Friday, March 08, 2013

យួនចាប់ឃុំ និងរឹបយកលុយ ពីឈ្មួញខ្មែរ ត្រូវច្បាប់៖ ហ៊ុន រណេង រណោង

Hun Neng
វៀតណាម​ចាប់​ឃុំ​និង​រឹប​យក​លុយ​ពី​ឈ្មួញ​ខ្មែរ 

Thursday, 07 March 2013
មាស សុខជា
​ភ្នំពេញប៉ុស្តិ៍​

ភ្នំពេញៈ ឧកញ៉ា​ម្នាក់​បាន​សម្តែង​ការ​អាណិត​អាសូរ​ដល់​ជន​ជាតិ​កម្ពុជា ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​និង​រឹប​អូស​យក​ប្រាក់​អស់ តាម​រយៈ​លិខិត​មួយ​ដែល​ផ្ញើ​ជូន​អាជ្ញាធរ​កម្ពុជា ហើយ​និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ជួយ​ដល់​ពួក​គេ​ផង​។
លិខិត​ចុះ​ថ្ងៃទី ៣ មីនា របស់​លោក​ឧកញ៉ា លឹម ហុងឈាង រស់​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ជិត​ព្រំដែន​កម្ពុជា‑​វៀតណាម បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ និង​អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង អន្តរាគមន៍​ជួយ​ជនជាតិ​កម្ពុជា​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ និង​ទារ​យក​ប្រាក់​ពួក​គេ​ត្រឡប់​មក​វិញ ខណៈ​អ្នក​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃាត់​និង​រឹប​អូស​យក ផលិតផល ដែល​ពួក​គាត់​ដឹក​ឆ្លង​ចូល​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម។

ឧកញ៉ា លឹម ហុង​ឈាង បាន​ថ្លែង​ថា​ អាជ្ញាធរ​វៀតណាម ​តែង​តែ​ចាប់​ខ្លួន​ជនជាតិ​កម្ពុជាដាក់​ពន្ធ​នាគារ​ និង​រឹប​អូស​យក​ប្រាក់​​ពី​ពួក​គេ​​​។ លោក​ថ្លែង​ថា គ្រាន់​តែ ៦​ខែ​(មីនា-ខែ​កញ្ញា) ឆ្នាំ​២០១២ នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ ត្រពាំង ​ផ្លុង សមត្ថកិច្ច​វៀតណាម​បាន​ចាប់​ជន​ជាតិ​កម្ពុជា​ចំនួន​៥​​នាក់​​ដាក់​ពន្ធ​ នាគារ​ និង​ ដក​ហូត​​យក​ប្រាក់​ចំនួន​ជាង​ ១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ពួក​គេ​នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​វៀតណាម។

លោក​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ទាំង​នោះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​រត់​ ពន្ធ​​រូបិយ​ប័ណ្ណ​ខុស​ច្បាប់​ ​ហើយ៣​នាក់​ ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ក្រោម​ការ​ធានា​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ឃុំ​ខ្លួន​ពី​២​ទៅ​៥​ខែ​ ចំណែក​២​នាក់​ទៀត​នៅ​ជាប់​ឃុំ​ក្នុង​ខេត្ត ​តៃនិញ ​នៅ​ឡើយ។
ជាង​នេះ ​ទៀត លិខិត​ក៏​បាន​ជម្រាប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ថា កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ខ្មែរ​ពីរ​នាក់​ម្តាយ​និង​កូន​ស្រី ​នៅ​ប៉ុស្តិ៍​ព្រំ​ដែន​ក្នុង​ឃុំ​ដា ​ស្រុក​មេ​មត់​ ជា​មួយ​ប្រាក់​៥៤.៩០០​ដុល្លារ បាន​ពី​ការ​លក់​ស្វាយចន្ទី​។ ប៉ុន្តែ​សំណាង​ភ្លាម​ៗ​នោះ នគរបាល​កម្ពុជា​នៅ​ប៉ុស្តិ៍​ព្រំ​ដែន​បាន​អន្តរាគមន៍​ជួយ​ទាន់

