មន្ត្រីសាលាក្តីខ្មែរក្រហមក្នុងសាលប្រជុំកាលពីពេ លកន្លងមក។ រូបថត ជីវ័ន
Thursday, 21 March 2013
Abby Seiff
The Phnom Penh Post
ភ្នំពេញៈ ក្រុមមេធាវីការពារក្តី បានសុំឲ្យសៀវភៅមួយដែលរៀប រាប់អំពីការរិះគន់កន្លងមក ដែលសរសេរដោយអតីតសហចៅក្រម ស៊ើបអង្កេត គឺលោក Marcel Lemonde ទទួលយកធ្វើជាភ័ស្តុតាង ក្នុងសំណុំរឿង ០០២ ដោយលើកទឡ្ហីករណ៍ថា សៀវភៅថ្មីនេះ រៀបរាប់លម្អិត ពីភ័ស្តុតាងគ្រប់គ្រាន់នៃកា រជ្រៀតជ្រែកនយោបាយដោយរដ្ឋា ភិបាល កម្ពុជា។
ក្រុមមេធាវី នួន ជា បានធ្វើទឡ្ហីករណ៍ថា៖ «សៀវភៅលោក Lemonde បានរកឃើញការពិតថាដោយផ្ ទុយពីការប្រកាសជាសាធារណៈ របស់ ខ្លួនរដ្ឋាភិបាលកម្ពុជា មិនគោរព និងមិនដែលគោរពឯករាជ្យភាព របស់អ.វ.ត.ក ទេ»។
ដោយបោះពុម្ព កាលពីខែមករា សៀវភៅ ដែលមានឈ្មោះ Un juge face aux Khmers rouges បានចេញផ្សាយ តែជាភាសាបារាំង និងមិនទាន់មានជាភាសាខ្មែ រនៅឡើយ។ នៅក្នុងឯកសារដាក់ទៅអង្គជំ នុំជម្រះតុលាការកំពូល កាលពីថ្ងៃសុក្រ និងចេញផ្សាយកាលពីថ្ងៃអង្ គារ ដែលមានការបកប្រែជាភាសា អង់គ្លេស នៅផ្នែកខ្លះ នៃសៀវភៅរបស់លោក Lemonde នេះ បានអះអាងអំពី«អវត្តមាននៃ ឯករាជ្យភាពរបស់ចៅក្រមនៅ អ.វ.ត.ក»។
កាលពីឆ្នាំមុន សហចៅក្រមអន្តរជាតិ លោក Laurent Kasper-Ansermet ដែលធ្លាប់ធ្វើជាចៅក្រមមួយ រយៈពេលខ្លី និងស្ថិតនៅក្នុងសមរភូមិប្ រយុទ្ធគ្នាយ៉ាងចម្រូងចម្រាស ហើយក្រោយមក បានលាលែងពីតំណែង បាននិយាយថា គាត់ត្រូវបានដាក់ឲ្យស្ថិត នៅក្នុងកន្លែងការងារមួយ ដែលគ្មានការឆ្លើយតបចំពោះ ការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ដែលប្រឆាំងដោយរដ្ឋាភិបាល។ នៅពេលចាកចេញ លោក Kasper-Ansermet បានចេញលិខិតមួយ ដែលរៀបរាប់អំពីទំហំនៃការ រារាំងដោយបុគ្គលិកផ្នែកជាតិ អន្តរជាតិ និងមន្រ្តីរដ្ឋាភិបាល។
ចៅក្រមជនជាតិបារាំង ដែលបានកាន់តំណែងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០ និងដែលជាសហចៅក្រមស៊ើបអង្ កេត បម្រើការងារបានយូរបំផុតនោះ បានសរសេរថា៖«វាច្បាស់ណាស់ ដែលថា នៅពីក្រោយចៅក្រមកម្ពុជាគឺ ជាមនុស្សដែលទាញខ្សែពីរដ្ឋាភិបាល»។
នៅក្នុងឃ្លាមួយ នៃសៀវភៅរបស់គាត់ បានឲ្យដឹងថា៖ «រយៈពេលជាច្រើនខែក្រោយមក ខ្ញុំបានដឹងថា ពួកគេឈានមួយជំហានមុនយើង ដោយសារពួកគេ បានរៀបចំ ដើម្បីរារាំងដំណើរការនីតិវិ ធីណាមួយ ដែលអាចចាត់ទុកថា ប៉ះពាល់ដល់រដ្ឋាភិបាល»។
