Tuesday, March 19, 2013

សូណង់ដូ៖ខ្ញុំឈឺចិត្តពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ

លោកសូណង់ដូ ជិះលើគ្រែស្នែងពេលចេញពីគុកនៅថ្ងៃសុក្រ។ រូបថត ជីវ័ន

Monday, 18 March 2013
ភ្នំពេញប៉ុស្តិ៍

លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ដែលជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ ៤ ករណីដ៏ចម្រូងចម្រាស ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ក្នុង ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ៨ ខែ លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចកាត់បន្ថយទោសមកនៅត្រឹម ៥ ឆ្នាំ និង អនុវត្តន៍ទោសក្នុងពន្ធនាគារចំនួន ៨ ខែ ដែលទោសនៅសល់ ត្រូវបានព្យួរសាកល្បងក្រៅឃុំ។ លោក សូណង់ដូ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ហើយបានផ្តល់បទសម្ភាស ដល់អ្នកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍លោក ម៉ៃ ទិត្យថារ៉ា នៅគេហដ្ឋានរបស់លោក នៅឯស្រុកកៀនស្វាយដូចខាងតទៅ៖

សំណួរៈ តើលោកមានអារម្មណ៍បែបណាក្រោយពីលោក ត្រូវបានដោះលែងចេញពីពន្ធនាគារ?

ចម្លើយៈ មនុស្សយើងទាំងអស់គ្នាត្រូវការសេរីភាព ហើយតាំងពីខ្ញុំត្រឡប់ពីធ្វើទស្សនកិច្ច ពីសហរដ្ឋអាមេរិកនិងបារាំងមក ខ្ញុំគ្មានបានបំភ្លឺអ្វីទាំងអស់គឺគេបញ្ជូនខ្ញុំទៅគុកតែម្តង ហើយរហូតមកដល់ថ្ងៃនេះ ខ្ញុំជាប់គុកព្រៃស ៨ ខែហើយទើបគេលែងខ្ញុំឲ្យមានសេរីភាព។ ប៉ុន្តែសេរីភាពដែលគេផ្តល់ឲ្យខ្ញុំ គឺមួយជ្រុងតូច ការជាប់គុកជាបញ្ហា ប៉ុន្តែអ្វីដែលយើងមិនបានធ្វើគេចោទប្រកាន់ថា យើងធ្វើអ្វីមួយ ដែលមិនមែនជាបំណងរបស់យើង គឺវាមានការឈឺចិត្ត តែទោះជាសេរីភាពដែលខ្ញុំបានទោះបីជាតិចតួចក៏ជាសេរីភាពដែរ ហើយខ្ញុំនឹងពង្រីកសេរី ភាព ដែលខ្ញុំបានបន្តិចហ្នឹង ដោយសារយើងមានចិត្តស្មោះស ចំពោះប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិ ហើយយើងចង់ឲ្យស្រុកខ្មែរធ្វើយ៉ាងដូចម្តេច ឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋ គោរពសិទ្ធិមនុស្សឲ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។


សំណួរៈ លោកថា លោកមានសេរីភាពតិចតួច តើលោកអាចជម្រាបបានទេថាតើសេរីភាពតិចតួចនោះគឺជាអ្វី?

ចម្លើយៈ សិទ្ធិសេរីភាពតិចតួចនោះគឺដោយសារតែសាលាឧទ្ធរណ៍បានសម្រច ផ្តន្ទាទោសខ្ញុំ ៥ ឆ្នាំឲ្យជាប់ពន្ធនាគារ៨ ខែ ហើយទៅណាមកណាត្រូវតែសុំច្បាប់គេ ប្រសិនបើខ្ញុំធ្វើអ្វី មិនគួរគប្បី គេអាចចោទប្រកាន់ខ្ញុំចាប់ដាក់គុកម្តងទៀត។

សំណួរៈ ទន្ទឹមនឹងលោកមានសិទ្ធិសេរីភាពតិចតួចនោះ តើលោកនឹងប្រកាន់ជំហរយ៉ាងណា នៅក្រោយពេលដែលលោកចេញពីពន្ធនាគារ ថាតើលោកនៅតែធ្វើជាប្រធានសមាគមអ្នកប្រជាធិបតេយ្យទៀត ឬក៏យ៉ាងម៉េច?