ឧកញ៉ា លឹម ហុងឈាង បាន​​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វៀតណាម​ចាប់​ខ្លួន​ជន​កម្ពុជា​ក្រោម​ការ​ចោទ​ថា ពួក​គេ​រត់​ពន្ធ​រូបិយប័ណ្ណ​ខុស​ច្បាប់ ពេល​ទទួល​យក​ប្រាក់​លក់​ផលិតផល​ពី​ខាង​វៀតណាម​មក​វិញ។

លោក លឹម ហុងឈាង ​ថ្លែង​ថា« បញ្ហា​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ជួយ​។ នៅ​ពេល​ខាង​វៀតណាម​មក​យក​ប្រាក់​[ពី​កម្ពុជា​] ​ខ្ញុំ​មិន​ដែល​ឃើញ​អាជ្ញាធរ​យើង​ចាប់​ខ្លួន​ពួក​គេ​ទេ​ប៉ុន្តែ​ពេល​យើង​ទៅ​យក​ប្រាក់​ពី​ការ​លក់​ដូរ​នៅ​វៀតណាម​ត្រូវ​គេ ចាប់​ខ្លួន​យើង»
លោក​ថ្លែង​ថា​៖ «ការ​នេះ ប្រជាជន​មិន​ខុស​ទេ ប៉ុន្តែ​ រដ្ឋាភិបាល​ខុស ដោយ​សារ​រដ្ឋាភិបាល​មិន​មាន​ធនាគារ​សម្រាប់​ធ្វើ​ការ​ផ្ទេរ​ប្រាក់ ជូន​ប្រជា​ជន»

លោក ហួត គឹម​សៀង​ និង​លោក ​វុធ ថា ​ជា​ជន​ពីរ​នាក់​ ក្នុង​ចំណោម​៥​នាក់ ដែល​ត្រូវ​ចាប់​ឃុំ​​ជាង​​៣​ខែ ក្នុង​ខេត្ត​តៃនិញ និង​ត្រូវ​ដោះ​លែង​ពី​ខែ​មិថុនា និង​ខែ​កញ្ញា បាន​ប្រាប់​ថា ពួក​គាត់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​លុយ​ខុស​ច្បាប់ បន្ទាប់​ពី ទៅ​ទារ​ប្រាក់​ជំពាក់​ពី​ការ​លក់​ផលិតផល​ឲ្យ​ជន​វៀតណាម និង​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ដោយ​ចោទ​ថា កាន់​ប្រាក់​លើស​​ចំនួន​កំណត់​ច្បាប់​វៀត​ណាម។

គាត់​បន្ត​ថា តុលាការ​វៀតណាម​ប្រាប់​គាត់​ថា បើ​នរណា​ម្នាក់​​កាន់​ប្រាក់​លើស​៥​ពាន់​ដុល្លារ​​អាមេរិក ជន​នោះ​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រត់ពន្ធ​រូបិយ​ប័ណ្ណ​ខុស ច្បាប់។​

លោក វុធ​ ថា បាន​ថ្លែង​ថា​៖ «ជន​ជាតិ​វៀតណាម​មក ​ទិញ​គោ​ក្នុង​ប្រទេស​យើង​ជំពាក់​សិន រួច ហើយ​គេ​ឲ្យ​យើង​​ទៅ​យក​ប្រាក់​ក្នុង​ប្រទេស​គេ​វិញ​​។ ពេល​ចូល​ទៅ​យក​ប្រាក់​រួច​ពួក​គេ​ប្រាប់​នគរបាល​ឲ្យ​ចាប់​យើង​»។ ​លោក​អះអាង​ថា​ប្រាក់​៤៨.០០០ ដុល្លារ​អាមេរិក​របស់​គាត់​ត្រូវ​គេ​រឹប​អូស​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ វៀតណាម។

លោក ហួត គឹមសៀង ដែល​ត្រូវ​ដោះលែង​ពី​ខែ​មិថុនា បាន​បន្ត​ថា​«វា​គឺ​អយុត្តិធម៌​សម្រាប់​ជនជាតិ​ខ្មែរ​យើង​លក់​ទំនិញ ឲ្យ​វៀតណាម​ យើង​យក​ប្រាក់​វិញ ត្រូវ​ពួក​គេ​ចោទ​ថា​យើង​ខុស​ច្បាប់​។ ជនជាតិ​វៀតណាម​មក​យក​ប្រាក់​ពី​យើង​ផង​ដែរ ប៉ុន្តែ​ខាង​យើង​មិន​ដែល​ចាប់​ពួក​គេ​ទេ»។ លោក​ថា​ ប្រាក់​ដែល​គេ​រឹប​អូស​យក​ពី​គាត់​ចំនួន​១០.១៥៧ ដុល្លារ​អាមេរិក ជា​ប្រាក់​លក់​ដំឡូង​មី ។

