Tuesday, March 19, 2013

ចោរ-សែន ប្រកែក ញ័រមាត់ នៅពេល ដែល សកម្មជន ដីធ្លីម្នាក់ កំពុងមក ប្តឹងនៅសភាអឺរ៉ុប និងឡាអេ?


ហ៊ុន សែន​៖ ករណី​ស្ត្រី​បឹងកក់ជាប់ឃុំ ជា​បទល្មើស​វាយ​គេ មិនមែន​ជា​រឿង​ដីធ្លី​ទេ​

ថ្ងៃទី 19 មីនា 2013 | ដោយ: រិទ្ធី 
Cambodia Express News

ភ្នំពេញ: ជា​លើកដំបូង​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម ដោយ​លើកឡើង​មិន​ចេញ​ឈ្មោះលើ​ករណី​ស្ត្រី​អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវបាន​តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្នុង​បទចោទប្រកាន់​បង្ក​របួស​ស្នាម​លើ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ ករណី​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុកថា ជា​បទល្មើស​វាយ​គេ តែ​បែរជា​ស្ត្រី​នោះត្រូវ​គេ​បង្វែរ​​ជា​រឿង​ដីធ្លី​ទៅ​វិញ​។

ក្នុង​ពិធី​សម្ពោធ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ក​.​ជ​.​អ​.​ប​. និង​អគ្គលេខាធិការដ្ឋាន ក​.​ជ​.​អ​.​ប​. ជា​ផ្លូវការនៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា សំណុំរឿង​ក្តី​នៅ​បឹងកក់​នោះ មាន​ភាពអយុត្តិធម៌​ដល់​រាជរដ្ឋាភិបាល​។ ករណី​ស្ត្រី​នៅ​បឹង​កក់​នោះ ជា​រឿង​វាយ​គេ​សោះ បែរជា​ត្រូវ​គេ​ប្រែក្លាយ​ជា​រឿង​ជម្លោះ​ដីធ្លី​ទៅ​វិញ​។​


​សូម​រម្លឹកថា ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ដាក់​ពន្ធនាគារ ៣ ឆ្នាំ​។ អ្នកស្រី យ៉ោម បុប្ផា ជាប់ចោទ​ពី​បទ​ប្រើ​អំពើហិង្សាដោយ​ចេតនា តាមរយៈ​ការចូលរួម​ព្រួត​គ្នាវាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ឲ្យ​រងរបួស កាលពី​ដើម​ខែ​កញ្ញា​។
​ក៏ប៉ុន្តែ​សំណុំរឿង​ក្តី​នោះ ត្រូវបាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួមទាំង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ បាន​ច្រានចោល ហើយ​ថាអាជ្ញាធរបាន​ចោទប្រកាន់ និង​ចាប់​កាត់ទោស​លើ​អ្នកស្រី យ៉ោម បុប្ផា ដោយសារ​តែ​អ្នកស្រីជា​សកម្មជន​តវ៉ា​ដីធ្លី​ដ៏​សកម្មនៅ​តំបន់​បឹងកក់​។​
​យ៉ាងណាក៏ដោយ ក្នុង​សំណុំរឿង​អ្នកស្រី យ៉ោម បុប្ផា នៅ​បឹង​កក់ ក៏​ត្រូវបាន​ក្រុម​អ្នករត់​ម៉ូតូឌុប បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការអះអាង​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ ហើយ​ថា ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជា​រឿងក្តី​បង្ក​របួសស្នាមលើ​អ្នករត់ម៉ូតូឌុប មិន​ត្រូវ​គេ​យក​ទៅ​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ឡើយ​៕

3 comments:

Anonymous said...

Hey Hun Sen , What about Chhuk Bondith shooting at 3 innocent garment workers ? Why is he still running around like a dog ? Where is just stice for those 3 girls ? He is above the law because he is from CPP , right ?

Anonymous said...

ឡា បូផោម

Anonymous said...

ឡា បូផោម

8:52 PM,

You are a real sick head and a junk dog " CHKER ANGKER SEE" of the CPP.
You can bark but can't even type the reversed Khmer name you calls the victim.
What a Shame, shame, shame, shame and low life parasite you are!!!!