ចម្លើយៈ ខ្ញុំនៅតែបន្តធ្វើជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបន្តទៅទៀត ដោយមិនយកគណបក្សនយោបាយមកចូលរួមជាមួយខ្ញុំទេ អ្វីដែលខ្ញុំធ្វើនោះ គឺឲ្យប្រជាពលរដ្ឋខ្មែររស់ដោយទីពឹងទៅលើច្បាប់។ ខ្ញុំមិនដែលចង់បានអំណាចធ្វើជានាយករដ្ឋមន្ត្រីនោះទេ អ្វីដែលខ្ញុំធ្វើ គឺអប់រំពលរដ្ឋឲ្យស្គាល់ច្បាប់ ស្គាល់សិទ្ធិ ស្គាល់សេរីភាព និងបង្ហាត់ពលរដ្ឋ ធ្វើដូចម្តេច កុំឲ្យប្រើអំពើហិង្សានេះជាបញ្ហាធំបំផុត ដែលខ្ញុំធ្វើ ហើយមិនចង់បានប្រយោជន៍ផ្ទាល់ខ្លួននោះទេ បើម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន តើទៅថ្ងៃមុខពលរដ្ឋទៅជាយ៉ាងម៉េចទៅ។

សំណួរៈ សាលាឧទ្ធរណ៍ បានចោទប្រកាន់លោកមួយករណីទៀត ពីរឿងបទល្មើសព្រៃឈើ តើលោកយល់យ៉ាងដូចម្តេច ចំពោះការចោទប្រកាន់នេះ?

ចម្លើយៈ ទាក់ទងទៅនឹងការចោទប្រកាន់គឺខ្ញុំប្រឆាំងទាំងអស់ពីព្រោះខ្ញុំ អត់បានធ្វើមែន ហើយខេត្តក្រចេះ ខ្ញុំមិនដែលបានទៅជាន់ដីនៅទីនោះសោះ ហើយខ្ញុំក៏ពុំដែលមានចិត្តណាបន្តិចបន្តួច ចង់បំផ្លាញព្រៃឈើសោះដែរ ប៉ុន្តែច្បាប់ផ្សឹង ការបកស្រាយរបស់តុលាការផ្សេង ហេតុដូច្នេះវាមានបញ្ហា។ យើងសំអាងទៅលើច្បាប់ក្នុងការដាក់បន្ទុក ហើយយើងដឹងថា ភ័ស្តុតាងហ្នឹង អត់សមស្របទៅនឹងការពិត ហើយយើងគិតពីអង្គច្បាប់ និងភ័ស្តុតាងដាក់បន្ទុកគឺឃើញថាភ័ស្តុតាងនោះ មិនសមនឹងយកខ្ញុំមកដាក់គុកទាល់តែសោះ តែខ្ញុំមិនអាចនិយាយថា តុលាការមិនមានយុត្តិធម៌ទេ។ ខ្ញុំនៅតែរំពឹងថា តុលាការនឹងមានយុត្តិធម៌ ទើបខ្ញុំវិលត្រឡប់មកចូលស្រុកឲ្យគេចាប់ខ្ញុំដាក់គុកនោះ។ ខ្ញុំសុខចិត្តចូលគុកដោយសារខ្ញុំរំពឹងទៅលើតុលាការ។

សំណួរៈ ទន្ទឹមទៅនឹងបទចោទប្រកាន់ថ្មីនោះ តើលោកនឹងបន្តប្តឹងសាទុក្ខទៅតុលាការកំពូលទៀតទេ?

ចម្លើយៈ ចំណុចនេះខ្ញុំនឹងពិភ្សាជាមួយមេធាវីរបស់ខ្ញុំ ខ្ញុំសង្ឃឹមថា យើងត្រូវតែទៅមុខ ប្រសិនបើយើងមិនទៅមុខគេថាយើងខុសហើយទទួលកំហុសរបស់យើង តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវតែពិគ្រោះយោបល់ជាមួយមេធាវីរបស់ខ្ញុំសិនដែរ។

សំណួរៈ សរុបសេចក្តីមក តើករណីចោទប្រកាន់ ដែលឈានដល់ការចាប់ឃុំខ្លួនលោក ក្នុងពន្ធនាគារ តើលោកគិតថា ជារឿងនយោបាយ ឬផ្លូវច្បាប់?

