហួរ​នេះ ពួកខ្លួន​នឹង​គ្មាន​ប្រាក់​ដង​បំណុល​ថៅកែ​នេះ   ហើយ​ត្រូវ​ជាប់​អង្គប់​ល្បិច ព្រោះ​ប្លង់ដី​នៅ​នឹង​ដៃ​ថៅកែ​នេះ​។ ថៅកែ​បាន​ប្រើ​ទាហាន ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើង របស់​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង  ជិះ​ម៉ូតូ​ជាមួយ​មនុស្ស​របស់​ថៅកែ​ដើរ​ទារលុយ​កូនបំណុល​ដោយមាន​គម្រាមកំហែង​ បំភ័យ​គាបសង្កត់​ជាខ្លាំង​។​

​ក្រុម​នេះ​បាន​បំពាន​ដោយ​យកឈ្មោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​កម្ពុជា មក​ប្រើ​ដោយ​បំភ័យ​ថា និង​ប្រើប្រាស់​មេធាវី​ឲ្យ​រឹបអូស​ដី​កសិករ​។​

​លោក​លី ម៉េង​ហួរ ​ជា​ថៅកែ ទិញ​ពោត និង​របរ​ចងការ​ប្រាក់ បាន​ប្រាប់​សារព័ត៌មាន​ថា  របរ​ដាក់​ប្រាក់​បំណុល​(​ចងការ​ប្រាក់​)​របស់ខ្លួន​ស្ថិត​លើ​ការព្រមព្រៀង​ រវាង​ម្ចាស់បំណុល​និង​កូនបំណុល​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ឲ្យ​ធ្វ​ អាជីវកម្ម​នោះទេ​។ កសិករ​ត្រូវតែ​យក​គ្រាប់ពោត​មក​លក់​ឲ្យ​ខ្លួន ដើម្បី​កាត់​ប្រាក់​បំណុល​ជំពាក់​។

​លោក លី ម៉េង​ហួរ បាន​បដិសេធថា ពុំបាន​ប្រើ​ឈ្មោះ​អ្នកធំ រាប់ទាំង ឯកឧត្តម ជា ចាន់តូ ប្រើ​កូនទាហាន ខេត្តបាត់ដំបង ទៅ​គំរាមកំហែង កូនបំណុល ដែលជា​កសិករ​ដើម្បី​រឹបអូស​យក​ដី​នោះទេ​។ បើ​មានការ​រឹបអូស យក​ដី កសិករ ទាល់តែ ជំពាក់​លុយ​ពុំ​សង ហើយ​តុលាការ​សម្រេច​ដោយ​កាត់ក្ដី​។​

​លោក​ បន្តថា​ពិតជា​មានកូន​ទាហាន​នៅ​កន្លែង​ខ្លួន​ជួយ​ការងារ​ខ្លួន​ខ្លះ​មែន​ ព្រោះ​ពួកគេ​មិនទាន់មាន​កន្លែង​នៅ ក៏​មក​ស្នាក់​នៅក្នុង​កន្លែង​ខ្លួន​។​

​ ទាក់ទិន​ល្បិចកល់​ដែល​កសិករ​ចោទប្រកាន់​ដូចខាងលើ​លោក​ លី ម៉េង​ហួរ មិន​បំភ្លឺ​ពន្យល់​ឡើយ​ដោយ​ថា ខាង​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​សួរ​ទើប​លោក​ឆ្លើយ​និង​បំភ្លឺ​ទល់មុខ​កសិករ​ដែលជា​កូនបំណុល ​។​

​កសិករ​ស្នើ​មន្ត្រី​ថ្នាក់លើ​ពាក់ព័ន្ធ​អង្កេត​ករណីនេះ​និង​ជួយ​រក​យុត្តិធម៌​ដល់​ពួកកសិករ​។

​ កសិករ​ក៏បាន​ដាក់​បណ្ដឹង​ទៅ​កន្លែង​ទទួល​បណ្ដឹង​មួយចំនួន​ហើយ​ដើម្បី​ ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​និង​ចៀសវាង​ការកេងប្រវ័ញ្ច​ជញ្ជក់​ឈាម​ រាស្ដ្រ​៕

No comments: