Thursday, February 14, 2013
បក្សប្រឆាំងរិះគន់រដ្ឋាភិបាលរឿងកងកម្លាំងប្រដាប់អាវុធសុំលុយពីថៅកែ
13.02.2013
ដោយ វីអូអេ ខ្មែរ
វ៉ាស៊ីនតោន៖ ប្រធានគណបក្សសង្រ្គោះជាតិគឺលោក សម រង្ស៊ីបានចេញសារមួយដល់មន្ត្រីរាជការ នគរបាលនិងទាហានទាំងអស់នៅថ្ងៃអង្គារដោយរិះគន់រដ្ឋាភិបាលកម្ពុជាថាមិនបានគិតគូដល់ជីវភាពរបស់ពួកគេដែលបណ្តាលឱ្យពួកគេត្រូវងាកទៅរកថៅកែរកស៊ីដើម្បីបានលាភសក្ការៈ។
នៅក្នុងសារមួយដែលវីអូអេទទួលបានលោក សម រង្ស៊ីបានបញ្ជាក់ថា៖
«ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបខ្ញុំមានសេចក្តីខ្មាសអៀនយ៉ាងខ្លាំងដោយឃើញមន្ត្រីរាជការ នគរបាល និងទាហានខ្មែរមួយចំនួនធំទៅសុំទានថៅកែឯកជនដើម្បីរស់»។
សាររបស់លោកសម រង្ស៊ីបានចេញបន្ទាប់ពីមានមន្ត្រីនរគបាលនិងកងរាជអាវុធហត្ថរាប់រយនាក់បានឈរតម្រៀបជួរគ្នាដើម្បីទទួលការដូជាស្រោមសំបុត្រពីលោកស្រី ជឹង សុភាពក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងមកនេះ។ លោកស្រីជឹងសុភាពជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់ដែលបានបណ្តេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅដ្ឋានក្នុងក្រុងភ្នំពេញ។
លោកសម រង្ស៊ីបានបន្ថែមទៀតថា៖
«ខ្ញុំមិនបន្ទោសទៅលើបងប្អូនទេ តែខ្ញុំបន្ទោសទៅលើរដ្ឋាភិបាលបច្ចុប្បន្នដែលមិនបានយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវចំពោះអ្វីដែលបងប្អូនគួរតែទទួលបានជាប្រាក់បៀវត្សរ៍សមរម្យ»។
នៅមិនទាន់មានប្រតិកម្មតបពីរដ្ឋាភិបាលកម្ពុជានៅឡើយទេចំពោះការរិះគន់នេះប៉ុន្តែជារឿយៗគណបក្សសង្រ្គោះជាតិរបស់លោកសម រង្ស៊ីតែងលើក
Subscribe to:
Post Comments (Atom)
7 comments:
ចង់បំបាត់អំពើពុករលួយនៅស្រុកខ្មែរ ?ដេកចាំទៅអាវ៉ា គ្រាន់តែឃើញ ពួកប៉ូលីសឃ្លានរហាមដាច់ដាប ទាំងអស់នេះ សុំសួរ ថា តើពួកគេអាចក្លាយជាមន្រ្តីស្មោះត្រង់បរិសុទ្ធមេចទៅរួច ម៉ាសូម្បីតែលុយ ១០តុល្លា នាំគ្នាមុខក្រាស់ មកតម្រង់ជួរ មានខុសអីពីអ្នកសុំទាន ! ឥឡូវបើដឹងថា នៅកម្ពុជា មានមន្រ្តីរាជការដាច់ដាបដល់ថ្នាក់ហ្នឹង លើកក្រោយ ទៅលេងស្រុកខ្មែរ ខ្ញុំនឹងយក បួនប្រាំពាន់តុល្លា ទៅបាចលេងសប្បាយ អោយពួកប៉ូលីសមកតម្រង់ជួរ របៀបនេះម្ដង! អចឹងតើ បានជាបក្ខពួកគ្រាក់ៗ ដែលជុំវិញលោកហ៊ុនសែន ពួកគេ ម៉ាង៉ៃៗ ឧស្សាហ៍លេងសប្បាយនិងការចែកអំណោយនេះណាស់ !
Khmer dogs...slave to your own country.
Maybe I let them fight each others for 20$. bunch of clown.
សរសេរខែ្មរមិនត្រងជ្រុងផង អូតថាមាន៥ពាន់ដុល្លារទៅបាចលេង។ ទៅរើសកំប៉ុងវិញទៅ!
Well at least they (yeay phou's family) think of all these people anlike all the barking dogsssssssss out which(it) can only bark and do shit for all khmer.
I DO NOT BLAME THESE GENTLEMEN WHO GATHERED UNDER THE HEAT WAITING FOR LITTLE GIFT FROM THE RICH. I STRONGLY BILIEVE THAT SOME OF THEM ARE DESPERATELY IN NEED FOR FOOD. I BLAME THE MAN WHO ALLOWED THIS EVENT TO HAPPEN IN CAMBODIA. THIS MAN IS SIHANOUK. HIS WORDS "KAUN CHAU CHOL PREY MARQUIS" COSTED 3 MILLION LIVES, GAVE CHANCE TO POT POT TO TAKE POWER, THEN GAVE WAY TO HUN SEN TO CONTINUE THIS ATROCITY.
I have never seen Yeay Pho give such this kind of gifts to the Rubbish boy or poor people!!! Sic!!! This the Crazy corruption of my Wonder Cambodia Country!!!
Thanks
Post a Comment