KI-Media loves to hear from you, and we're giving you a bullhorn. We just ask that you keep things civil. Please leave out personal attacks, do not use profanity, ethnic or racial slurs, or take shots at anyone's sexual orientation or religion. We thank you for your cooperation!
Low down to earth your job rainsy alway keep preaching and plajtihg negative garbage into khmer brain, it doesnt work that way, right .? If you wanna win ellection do somthing for people truth you and love you, it nothing hard right?. Mike
You are always a jerk. A stupid clown like "you" does not do anything good for the society, but adding more pain. You are here to repent your bad Karmic Past, so you will never again be a monster as you are now. Sadly you are siding with Evils (CPP).
9 comments:
Low down to earth your job rainsy alway keep preaching and plajtihg negative garbage into khmer brain, it doesnt work that way, right .? If you wanna win ellection do somthing for people truth you and love you, it nothing hard right?. Mike
I see good video, Hun Sen says and Bopha victim: https://www.youtube.com/watch?v=yal4QilyKnM
me-ko/mi-ko 2:07 PM
You are always a jerk. A stupid clown like "you" does not do anything good for the society, but adding more pain. You are here to repent your bad Karmic Past, so you will never again be a monster as you are now. Sadly you are siding with Evils (CPP).
BUDDHA I
លោកអ្នកអានទាំងឡាយ!
មនុស្សគ្រប់រូប តែងស្វែងរកសេចក្តីសុខ ព្រោះគេខ្វះសេចក្តីសុខនេះ ក្នុងការរស់នៅ ។ ប៉ុន្តែគេមិនអាចរកបាន នូវសេចក្តីសុខ ឲ្យបានគ្រប់គ្រាន់ឡើយ ។ អ្វីៗដែលគេប្រាថ្នាចង់បាន វាមិនកើតឡើងតាមបំណងទេ បើសិនជាវាកើតឡើង ក៏វាមិនស្ថិតស្ថេរ វាតែងវិនាសសាបសូន្យទៅវិញ ។ ហើយអ្វីៗដែលគេមិនចង់បាន បែរជាចេះតែកើតឡើង ទោះបីវារលត់ទៅវិញ ក៏វានៅតែកើតឡើងទៀត ជាញឹកញយ បន្តបន្ទាប់គ្នា ម៉្លោះហើយការរស់នៅ របស់គេត្រូវជាប់ជំពាក់ ទៅដោយការចង្អៀតចង្អល់ សេចក្តីថ្នាំងថ្នាក់ចិត្ត សេចក្តីព្រួយ សេចក្តីឈឺចាប់ សេចក្តីភ័យខ្លាច សេចក្តីអស់សង្ឃឹម ពោលដោយខ្លីគឺសេចក្តីទុក្ខ ។ សេចក្តីទុក្ខនេះ វាតែងរាលដាល ទៅដល់គ្រួសារ ញាតិសន្តានមិត្តភ័ក្តិ ឬអ្នកឯទៀតដែលបានដឹង ហើយគេក៏មានសេចក្តី ចង្អៀតចង្អល់ចិត្ត ជាមួយផងដែរ ។ គេនៅតែមិនយល់សោះថា ហេតុអ្វីបានជាសេចក្តីទុក្ខនេះ ចេះតែកើតឡើង? តើមានអ្វីអាចរំលត់ នូវទុក្ខនេះបាន?
