Tuesday, March 26, 2013

អូស្ត្រាលី​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​លោក ហ៊ុន សែន

លេខ១ ខាងពុករលួយ
ដោយ យន់ សាមៀន
2013-03-26
Radio Free Asia


ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា



កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។
កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុក​រក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។

ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុក​រក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង។ ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ចព្រមព្រៀង​រុក​រក​រ៉ែ​ឆ្នាំ​២០០៦។


កាសែត​បន្ត​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​បញ្ឈប់​ដំណើរ​ការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ គឺ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ទី​ណា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ប្រតិកម្ម​នឹង​ការ​ផ្សាយ​នេះ​នៅ​ឡើយ​ទេ។
កាល​ពី​ថ្ងៃ​២០១២ លោក​ឧកញ៉ា ហ៊ុន តូ ធ្លាប់​គំរាម​ប្ដឹង​កាសែត​អូស្ត្រាលី ឌឹ អេច ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​ថា នគរបាល​អូស្ត្រាលី ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។ ឌឹ អេច បាន​រក្សា​សិទ្ធិ​មិន​កែប្រែ​អត្ថបទ​ឡើយ បើ​ទោះ​បី​ជា​លោក​ឧកញ៉ា ហ៊ុន តូ គំរាម​ប្ដឹង​ក៏ដោយ

5 comments:

Anonymous said...

នេះគឺអាលក់ជាតិចំហើយ។មិនបាច់រកឯណាទៀតទេ។

Anonymous said...

លេខ១ ខាងកណ្ដួយស្អុយ!

Anonymous said...

ជនតំណាងឲ្យជាតិដូចហ៊ុន សែន ពុករលួយ អ្នកនៅក្រោមបង្គាប់ពុករលួយ គឺជាតិទាំងមូលពុករលួយ សង្គមខ្មែរ ដែលដឹកនាំដោយជនផ្ដាច់ការហ៊ុន សែន ជាសង្គមពុករលួយ៕

Sam Thong said...

Khmer Lotus Revolution http://bit.ly/1ZSpCQQ

Anonymous said...

តើមានមធ្យោបាយណាល្អជាងមួយនេះ? ឬមួយយើងត្រូវ តែធ្វើការ អត់ប្រយោជន៏ រហូតទាល់តែហួសពេល ស្លាប់ផុតពូជទាំងអស់គ្នា?
អំណាចត្រូវតែតណ្តើមពីដៃពួកអាចង្រៃ ចោរក្បត់ជាតិ លក់ជាតិអោយ បានសំរេច។ បើមិនវាយសំពងក្បាលពួកវា បណ្តេញពួកវាចេញ ពីអំណាច ទេនោះ តើចាំពេលណាទៅទើបវាចុះចេញឲយើង? ពស់វែកពួនសំងំពង ភ្ញាស់កូនក្នុងងគុម្ភឬស្សិ ក្រពើសំសំងំពងក្នុងព្រៃត្រៃងមាត់បឹង រកធ្វើ ចំការមិនកើត យកទឹកប្រើប្រាស់មិនបាន បើយើងមិនដុតគុម្ភឬស្សី ឆ្កាចំការ យកព្រៃត្រៃង ចេញ ចាប់មេក្រពើបកយកស្បែកទុកលក់ ជុស ពង់ក្រពើឲអស់ពីមាត់បឹង មាត់កំពង់ តើយើងមានមធ្យោបាយណា ល្អជាងនេះ? តើយើងនៅតែជឿថា ការរាំច្រៀង បន់អ្នកតា បង់បត់ ធ្វើបាតុកម្ម តស៊ូមតិ បោះឆ្នោតដល់ណាទៀត?
តើជឿបានថាពួកសត្វតិរិច្ឆានកាចសាហាវ អសិពឹសទាំងនោះ នឹងខ្លាច រត់ចេញឲយើង? តើបរទេស អន្តរជាតិអែណាមកជួយយើងបាន មុន នឺងយើងជួយខ្លួនយើង? ឬមួយយើងនៅតែរង់ចាំៗៗៗៗ ចាំទាល់តែ ដាច់បាយ ដាច់ទឹកស្លាប់កូនចៅទាំងអស់គ្នា ផុតពូជអស់រលីងពីលើ ផែនដីនេះទៅ? សូមកុំស្មាន! កុំច្រឡំ! ឬយល់សប្តិថា បើនឹងរលាយ បាត់ទៅហើយនោះ អាចនឹងកើតកំណើតកម្ពុជា កម្ពុចោរ បានឡើងវិញដូច ស្រុកអ៊ីស្ត្រាអែល!! កុំសង្ឈឹមអោយសោះ! បងប្អូន និងមិត្តទាំងអស៉។ សូមជឿជាក់ថា សេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌មិនអាចរត់មក រក ឲយើងទទួលយកដោយអែកអែង ទទេៗ បានឡើយ! (Freedom, Democracy and Justice are not free)
តាដំបងដែក!! តំបងក្រញូង តំបងឈើ តំបងជ័រ ម៉េចមិនយកតំបង ដាក់ក្បាល សំពងពួកអាចោរក្បត់ជាតិ អាអត់ពួជ អាអត់ត្រកូល អា អត់ពូជទាំងអស់នោះទៅ? តើនៅចាំដល់ពេលណាទៀត? ទុកធ្វើអីទៀត ដំបងទាំងនោះ? ឆ្ងល់ដែរ!!
NO MATTER CAMBODIA IS OUR COUNTRY OR NOT, ALL IDIOTS, TRAITORS, MURDERS, MEN SLAUGHTERS, EVILS, VAMPIRES, DEMONS, THIEVES, PROSTITUTES, CROOKS, FOREIGN INVADERS MUST BE FORCIBLY WIPED OUT FIRST OUT OF FROM THIS EARTH BEFORE RESTORING JUSTICE FREEDOM AND DEMOCRACY THERE AS WELL AS PEOPLE IN WHOLE WIDE WORLD WANTED.
YOU ALL STAY BLESSED
KLR-Team/www.khmerlotusrevolution.com
PP Aug 18, 2016