កូនបំណុល ផៃ ភរ ភួត ហៅ សារិកា ផាន
២៣-មីនា-២០១៣៖ ពលរដ្ឋរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង
ជាអតីតកងទ័ពខ្មែរក្រហម ចង្អុលបង្ហាញទីតាំងដីខ្មែរដែលថៃ
រំកិលព្រំដែនយកជាង ១០គីឡូម៉ែត្រពីព្រំដែនបច្ចុប្បន្ន។ RFA/Den
Ayuthea
មេប៉ុស្តិ៍បរថ្មី ច្រកអូរអែម សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន
ដែលត្រូវបញ្ឈប់ពីតួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ)
អង្គុយក្បែរបង្គោលឡាក់លេខ ៦៤ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៣។
ដោយ សុខ សេរី
2013-03-28 RFA
2013-03-28 RFA
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
និងជាអ្នកនាំពាក្យ នៅថ្ងៃទី២៨ ខែមីនា
បានប្រកាសគំរាមប្ដឹងវិទ្យុអាស៊ីសេរី ទៅតុលាការយោធា
ក្រោមបទបង្កអសន្តិសុខជាតិ
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
ការគំរាមប្ដឹងនេះ
បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី
ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ
មន្ត្រីកិច្ចការងារព្រំដែន និងមន្ត្រីនគរបាលព្រំដែនជាដើម។
មន្ត្រីរដ្ឋាភិបាលបានចាត់ទុកការផ្សាយព័ត៌មានរបស់វិទ្យុ
អាស៊ីសេរី ស្ដីពីការរិះគន់របស់ពលរដ្ឋថា
ប្រទេសជិតខាងរំលោភលើព្រំដែនខ្មែរនោះថា
ជារឿងបំពុលបរិយាកាសនៅតាមព្រំដែន និងផ្ទុយពីការពិត។
ប្រតិកម្មខ្លាំងៗ និងការគំរាមប្ដឹងនោះ
គឺឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី
ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះថា
ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង
សម្ដែងការព្រួយបារម្ភដូចគ្នានឹងប្រជាពលរដ្ឋនៅជាប់ព្រំដែន
កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ
ដែរ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តក្បែរខ្សែបន្ទាត់ព្រំដែននោះ
បានអះអាងពីការបាត់បង់ដីនៅតាមព្រំដែន ទៅភាគីថៃ
ក្រោយពីអតីតកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី
ពីបញ្ហាព្រំដែន គឺជាការបំពុលបរិយាកាស ដែលក្រសួងការពារជាតិកម្ពុជា
និងថៃ បានចុះហត្ថលេខាកន្លងមក៖ «យើងនឹងអាចប្រើប្រាស់ប្រព័ន្ធ
តុលាការ ដើម្បីរក្សានូវអ្វីជាសន្តិសុខជាតិ។ យើងធ្វើនេះ
មិនមែនចម្លែកជាងសហរដ្ឋអាមេរិក
ឬមិនមែនចម្លែកជាងប្រទេសនានាជាប្រទេសលោកសេរីទេ
គឺសន្តិសុខជាតិជាកត្តាអាទិភាពមួយ ដែលត្រូវតែប្រយ័ត្ន
គឺយើងសុំអំពាវនាវបញ្ឈប់ការប្រើប្រាស់រូបភាពអតីតខ្មែរក្រហម
ដើម្បីយកមកនៅក្នុងព័ត៌មានរបស់ខ្លួន។
តើខ្លួនមានគំនិតយ៉ាងដូចម្តេច
ក្នុងការប្រើប្រាស់អតីតភាពរបស់ខ្មែរក្រហម»។
ជាមួយគ្នានេះ
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិកិច្ចការងារ
ព្រំដែន អ្នកស្រី កុយ ពិសី បានមានប្រសាសន៍ពន្យល់ថា
កិច្ចការងារព្រំដែននេះ គឺធ្វើតាមឯកសារអនុសញ្ញាបារាំង សៀម
ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជា និងថៃ
បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាឆ្នាំ២០០០ កន្លងទៅ
និងមានឯកសារបែបបទបច្ចេកទេសឆ្នាំ២០០៣
ដើម្បីអនុវត្តន៍លើដីជាក់ស្តែង៖ «ប៉ុន្តែ ការពិតទៅ
បង្គោលព្រំដែនលេខ៦៩ និងលេខ៧០ នេះ ត្រូវបានគណៈកម្មការចម្រុះ
ក្រុមចម្រុះនៃភាគីទាំងពីរ ឯកភាពលើទីតាំងនេះរួចទៅហើយ
គឺទីតាំងនេះត្រូវនឹងទីតាំងដែលឯកសារបានបង្ហាញជូននៅក្នុង
អនុសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ អីចឹងទេ ទីតាំងបង្គោលលេខ៦៩ និង ៧០
គឺអត់មានអ្វីប្រែប្រួលពីឯកសារប្រវត្តិសាស្ត្រដែលអាណានិគមបារាំង
បានបន្សល់ទុកឲ្យនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ
បានមានប្រសាសន៍ថា កងទ័ពកម្ពុជា
កំពុងតែឈរជើងការពារព្រំដែនយ៉ាងរឹងមាំ
មិនឲ្យបាត់បង់ទឹកដីមួយមិល្លីម៉ែត្រណាមួយទេ៖ «ឃើញថាជាពាក្យ
មួយមិនអាចទទួលយកបាន ក្រសួងការពារប្រទេស
សូមធ្វើការបដិសេធទាំងស្រុងនូវអ្វីដែលសារព័ត៌មានទាំងអស់នេះលើក
ឡើង ឬក៏អ្នកមានបំណងអាក្រក់លើកឡើងពីបញ្ហាព្រំដែននេះ
ដើម្បីកេងផលប្រយោជន៍អ្វីមួយ»។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា
ប្រជាពលរដ្ឋត្រូវការទទួលព័ត៌មានឯករាជ្យ
ដូច្នេះការគំរាមប្ដឹងវិទ្យុអាស៊ីសេរី មិនមែនជាជម្រើសល្អទេ៖ «ជា
រឿងមួយដែលមានការឆ្លងឆ្លើយគ្នាជាទ្វេភាគីអីចឹងណា
ដើម្បីបញ្ជាក់ឲ្យសាធារណជនដឹងថា តើបញ្ហាហ្នឹងពិតប្រាកដត្រឹមណា?
