http://www.youtube.com/watch?v=3MZ_GSx3Myo&feature=youtu.be
ដោយ ម៉ម មុនីរតន៍
2013-03-08 RFA
2013-03-08 RFA
បច្ចុប្បន្ន មណ្ឌលអប់រំកែប្រែទី២ នៃពន្ធនាគារព្រៃស
បានបង្កើតថ្នាក់បណ្ដុះបណ្ដាលចំនួន ៩ថ្នាក់
ដោយគិតចាប់ពីកម្រិតថ្នាក់បច្ចេកទេស រហូតដល់ថ្នាក់វិទ្យាល័យ។
ប៉ុន្តែ បញ្ហានេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាល
ដែលឃ្លាំមើលដំណើរក្ដីយុត្តិធម៌នៅតាមពន្ធនាគារ ចាត់ទុកថា
មធ្យោបាយទាំងនេះមិនរាប់ថាជាផ្នែកមួយនៃការគាំពារអ្នកទោសនៅឡើយ
ទេ ប្រសិនបើគេនៅតែរកឃើញថា
កំណើនអ្នកទោសជាស្ត្រីនៅតែបន្តគំរាមកំហែង
តាមរយៈការកើនឡើងនៅតាមពន្ធនាគារជាបន្តបន្ទាប់បែបនេះ។
មន្ត្រីពន្ធនាគារ និយាយថា
ស្ថានភាពរបស់អ្នកទោសជាស្ត្រីនៅតាមពន្ធនាគារក្នុងពេលបច្ចុប្បន្ន
ពួកគេទទួលបានការគាំពារ
និងយកចិត្តទុកដាក់ទាំងស្រុងពីស្ថាប័នរដ្ឋលើប្រព័ន្ធអប់រំ
ការរស់នៅ និងរបបអាហារប្រចាំថ្ងៃ។
លោក ម៉ិញ សំរឿន អនុប្រធានមណ្ឌលអប់រំកែប្រែទី២ នៃពន្ធនាគារព្រៃស
ផ្ដល់បទសម្ភាសន៍ក្រោយពីបញ្ចប់ពិធីចែកសម្ភារៈប្រើប្រាស់របស់
អង្គការលីកាដូ (Licadho) ដល់អ្នកទោសជាស្ត្រី
សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១០២ នៅថ្ងៃទី៨ មីនា ថា
ពិរុទ្ធជន និងទណ្ឌិតជាស្ត្រី កំពុងទទួលបានការថែទាំ
និងអប់រំដូចពលរដ្ឋដែលមានសិទ្ធិសេរីភាពដែរ។
លោកបន្តថា តាមរយៈការបង្កើនជំនាញបច្ចេកទេស និងការអប់រំអ្នកទោសជាស្ត្រីបានយល់ពីតម្លៃនៃការរស់នៅជាងមុន៖ «មុន
ដំបូង គាត់មិនសូវជា គឺថា មិនសូវយល់។ ដល់ពេលគាត់យល់ទៅ
គឺថាគាត់លត់ដំកែប្រែខ្លួនដោយស្ងប់ស្ងាត់ គឺថាខិតខំរៀនសូត្រ
ខិតខំបណ្ដុះបណ្ដាលមុខវិជ្ជាផ្សេងៗ
ដើម្បីជាទុនសម្រាប់ពេលដែលគាត់ចេញទៅវិញ»។
ក៏ប៉ុន្តែ របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ
ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា រកឃើញថា
គិតត្រឹមពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ មានអ្នកទោសជាស្ត្រីជាង
១.២០០នាក់ នៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា។ តួលេខនេះ បានកើនឡើង
៣៩% ចាប់តាំងពីខែធ្នូ ឆ្នាំ២០១០។
ចំណែកអត្រានៃការជាប់ពន្ធនាគាររបស់អ្នកទោសជាស្ត្រីវិញ
បានកើនឡើង៤ដងច្រើនជាងអ្នកទោសជាបុរស។ បញ្ហានេះ ត្រូវបានលីកាដូ
ចាត់ទុកថាជានិន្នាការមួយដ៏គួរឲ្យព្រួយបារម្ភ។
បន្ថែមលើនេះ លោក ស្វាយ ធី នាយករងរបស់អង្គការលីកាដូ ចាត់ទុកថា