ចម្លើយៈ ខ្ញុំមិនអាចនិយាយថា ជារឿងនយោបាយ ឬក៏ជារឿងផ្លូវច្បាប់អ្វីនោះដែរ ហើយក៏មិនចោទថា យុត្តិធម៌ ឬក៏មិនយុត្តិធម៌អីនោះទេ អ្វីដែលខ្ញុំចង់និយាយគឺថា ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់នោះទេ ហើយសាក្សីប៉ុន្មាននាក់នោះ គឺសុទ្ធសឹងតែជាពលរដ្ឋមិនចេះអានអក្សរ ហើយគ្រាន់តែជួបគ្នា ដោយមិនបានណាត់មុនបែរជាក្លាយទៅជាអ្នកដាក់បន្ទុកខ្ញុំ ហើយបែរជាស្តាប់អ្នកដែលកាប់បំផ្លាញព្រៃឈើ បែរជាមកដាក់បន្ទុកខ្ញុំទៅវិញ នេះគឺជារឿងមួយដែលខ្ញុំឈឺចិត្ត។ ជាប់គុកជារឿងមួយ តែរឿងដែលយើងមិនបានធ្វើ តែបែរជាគេចោទប្រកាន់សម្រាប់មនុស្សយើងគឺឈឺចិត្តណាស់។ ខ្ញុំក៏បានឮសម្តេចហ៊ុន សែន ថាការមូលបង្កាច់ដោយមិនបានធ្វើអី គឺលោកឈឺចិត្ត ខ្ញុំក៏អ៊ីចឹងដែរ ខ្ញុំមិនបានដឹងអីទេ ចំពោះបទដែលគេចោទប្រកាន់ខ្ញុំដូច្នេះខ្ញុំក៏ឈឺចិត្ត។

សំណួរៈ តើលោកយល់ថា ការដោះលែងរូបលោក អាចមកពីសម្ពាធនយោបាយ ពីសហគមន៍អន្តរជាតិដែរទេ?

ចម្លើយៈ ខ្ញុំមិនគិតរឿងនយោបាយទេ តែខ្ញុំគិតពីការពិតតែប៉ុណ្ណឹងទេ ហើយខ្ញុំតែងតែដាក់សំណួរខ្លួនឯងថា ខ្ញុំមិនបានធ្វើហេតុអ្វីបានជាគេចាប់ខ្ញុំដាក់គុក ហើយជាការកាត់ទោសធ្ងន់ធ្ងរបំផុតរហូតដល់ទៅ ២០ ឆ្នាំ ហើយគេកាត់ទោសនោះ ដោយផ្អែកលើសម្តីអ្នកដែលគេចោទប្រកាន់ថា អ្នកនោះបានបំផ្លាញព្រៃឈើ។

សំណួរៈ មុននឹងមានការដោះលែងលោកនេះ តើមានខាងណាមួយ គេដាក់លក្ខខណ្ឌអ្វី ជាមួយនឹងលោកជាថ្នូរដែរទេ?

ចម្លើយៈ គ្មានទេ ពីព្រោះខ្ញុំច្បាស់ណាស់ គឺខ្ញុំមិនចេះរញ៉េរញ៉ៃ ខាងនយោបាយដូចគេទេ ខ្ញុំគិតធ្វើយ៉ាងម៉េច ឲ្យស្រុកខ្មែរ មានភាពយុត្តិធម៌ គោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយធ្វើយ៉ាងម៉េចឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសយើងរឹងមាំ ខ្ញុំមិនដែលគិតអំពីអំណាចកេងប្រវ័ញ្ច ខ្ញុំអត់ចូលចិត្តទាល់តែសោះ។ ខ្ញុំនិយាយការពិត ហើយដោយសារតែការនិយាយការពិត គេចោទខ្ញុំថា ក្អេងក្អាង តែខ្ញុំមិនក្អេងក្អាងទេ គឺខ្ញុំនិយាយពាក្យពិត។ សូមកុំគិតថា ខ្ញុំនឹងចូលជាមួយគណបក្សនយោបាយណាមួយគឺខ្ញុំមិនចូលទេ មិនមែនថាខ្ញុំស្អប់គណបក្សទេ។

សំណួរៈ ដោយសារតែលោកធ្លាប់ជាប់ពន្ធនាគារបីលើករួចមកហើយ រាប់ទាំងលើកនេះ។ តាមការសង្កេតរបស់លោក ថាតើការគ្រប់គ្រង នៅក្នុងពន្ធនាគារ មានការកែប្រែល្អប្រសើរទេ?

ចម្លើយៈ ខ្ញុំឃើញថា មានការកែប្រែច្រើនជាងលើកទី ១ និងលើកទី២ ពីព្រោះបរិស្ថានក៏ល្អជាងមុន ឬមន្ត្រីអនុរក្សពន្ធនាគារ ក៏ឈប់ឃើញកាន់ដំបងឬក៏កាំភ្លើងដូចមុនទៀតដែរ គឺថា បច្ចុប្បន្ននេះមានភាពប្រសើរច្រើនណាស់៕

9 comments:

Anonymous said...

Every fucking time AH HUN SEN Vietcong slave sentencing some Cambodian people to prison for something that were victimized by the jungle law and then AH HUN SEN Vietcong slave free the very same Cambodian people from prison and I suppose to be happy like masturbating myself all over again! Why does it have to be like this?

AH HUN SEN Vietcong slave must know his boundary as leader! Because there is no law in the book that can sentence Mam Sonando to 20 years in prison!


Anonymous said...

