សំគាល់៖ យើងសូមកោតសសើរ ហ៊ុន សែន ដែលមានចិត្តទឹកចិត្តត្រង់ចំណុចនេះ តែសូមឲ្យ ហ៊ុន បញ្ជាក់យើងផងថាលោកបានលុយពីណាយកមកកសាង និងគួរតែនាំយកអ្នកពាក់ព័ន្ធនឹងការ ប្លន់ ដីនិងបណ្តេញប្រជាជន ទាំងនោះចេញដោយព្រៃផ្សៃកាត់ទោសផង។
អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
ក្រោយពីមានការរិះគន់យ៉ាងច្រើនតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) និងអង្គការសង្គមស៊ីវិល ពីការឈូសឆាយដី និងរុះរើផ្ទះរបស់ពលរដ្ឋនៅស្រុកស្ទឹងហាវ ដើម្បីប្រគល់ឲ្យឧកញ៉ាម្នាក់ដែលគេស្គាល់ថា ជានាយកក្រុមហ៊ុនស្រាបៀលីអូ កាលពីដើមខែមីនា រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសប្រគល់ដីឲ្យទៅប្រជាពលរដ្ឋវិញ។
នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចប្រគល់ដីអ្នកភូមិ និងដីចម្ការទំហំ ៣៥២ហិកតារ និងបញ្ជាឲ្យសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋចំនួន ៤៩គ្រួសារនៅលើដីភូមិពួកគាត់ឡើងវិញ បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះទៅឈូសឆាយ និងវាយកម្ទេចផ្ទះអ្នកភូមិនៅចំណុចចំរាំង ក្នុងស្រុកស្ទឹងហាវ កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ។
ក្នុងលិខិតចុះថ្ងៃទី១៧ ខែមីនា ចុះហត្ថលេខាដោយលោក ហ៊ុន សែន ផ្ញើទៅលោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាម្ចាស់ចម្ការដូងប្រេងដ៏ធំនៅកម្ពុជា លោក ហ៊ុន សែន បានស្នើសុំឲ្យលោក ម៉ុង ឫទ្ធី ទទួលយកប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលរងគ្រោះពីការឈូសឆាយឲ្យមកស្នាក់នៅដីក្រុមហ៊ុនជាបណ្ដោះអាសន្ន និងទី២ បញ្ជាឲ្យលោក ម៉ុង ឫទ្ធី រៀបចំជាងសាងសង់លំនៅឋានជូនប្រជាពលរដ្ឋ ហើយចំពោះថវិកាសាងសង់ជាបន្ទុកផ្ទាល់របស់គ្រួសារលោកនាយករដ្ឋមន្ត្រី។
ជុំវិញបញ្ហានេះ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកកំពុងឲ្យគ្រឿងចក្រឈូសឆាយផ្លូវចូលទៅតំបន់នោះជាមុនសិន ដើម្បីបើកផ្លូវឲ្យរថយន្តដឹកសម្ភារៈសំណង់ចេញចូលមុននឹងចាប់ផ្ដើមសាងសង់ជាផ្ទះល្វែង។
លោកបន្តថា តាមគម្រោងលោកនឹងសាងសង់ផ្ទះថ្មជូនអ្នកភូមិក្នុងមួយគ្រួសារទទួលបានផ្ទះមួយល្វែងទំហំ ៦ម៉ែត្រ គុណ ១២ម៉ែត្រ មានបន្ទប់ទឹក និងផ្ទះបាយ។ ចំណែកដីចម្ការរបស់អ្នកភូមិដែលធ្លាប់មានពីមុននៅរក្សាដដែល។ តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវចំណាយលើការសាងសង់ផ្ទះសម្រាប់ពលរដ្ឋនោះទេ។
លោក ម៉ុង ឫទ្ធី៖ «ឥឡូវខ្ញុំបានឈូសផ្លូវចូលមកហើយបានដឹកខ្សាច់ដឹកថ្មគ្រឿងសំណង់ចូលមក ឥឡូវខ្ញុំកំពុងនៅជាមួយគាត់នៅក្នុងព្រៃ។ គាត់នៅលើដីគាត់ដដែលសម្ដេចហើយ សាងសង់លើដីរបស់គាត់ដដែល ព្រោះអីគាត់សុំទៅនៅកន្លែងទីតាំងចាស់របស់គាត់ ប៉ុន្តែសម្ដេច និងលោកជំទាវគាត់ឲ្យទៅសាងសង់ផ្ទះថ្មីគាត់មួយខ្នង»។
ស្របពេលនេះដែរ លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ក៏បានចេញសេចក្ដីសម្រេចនិរាករណ៍ សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១ ដែលសម្រេចប្រគល់ដីទំនាស់ ៣៥២ហិកតារឲ្យលោក ជៀម ផែនដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីនាយកស្រាបៀលីអូ លោក ជៀម ផែន បានទេនៅថ្ងៃទី១៨ ខែមីនា។