ភ្លាមៗ បន្ទាប់ពីការចាកចេញ របស់លោក Kasper-Ansermet ក្រុមមេធាវីការពារក្តី នួន ជា បានយកលិខិតរបស់គាត់ ធ្វើជាភ័ស្តុតាងវិជ្ជមានសម្ រាប់ការអំពាវនាវ ឲ្យមានការស៊ើបអង្កេត និងដំណើរការនីតិវិធីផ្សេងៗ។ អង្គជំនុំជម្រះសាលាដំបូង បានច្រានចោលបណ្តឹងសារទុក្ ខនោះ ហើយបានហៅបណ្តឹងសារទុក្ខ នោះថា៖ «ជាការលើកឡើងដដែលៗ»។
ជាងនេះទៀត លោក Kasper-Ansermet បានកត់សម្គាល់ថា មេធាវីសំអាងយ៉ាងខ្លាំង ទៅលើការមិនចូលបង្ហាញខ្ លួន របស់មន្រ្តីរដ្ឋាភិបាលជាន់ ខ្ពស់ចំនួន ៦ រូប ដែលត្រូវបានកោះហៅនោះ ដើម្បីធ្វើជាសាក្សីបង្ហា ញអំពីការជ្រៀតជ្រែក។ ដូចដែលពួកគេទឡ្ហីករណ៍ នៅក្នុងឯកសារដាក់ទៅតុលាកា រ «សៀវភៅរបស់លោក Lemonde បានធ្វើការសន្និដ្ឋានបង្ហាញ ថា ការខកខាន មិនបង្ហាញខ្លួន របស់ព្រះបាទនរោត្តម សីហនុ លោក ហេង សំរិន លោក ជា ស៊ីម លោក ហោ ណាំហុង លោក គាត ឈន់ និងលោក អ៊ុក ប៊ុនឈឿន ទៅតាមកិច្ចខិតខំប្រឹងប្រែ ងរបស់ចៅក្រម Lemonde ដើម្បីទទួលបានសក្ខីកម្ម ពីពួកគាត់ គឺបំពានទៅលើវិធាន ៣៥»។
ក្រុម មេធាវី បានសរសេរឲ្យដឹងទៀតថា នៅក្នុងសៀវភៅរបស់គាត់ លោក Lemonde បានរៀបរាប់លម្អិតអំពីរយៈ ពេលជាច្រើនខែ នៃការងាររុញសមភាគីខាងជាតិ លោក យូ ប៊ុនឡេង ឲ្យចេញដីកាកោះ ហើយក្នុងការចេញដីកានោះ គឺជួបការពន្យារពេល និងការរារាំង ពាក់ព័ន្ធនឹងសាក្សី និងតំណាងរបស់ពួកគេ»។
នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ បន្ត បន្ទាប់«បង្ហាញថាក្រៅពីកា រសង្ស័យ ដែលថា សាក្សីទទួលរងការជ្រៀតជ្រែក ពីរដ្ឋបាលតុលាការ...វាក៏មា ន ការលើកឡើងផងដែរ អំពីការដែលថា សាក្សី ទទួលរងសម្ពាធ ដោយសមាជិករដ្ឋាភិបាលកម្ពុជា មិនឲ្យផ្តល់សក្ខីកម្ម»។
នៅក្នុង លិខិតមួយ ទៅសហចៅក្រមស៊ើបអង្កេត ប្រធានអង្គជំនុំជម្រះ តុលាការកំពូល លោក គង់ ស្រ៊ីម បានស្នើសុំឲ្យមានការជម្រា បទៅគាត់អំពីចំណាត់ការផ្លូ វការ ដែលធ្វើឡើង ឆ្លើយតបទៅនឹងការចោទប្រកា ន់ ពីការជ្រៀតជ្រែកក្នុងសំណុំ រឿង ០០៣ និង ០០៤»។ ទោះបីយ៉ាងណាក៏ដោយ ការបង្ហាញលម្អិត នៅក្នុងសៀវភៅរបស់លោក Lemonde នឹងនៅត្រូវរង់ចាំមើល។
ពាក់ព័ន្ធនឹងការលើកឡើង នៅក្នុងសៀវភៅរបស់លោក Lemonde លោកស្រី Anne Heindel ទីប្រឹក្សាផ្នែកច្បាប់ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបា នថ្លែងថា ការលើកឡើងនោះ គឺគ្មានអ្វីសង្ស័យទេ នឹងបានគាំទ្រ ចំពោះការអះអាងរបស់លោក Kasper-Ansermet និងការពារទឡ្ហីករពាក់ព័ន្ ធ នឹងការជ្រៀតជ្រែក នៅក្នុងការកោះហៅមន្រ្តី រដ្ឋាភិបាល ចូលផ្តល់សក្ខីកម្ម។ លោកស្រីបន្តថា៖ «ថាតើសៀវភៅនេះ នឹងផ្តល់ព័ត៌មានសម្ងាត់ៗ ឬយ៉ាងណា ខ្ញុំមិនទាន់ដឹងទេ។ ប៉ុន្តែវាពិតជាផ្តល់ព័ត៌មា នច្រើន»៕
21 comments:
What does the word ទឡ្ហីករណ៍ mean?