លោក ហែម ​យៀត​ មេ​ឃុំ​ត្រពាំង​ផ្លុង ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​លោក​ព្យាយាម​ទាក់​ទង​ទៅ​ខាង​វៀតណាម​ជាច្រើន​លើក​សុំ​ឲ្យ​ដោះ​លែង​ ជិន ថន និង ឈន ងីម វិញ ប៉ុន្តែ​ភាគី​វៀត​ណាម​ហាក់​មិន​ខ្វល់​រឿង​នេះ​ទេ គេគ្រាន់​តែ​ថា ​ពួក​គេ​កំពុង​ពិចារណា។
អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ជាតិ​កម្ពុជា​ទាំង​នោះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​លោក​បាន​អះអាង​ថា ពួក​គេ​មួយ​ចំនួន​កាន់​លុយ​ច្រើន​ដើម្បី​ចៀស​ពី​ការ​ចុះ​បញ្ជី​ទិដ្ឋាការ​នៅ​តាម​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ។

លោក ហ៊ុន ណេង បាន​ថ្លែង​បន្ត​ថា«ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ [វៀតណាម​]​គឺ​ខុស​ពី​ច្បាប់​ក្នុង​ប្រទេស​របស់​យើង។
ដូច្នេះតាម​ច្បាប់​​របស់​វៀតណាម​ ពួក​គេ​ចាប់​ខ្លួន ​គឺ​ត្រឹមត្រូវ» លោក​បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​តៃនិញ​ ដើម្បី​សុំ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​ពីរ​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ ហើយ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា ពួក​គេ​មិន​មាន​សិទ្ធិ​ទៅ​ដោះ​លែង​អ្នក​ទាំង​នោះ​ទេ ដោយ​សារ​វា​ជា​រឿង​នៅ​ក្នុង​ដៃ​របស់​តុលាការ​»

​លោក ​ហ៊ុន ណេង ​បញ្ជាក់​​បន្ថែម​ថា​ ​លោក​​តែង​តែ​ធ្វើ​ការ​ណែនាំ​ទៅ​ដល់​ប្រជា​ជន​​ក្នុង​ខេត្ត​ឲ្យ​ធ្វើ​ ការ​​ផ្ទេរ​ប្រាក់​តាម​ធនាគារ​វៀតណាម​ ប៉ុន្តែ​​ ប្រជា​ជន​ទាំង​នោះ​តែង​តែ​កាន់​​សាច់​ប្រាក់​​គេច​ចេញ​ពី​អាជ្ញាធរ​វៀតណាម។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀត​ណាម​​ប្រចាំ​​កម្ពុជា​ មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ម្សិល​មិញ​៕

4 comments:

Anonymous said...

អង្គការជានរណា?និពន្ធដោយលោកយាយទៀង(២)
(អានចប់ខឹងនិងឈឺចាប់ជាទីបំផុត ៖ខ្មែរល្ងង់ជាពិសេសមេដឹកនំាខ្មែរល្ងង់ដូចជា
ខៀវ សំផន សាឡុត ស(ប៉ុល ពត) ស្ដាច់ស៊ីហនុ..)
អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់បែបយ៉ាងគឺធ្វើដូចម្ដេចក៏ដោយអោយតែដល់

ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបំាងអោយចេញមកសម្លាប់ខ្មែរជាដំណាក់ៗ។

មើលចុះ...បងប្អូនខ្មែរដែលមិនទាន់ដល់វេនស្លាប់ កំពុងអូសនង័្គល រនាស់ហាលក្ដៅ
ហាលភ្លៀងស្ទើរឆ្កួតវង្វេង ឈប់ចេះនិយាយ ឈប់ចេះសើច ឈប់ចេះយំ...ស្រាប់តែឮ

