តំណាងពលរដ្ឋនៅក្រចេះម្នាក់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
ដោយ ដែន អយុធ្យា
2013-03-04
2013-03-04
Radio Free Asia
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ដាយណាម បានឲ្យដឹងថា នគរបាលខេត្តក្រចេះ បានចាប់ខ្លួនតំណាងពួកគេ ម្នាក់បញ្ជូនទៅកាន់តុលាការ ទាំងតក់ក្រហល់។ ប៉ុន្តែអាជ្ញាធរអះអាងថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមបណ្ដឹងឆបោក លុយ មិនមែនដោយសារទំនាស់ដីធ្លី ទេ។
ប្រជាពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងព្រួយបារម្ភពីសុវត្ថិ ភាពតំណាងរបស់ពួកគាត់ ឈ្មោះ សឿន ផល ដែលត្រូវនគរបាលខេត្តក្រចេះ ចាប់ខ្លួននៅថ្ងៃច័ន្ទ ទី៤ ខែមីនា មិនដឹងឃុំខ្លួននៅទីកន្លែ ងណា។ នៅល្ងាចថ្ងៃច័ន្ទ ប្រជាពលរដ្ឋបានលើកគ្នាទៅសួ រនាំដល់ស្នងការនគរបាលខេត្ តក្រចេះ និងដល់សាលាដំបូងខេត្តក្រចេះ ដើម្បីស្នើដោះលែងតំណាងពួក គេ។
ពលរដ្ឋអះអាងថា រហូតមកដល់ល្ងាចថ្ងៃច័ន្ទ ទី៤ ខែមីនា មន្ត្រីតុលាការ និងប៉ូលិសខេត្តក្រចេះ មិនបានប្រាប់ពីទីកន្លែងឃុំខ្លួនតំណាងពួកគេទេ ហើយថា ការចោទប្រកាន់តំណាងពួកគាត់ ហាក់មានភាពអាថ៌កំបាំង ព្រោះតំណាងពួកគាត់មិនបាន ប្រព្រឹត្តដូចការចោទប្រកាន់ ទេ។
ពលរដ្ឋ៖ «គេចុះឈ្មោះធ្វើជាសមាជិក គាត់ និងគាំទ្រគាត់ ឲ្យគាត់ជួយដោះស្រាយពីបញ្ ហាទំនាស់ដីធ្លី ឬរត់ការទំនាស់ដីធ្លី ហើយពលរដ្ឋក៏រៃលុយគ្នាក្នុងមួយគ្រួសារពី ៣ ឬ ៤ ទៅ ៦ម៉ឺន តាមបងប្អូនមានលទ្ធភាព។ ហេតុដូច្នេះលុយហ្នឹងគាត់ យកទៅប្រើប្រាស់អស់ ហើយអ្នកខ្លះមិនឃើញដោះស្រា យដីទំនាស់ជាមួយក្រុមហ៊ុនបា នឆាប់ ក៏ចោទគាត់ថា បោកលុយកាក់គេ។ គេដាក់ពាក្យប្ដឹងទៅតុលាការ ហើយពួកខ្ញុំលើកគ្នាទៅតុលា ការដើម្បីជួយបំភ្លឺគាត់»។
អភិបាលស្រុកស្នួល លោក គង់ គឹមនី ទទួលស្គាល់ថា ក្នុងមូលដ្ឋានលោកពិតជាមាន ករណីចាប់ខ្លួនបុរសម្នាក់ពិ តមែន គឺទាក់ទងបណ្ដឹងឆបោកលុយ៖ «បណ្ដឹងព្រហ្មទណ្ឌ គឺមានបងប្អូនប្រជាពលរដ្ឋប្ ដឹងថា ឈ្មោះហ្នឹងប្រមូលលុយកាក់ឲ្ យគេដើម្បីចែកដី។ ដីកានេះគឺគេឲ្យចូលខ្លួន ដើម្បីបំភ្លឺបញ្ហានេះ»។
អ្នកស្រី ចាតសូរ រស្មី ព្រះរាជអាជ្ញាអមតុលាការខេត្ តក្រចេះ បានបដិសេធមិនធ្វើអត្ថាធិប្ បាយតាមទូរស័ព្ទទេ ជុំវិញការចាប់ខ្លួននេះ។ ប៉ុន្តែលោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ មានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែមីនា ថា បុរសឈ្មោះ សឿន ផល ត្រូវប៉ូលិសបញ្ជូនទៅកាន់តុ លាការ ដើម្បីផ្ដន្ទាទោសរួចហើយ។
លោកថ្លែងថា ការចាប់ខ្លួននេះមិនជាប់ពា ក់ព័ន្ធទំនាស់ដីធ្លីនោះទេ៖ «ធាតុពិត សឿន ផល ហ្នឹងមានពីរករណី គឺ
ទី១ គេតាំងខ្លួនគេជាអ្នកមេ ចលនាដើរដោះស្រាយដីធ្លីឲ្យ ប្រជាពលរដ្ឋ។
ទី២ បណ្ដឹងពីប្រជាពលរដ្ឋទាក់ទង បទឆបោកលុយកាក់គេ ដោយសន្យាថា គេទៅរត់ការជួបអាជ្ញាធរថ្នាក់ស្រុក ខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយដីឲ្យប្រជា ពលរដ្ឋ។
ប៉ុន្តែដល់ពេលដោះមិនបាន បងប្អូនចាំយូរទៅៗ បងប្អូនអស់សង្ឃឹម ប្រជាពលរដ្ឋប្ដឹងមកយើងតែម្ដង ហើយយើងចាត់ការទៅតាមនីតិវិ ធីធ្វើសំណុំរឿងនេះដាក់ទៅ តុលាការត្រឹមត្រូវ ហើយតុលាការគេចេញដីកាបង្គា ប់មកឲ្យនាំខ្លួន»។
អ្នកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលអង្គការអា ដហុក ខេត្តក្រចេះ មានប្រសាសន៍ថា នឹងអង្កេតលើករណីចាប់ខ្លួន តំណាងពលរដ្ឋនៅឃុំឃ្សឹម ឲ្យដឹងការពិត។ ចំណែកប្រជាពលរដ្ឋឃុំឃ្សឹម បានឲ្យដឹងថា ពួកគាត់នឹងបន្តលើកគ្នាមក តវ៉ាដល់សាលាដំបូងខេត្តក្ រចេះ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ឲ្យដោះលែងតំណាងពួកគេ៕
No comments:
Post a Comment