អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់ឡើងសវនាការនៅថ្ងៃពុធនេះ។ រូបថតហេង ជីវ័ន
ក្រុមគ្រួសារ និងកូនរបស់អ្នកស្រីយ៉ោម បុប្ផា និងអ្នកភូមិបឹងកក់ទាមទារយុត្តិធម៌ជូនសមាជិកខ្លួន។Wednesday, 27 March 2013
ឃុត សុភចរិយា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ
បើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា
សកម្មជនការពារដីធ្លីសហគមន៍បឹងកក់។
អ្នកស្រី យ៉ោម បុប្ផា អាយុ២៩ឆ្នាំ ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១២ ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុបពីរនាក់នៅប្លុកបឹងកក់ក្នុង រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំមុន តុលាការភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបីឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកភូមិបឹងកក់និងក្រុមគ្រួសារជនសង្ស័យ បានច្រានចោលនូវការចោទប្រកាន់នេះនិងបានជំទាស់ទៅលើការសម្រេច សេចក្ដីរបស់តុលាការរាជធានីភ្នំពេញផងដែរ។ លោក លួស សាខន ប្ដីអ្នកស្រី យ៉ោម បុប្ផា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការកំពូលបានជូនដំណឹងដល់មេធាវីការពារក្ដីប្រពន្ធគាត់រួច ហើយថា នឹងបើកសវនាការនៅព្រឹកថ្ងៃពុធនេះ លើសំណើសុំនៅក្រៅឃុំរបស់ភរិយាគាត់។
លោកថ្លែងថា៖«ខ្ញុំរំ ពឹងទុកថា តុលាការកំពូលនឹងពិនិត្យពិចារណាទៅលើសំណើសុំនៅក្រៅឃុំរបស់ ភរិយាខ្ញុំនិងជំរុញឲ្យសាលាឧទ្ធរណ៍បើការជំនុំជម្រះលើអង្គ សេចក្ដីនៃសំណុំរឿងចោទប្រកាន់លើភរិយាខ្ញុំបានឆាប់ និងប្រកបដោយភាពយុត្តិធម៌»។
ក្រុមអ្នកភូមិបឹងកក់បាននាំគ្នាលើកបដាដែលអំពាវនាវឲ្យមានការ ដោះលែងអ្នកស្រី យ៉ោមបុប្ផា ដែលពួកគេជឿថា ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសគាត់ គឺបណ្ដាលមកពីអ្នកស្រីជាសកម្មជនដីធីដ៏សកម្មក្នុងតំបន់បឹងកក់ ក្នុងអំឡុងការតវ៉ាឲ្យមានការដោះលែងសកម្មជនដីធ្លីនៃសហគមន៍នេះ ចំនួន ១៥ នាក់ ដែលភាគច្រើនជាស្ត្រី។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

2 comments:
These poor people are carrying the Cross (sufferings) with God, but they glorify this suffering to the Dharma teacher "Buddha" who had never been suffered in his entire life and who only freed himself from re-birth.
Instead of carrying Buddha they should carry the Cross. Only God can free them not Buddha.
When our children are very sick, we put a sign of the Cross on the forehead of the sick kid, why not carrying the Cross instead of Buddha.
I respect those Indian Buddhas very much including Tibet monks, but I sure believe that only the divine power in heaven (God) can perform all miracles from the beginning until the end of the universe.
សូមបងប្អូនទាំងប្រុសទាំងស្រី្ក លោកពូ្ អ្នកមីង លោកយាយ លោកតា សូមមេត្តាក្រោកឈរ ប្រឆាំង
និងអំណាចរបស់គណបក្សកាន់អំណាចសព្វថ្ងៃ កំពុង
តែបំពានអំពើអយុត្តិធម៌ ពីសំណាក់បងប្អូនដែលកំពុងលំបាកក្រៃក្រ រកព្រឹកខ្វះ
ល្ងាច រស់ល្ងាចខ្វះព្រឹក កូនចៅបងប្អួនក៏មិនបានចូល
រៀនដោយត្រឹមត្រូវ ដូចេ្នះយើងត្រូវតែនាំគ្នាក្រោកឈរឬតតាំងនិងបក្សកាន់អំណាចទូទាំងប្រទេសកុំខ្លាចស្លាប់ យើងនាំគ្នាធ្វើដូចប្រទេសមួយចំនួន ដែលគេធ្វើបានសម្រេចដល់សព្វថ្ងៃ យើងត្រូវតែបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ខ្លួនខ្ញុំដែលអ្នកសរសេរ ពីដើមធ្លាប់ចូលគណបក្សប្រជាជន ហើយបោះឆ្នោតជូនគណបក្សប្រជាជនដែរ ដល់ពេលខ្ញុំឃើញអំពើរអយុត្តិធម៌ចំពោះបងប្អូនក្រៃក្ររកទទួលទានខ្វះមុខខ្វះក្រោយហើយចាប់ដាក់គុកដោយអយុត្តិធម៌ ចំណែកពួកធ្វើអាក្រក់ក៏រួចខ្លួន ចំណែកអ្នកល្អចាប់ដាក់គុក ហេតុនិងហើយធ្វើ។អោយខ្ញុំសំរេចចិត្តងេកបែរមករកគណបក្សសង្គ្រោះជាតិវិញ ខ្លាចគេជួយរកយុត្តិធម៌ជូនដល់បងប្អូនស្លូតត្រង់បាន។
Post a Comment