លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣។
RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា បានប្រកាសបដិសេធថា រូបលោក និងគណបក្សប្រជាជនកម្ពុជា មិនបានឈរនៅពីក្រោយខ្នងលោ ក ញឹក ប៊ុនឆៃ និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការប្ដឹងសម្ដេចក្រុម ព្រះ នរោត្តម រណឫទ្ធិ ជាអតីតព្រះប្រធានគណបក្សហ៊្ វុនស៊ិនប៉ិច ជុំវិញសំណុំរឿងដែលចោទថា ព្រះអង្គម្ចាស់បានលួចលក់ ឧទ្ធម្ភាគចក្ររបស់គណបក្សនេះ កន្លងមកនោះទេ។
ការបដិសេធនេះ គឺក្រោយពីលោកដឹងព័ត៌មានតា មការផ្សាយរបស់វិទ្យុអាស៊ី សេរី ថ្មីៗនេះ ដែលបានដកស្រង់សម្ដីរបស់អ្ នកវិភាគសង្គម និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ សកម្ពុជា និងបានអានកាសែតភ្នំពេញប៉ុ ស្តិ៍ ដែលបានភ្ជាប់រូបលោក ហ៊ុន សែន ទៅនឹងគម្រោងការប្ដឹងផ្តល់ គ្នានោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសភ្លាមៗថា ទំនាក់ទំនងរវាងរូបលោក និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែល្អប្រសើររហូតដល់ពេល នេះ ហើយលោកមិនជឿថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងយាងទៅចូលរួមដៃជាមួយ គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននោះឡើយ។
នេះជាការបដិសេធដើម្បីជម្រះ ការមន្ទិលសង្ស័យនានា ក្រោយពីអ្នកនាំពាក្យរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានចេញផ្សាយសេចក្តីថ្លែងកា រណ៍មួយ ចុះថ្ងៃទី១១ ខែមីនា កន្លងទៅនេះថា មានពាក្យចចាមអារ៉ាមកន្លងមក ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងចូលជាមួយគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍បានបន្តថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានបំណងចូលជាមួយបក្សប្ រឆាំងទេ ហើយព្រះអង្គបានប្រកាសកាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ហើយថាព្រះអង្គឈប់ធ្វើនយោបា យ។
ម្យ៉ាងទៀត ករណីដែលមេដឹកនាំគណបក្សហ៊្ វុនស៊ិនប៉ិច ដាក់ពាក្យបណ្ដឹងសម្ដេចក្រុ មព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយ និងលួចលក់ឧទ្ធម្ភាគចក្រម៉ាក MI17 របស់គណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺជារឿងអយុត្តិធម៌ណាស់។
លោក ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីធ្ ងន់ៗជាសាធារណៈ នៅក្នុងឱកាសនៃពិធីបញ្ចុះ ខណ្ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ថា លោកបង្ខំចិត្តត្រូវតែនិយាយ ដោយសារតែមានការផ្សាយព័ត៌មា នមួយចំនួនដកស្រង់អ្នកវិភា គនិយាយបំភ្លៃការពិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ជាមួយនោះដែរ វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ សកម្ពុជា ដែលលោកបញ្ជាក់ថា គណបក្សប្រជាជន និងមិនអនុញ្ញាតឲ្យសម្ដេចក្ រុមព្រះ ចូលឆាកនយោបាយវិញជាដាច់ខា ត។ ការដែលចង់ប្ដឹង និងមិនចង់ប្ដឹងហ្នឹង គឺជាការសម្រេចរបស់គណបក្ស ប្រជាជនកម្ពុជា ទេ។ យើងខ្ញុំមើលទៅ បើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្ម ហើយ។ ក្រុមវិភាគគិតឃើញទៅអីចឹង ទៅកើត រឿងសម្ដេចក្រុមព្រះ ទាក់ទងនឹងបញ្ហាយន្តហោះ ខ្ញុំប្រាប់ ញឹក ប៊ុនឆៃ យប់មិញហើយតើ ប្ដឹងសម្ដេចក្រុមព្រះ ស្មើនឹងប្ដឹង ហ៊ុន សែន។ មូលហេតុ គឺងាយយល់ទេ មិនមែនអ្នកណាអ្នកណាបើក យន្តហោះលើដែនដីខ្មែរបានទេ។ ចង់យកកប៉ាល់ហោះយកមកហោះលេ ងពេញទឹកពេញដីបានទេ សម្ដេចក្រុមព្រះ ចង់យកយន្តហោះទៅណា ត្រូវតែសុំការអនុញ្ញាតពី នាយករដ្ឋមន្ត្រី»។
ទាក់ទងនឹងការប្រកាសនេះ ប្រធានប្រតិបត្តិគណបក្សហ៊្វុ នស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់វិទ្យុ អាស៊ីសេរី ថា ការបញ្ជាក់ និងបំភ្លឺរបស់លោកនាយករដ្ ឋមន្ត្រី គឺរឹងមាំណាស់ចំពោះមហាជន កុំឲ្យភ័ន្តច្រឡំ៖ «បាទ! ដូចខ្ញុំបានបញ្ជាក់ពីមុន ហើយថា មិនទាន់មានការប្ដឹងទេ ចំណុចហ្នឹងខ្ញុំបានប្រកាស មកជាប់ហើយ រហូតដល់ព្រឹកមិញ ក៏មានសេចក្តីប្រកាស អត់ទាន់មានការដាក់ពាក្យ បណ្ដឹងអីអត់ទាន់មានសោះ។ ចំណុចទាំងអស់នេះ គ្រាន់តែជាចំណុចមួយចង់ឲ្ យមានការបែកបាក់ក្នុងការ ទំនាក់ទំនង។ នៅថ្ងៃនេះ វាច្បាស់ហើយទាំងអស់គ្នា ទាំងសម្ដេចក្រុមព្រះ ច្បាស់ហើយ»។
អ្នកនាំពាក្យសម្ដេចក្រុមព្ រះ នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានមានប្រសាសន៍ថា ការផ្សាយពាក្យចចាមអារ៉ាមកន្ លងមកខុសការពិត៖ «អីចឹងបានថា ជារឿងមួយមិនត្រឹមត្រូវ អយុត្តិធម៌ម្តង