You (Mr Man Sonando) didn't act something wrong but after peace accord in Paris we Khmers are still living under the communist regime system, it means that YOUN stand secretly behind this game by using CPP & Hun Sen to kill Khmers and annex Khmer land. That is the problem for peace and freedom in Cambodia at the present.

Anonymous said...

សំណួរៈ តើលោកមានអារម្មណ៍បែបណាក្រោយ
ពីលោក ត្រូវបានដោះលែងចេញពីពន្ធនាគារ?
ចម្លើយៈ រឿងហេតុទាំងឡាយនេះ សុទ្ធតែត្រូវ
លគេរៀបគម្រោងជាមុនស្រេច ព្រោះថា តាមរយៈ
បណ្តឹងចោទប្រកាន់ ៤ ករណីដ៏ចម្រូងចម្រាស ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ក្នុង ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបាន
សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនា
គារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល៖
យើងខ្ញុំ ឆ្ងល់ណាស់ថា អ្នកណាជាអ្នកដើមចោទ?
បើនិយាយអំពីសិទ្ធិមនុស្ស វាហាក់ដូចជា តុលការ
ប្រើអំណាចហួសប្រមាណ ចង់ចោទ ឬ ដោះ
លែងឱ្យមានសេរីភាពឡើងវិញ តាមតែសេចក្តី
សម្រេចចិត្តខ្លួន។ អ្វីដែលចម្លែកនិងជាទីចាប់អារម្មណ៍
នៅគឺក្នុងពេលបើកសាវនាការ ស្រាប់តែសាក្សីដែល
បានត្រៀមទុកយ៉ាងសំខាន់នោះ បែរជាឆ្លើយ
យករួចខ្លួន ខ្ឡះមិនទាំងស្គាល់ លោក ម៉នសូណង់ដូ
ផង ពិតជាអច្ឆរិរយៈណាស រឿងចោទប្រកាន់និង
កាត់ទោសលោក ម៉មសូណង់ដូ។ខ្មែរយើងត្រូវបាន
ស្លាប់ជាច្រើនណាស់ដោយសារល្បិចរបស់អាមេដឹក
នាំយួន ដូចយើងបានឃើញរួចមកហើយ វាក៏មិន
ខុសអំពីករណីរបស់លោក សមរាង្ស៊ីដែរ ហេតុអ្វី
ក៏តុលាការអាយ៉ង មិនអូសកមនុស្សម្នាក់ខ្លាំងនោះ
ទៅដាក់គុកផងព្រោះទោស ដែលកាត់ដីគោក ទឹក
ឱ្យទៅគេ មានទោសស្មើនឹងក្បតិជាតិខ្មែរដោយមិន
អាចប្រកែកបាន៕‌‌‌៚៚៚

Karl [Kalonh] Chuck said...

We all can ask Mam Sonando now,

Was Mam Sonando jailed by HUN SEN because of Suon Serey Rotha, the so-called leader of the KPPM?

Anonymous said...

សូណង់ដូ៖​ ខ្ញុំ​ឈឺ​ចិត្ត​ពីព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ
បើលោកមិនធ្វើអីខុសគួរតែប្តឹងទារជម្ងឺចិត្ត ដើម្បីព្រមានតុលាការឡប់នេះផង កុំរវល់តែសប្បាយបានគេសែងលើស្នែង លោកជាប់គុកប៉ុន្មានដងហើយ ល្មមព្រមានច្បាប់តុលាការឡប់នេះម្តងហើយ៕

Anonymous said...

The man looks pretty healthy for a guy who been in jail for 8 months or so, especially in Prey Sar, Srok Khmer.
Something about the man, the jail, the sentence and the fools all around. I don't buy it a second. This man has been and will continue to be a divisive figure in Khmer politics. Watch things to be played out in weeks and months to come. If Sonando cares truly about the people and the nation, he will join SR/KS team. Stay out of politics will also help. Anything shorter than that, he is simply playing a destructive role a black horse propped up by Hun Sen to destroy the opposition.

Anonymous said...

SR is nothing compare to Mam Sonando. Mr. Mam was voluntarily coming back to Cambodia from France to face Hun Sen knowing that he whould face jail terms. Mr. SR on the other hand run away from Hun Sen like chicken. What kind of politician is he? Politicians in third world country always face intimidation, threat, jail and this is normal for politicians. If you cannot stand with intimidation, threat, jail don't declare yourself a politician. Mr. Mam is my hero and my role model for daring to challenge Hun Sen. Mr. Obama is right in pressing for his release.

Anonymous said...

A fool will always be fooled. Seen too many.

Anonymous said...

A quang muy kack is a maphia leader in the group of YOUN Vietmin Vietcong ,he did follow his master VIET.KRANHUN EASAN