I am sure there are simple words to replace this word why don’t they use them.
Why complicate thing that shouldn’t be.
I am certain if these buttheads invent the mouse for the computers they would name it @#$%&.
ក្រុមមេធាវី នួន ជា បានធ្វើទឡ្ហីករណ៍ថា...
[A bunch of lawyers (for Nuon Chea) made their case...]
I think that what it means. We have to see the original text in French because the book is written in French and perhaps those smart translators just shove those words (from Chuon Nath's Dictionary and what not) back at our throat, the not-so-smart reader like you and I or just to show off how much they know Khmer's language.
And yes, they are nutcase!
Hope it helps.
ទឡ្ហីករណ៍?
I don’t even know how to pronounce it, let alone its meaning.
Is there a Cambodian dictionary online?
វចនានុក្រមខ្មែរ: ទំព័រ 417
ទឡ្ហីករណ:ឬទឡ្ហីករណ៏(ទ័ល-ហីក:រ:ណ:ឬ ក)ន.(បា. ទឡ្ហីករណ ; សំ. ទ្ឬ ឌករណ) ពាក្យឬ សេចក្តីផ្សេង ៗ ដែលទាញនាំមកអាង ដើម្បីអោយមាំ: ពាក្យនេះជាទឡ្ហីករណ: ឬ ជាទឡ្ហិករណ៏។និបាតសព្ទ សម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្តីអោយមាំ អោយរឹងមាំ : ពិតប្រាកដ មែនពិត មែនទែន ជាដើម ឬ ពីរដងទៀត បីដងទៀត....ជាទឡ្ហីករណ៏។
http://dictionary.tovnah.com/?q=%E1%9E%91%E1%9E%A1%E1%9F%92%E1%9E%A0%E1%9E%B8%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%88&btnG=Search&dic=all
1. Copy this link and paste.
Should see below:
Chuon Nath's Khmer-Khmer Dictionary
1.ទឡ្ហីករណៈ ( ន. ) [ទ័ល-ហីកៈ រៈណៈ ឬ--ក] or ទឡ្ហីករណ៍ ( បា., សំ. )
(ទឡ្ហីករណ; ទ្ឫឍករណ) ពាក្យឬសេចក្ដីផ្សេងៗ ដែលទាញនាំយកមកអាង ដើម្បីឲ្យមាំ : ពាក្យនេះជាទឡ្ហីករណៈ ឬ ជាទឡ្ហី-ករណ៍ ។ និបាតសព្ទសម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្ដីឲ្យមាំ, ឲ្យរឹងប៉ឹង : ពិត, ប្រាដក, មែនពិត, មែនទែន ជាដើម ឬ ពីរដងទៀត, បីដងទៀត ... ជាទឡ្ហីករណ៍ ។
2. http://dict.antkh.com/
search Khmer word - ទឡ្ហីករណៈ , should have below:
ទឡ្ហីករណៈ
នាម
1.Words of confirmation. 2.Evidence, proof, reasoning (as backing or evidence).
3.http://en.glosbe.com/km/en/
enter Khmer word to search: ទឡ្ហីករណៈ
and more...best way is to google Khmer online dictionary...and pick and choose the one you like!!!
Hopes it helps and good luck!
P.s. I will not let those pedant back home intimitade me...we have the World Wide Web at our disposal.