មេឃុំកែវផុស លោក នង ឌីនូរ៉ា សម្ដែងការភ្ញាក់ផ្អើលចំពោះដំណឹងដែលនាយករដ្ឋមន្ត្រីសម្រេចប្រគល់ដីឲ្យអ្នកភូមិវិញនៅលើទីតាំងចាស់ដែលបានឈូសឆាយរួច។
លោកបន្តថា ការសម្រេចនោះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី៖ «អ្វីដែលគាត់បាត់បង់យើងត្រូវប្រគល់ឲ្យគាត់វិញ តាំងពីផ្ទះតាំងពីដីលំនៅឋាន តាំងពីដីចម្ការគឺយើងត្រូវប្រគល់ឲ្យគាត់វិញ តាមគោលការណ៍របស់សម្ដេចនាយកដែលបានមើលឃើញ»។
កាលពីថ្ងៃទី៥ ខែមីនា សមត្ថកិច្ចចម្រុះរួមមានមន្ត្រីកងរាជអាវុធហត្ថសមត្ថកិច្ច និងមន្ត្រីយោធាជិត ១០០នាក់ ប្រដាប់ដោយអាវុធ និងដំបងឆក់គ្រប់ដៃបានលើកគ្នាមកចំណុចចំរាំង ក្នុងភូមិកែវផុស ស្រុកស្ទឹងហាវ និងបានយកគ្រឿងចក្រទៅឈូសឆាយ និងកម្ទេចផ្ទះអ្នកភូមិដើម្បីរឹបអូសយកដីទំហំ ៣៥២ហិកតារប្រគល់ឲ្យលោក ជៀម ផែន។ រូមភាពនៃសកម្មភាពឈូសឆាយផ្ទះថ្ម និងផ្ទះឈើរបស់អ្នកភូមិ និងដំណាំហូបផ្លែឲ្យរាបដល់ដីត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក និងមានការរិះគន់ពីមហាជនជាច្រើន។
តំណាងអ្នកភូមិចំរាំង លោកស្រី ឃួន ស៊ីថា សម្ដែងការរីករាយ និងរំភើបចំពោះដំណឹងនេះ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា តាមគំនិតរបស់អ្នកភូមិ ពួកគាត់ចង់ឲ្យមានការសាងសង់ផ្ទះនៅដាច់ៗពីគ្នា ដូចកាលមិនទាន់ឈូសឆាយ ប្រសើរជាងផ្ទះល្វែងនៅជាប់ៗគ្នា៖ «បើមានអារម្មណ៍ថា រំភើប ហើយហៀរទឹកភ្នែកមកវិញនឹកឃើញថា យើងបាត់បង់ ហើយបានមកវិញ។ ចិត្តខ្ញុំចង់ឲ្យសាងសង់ជាភូមិយើងជាប្លង់ៗ ប៉ុន្តែគាត់អត់យល់ព្រម»។
អ្នកសម្របសម្រួលអង្គការលីកាដូ លោក បួន ណារិទ្ធ ក៏បានសាទរចំពោះការសម្រេចនោះដែរ ហើយលោកបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីចេញចំណាត់ការជួយប្រជាពលរដ្ឋផ្សេងទៀតដែលជាជនរងគ្រោះដីធ្លីដូចគ្នា រួមមានអ្នកភូមិនៅចំណុចស្ពានឆេះ ក្នុងខេត្តព្រះសីហនុ និងអ្នកភូមិបឹងកក់ នៅរាជធានីភ្នំពេញ ដែលកំពុងតវ៉ាទាមទារដីធ្លីពីការរំលោភពីសំណាក់អ្នកមានលុយ និងអំណាច។
បន្ថែមលើនេះ លោកបានសុំឲ្យក្រសួងយុត្តិធម៌កែទម្រង់ប្រព័ន្ធតុលាការ ជាពិសេសចំពោះការអនុវត្តសាលក្រមបណ្ដោះអាសន្ននៅតុលាការថ្នាក់ក្រោម៕
18 comments:
What will hun sen do with the court that ordered the forced eviction and destruction to the people's homes and properties? How about the tycoon? This is a sign of hun sen's showing off to gain the votes of the people on how kind and sympathetic he is to the people. In fact, hun sen has created this mess because of his poor governance. people are not stupid enough to believe his trick.
WTF…
Cambodia has cancer but Hun Sen uses band aids to cure it.
4:58 AM
Hun Sen is THE cancer.
It's Yuon terminal cancer !!!
We must remove it soon.
