Wednesday, March 06, 2013

ទមិឡ នៅតែ ទមិឡ! កុម្មុយនិស្ត នៅតែ កុម្មុយនិស្ត!

ហ៊ុន សែន លើកឡើង​ពី​ករណី​លោក​សម​រង្ស៊ី​ថា មិនមែន​ជា​រឿង​នយោបាយ​ទេ​

ថ្ងៃទី 5 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត ដោយសារតែ​ប្រជាពលរដ្ឋ មិន​បោះឆ្នោតឲ្យ ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត នៅក្នុង​សម័យ​បោះឆ្នោតជាតិ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច នឹង​ឈប់​ធ្វើបុណ្យ ហែ​កឋិន ឬក៏​សាងសង់​វិហារ​តាម​វត្ត​នានា(មហាសែន-ជោរ ឆបោក)
ខេត្តកំពង់ចាម: ជា​លើកដំបូង​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ ដោយ​មិន​ចេញ​​ឈ្មោះ ឲ្យចំៗ លើ​ករណី​របស់​លោក​ សម ​រង្ស៊ី ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្តស្វាយរៀង ដែល​នាំឲ្យ​តុលាការ ​កាត់ទោស​កំបាំង ដាក់​ពន្ធនាគា​រលើ​មេ​បក្ស​ប្រឆាំង ដែល​ជា​គូ​ប្រជែង​របស់​សម្តេច​។ ករណី​របស់​លោក សម រង្ស៊ី ត្រូវបាន​សម្តេច ហ៊ុន សែន បញ្ជាក់ថា មិនមែន​ជា​រឿង​នយោបាយ​ទេ តែ​ជា​បទ​ល្មើស​​ជាក់ស្តែង​ ដែលលោកសមរង្ស៊ី បាន​ដក​​តម្រុយ​បង្គោល​ព្រំដែន ទើប​ត្រូវ​តុលាការ​កាត់​ទោស​។​
 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ឡើង​វិញ​-​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​ថ្នល់កែង ខេត្ត​កំពង់ចាម ទៅដល់​អង្ក្រង ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "...​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន បាន​វា​ជាប់គុក ហើយ​គេ​ថា បង្គោល​នឹង​ថ្លៃ​ប៉ុន្មាន​? វា​អត់​ថ្លៃ​ទេ​បង្គោល​នោះ​។ កុំថាឡើយ​បង្គោល​ដើម​ឈើទាល ដើម​គគីរ​ធ្វើ​ទូក​ង ក៏​វា​អត់​ថ្លៃ​ដែរ​។ តែ​វា​ថ្លៃ​នៅលើ​ផ្លូវ​ច្បាប់ វា​ត្រូវ​តែ​ជាប់គុក​"​។​
​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា "​ហើយ​កុំ​ថា រឿងនេះ ជា​រឿង​នយោបាយ​។ បើ​អ្នកឯង យក​មក​ដេញដោល​ក្នុង​សភា អា​នឹង​បើ​គេ​ចាប់ យក​មក​កាត់ទោស​។ អា​នឹង បាន​រឿង​នយោបាយ​។ អា​នេះ ទៅ​ដក​។ សូម​អ្នក​ដទៃ ត្រូវ​មើល​អា​នឹង​ឲ្យ​ច្បាស់​។ អង្គហេតុ និង​អង្គច្បាប់ វា​នៅ​កន្លែង​ណា​?​។ កុំ​ចេះតែ​ប៉ាត​ណា ប៉ាត​ណី​នោះ​"​។​


​សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ទុក​ជាមុន​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត ដោយសារតែ​ប្រជាពលរដ្ឋ មិន​បោះឆ្នោតឲ្យ ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត នៅក្នុង​សម័យ​បោះឆ្នោតជាតិ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច នឹង​ឈប់​ធ្វើបុណ្យ ហែ​កឋិន ឬក៏​សាងសង់​វិហារ​តាម​វត្ត​នានា ហើយ​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ ដូចជា ផ្លូវថ្នល់ ស្ពាន ជាដើម ត្រូវ​តែឈប់​ទាំងអស់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ ខំ​ប្រឹង​ធ្វើ​ចង់​ងាប់ ហើយ​បើនៅតែ​ចាញ់ឆ្នោត​ទៀត​នោះ គឺ​អ្វីៗ នឹង​ត្រូវ​ជាប់គាំង លែង​មាន​ការអភិវឌ្ឍ​ន៍​អ្វី​ទាំងអស់ ព្រោះ​គណបក្ស​ប្រឆាំង គេនឹង​មិន​ធ្វើ​អ្វី​ទេ បើសិនជា​ឡើង​កាន់​អំណាច​នោះ​។​

