Wednesday, March 27, 2013

ឲ្យអាតៃកុងខ្វាក់ភ្នែក កាន់ចង្កូតធ្វើអី…

បើស្រឡាញ់ បើអាណិត បើជឿទុកចិត្ត បើពេញចិត្ត ត្រូវបោះឆ្នោតឲ្យ?
 
ហ៊ុន សែន បើខឹងមេឃុំ មេភូមិ កុំបោះឆ្នោត ទម្លាក់ ហ៊ុន សែន

Tuesday, 26 March 2013
ដោយ៖ ដើមអម្ពិល : (DAP)

កំពង់ចាម៖ ក្នុងឱកាសអញ្ជើញ ចូលរួមបញ្ចុះ ខណ្ឌសីមា និងសម្ពោធ ព្រះវិហារ អនុវិទ្យាល័យ ទួលសូភី នៅ ស្រុកអូរាំងឪ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បើប្រជា ពល រដ្ឋនៅទូទាំង ប្រទេសមានការខឹង សម្បាមេឃុំ មេភូមិ សូមកុំបោះឆ្នោតទម្លាក់ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃកម្ពុជា បានថ្លែងបន្តទៀតថា លោក យាយ លោក តា បើខឹងគោ កុំវាយរទេះ តិចទៅខឹងមេឃុំ មេភូមិ ហើយមក បោះឆ្នោត ទម្លាក់ ហ៊ុន សែន ឯណេះវិញ នេះជាការបោះឆ្នោត ថ្នាក់ជាតិ ពុំមែនជាការបោះឆ្នោត ថ្នាក់ឃុំ ឬមេភូមិទេ ចែកគ្នាឲ្យដាច់


ប្រមុខរាជរដ្ឋាភិបាលបន្តថា ព្រោះនយោយបាយថ្នាក់ជាតិ និងដឹកនាំប្រទេស គឺសម្តេច ជាអ្នកដឹកនាំ បានដាក់ចេញ នូវ គោលនយោបាយ ឈ្នះ ឈ្នះ ដែលជា របស់សម្តេច ផ្ទាល់តែម្តង ប៉ុន្តែត្រូវបាន គណបក្ស ប្រជាជនកម្ពុជា គាំទ្រ ធ្វើឲ្យ ប្រទេស ជាតិមាន ការរីកចំរើន ពីការបែកបាក់ មកសុខសន្តិភាព ហើយការដឹកនាំ ប្រទេសនា ពេលកន្លងមក សម្តេចជា អ្នកកាច់ចង្កូត ដែលបានតម្រង់ប្រទេសជាតិ មានភាពរុងរឿង ដោយមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ថែមទៀត ផង។ នាយករដ្ឋមន្រ្តីបន្តថា មានអ្នកខ្លះបាន បង្អាប់ខ្ញុំថា ឲ្យអាតៃកុងខ្វាក់ភ្នែក កាន់ចង្កូតធ្វើអីកាលពីឆ្នាំ២០០៨ គេ ឃោសនារបៀបហ្នឹង ដល់ថ្នាក់ប្រមាថ ថា ទៅប្រើ អាតៃកុងខ្វាក់ធ្វើអី ប៉ុន្តែតៃកុងខ្វាក់ដូចខ្ញុំនេះ សុខចិត្តគ្រោះថ្នាក់ខ្លួនឯង ហើយប្រសិនផ្លូវមិនច្បាស់ទេ សុខចិត្តចុះរាវ ហើយមើលផ្លូវខ្លួនឯង តើវាមានអីមិនច្បាស់
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនដែលប្តូររូបភាពទេ គឺមានរូបទេវត្តា បាច់ផ្កាទោះបីជាចាប់ឆ្នោត លេខប៉ុន្មាន ក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវថា
បើស្រឡាញ់ បើអាណិត បើជឿទុកចិត្ត បើពេញចិត្ត ត្រូវបោះឆ្នោតឲ្យហ៊ុន សែន៕

4 comments:

Anonymous said...

It is not June 28th yet, why does Ah dumb ass Hun Sen run the election campaign.

Anonymous said...

2:51am,

Actually, Cambodia general election is on July 28th, not June 28th.
For this DUMB-ASS Hun Sen re. election campaign, it's just a game to fool Khmer peoples. In reality, he knows it's automatic win for him already.

In order for the oppositions parties to have a chance of winning in any election, we need to remove all those illegal Vietnameses immigrant and NEC must be independece.

But the most important is those Vietnameses peoples, because they're the one who vote for CPP party and it's not only CPP party but also for their future Vietnam.

Anonymous said...

កាលសម័យខ្មោចល្បង(ពត) ពួកគណភូមិ​គណឃុំ​ជាអ្នករាយការណ៍​ នឹងកាប់សម្លាប់ផ្ទាល់ តែដល់ខុស​ប៉ុល ពត ខៀវ សំផន នឹងអៀង សារី ។ ចុះសព្វថ្ងៃ​នគ​របាល,ប៉ូលិស ,ប៉េ អឹម​,ទាហាន បើនិយាយរួមឲ្យ​ខ្លី គឺកងប្រដាប់អា​វុធ​របស់រាជរដ្ឋាភិបាលទាំងមូល​ ជាអ្នកបាញ់​សម្លា​ប់អ្នកកាសែត​បក្ស​ប្រឆាំងនឹងប្រជាពលរដ្ឋ តើរាជ​រដ្ឋា​ភិ​បាលដែល​ដឹកនាំដោយ ហ៊ុនខ្វាង ជា​កំពុង​ហើមស្ពុល​នឹង​ហេង​សំគិះ ដែលដីភូមិនឹងផ្ទះរបស់​ខ្លួនត្រូវ​បាន​កាត់ឲ្យទៅយួន មិនហ៊ានទាំង​ម៉ាត់មួ​យ​អិះ​ផង តើកំហុសទាំងអស់នេះអ្នកណា​ជាអ្នក​ទទួលខុសត្រូវ? ។ សូមប្រជាពលរដ្ឋទាំងអស់​ពិចារណាផងចុះ ៕

Anonymous said...

@5:40 AM

But the campaign will start one month before the Election Day right, which will be June 28th.