ក្រោយពីបានអានអត្ថបទនេះរួចមក សាលាក្ដីកូន
កាត់មួយនេះ ដែលបានបង្កើតដោយភាគីយួន
និងអង្គការសហប្រជាជាតិ ពុំបានបំពេញតួនាទី
របស់ខ្លួនក្នុងឋានៈជារកយុត្តិធម៌ដល់ជនរងគ្រោះ
ជិត២លាននាក់ទេ គឺវាគ្រាន់តែជាល្បែងឆ្ពិនភ្នែក
របស់មេដឹកនាំហាណូយ សម្រាប់បោកប្រាស
ដល់អង្គការសហប្រជាជាតិ និង បណ្ដាប្រទេស
ជាម្ចាស់ជំនួយតែប៉ុណ្ណោះ សរុបមក ពាក្យខ្មែរ
ថា កាឡុញឆិក ត្រូវណាស់ តាំងពីឆ្នាំ២០០៦
មកដល់ពេលនេះ តើសាលាក្ដីក្រោមការគ្រប់
គ្រោងយួនហាណូយនិងអាយ៉ង បានបំពេញ
តួនាទីសំខាន់អ្វីខ្លះដល់ជនរងគ្រោះ? គឺគ្មាន
ទាល់តែសោះ គឺគេទុកឱ្យមេខ្មែរក្រហមចាស់
ស្លាប់ម្ដងមួយៗ រួចហើយ ឃាតករដៃដល់នោះ
បែរជារួចខ្លួន អង្គុយសើចចម្អកឱ្យអង្គការ
សហប្រជាជាតិនិងម្ចាស់ជំនួយធ្វើព្រងើយ!!!
លទ្ធផលដែល អង្គការសហប្រជាជាតិ និង
ប្រទេសម្ចាស់ជំនួយទទួលមកវិញ គឺ ភាព
បរាជ័យដ៏សែនអាមាសនៃការបង្កើតសាលាក្ដី
ខ្មែរក្រហមគមានខ្នាតអន្តរជាតិនៅកម្ពុជា៕
ខ្មែរត្រូវចាប់អារម្មណ៍ថា ហេតុអ្វី ហ៊ុនសែន
ខ្នះខ្នែងបង្កើនល្បឿនខ្លាំងម៉្លេះ ដែលធ្លាប់តែ
យកជើងរាទឹកចំពោះដំណើរការកាត់ក្ដីនេះ
កាលដែល ខ្មោចយួន អៀងសារីនៅមានជីវិត!
Hi Kalonh Chuck I get your point:
“I will not let those pedant back home intimidate me...we have the World Wide Web at our disposal.”
Why do they choose go backward instead of going forward toward modernization is beyond me.
They should learn to adapt with the most modern language in world: English.
For example the word “World Wide Web” has come with the invention of the Internet not too long ago, but they use 3 existing words to create a new, simple and meaningful technical word.
អង្គការសហប្រជាជាតិនិងអ្នកផ្តល់ជំនួយដល់សាលាក្តីអស់ប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក
តែចំពោះជនរងគ្រោះវិញគឺ អស្ចារ្យ(អស់ចារ)និក
ឃើញតែពីរឿងពិត(គិតឃើញក៏សរសេរៗកំណត់
ហេតុដោយ សង្ឃឹមថានិងបានចូលតតាំងជាមួយ
ជនជាប់ចោទ លៃឧ្យស្របនិងគំរោងដែលជាតិ និង
អន្តរជាតិកំណត់។
បន្ទាប់ពីបានឮដឹងនិងឃើញស្តេចចំកួតហ្លួងឈ្មោះ(សីហនុថា)កំសាកមិនហ៊ានទៅឆ្លើយបំភ្លឺតាមការ
កោះអញ្ជើញរបស់តុលាការ រហូតគាត់ស្លាប់ជាអា
សាបង់ ហើយជម្ងឺឆ្កួតនេះឆ្លងទៅអៀងធារិទ្ធ អតីត
រដ្ឋមន្រ្តីសង្គមកិច្ច(កុម្មុនិស្តខ្មែរក្រហម) ហើយជា
ទឹកបញ្ចប់ ស្លាប់រដ្ឋមន្រ្តីការបរទេស អៀង សារី។
ចំណែកអ្នកសប្បាយចាយនោះគឺ មន្រ្តីក្នុងសាលា
ក្តីនិងបុគ្គលិកនោះវិញទេ ពួកគេបង្កើតបញ្ហានិង
អូសបន្លាយលើគំនរទុក្ខជនរងគ្រោះមានដូចជារឿងពុករលួយ ពួកគាត់មិនរលត់ មានការជ្រៀតជ្រែ
ករបស់អ្នកកាន់អំណាច ពួកគាត់មិនចាត់ការ ហើយពេលនេះវារិតតែច្បាស់គឺ ពួកគាត់ទំលាយ
អាថ៌កំបាំងនេះចេញមកទាំងផ្ទាំងៗបន្ថែមអោយ
យើងជាជនរងគ្រោះកកឈាមតែម្តង៕ តើយុត្តិធម៌នៅទីណា? ឬចាំដល់ជនជាប់ចោទស្លាប់អស់ទើបរកឃើញ!