​ការលើកឡើង​របស់​ស​ម្តេច​ខាងលើនេះ ត្រូវបាន​សម្តេច ហ៊ុន សែន អះអាងថា នេះមិនមែន​ជា​ការឃោសនា​រក​សំឡេងឆ្នោត ដែល​ខុស​នឹង​ច្បាប់បោះឆ្នោត​អ្វី​នោះទេ ព្រោះ​រាល់​ថ្ងៃ គណបក្សប្រឆាំង​ដើរ​ឃោសនា ដែល​សម្តេច​ថា ជាការ​ភូត កុហក់​ពាក់ព័ន្ធ​នឹង​ការសន្យា​ផ្តល់​ប្រាក់ខែ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា អាយុ​ចាប់ពី ៦៥ ឆ្នាំ ជាដើម​៕​

6 comments:

Anonymous said...

PM Hun sen, what Mr Sam Rainsy did was right, it was part of an expression to show to the world that the VC is encroching our motherland and he did not hurt anyone!. unless you PM you ended up putting our political and a number of innocent people in jail for the benefit of the VC controls freak. Please PM, you must not take the law into your own hands and you can not listen to outsiders where they only work for the best of their national interest.

PM, it is time for you to wake up now, don't be like kingta and Pot Pot no more because the past influences the future and if you don't learn for this, you will lose every thing too and this is something that I don't want to happen to you, mainly, because you are khmer like me,

Please don't let outsiders to get the benefit of our internal conflict, just look at Thai yenluck and abisit, they had difference but they soon afterm, they confirm for the benefit of their nation and also to show to the world that they are a strong nation. In addition. they still uphold their dignity and integrity as e.g. together we can stand up tall and look up high etc.

Please enough is enough, no more talk bad things about our political leaders on both sides because you both are doing the best you can for the benefit of our nation but by miss-understanding, it escalates into a bigger unessarily conflick. It is time to say sorry to one another move on OK? be a good role model for our nation once and for all OK?

A

Anonymous said...

Yes, he is. As we knew during 1975 war who killed the monks and burned houses people? Not Lon Nol soldiers,, but Khmer Rouges Viet & China and he is one of them, so till now he do the same.

Anonymous said...

យួនបង្កើត ក្រុមខ្មែរវៀតមិញ (CPP)!

យួនក៏បង្កើត ក្រុមខ្មែរវៀតមិញ (CPP)ថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនដែរ!
_________________________________


បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយអាស្វាយួន!
________________________________
បើខ្មែរចង់យំ អស់ផ្ទះ-អស់ដី-អស់ប្រទេស........បោះឆ្នោតទៀតទៅ!

Anonymous said...

យើងពិនិត្យមើលរបៀបហ៊ុនសែន និយាយម្ដងៗ
ដូចមនុស្សមិនគ្រប់ទឹកម៉េចទេ!

Anonymous said...

ស្មេរ កថានេះ គួរជ្រើសពាក្យ ដោយគួរសម និង គោរព ជាតិសាសន៍ ទមិឡ(តាមិល ណាឌូ)ផង។
ពពួកគេមានសាសនាជំនឿ ដូចខ្មែរដែរ ហើយ គេ ជាជាតិ ដែលធ្លាប់ជាមហាចក្រនិងប្រ ហែលធ្លាប់មាន ឥទ្ធិពលល្អដល់ ខ្មែររាជ្យ មហា នគរផងដែរ។តែគេបានបែកខ្ញែកធ្លាក់ក្រោមនឹមឥណ្ឌានិងអង់គ្លេស ដេលមានចំនួន ធំបានមក រស់នៅ សិង្ហបុរី សព្វថ្ងៃនេះ។

ខ្វះអីពាក្យនោះ ហេតុអីបានទៅប្រមាថ តាមិល ណាឌូ ទៅវិញ?

Anonymous said...

i agree with 8:18AM although it must be said that the Tamils, unlike the majority Sinhalese in Sri Lanka, are not buddhists. Years ago Lon Nol used the word "Tamil" to denigrate Vietnamese communists. In this day & age, why does KI Media side with the Sinhalese and use the name Tamil in a derogatory way? People of all races, including the Tamils and the Vietnamese deserve EQUAL respect. That doesn't diminish our fight against the domination of Vietnam over Cambodia.Have the decency to treat everyone including our enemies as humans will ya? dehumanising your enemy is the way of a coward, and that's not the Khmer way.