ស្ថានភាពរបស់អ្នកទោសជាស្ត្រីនៅតែស្ថិតក្រោមសម្ពាធនៃការព្រួយ
បារម្ភខ្ពស់នៅឡើយពីអង្គការដៃគូពាក់ព័ន្ធ
ដែលបន្តឃ្លាំមើលបញ្ហានេះ ព្រោះការឃុំខ្លួនលើសនីតិវិធី
ដែលបន្តរង់ចាំសវនាការអស់រយៈពេលដ៏យូរ
និងការឃុំខ្លួនក្រោមហេតុផលដ៏តិចតួច
គឺជាមធ្យោបាយដែលជំរុញឲ្យអ្នកទោសជាស្ត្រីត្រូវប្រឈមបញ្ហាកាន់
តែមានស្ថានភាពធ្ងន់ធ្ងរនៅតាមពន្ធនាគារ។
លោក ស្វាយ ធី៖ «ឧទាហរណ៍
រឿងតិចតួចខ្លះគាត់រកវិធីណាមួយដើម្បីជួយសម្រាលក្នុងការឃុំ
ខ្លួនរបស់ស្ត្រី ឬក៏របស់មនុស្សទូទៅហ្នឹង។ អ៊ីចឹងអើមានន័យថា
នៅក្នុងពន្ធនាគារក៏វាធូរស្រាលតាមហ្នឹងដែរ។ ប៉ុន្តែ
បើសិនជារឿងអីតិចត្រូវតែដាក់ រឿងអីតិចត្រូវតែដាក់ មានន័យថា
ពន្ធនាគារកាន់តែកើនឡើងៗអ៊ីចឹង»។
បើទោះជាបែបនេះក្ដី
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អ្នកស្រី សោម
សួគ៌ា អះអាងថា គេមិនគួរព្រួយបារម្ភច្រើននោះទេចំពោះនិន្នាការនេះ
ព្រោះអ្នកទោសជាស្ត្រីទាំងអស់ក្នុងពេលបច្ចុប្បន្ន
កំពុងស្ថិតក្រោមការគាំពារនៃគោលនយោបាយរបស់រដ្ឋាភិបាល៖ «រាជ
រដ្ឋាភិបាលបានកំណត់ថា ស្ត្រីទាំងអស់ គឺសុទ្ធតែមានសិទ្ធិស្មើៗគ្នា
ដូចជាក់ស្ដែងក្នុងថ្ងៃនេះ
គឺបងប្អូនបានចូលរួមក្នុងការសប្បាយនូវបទចម្រៀង
ក៏ដូចជាក្នុងការទទួលនូវអំណោយរបស់អង្គការ ជាពិសេសអង្គការលីកាដូ
គឺបានជួយឧបត្ថម្ភ»។
ចំណែករបាយការណ៍របស់មណ្ឌលអប់រំកែប្រែទី២ ឲ្យដឹងថា
អ្នកទោសជាស្ត្រីដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី២
នៃពន្ធនាគារព្រៃស មានចំនួន ៤៨៥នាក់ ក្នុងចំណោមអ្នកទោសសរុបជាង
៧០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
AH Lob Hun Sen!
Flip flop back and forth all over the place.
Last time, he said he would sign and surrender the prime minister post right away if he lost the election and he talks like a spoil kid!
The latest rant from hun sen is the weirdest one.
I bet if he really lost the next election, he will threaten to split the country again.
There is only one way to remove this idiot from power!
Baay Kdaing
change change and change and it must be now or never. NATO is comming to town very soon. Say goodbye to the Hun Dynasty. This dynasty has blood in their hands.
Post a Comment