នោះជាសាលាក្ដីខ្មែរក្រហមនិន្នាការខ្មែរ ។នៅមិនទាន់មានសាលាក្ដីខ្មែរក្រហមនិន្នាការយួននៅឡើយទេ។កាលណារដ្ឋាភិបាលអាយ៉ងដែល
ជាមេដឹកនំាខ្មែរក្រហមនិន្នាការយួនរលាយទៅ
យើងនឹងបង្កើតសាលាក្ដីកាត់ទោសពួកអាយ៉ងទំាង
នោះម្ដង!!!ហើយក៏មិនខ្ជះខ្ជាយលុយគេកាត់
ទោសពួកខ្មែរក្រហមនិន្នាការខ្មែរឡើយ។ការខ្ជះខ្ជាយលុយសំលាប់កាត់ទោសខ្មែរក្រហមនិន្នាការខ្មែរ
បានចំណេញទៅខាងយួននិងអាយ៉ងរបស់ពួកវា
៖អោយវាយកលុយចាយលេងទទេៗគ្មានបានហុចផលអ្វីបន្តិចសោះក្រៅពិការសោកស្ដាយហើយទទួលរងការរៈគន់យ៉ាងខ្លំាងពីខ្មែរទូទៅជាពិសេសពិគ្រួសារនៃអ្នកស្លាប់ដោយសារការសម្លាប់របស់
ខ្មែរក្រហមនិន្នាការយួននិងយួនផ្ទាល់តែម្ដង!!!
លោក3:04AMមានប្រសាសន័ដូចជាមានហេតុផល,តែសុំសួរមក
លោកថា តើអ្នកណានិងប្តឹងមេដិកនាំខ្មែរក្រហមនិ
ន្នាការយួន?ហើយបើនិងប្តឹង តើប្តឹងនៅពេលណា?
ព្រោះពួកទាំងនោះក៏មានវ័យចាស់ហើយដែរ!!!
ប្រសិនជា លោកសហចៅក្រមអន្តរជាតិសហការ
ជាមួយយើងដែលមានបំណងប្តឹងផងនោះ យើង ប្រាកដជាមានសង្ឃឹមនិងរកឃើញការពិត ហើយ ចៅក្រមអន្តរជាតិ អាចផ្តល់យុត្តិធម៌ជូនយើងបាន
ដូច្នេះ សូមលោកជួយពិចារណាអោយយើងផង៕
អស់ឧិលោកអ្នកសរសេរអត្ថបទអើយ សូមមេត្តាសរសេរឱយគេឯងស្តាប់បានផង។បើអស់លោកសរសេរតែពាក្យដែលគេស្តាប់មិនបាន តើវាន័យយ៉ាងដូចម្តេចទៅ? លោកសរសេរក្រែងចង់ឱ្យគេអានឬ? បើគេអានមិនយល់តើលោកយល់យ៉ាងណាដែរ? លោកក៏ចូលចិត្តអាពាក្យវប្បធម៌ដែលខ្មែរភាគច្រើនមិនចេះនោះម៉្លេះ? សរសេរជាពាក្យសំរាយទៅមិបានឬ? ឬមួយក៏លោកខ្លាចគេថាលោកមិនចេះ?។ ចេះឬមិនចេះ មិនមែនសំដៅលើពាក្យវប្បធម៌នោះទេ។ គឺសំដៅទៅលើអត្ថបទដែរសរសេរទៅ គេយល់បាន។
ពួកគេទឡ្ហីករណ៍ នៅក្នុងឯកសារដាក់ទៅតុលាការ
សុំសួរថា៖ តើឃ្លានេះមានន័យថាយ៉ាងម៉េច?
@7:43 AM
You nail it buddy.
From the very first poster.
Rough translation for 7:43 AM
Dear writer of the article.
Please write so that people can understand you. If you write by using words that people don’t understand, what is the meaning of your writing?
What do you think if people don’t understand your writing?
Why do you like to use complicated words that the majority of Khmer people don’t understand? Why can you use the simple words? Perhaps you are afraid that people regard you as without knowledge?
Knowledge does not mean having to use the big words.
As a writer, knowledge means writing an article that is easily understood by your readers.