ហើយម្តងទៀត លើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាអតីតព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ប៉ុន្តែបច្ចុប្បន្ន ព្រះអង្គបានក្លាយជាប្រធាន នៃក្រុមឧត្តមទីប្រឹក្សាផ្ទា ល់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គបានលាឈប់ ធ្វើនយោបាយជាថ្មី កាលពីឆ្នាំ២០១២ កន្លងមក។
លោក ហ៊ុន សែន បដិសេធថាមិនបានរារាំងលោក សម រង្ស៊ី ចូលស្រុក
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១៤ ខែមីនា បានប្រកាសបដិសេធថា លោកមិនបានរារាំងមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលមកប្រទេសកម្ពុជា ទេ ហើយលោកក៏មិនបានបណ្ដេញលោក សម រង្ស៊ី ចេញពីប្រទេសកម្ពុជា ដែរ។
ប្រតិកម្មភ្លាមៗនេះ គឺក្រោយពីលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ទីភ្នា ក់ងារព័ត៌មានបារាំង ឈ្មោះ AFP តាមទូរស័ព្ទពីទីក្រុងយ៉ាងហ្ គូន (Yangon) នៅប្រទេសភូមា (មីយ៉ាន់ម៉ា) ថា លោក ហ៊ុន សែន ជាមនុស្សកំសាកញី មិនហ៊ានឲ្យរូបលោកចូលមក កម្ពុជា ដើម្បីប្រកួតប្រជែងតែពីរនា ក់តទល់ក្នុងការបោះឆ្នោត សកល ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃពិធីបញ្ចុះខណ្ ឌសីមា នៅវត្តនន្ទមុនី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបកស្រាយចំពោះការចោទប្ រកាន់នេះ៖ «តែសុំផ្ដាំតែប៉ុន្មានម៉ា ត់ទេ ទី១ កាលលោកឯងចេញទៅ ខ្ញុំក៏អត់ដេញដែរ ហើយពេលដែលលោកឯងចង់មកវិញ ខ្ញុំក៏អត់បានឃាត់ដែរ អាហ្នឹងទី១ ពេលលោកឯងទៅ ខ្ញុំដេញពីកាល? ខ្ញុំបញ្ជាក់ឲ្យច្បាស់ទាំង ប្រជាជនក្នុងប្រទេស និងប្រជាជននៅក្នុងពិភពលោក។ ទី២ ម៉ោងនេះ ពេលនេះ អត់មានអ្នកណារារាំងលោកឯង មិនឲ្យមកទេ សូមអញ្ជើញលោកឯងធ្លាប់និយា យថាជិះកប៉ាល់ហោះមកជាមួយ លោក អូបាម៉ា (Obama) ទៀតនោះ ប្រធានាធិបតីអាមេរិកាំងទៀតនោះ»។
លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅប្ រទេសបារាំង តាំងពីចុងឆ្នាំ២០០៨ កន្លងមក ក្រោយតុលាការបានកាត់ទោសកំ បាំងមុខជាបន្តបន្ទាប់ ឲ្យរូបលោកជាប់ទោសចំនួន ១២ឆ្នាំ ក្រោមបទដកតម្រុយបង្គោលព្រំ ដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង បទក្លែងបន្លំឯកសារផែនទីសា ធារណៈ និងបទបរិហារកេរ្តិ៍រដ្ឋមន្ ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក បានប្រកាសថា ករណីលោក សម រង្ស៊ី មិនមែនជារឿងនយោបាយទេ ហើយបើសិនណាលោក សម រង្ស៊ី ចូលមកកម្ពុជា គឺត្រូវតែចាប់ខ្លួន៕
6 comments:
What a funny joke :):) a coward calls other people as coward. When former King Sihanouk passed away a coward Sam Rainsy had bowed his head to the ground and sent a letter to Samdech Hun Sen to allow him to return back to Cambodia, but his request was rejected. Right now knowing that no one is able to help and there is no chance that he can return to Cambodia before upcoming election. He has insulted that Samdech Hun Sen is a coward and try to eliminate him from Cambodia's politics. In fact, he is convicted by the Court which makes him has no right to take part in the election. Please keep crying out louder, you is surely live in exile for good.
Make no mistake that whenever people talking about the prison, it makes fugitive Sam Rainsy cannot sleep at night, let alone ever expected that he will dare to return and goes to jail like Mam Sonando. His father (Sam Sary) had advised him that if there is a problem in Cambodia, just run and run fast like daddy. Then, you will be free because we're born as elite family will not able to cope with the condition in prison at all. Prison is just for ordinary people like Mam Sonando to stay.
Pi Anh.
We need to kill that Tyrants and Dictators gangs.
2:50 PM
This dictator is not too stupid and you will not able to kill him, because he is too cleaver and he is not too bad, as you believed.
He is able to develop our country and can do the job better than you.
2:07 PM, AH PI ANH SI ARCH ANH!!
HUN XEN ,ah jeung YI-YATT yuon!
Welcome to the post-genocide wonderland! Dr Khmeng Kveal Ko is the best leader!
Post a Comment