យើងអាចថ្លឹងព័ត៌មានបាន នៅពេលដែលមានប្រតិកម្មពីរដ្ឋាភិបាលអីចឹង។
ហើយការយកព័ត៌មានមកផ្សព្វផ្សាយ សួរប្រជាជននៅតាមព្រំដែនហ្នឹង
ជាបណ្ណាល័យមួយ បានន័យថា ជាមេរៀនមួយដ៏វិសេសវិសាលសម្រាប់និស្សិត
បញ្ញវ័ន្តខ្មែរឲ្យដឹងអំពីភូមិសាស្ត្ររបស់ខ្លួន»។
នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
ធ្លាប់បានកោះហៅតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក
(VOA) ទៅព្រមានរួចម្តងហើយ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែតុលា
ឆ្នាំ២០១២ កន្លងទៅនេះ ដោយលោករិះគន់ថា បានផ្សាយខ្វះវិជ្ជាជីវៈ
និងខ្វះតុល្យភាព។
វិទ្យុអាស៊ីសេរី ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា
រដ្ឋាភិបាលមិនយល់អំពីគោលការណ៍នៃសេរីភាពសារព័ត៌មាន
និងតួនាទីសំខាន់របស់អ្នកសារព័ត៌មានឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
14 comments:
ពួកអាលិទ្ធខ្លាញ់ជាប់ឆ្អឹងបន្តិបន្តួច លេចមុខចេញមកព្រុសយកគួរផ្គាប់ចិត្តចៅហ្វាយទៀតហើយ ។ ឯណាទៅសិទ្ធសេរីភាព តើរឿងរ៉ាវប្រទេសរាស្ត្រនិយាយមិនបានទេឬ? មែនពីមុនលោក សម រង្ស៊ី ឥឡូវអាស៊ីសេរី លាំងទៅមើលតើខាងណាខ្លាំងជាង កុំភ្លេចនៅមានGOOGLEមួយទៀត ដែលបាននិយាយថាខ្មែរបាត់ដី៣៥គីឡូម៉ែត្រការ៉េដែរ ។ បើខ្លាំងលាំងទៅមើលៗ កុំបានតែនឹងរាស្ត្រល្ងឹតល្ងង់៕
អ្នកដឹកនាំ បើនៅតែចចេសហើយស្ដាប់តែពួក
អាម៉ីអាថោងបែបនេះ ទើបដីខ្មែរចេះតែរួញទៅៗ
មិនមានទស្សនៈការពារសម្បត្តិជាតិជាកេរដូនតា
ដើម្បីកូនចៅថ្ងៃក្រោយផង តើនៅលាក់បាំងដើម្បី
អី? អាផៃ ស៊ីផួយនេះ គ្មានយល់ការអីពីខ្មែរសោះ
មិនដឹងជាខំព្រុសដើម្បីនរណា បើហ៊ុន សែនចាញ់
អាគាត់ឯងគេមិនត្រូវការដែរ សូមភ្លឺភ្នែកឡើង។
អ្នកដឹកនាំខ្មែរគ្រប់ជំនាន់ តែងបានដឹងហើយថា
ខ្មែររលាយ ខ្មែរសម្លាប់ខ្មែរ ខ្មែរអស់កោះត្រល់
កាត់ដីគោកទឹក ឱ្យទៅយួន ក៏ ព្រោះតែ ពួក
អាសត្វសេក និង សារិកា ដែលនៅចាំតែស្រែក
តាមគេបញ្ជាក្បាលហ្នឹងហើយ។គ្មានថ្ងៃណាពួក
សត្វទាំងពីរនេះ កែខ្លួនឡើយ៕
His bell servers money but you are very cheap one on earth.