ចាំដល់អស់ខ្មោចខ្មែរសិនចាំអង្គការសហប្រជាជាតិ
កាត់ក្តីឱ្យជនរងគ្រោះខ្មែរជាក្រោយ។ ទាំងចៅក្រមទាំងព្រះរាជអាជ្ញា ទាំងក្រឡាបញ្ជីរ ទាំងបុគ្គលិករដ្ឋបាលនិងបុគ្គលិកបកប្រែ សុទ្ធតែឡប់ឡែដើម្បីតែលុយប៉ុណ្ណោះ គ្មាននរណាម្នាក់មានគំនិតស្រឡាញ់ជាតិ ចង់ជួយជាតិ រកយុត្តិធម៌ឱ្យរាស្រ្តខ្មែរពិតប្រាកដទេ។ គេទាំងអស់គ្នាមានគំនិតថា មិនអាចទូលភ្នំម្នាក់ឯងបានឡើយ។ រាស្រ្តអើយ ឈប់សង្ឃឹមទៅ ពួកទាំងនេះជាឈ្លើងជញ្ជក់ឈាមយើងទេ។
ពីខ្មែរម្នាក់នៅភ្នំពេញ
ទាំងឡាយនេះគឺជាកំហុសរបស់ អង្គការសហប្រជាជាតិ
ដែលពុំបានពិនិត្យសាលាក្ដីនោះឱ្យបានដឹតដល់់ ស្មាន
ថាមេដឹកនាំយួន មានភាពហ្មត់ចត់ចំពោះខ្លួន។
ឥឡូវយើងបានឃើញជាក់ច្បាស់ ទៅមុខក៏មិនរួចទៅ
ក្រោយក៏មិនរួច!
ខ្ញុំសុំស្របនិងគំនិតលោក3:45PM ព្រោះអង្គការ
សហប្រជាជាតិបានស្គាល់មេកុម្មុនិស្តយួនហាណូយតិចពេក,តែមកដល់ពេលនេះទើបមន្រ្តីអន្តរជាតិ
ក្នុងសាលាក្តីខ្មែរក្រហមយល់ ដែលខ្ញុំសុំឲ្យតម្លៃថា
ពួកមន្រ្តីអន្តរជាតិពេលត្រជាក់គាត់យកដៃលូក,តែ
ដឹងថាក្តៅពួកគាត់ស្រវ៉ាទាញស្លាបព្រានិងសមមកជំនួសវិញ។ តែចំពោះសំណេរលោកថា ឥឡូវយើង
បានឃើញជាក់ច្សាស់ ទៅមុខមិនរួចទៅក្រោយក៏ មិនរួច ខ្ញុំសុំទាស់ ព្រោះមានហេតុផលជាច្រើនដែ
លសហគមន័អ្នកផ្តល់ជំនួយត្រូវតែពន្លឿនកិច្ចការ
នេះរួមទាំងភាគីជាតិខ្មែរផងដែរ៕ តែចំពោះខ្ញុំបារម្ភ
ខ្លាចដុតខ្លោច រោចវាឆៅទៅវិញទេ សូមអរគុណ!
ចំពោះលោក6:16AM,
តាមធម្មតា គេចាប់ជនជាប់ចោទមកកាត់ទោស
ទាល់តែពេលវាអស់អំណាច ដូចយើងបានឃើញជាក់ស្ដែងហើយចំពោះមេដឹកនំាខ្មែរក្រហមនិន្នាការខ្មែរដូចជាប៉ុល ពត អៀងសារី ខៀវ សំផន នួន ជា ជាដើម។
ប្រទេសកម្ពុជាជាប្រទេសប្រកាន់ប្រជាបតេយ្យ
អនុញ្ញាតអោយមានគណៈបក្សនយោបាយ
ប្រឆំាង មានឈ្មោះបោះឆ្នោត។ដូច្នេះ ប្រសិន
ពេលណាមួយខាងមុខ គណៈបក្សប្រឆឹំាងឈ្នះឆ្នោតនោះ គង់តែគណៈបក្សប្រឆាំងអាចសើរើរឿងតុលាការខ្មែរក្រហមឡើងវិញ ដើម្បីរកយុត្តិធម៌ឡើងវិញជូន
ប្រជារាស្រ្តខ្មែររងគ្រោះនៃរបបប្រល័យពូជសាសន៍។តុលាការខ្មែរក្រហមសព្វថ្ងៃជាតុលាករឡប់ឡែ