កាលពីជាងពីរពាន់ប្រាំរយហាសិបឆ្នាំមុន ព្រះសុទ្ធត្ថគោតម នៃនគរកបិលវត្ថុ ប្រទេសឥណ្ឌាខាងជើង បានចាកចេញពីព្រះរាជវាំង ទៅស្វែងរកហេតុនៃ សេចក្តីទុក្ខ និងវិធីរំលត់ទុក្ខ ។ ព្រះអង្គបានសម្រេច សម្មាសម្ពោធិញាណ ជាព្រះពុទ្ធមួយព្រះអង្គ។ ព្រះអង្គត្រាស់ដឹងចតុរារិយសច្ចៈ គឺថាព្រះអង្គទ្រង់ជ្រាបច្បាស់ អំពីអ្វីជាទុក្ខ១ ហេតុដែលបណ្តាលឲ្យកើតទុក្ខ១ ការរលត់ទៅនៃទុក្ខ១ និងផ្លូវទៅកាន់ការរំលត់ទុក្ខ១ ដែលហៅថាអរិយអដ្នង្គិកមគ្គ ប្រកបដោយអង្គ៨ប្រការ ។ អដ្នង្គិកមគ្គនេះចែកជា៣ផ្នែក គឺសីល១ សមាធិ១ បញ្ញា១ ។ អស់រយៈ៤៥ឆ្នាំ ព្រះពុទ្ធបានយាង ទៅគ្រប់ទីកន្លែង ប្រៀនប្រដៅអរិយសច្ចៈ-សីលសមាធិបញ្ញា ដល់បរិស័ទទាំងឡាយ ដែលមានឧបនិស្ស័យ ជាមួយនឹងព្រះអង្គ ។
ព្រះពុទ្ធសាសនា គឺការរៀនសូត្រ អំពីខ្លួនយើង និងសភាពការជុំវិញ ការរស់នៅរបស់យើង ។ ព្រះពុទ្ធបង្រៀនយើង ឲ្យស្គាល់គំនិតរបស់ខ្លួន ពាក្យសំដីរបស់ខ្លួន និងអំពើរបស់ខ្លួន ហើយនិងផលវិបាក ដែលយើងត្រូវទទួល ។ សំខាន់បំផុត គឺការបង្កើតនូវបញ្ញា ការយល់ដឹង ដែលយើងបាត់បង់ ព្រោះតែគ្របសង្កត់ ដោយសេចក្តីល្ងង់ខ្លៅ ។ យើងមើលមិនឃើញ នូវសភាពពិតនៃធម្មជាតិ ព្រោះភ្នែករបស់យើង ត្រូវបិទបាំង ដោយសារការប្រកាន់មាំ ដោយសារតណ្ហា ដោយសារទិដ្និ ដោយសារអាត្មានិយម ដោយសារមានះ ដោយសារអវិជ្ជា ។ ដោយសារតែកិលេស ទាំងនេះហើយ ទើបយើងបាននូវសេចក្តីទុក្ខ ដែលយើងអាចជៀសវាងបាន ប្រសិនបើយើង មានការយល់ដឹង អំពីធម្មជាតិពិត នៃទុក្ខទាំងនោះ ។ ដោយសារសេចក្តីយល់ដឹង យើងនឹងអាចរស់នៅ យ៉ាងសុខស្រួលជាមួយ នឹងអ្នកដទៃឯទៀតបាន ក្នុងលោកនេះ និងលោកខាងមុខ ។
BUDDHA II
ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បង្រៀនអំពីបញ្ញា សេចក្តីយល់ដឹង មិនកំរិតព្រំដែនប្រទេស ជាតិសាសន៍ ឬសាសនាទេ ។ កាលដើមឡើយ ការបង្រៀនរបស់ព្រះពុទ្ធ ដែលព្រះអង្គហៅថាព្រះធម៌ មិនមែនជាជំនឿបន់ស្រន់ទេ តែឥឡូវនេះ បានក្លាយទៅជាជំនឿបន់ស្រន់ទៅហើយ ព្រោះគេតែងឃើញ អ្នកគោរពបូជា ដុតធូបចំពោះ ព្រះពុទ្ធបដិមាករ បន់ស្រន់សុំឲ្យសេចក្តីប្រាថ្នា របស់គេបានសម្រេច ដែលខុសនឹងការប្រៀនប្រដៅ របស់ព្រះពុទ្ធ ។ ប៉ុន្តែព្រះពុទ្ធសាសនាសព្វថ្ងៃ រក្សាទុកនូវព្រះធម៌ ដែលជាព្រះធម៌ពិតប្រាកដ ។ អ្នកសិក្សា កាលបើបញ្ញា គឹសេចក្តីយល់ដឹង កើតឡើងដោយ សេចក្តីព្យាយាមហើយ គេនឹងដឹងច្បាស់ ស្គាល់ច្បាស់ថា នេះជាព្រះធម៌ នោះមិនមែនជាព្រះធម៌ ហើយគេនឹងដើរទៅ លើផ្លូវដែលព្រះពុទ្ធបានបង្ហាញ ឆ្ពោះទៅកាន់ព្រះនិព្វាន ស្ថានបរមសុខ ។
