សកម្មភាពកាប់រានព្រៃឈើយកដីអនាធិបតេយ្យកំពុងកើតមានច្រើននៅឯ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រុមសហគមន៍ការពារព្រៃឈើឲ្យដឹងថា សកម្មភាពកាប់រានព្រៃឈើនេះ មន្ត្រីអាជ្ញាធរមូលដ្ឋានហាក់ដូចជាមិនមានវិធានការបង្ក្រាបជាក់ លាក់ឡើយ។
ដោយ រដ្ឋា វីសាល 2013-03-24 RFA
ព្រៃឈើប្រមាណ ២០០ ទៅ ៣០០ហិកតារថ្មីទៀត
ត្រូវគេកាប់រានដើម្បីយកដីនៅឃុំចំនួនពីរក្នុងស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង ចាប់ពីដើមឆ្នាំ២០១៣ រហូតបច្ចុប្បន្ន។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋសហគមន៍ឃុំសំអាង និងឃុំអន្លង់ជ្រៃ
ឲ្យដឹងថា ព្រៃឈើដែលត្រូវគេកាប់រាន គឺនៅតំបន់វាលដែង ឃុំសំអាង
ជាប់ព្រំប្រទល់ឃុំអន្លង់ជ្រៃ និងនៅតំបន់ភ្នំម្លូរ
ព្រំប្រទល់ស្រុកថាឡាបរិវ៉ាត់ ជាប់នឹងស្រុកឆែប ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ
សុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៣ ថា
កម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិប្រមាណ ៥០នាក់
ត្រូវបានឈ្មួញអ្នកមានប្រាក់ជួលឲ្យកាប់រានព្រៃដើម្បីយកដី។
ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំស្រុក មិនបានយកចិត្តទុកដាក់
បង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះទេ៖ «ព្រៃហ្នឹងគេ
អ្នកមានលុយកាប់ដល់កហើយ ប្រហែលជា ៧-៨គីឡូដី។
កាប់តាំងពីខែវស្សា រហូតដល់ឥឡូវ មិនទាន់បាត់ទេ
មិនទាន់ឈប់កាប់ទេ។ គេអត់ទប់ស្កាត់ទេ ព្រោះមេឃុំស្អីគេ
ធ្វើមិនដឹងមិនឮ គេថាគេធ្វើអ្វីធ្វើទៅ។កន្លែងសំខាន់ៗអស់ហើយ
កន្លែងសត្វនៅនិយាយទៅមានតែព្រៃធំភ្នំម្លូហ្នឹង
ពីរបីភ្នំអស់រលីងហើយ»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅឃុំសំអាង
សុំមិនបញ្ចេញឈ្មោះដែរមានប្រសាសន៍បញ្ជាក់ថា
អ្នកនៅពីក្រោយសកម្មភាពកាប់រានព្រៃ គឺជាប្រជាពលរដ្ឋចំណាកស្រុក
ប្រជាពលរដ្ឋមកពីភូមិជិតខាងក្នុងស្រុកថាឡាបរិវ៉ាត់
និងជាពិសេសក្រុមបុគ្គលជាមន្ត្រីប្រដាប់អាវុធក្នុងមូលដ្ឋាន
បានជួលកម្មករកាប់ព្រៃនោះ។
លោកបន្តថា សកម្មភាពកាប់រានព្រៃនេះ ធ្វើបានដោយសារមន្ត្រីមូលដ្ឋានបានទទួលលាភសក្ការពីអ្នកជួលកម្មករកាប់រានព្រៃ៖ «មិន
ត្រឹមប៉ុណ្ណឹងទេ មានទាំងប៉ូលិសស្រុក
ទាហានស្រុកទៅកាប់យកដែរហ្នឹងណា។ ប៉ុន្តែសហគមន៍គេអត់ហ៊ាន
បើគេឃើញអាទាហានហ្នឹងទៅសុទ្ធតែស័ក្ដិ៤ ស័ក្ដិ៥
កាន់កាំភ្លើងទៅដែរហ្នឹង។ កាំភ្លើងសុទ្ធតែម្នាក់ៗមួយដើម
ពិបាកដែរគ្នា ហើយបើមេឃុំ មេភូមិអត់ធ្វើអើពើផង»។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក ជា ថាវរិទ្ធ
បដិសេធមិនអធិប្បាយពីបញ្ហានេះ ពីព្រោះលោកអះអាងថា ជាប់រវល់។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក អ៊ីវ ឯកសាវត្តី
មិនអធិប្បាយពិស្ដារពីសកម្មភាពកាប់ព្រៃដែលប្រជាពលរដ្ឋរាយការណ៍នោះ
ទេ ប៉ុន្តែលោកអះអាងថា កំពុងចាត់ការរឿងនេះហើយ៖ «ក្រុមការងារគេកំពុងចុះធ្វើការងារហ្នឹងហើយតើ!»។
ចំពោះបញ្ហានេះ មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC)
ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា
សកម្មភាពកាប់រានព្រៃឈើអនាធិបតេយ្យកើតមានច្រើន
បន្ទាប់ពីក្រុមការងារ និងនិស្សិតស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល
បានចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនដីប្រជាពលរដ្ឋតាមគោលនយោបាយ
ចាស់សកម្មភាពថ្មី។
លោកកត់សំគាល់ថា
សកម្មភាពបង្ក្រាបរបស់ក្រុមអាជ្ញាធរនៅមានការរើសអើង
បង្ក្រាបបានតែទៅលើពលរដ្ឋក្រីក្រគ្មានអំណាចគ្មានប្រាក់៖
«យើងសំណូមពរឲ្យខាងអាជ្ញាធរហ្នឹង ឲ្យតែអ្នកខុសយើងចាប់មកទាំងអស់
កុំថាទៅដល់អ្នកមានអំណាច យើងដោះលែង
ឬថាជាថ្នូរនឹងលុយកាក់ដោះលែងចាប់បានតែអ្នកក្រ អ្នកទន់ខ្សោយ។
សូមឲ្យអនុវត្តច្បាប់ទាំងអស់គ្នា»។
កាលពីដើមសប្ដាហ៍នេះកម្មករស៊ីឈ្នួលកាប់រានព្រៃឈើខុសច្បាប់
ចំនួន ៨នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ក៏ប៉ុន្តែកម្មករ
៧នាក់ ត្រូវបានចៅក្រមតុលាការអប់រំដោះលែងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
S I E M < < > > Y U O N
S I E M < < < deforest > > > Y U O N
Do like siamese did to khmers,shoot t ah yuons deforestation on Khmer's land,shoot'em!!!!Siam shot khmers cut their trees so does khmers can shoot yuons or Chens that cut our trees too!...
Oh no no. Is this happened under my terms (Hun Sen)? I already promised in front of you all that if I can't protect the cambodian forests, I will cut my own head. But I can't do that. My big boss (Hanoi) is not allowed.
Post a Comment