ទើបបាបជាមិនអាចរកយុត្តិធម៌ជូន
ប្រជារាស្រ្តខ្មែរបានតំាងពីបង្កើតតុលាការខ្មែរក្រហមអស់រាប់ឆ្នំាហើយនៅតែមិនចេះចប់ចុងចប់ដើម
ទាល់តែមេដឹកនំាខ្មែរក្រហមកាន់តែចាស់ឡើង ស្លាប់បណ្ដើរៗ ហើយអស់លុយរជាងរយលានដុល្លារអត់ប្រយោជន៍។តាមពិត ការកាត់ទោសខ្មែរក្រហម ទំាងមូល
(ទំាងនិន្នាការខ្មែរនិងនិន្នាការយួន)លុះណាតែគ្មានអតីតមេដឹកនំាខ្មែរក្រហមនៅកាន់អំណាចទៀត គឺទាល់តែមានមនុស្សថ្មី គណៈបក្សនយោបាយថ្មីកាន់កាប់អំណាច ទើប
អាចចាត់ការកាត់ទោសខ្មែរក្រហមបានយុត្តិធម៌។
ខ្មែរក្រហមត្រូវបានយួនបង្កើតឡើង ដើម្បីកាប់សំលាប់ខ្មែរ បំផ្លាញប្រទេសខ្មែរ ទាល់តែហិនហោចទើបយួនវាចូលមកសង្រ្គប់
យកនៅថ្ងៃទី៧មករាតែម្ដង។វាជាអ្នកសំលាប់ខ្មែរ
បីលាននាក់ហើយធ្វើជាមកសង្រ្គោះខ្មែរ
ក្នុងគោលបំណងបំភាន់ភ្នែកខ្មែរនិងពិភពលោក
ដើម្បីវាអាចចូលមកសង្រ្គប់យកទឹកដីខ្មែរបានដូចយើងទំាងអស់គ្នាជាសាក្សីស្រាប់។
លោក3:15AM មានប្រសាសន៍ហាក់ដូចជាធ្លាប់ឮ
តាមគ្នា ហើយពាក្យធ្លាប់នេះវាអាចក្លាយជាប្រពៃ
ណីយ៍ និងពិបាកកោសលុបណាស់។ សូមលោក
ធ្វើការពិចារណាបន្តិចជាមួយខ្ញុំ...ប្រសិនបើចាំ
ដល់ជនជាប់ចោទអស់អំណាចមែននោះ ហេតុអ្វីក៏
លោកចៅក្រមស៊ើបអង្កេតគឺលោកMarcel Lemondeសរសេរសៀវភៅរៀបរាប់លម្អិតពីភស្តា
ងគ្រប់គ្រាន់នៃការជ្រៀតជ្រែកនយោបាយដោយ
រដ្ឋាភិបាលកម្ពុជា? ត្រង់ចំណុចនេះខ្ញុំគិតថា សហ
ចៅក្រមស៊ើបអង្កេតរូបនេះ បោះដៃឲ្យជនរងគ្រោះ
ក្លាហានធ្វើតាមផ្លូវច្បាប់តទៅទៀត,ព្រោះភស្តាង
មាននៅលើដៃគាត់ស្រាប់ហើយ ។ ម៉្យាងទៀតខ្ញុំ
បានឮលោកហ៊ុន សែនស្រែកកំហែងដល់អង្គការ
សិទ្ធិមនុស្សគឺលោក ប្រេតអាដាម ដែលបានចោទ
លោកនាយករដ្ឋមន្រ្តីធ្វើការរាំងស្ឨះនៅក្នុងសាលា
ក្តីកាត់ទោសមេខ្មែរក្រហមនេះផងដែរ។ បើពិ
និត្យឲ្យដិតដល់គឺ យើងខ្វះតែអ្នកហ៊ានធ្វើប៉ុណ្ណោះ
ដូច្នេះ សុំលោកពិចារណាតាមការគួរផងចុះ៕
ចំពោះលោក7:31AM,
ខ្ញុំមិនជាអ្នកតាមដានរឿងកាត់ក្ដីខ្មែរក្រហមទេ ប៉ុន្តែ
គ្រាន់់តែដឹងថាការកាត់ទោសមេខ្មែរក្រហមតែបួនប្រំានាក់ប៉ុណ្ណោះ អូសបន្លាយពេលជាងដប់ឆ្នំាហើយ វាដូចជាមានអ្វីរំាងស្ទះយ៉ាងម៉េច?