លោកផៃ ស៊ីផានជាឆ្កែ១ក្បាលរបស់ហ៊ុន សែនៗ
ធ្លាប់បង្អៅថា បើអាណាហ៊ានបះបោ អញនិងប្រើ
កងទ័ពដែលមានចំនួន២ម៉ឺននាក់ចាំស្វាគមន៍... ដោយម្ចាស់បង្អៅអាឆ្កែឈ្មោះផៃ ស៊ីផាននេះភ្លេច
គិតមុខក្រោយយកអំណាចតុលាការយោធាមកព្រុះបង្អើលឲ្យគេខ្លាច...។
នែអាឆ្កែបំបង់បាយ! ចូរអាឆ្កែគិតថា យោធាទាំង
អស់ជាកូនចៅរបស់ពលរដ្ឋ ពលរដ្ឋបានឃើញក្រ
យៅថោករបស់អាឯងហើយ អំពីការបាត់បង់ទិកដី
គោកនិងសមុទ្រ។តើអាសត្វឆ្កែឯងមានដឹងខ្លះទេថា ម៉ែ់ឪនៃយោធា
មានការនឿយណាយនិងពួកឯងខ្លាំងណាស់ដែល
ធ្វើឲ្យបាត់បង់ទិកដីដែលជាកេរដូនតា ហើយអ្នក
ដែលផ្តល់ពត៌មានទៅវិទ្យុអាស៊ីសេរីនេះជាបងជា
ប្អូននិងជាម៉ែឪរបស់យោធាផងក៏អាចថាបាន...
អាឆ្កែឯងគួរយល់ផងថា ស្រទាប់ប្រជាពលរដ្ឋគេ
លែងខ្លាចការព្រុះនិងគំរាមកំហែងរបស់ពួកឯងហើ
យ គេប្រទាក់ក្រឡាគ្នាចាប់តែឧកាសមកដល់នៃថ្ងៃ
ទន្សារបស់ឯង។ ហើយជាដំបូងនេះគេទាក់កម្ចាស់
របស់ឯងជាមុនសិន ហើយគេចាំមើលថា អាឆ្កែអត់
ម្ចាស់ដូចឯងនេះរត់ទៅជ្រកនៅឯណាទៀត!!!
អាឆ្កែឯងកុំសង្ឃឹមថា និងបានមកជ្រកនៅប្រទេស
សេរីបានទៀតឲ្យសោះ ព្រោះអំពើងាឆ្កែឯងបានបំ
រើកុម្មុនិស្ត ខុសនិងពាក្យស្បថនិងច្បាប់នៃប្រទេស
លោកសេរី។ អញសុំប្រាប់ឯងឲ្យហើយទៅ យកល្អ
ត្រូវរកកន្លែងជ្រកឲ្យហើយទៅ នេះបើចង់រស់បន្ត៕
Phy Siphan is an idiot . He thinks his government can threaten RFA .
MR parrot, Phy Siphan why you don't sue the team of RFA and has just threaten them now? ARE YOU AFRAID FROM JOURNALISTS? ARE YOUR JUNGLE WILL NOT OPERATE WELL FOR THIS CASE? Please do it because we want to see this?
អាក្រក់រុំន្លួនយួនហៅកងច!!!
គ្មាននរណានិយាយថា ម្តាយខ្ញុំនៅក្រមុំ ទេ មានតែ ផៃសុីផាន ។
បើ ម្តាយផៃសុីផាននៅក្រមុំ តើផៃសុីផាន កើតពីមេគោឬ?
ពួកក្រុមអាថោកទាបពួកអ្ហែងនាំគ្នាឃុបឃឹតឱ្យស្រុកទៅយួន។មិនអីទេពួកអ្ហែងជិតដល់ថ្ងៃអន្សាហើយ។ខំប្រឹងព្រួសទឹកមាត់លាយអាច់ឱ្យច្រើនថែមទៀតមក។
I SCORE THE CAMBODIAN GUEST WORKERS IN SOUTH KOREA AND PHAY SIPHAN LIKE THIS:
1. GUEST WORKERS: A+
2. PHAY SIPHAN : F
DO I MAKE MYSELF CLEAR TO YOU MR. PHAY SIPHAN.
YOU MUST STOP REVERSING THE QUESTIONS BEING ASKED TO YOU.
Every where you look in the little kingdom, there are plenty of those mo$&er fu?$ers who wear a galaxy of stars and moons on their useless uniforms.
អាផៃស៊ីផោម ចាំមើលតិចទៀត ពេលខ្មែរដល់ក
ពួកឯងមុខតែកំបុតក មុនគេហើយ ខ្មែររលាយ
ប្រទេស ខ្មែរស្លាប់រាប់លាន ក៏ព្រោះតែពួកអាសត្វ
សេកនិងសារិកាហ្នឹងហើយ ដូច្នោះខ្មែរនឹងយឹត
ពួកឯងមុនគេ៕
This man loves power and he is not in the position of protecting or dying for his country. His face looks is one of the evils among those evils in CPP.
Post a Comment