Hun Sen is keeping his power and destroying as he wished to fulfill the Viet's planned takeover of Cambodia. While the Cambodian have no power to protect their homeland from the Viet takeover. Please all Cambodia in the World must be unity and force Hun Sen out of Cambodia now.
With Ah Ping Ang and CPP dogs living in Long Beach, Hun Sen doesnt need Youn to tell him what to do..
Ki sam rainsy you do not have a clue how to do a politic, every day you reseach discover unearth all negative garbag to criticiz your oponent Ah ckout that not political plateform, people exspect wealthy good education and stabilty in the future why dont you garentee that for them, and stop girly criticizing orther to win ellection, it does not happen ok ah chkout?. .remember only low idoit ,high idoits and super idoit like srp will vote fo you ok ?. .Crying anyway why dont you cry 1000 times aday .Mr.Sam bouksy remember while you was spoiled kids crying long enough you will get your ways . Righ ?.Mike
Keep on barking Nguyen Van Mike.
Where is your twin Nguyen Pi Anh?
It shows the country is run by robbers. Hun Sen has no clue what he is doing.
Hun Sen was a street beggar living in the street before he join the Khmer Rouge. Now Hun Sen turns the whole country into a lawless country of beggers, begging from China and begging from US. But behind their back, Hun Sen master is Vietnaam.
Hun Sen is a good Youn dog.
BAD COPS, GOOD COPS.
It's communist's old trick and it works every time with ignorant Khmer.
The Viet sent their agents into Cambodia to kill Khmer and sent their troops to rescue the left over.
Hun Sen's cronies demolished those poor souls' house and took their land and Hun Sen did not say any thing, when the demolition completed, he ordered the land be given back and new home be rebuilt and he took credit for all the mess.
Have ever wonder why no body is accountable for this distraction?
Baay Kdaing
អាឆ្កែមួយបំផ្លាញអាឆ្កែមួយធ្វើជាជួយបង្កើត។អាឆ្កែឯងដាំដំណាំមួយថ្ងៃបានផ្លែស៊ីទេ? ពួកអាឆ្កែ!!!
Make them lose hope, and make them gain hope again, CPP's policy.
Prime Minister Hun Sen vows not to forgive to those who destroyed the houses and evicted the people (49 families) in Kompong Som last weekend at all. Right now, the government will provide houses and land to those victim families. The people of 49 families will get justice from the Prime Minister.
Pi Anh.