តាមការគិតរបស់់ខ្ញុំ គេមិនគួរប្រមូលមេដឹកនំខ្មែរក្រហមទំាងអស់
មកកាត់ទោស ហេតុអីយកតែមេដឹកនំាខ្មែរក្រហម
និន្នាការខ្មែរ មកកាត់ទោស ចុះអតីតមេដឹកនំាខ្មែរ
ក្រហមដែលកំពុងកាន់អំណាចគ្រប់គ្រងប្រទេសខ្មែរ
សព្វថ្ងៃ ម្ដេចមិននំាយកមកាត់ទោសផង?ឯណា
យុត្តិធម៌នៅត្រង់ចំណុចនេះ?មេដឹកនាំនៃរដ្ឋាភិបាលខ្មែរសព្វថ្ងៃសុទ្ធតែជាមនុស្ស
ខ្មែរដែលយួនបានសំរាំងយកមកអោយកាន់អំណាច
បំរើវា គឺបំរើនយោបាយលេបទឹកដីខ្មែរអោយវា ទើបបានជា ខ្មែរបាត់បង់ទឹកដី(រំកិលព្រំដែន) ជនជាតិយួនចូលស្រុកពាសពេញប្រទេស ,
ការទន្រ្ទានយកដីប្រជាពលរដ្ឋនៅពេញផ្ទៃប្រទេសខ្មែរ ។ល។
រឿងលោកហ៊ុន សែនគំរាមនោះ គឺវាពិតចឹងហើយ
ព្រោះខ្លាចរាលដាលដល់ពួកខ្មែរក្រហមនិន្នាការយួន
ទើបបានជាគាត់រារំាងទាល់តែអូសបន្លាយពេល
ឬបញ្ចប់ការកាត់ទោសមិនបានគ្រប់ករណី។
ប្រសិនជាតុលាការខ្មែរក្រហមស្ថិតនៅឯក្រៅ
ប្រទេសដូចជានៅបស្ចឹមប្រទេសសេរីនិយម តើលោកហ៊ុន សែនហ៊ានរារំាងឬគំរាមកំហែងគេឯងអត់?
នរណាគេចោទថាម៉េច ខាងចុងចោទត្រូវតែ
មកចំពោះមុខតុលាការដើម្បីឆ្លើយតបចំពោះការចោទ។ហើយបើនរណាជាអតីតមេដឹកនំាខ្មែរក្រហមមែន,
ត្រូវតែជាជនជាប់ទោសនៅចំពោះមុខតុលាការ
មិនអាចគេចរួចបានឡើយ។
អរគុណលោក9:25AM ដែលបានឆ្លើយតបនិងខ្ញុំ
ចំពោះរឿងសាលាក្តីនេះវាជារឿងរបស់យើងជាខ្មែរ
ត្រូវតែតាមដានឲ្យដឹង ព្រោះថាទូទាំងពិភពលោក
គេចាប់អារម្មណ៍...តែខ្ញុំមិនបន្ទោសលោកទេ!!!
ប្រសិនបើលោកកើតទាន់សម័យកាប់សំឡាប់នោះ
លោកប្រាកដជាឃើញជាមួយរបបនោះជាក់ជាមិខាន។ ចំពោះខ្មែរក្រហម ខ្ញុំគិតថា មិនមែន
សុទ្ធតែអាក្រក់នោះទេ...សំខាន់គឺយើងជាខ្មែរត្រូ
វតែរកឧក្រិដ្ឋកម្មនៃការសំឡាប់ទាំងនោះថា តើវា
កើតចេញពីណា?។ ឯរឿងក្តីយូឬឆាប់នោះ វាមិន
សំខាន់ទេ សំខាន់ត្រូវរកឲ្យឃើញការពិត។ល។
ចំពោះរឿងផ្លូវច្បាប់នោះ លោកហ៊ុន សែនខ្លាច ណាស់ ម្លោះហើយទើបលោកជំណាយធ្វើយ៉ាង
កុំឲ្យច្បាប់នេះចេញរួច ដូចជាចំណាយចំពោះលោ
ករីឆាដហាញ (Richad Hide)ក្នុងករណីរំលោភ
លើច្បាប់មនុស្សធម៌អន្តរជាតិថ្ងៃទី៥,៦,៧ ខែកក្ក
ដា ឆ្នាំ១៩៩៧។ ពិសេសជាងនេះទៅទៀត ប្រសិន
ជាលោកសម រង្សីកុំដកពាក្យប្តឹងរបស់គាត់នៅទី
ក្រុងNewyork ប្រទេសអាមេរិកទេ លោកហ៊ុន
សែនច្បាស់ជានិងគ្មានពេលគំរាមគេឯងដល់សព្វ
ថ្ងៃនេះទេ។ ដូច្នេះ ខ្ញុំគិតថា អ្នកដឹកនាំនយោបាយ
សំរាប់ប្រទេសជាតិមិនត្រូវធ្វើឲ្យខុសទេ បើខុសវា
និងស្លាប់ពលរដ្ឋដូចសម័យខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយប្រវត្តិសាស្រ្តនិងចារិកទុកកុំឲ្យអ្នក
ជំនាន់ក្រោយដើរជាន់ដានអាក្រក់នេះបានទៀត៕អរគុណសារជាថ្មី និងជំរាបលា!!!
Post a Comment