ព្រះពុទ្ធបង្រៀនអំពី សេចក្តីទុក្ខ ហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីរលត់នៃទុក្ខ និងផ្លូវទៅដល់ការរំលត់ទុក្ខ ។ អ្នកដែលឃើញច្បាស់ ថាខន្ធ៥របស់ខ្លួនជាទុក្ខ ហើយមានបំណងដ៏មុតមាំថា នឹងសិក្សាឲ្យយល់ដឹង អំពីហេតុនៃទុក្ខ និងវិធីរំលត់ទុក្ខ ហើយប្រព្រឹត្តិដើម្បីរំដោះខ្លួនពីទុក្ខ អាចធ្វើឲ្យសម្រេចបាន ព្រោះសាវ័កជំនាន់មុន បានរក្សាពាក្យប្រៀនប្រដៅ របស់ព្រះអង្គ ទុករហូតដល់សព្វថ្ងៃនេះ សម្រាប់អ្នកហើយ ចូរអ្នកធ្វើសេចក្តីព្យាយាម ឲ្យសម្រេចចុះ ។
សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញា យ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិ យា ។
សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញា យ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិ យា ។
សព្វេ ធម្មា អនត្តាតិ យទា បញ្ញា យ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិ យា ។
កាលណាបុគ្គល ពិចារណាឃើញ ដោយវិបស្សនាបញ្ញាថា សង្ខារគឺខន្ធ៥ ទាំងអស់មិនទៀង ថាសង្ខារគឺខន្ធ៥ ទាំងអស់ជាទុក្ខ ថាធម៌គឺខន្ធ៥ ទាំងអស់ជាអនត្តា កាល ណោះបុគ្គលនោះ រមែងតែនឿយណាយ ចំពោះសេចក្តីទុក្ខ ព្រោះការថែរក្សាខន្ធ៥ ។ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ! ។
សេចក្តីទុក្ខកង្វល់ ការមិនស្ងប់កាយ មិនស្ងប់ចិត្ត តែងកើតឡើងដោយសារ តែមានសេចក្តីប្រាថ្នាច្រើន ។
ការមានសេចក្តីប្រាថ្នាតិចតួច អាចឲ្យលោកអ្នក បានសេចក្តីស្ងប់កាយ ស្ងប់ចិត្ត សន្តិភាព និងសេចក្តិរីករាយ ។
នាងដាក់ដីលើក្បាល ពុំមែន នាងស្គូត ដីគឺជីវិតនាង ដីមានតម្លៃលើកអ្វីទាំងអស់ នាងរស់អាស្រ័យលើដីនេះ ។
មាត់នាងហា គឺស្រែកយកយុត្តិធម៏ រកសាក្សី សុំសង្គ្រោះ សុំមេត្តា។
ទឹកភ្មែកនាងហូរ គឺបន្ទន់កំដៅនៃកំហឹងក្ដៅក្រហាយ។
នាងលុតជង្គង់ចុះ គឺអង្វរដោយនាងរងការកៀតសង្កត់យ៉ាងធ្ងន់ធ្ងរ អស់ក្ដីសង្ឃឹម។
អ្នកដែលស្គូត គឺអ្នកដែលយកដីនាង
អ្នកដែលព្រងើយកន្តើយពុំសង្គ្រោះនាង
អ្នកដែលពុំយោងដៃជួយលើកនាងឡើងឈរត្រង់វិញមានសមភាពដូច
រាស្ដ្រទូទៅក្នុងសង្គមដែលមានសិលធម៏។
នាងត្រូវ សង្ឃឹមថាលោកនេះគ្មានអ្នកស្គូតទាំងអស់ទេ។
រស្មី អមត
Elle n’est pas folle, ce les autres sont fous !
She is not crazy, others are crazy!
resmei
Elle n'est pas folle, ce sont les autres qui sont fous!
resmei
The crazy one is mi-ko/me-ko called herself Mike @ 2:07PM.
Post a Comment