គណបក្សប្រជាជនកម្ពុជា គ្រោងធ្វើមហាសន្និបាត នៅថ្ងៃទី១៧-១៨ ខែមីនា (១៨មីនា៖ លោក លន់ ណុល ទំលាក់សម្តេច និងរាជានិយម! យៀកកុងចូលពេញស្រុកខ្មែរ)
ថ្ងៃទី 7 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: មហាសន្និបាតរបស់គណបក្សប្រជាជន គ្រោងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៣ ដើម្បីដាក់ចេញនូវផែនការ កម្មវិធី និងគោលនយោបាយសំខាន់ៗ សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់មន្ត្រីជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣។
ក្នុងពិធីចែកសញ្ញាប័ត្រ ដែលបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីដែលបញ្ចប់ការសិក្សាពេលនេះ ត្រូវធ្វើជាមន្ត្រីល្អ ដែលមិនមែនទៅត្រួតត្រា ឬទៅធ្វើជាម្ចាស់របស់ប្រជាជននោះទេ តែមន្ត្រីនោះត្រូវតែជាអ្នកបម្រើ និងផ្តល់សេវាដល់ប្រជាជន។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសព្រមានដល់មន្ត្រីក្នុងគណបក្សប្រជាជនកម្ពុជារបស់សម្តេច គឺមិនត្រូវធ្វើអន្តរាគមន៍ចំពោះការតែងតាំងអភិបាល អភិបាលរងខេត្ត រាជធានី ដែលគណបក្សប្រជាជនកម្ពុជានឹងត្រូវធ្វើឡើងនៅក្នុងខែឧសភាខាងមុខឡើយ។
ជាការកត់សម្គាល់ អភិបាលខេត្ត រាជធានី ដែលមានអាយុ ៦០ ឆ្នាំ ត្រូវដល់អាយុចូលនិវត្ត ហើយអភិបាលខេត្ត រាជធានីមួយចំនួន ត្រូវបានគណបក្សប្រជាជនកម្ពុជា បញ្ចូលឈ្មោះឲ្យឈរជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដា៕
Subscribe to:
Post Comments (Atom)
1 comment:
បើមិនលើកជើង ញាត់ម៉េចចូល?
Post a Comment