អង្គការបញ្ជាអោយដកអាវុធពិក្រុមខ្មែរក្រហមអតីតចោរអស់រលីង។ហើយស្រាប់តែ

ថ្ងៃទី២០តុលា១៩៧៨ ម៉ោងប្រហែលប្រាំបីយប់ មានក្រុមឃាតករអាថ៌កំបំាង ចូលមកវាយ

សំលាប់ក្រុមខ្មែរក្រហមអតីតចោរទំាងនោះអោយស្លាប់អស់រលីង។ស្រាប់តែឮថា៖មានក្រុម

អាថ៌កំបាំងចេញមកព័ទ្ធបាញ់ខ្មែរក្រហមនិន្នាការខ្មែរ ឃើញតែខ្មោចដេកស្លាប់ពាសពេញព្រៃ។

ស្រាប់តែឮថា៖អង្គការបញ្ជាអោយចាប់កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលមាននិន្នាការខ្មែរ

ដូចជាលោកខែក ប៉ែន ហៅមិត្តស៊ូនិងប្រពន្ធ,លោកដាហួនហៅមិត្តវ៉ាញ,លោកហូនឹមនិងប្រពន្ធ,

លោកពេញ ធួកហៅវ៉ន វ៉េតនិងប្រពន្ធ,កែវ មាស ,កុយធួន ជាដើមនំាទៅបញ្ចូលគុកទួលស្លែង

ធ្វើទារុណកម្មជាច្រើនខែ រួចសម្លាប់ចោលនៅទីនោះអស់ទៅ។

លុះសម្លាប់ខ្មែរក្រហមនិន្នាការខ្មែរជិតអស់ អ្នកនៅសល់បន្តិចបន្តួចក៏រត់រប៉ាត់រប៉ាយអស់។

ពេលនោះអង្គការចាត់់តែងតំាងអតីតខ្មែរវៀតមិញក្រុមទី២អោយសម្លាប់បំបាត់ពូជខ្មែរតទៅទៀត។

វាប្រើយីហោខ្មែរក្រហមដដែលគឺ«ក្រុមខ្មែរក្រហមនីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮថាអង្គការបញ្ជូន «យោធាស្រលាញ់សម្ដេចឪ»ចំនួន៤ម៉ឺននាក់

អោយចូលចំអន្ទាក់ខ្សែត្រៀមបូដូយ(ទាហានយួន)។បូដូយបាញ់សម្លាប់ខ្ទិចអស់។ល។

និង។ល។

ដូច្នេះចុងខែធ្នូឆ្នំា១៩៧៨ ប្រទេសកម្ពុជាចំហធ្លុង...ខ្មោចយោធាកៀរកប់មិនទាន់ស្រេចបាច់

ផង...នៅថ្ងៃទី២៥ធ្នូ១៩៧៨ជាថ្ងៃបុណ្យណូអែល...យួនហាណូយបញ្ជាអោយបូដូយចេញពីព្រៃ

ចូលមកលុកលុយរាតត្បាតពាសពេញទីក្រុងខ្មែរ។

ភារកិច្ចដំបូង វាបើកបរឡានដើរប្រមូលខ្មែរក្រហមដែលមាននិន្នាការយួនដែលជាអតីតខ្មែរវៀតមិញ

នំាយកមកបំពាក់បុណ្យសក្ដិឡើងវិញ។


Anonymous said...

Very interesting!

One thing that I noticed and still wondering til this day was that around 1977-78 when there was problem at the eastern side of Cambodia, there were a lot of the best fighting forces of Khmer rouge were from East/Southern (Nirik Dey)sent to Battambang.

People were warned not to go to the into forest to forage for food which I did and were told to leave the area immediately.

If there were rebellion on the eastern side, why would they send those soldiers to the west instead?



Baay Kdaing

Anonymous said...

អូ៎ ! ក្រែងយួនឪទីII (ពីរ) របស់ពួកអាខ្មែរអស់អ្ហែងហែ???

ស្រែកទៅ....ស្រែកទៅ....គ្មានអាណាហ៊ានជួយទេ...អាភ្លើ...!

Anonymous said...

*****

គ្រួសារកំពូជចោរ...និងកំពូជចាប់រំលោភ...

កើតមកជា......ចោរនិងចាប់រំលោភ...

រស់ ជា.........ចោរនិងចាប់រំលោភ...

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរនិងចាប់រំលោភដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះអា ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។