To 1:18pm Vietcong troller
Why AH HUN SEN Vietcong slave play with Cambodian people emotion like this? When AH HUN SEN Vietcong slave stop the emotional roller coaster and leave Cambodian people in peace? Cambodian people deserve to live in peace, free, and security!
Stop wage war on Cambodian people!
No rule of law Ah Choi Marai Ah Pi Ach ? Rule by mouth ?
CPP rule: Make them lose hope, then make them gain hope again, in order to rule.
Only AH Ping Ang and his CPP dogs can smell the roses from Hun Sen's fart.
ហិះៗៗហី...បើនាយករដ្ឋមន្ត្រីយើងចិត្តបានយ៉ាងនេះ យើងគួរទៅឈូសឆាយកន្លែងណាមួយ រួចឲ្យគាត់សង់ថ្មីទៀត ព្រោះគាត់ចិត្តល្អមិនរករឿងអ្នកបំផ្លាញគេទេ៕
នេះហើយដែលពពួកអាប័ក្សប្រជននិងក្រុមបរិវាវាបានឃោសនាតាម ក្រុមអាទូរទស្សន៍ ក្រុមវិទ្យុ ផ្សព្វផ្សាយ មកតាមក្រៅប្រទេសទៀត សុទ្ធតែអ្វីៗក្រោមការដឹកនាំនៃប័ក្សប្រជាជនមានការអភិវឌ្ឍន៏គ្រប់
វិស្ស័យទាំងអស់កំចាត់ភាពក្រីក្រមិនឲ្យមានមានតែប្រជារាស្ត្រខ្មែរខ្វះជំរកតែប៉ុណ្ណោះរត់ឆ្លងដែនទៅប្រទេសជិតខាងរកប្រាក់សំរាប់គ្រួសារតើខ្មែរមានភាពថោកទាបបែបណា!បែរជាពពួកអាយួនស្រកីមានការងារធ្វើក្នុងស្រុកខ្មែរទៅវិញ។ ដូចពេលថ្មីៗនេះសកម្មភាពអាជ្ញាធរខេត្តព្រះសីហនុ ឈួសកំទេចផ្ទះ ប្រជាពលរដ្ឋ៤៩ គ្រួសារ នៅកែផុស ដើម្បីយកដីទៅឲ្យអា ថៅកែស្រាបៀលីអូ តើពពួកអភ្លើឆ្កែបំរើចាំតែព្រូស មានស្រែកប្រឆាំងជាមួយអាជ្ញាធរខេត្តព្រះសីហនុ ជាប័ក្សប្រជនដែរឬទេ!ពួកអាចាំតែស្រែក ។
ហើយបើគណបក្សប្រជាជនចាញ់ឆ្នោតមិនបាច់អភិវឌ្ឍន៏ទៀតទេ បើតាមការដឹងក្នុងការអភិវឌ្ឍន៏នីមួយៗរដ្ឋថាភិបាលបានចុះហត្តលេខា ជាមួយនឹងម្ចាស់ក្រុមហ៊ុនមិនដឹងជាប៉ុន្មានឆ្នាំទេ ម្ចាស់ក្រុមហ៊ុនពួកវាមកកសាងអ្វីៗក្នុងស្រុកខ្មែរគឺមានប្រៀបលើខ្មែររហូត បើអភិវឌ្ឍន៏ព្រៃឈើគឺកាប់ឲ្យរលីង បើអភិវឌ្ឍន៏ទីកន្លែងប្រជារាស្ត្ររោងទុក្ខវេទនា ខ្វះទីជំរក តវ៉ាទល់សព្វថ្ងៃមិនទាន់បានអ្វីជាលំនៅផង ។
បើមានក្រុមប័ក្សណាចប់ឆ្នោតគេក៏មិនមែនជាស្វាធ្វើអ្វីទៅតាមការបញ្ជារពីចៅហ្វាយនាយនោះទេ ពួកគេ
ក៏ជាមនុស្សដែរ មិនមែនមនុស្សអីតែប័ក្សប្រជាជនឯណា!សំដីភ្លើដូចមនុស្សព្រៃ ។
Post a Comment