2013-03-06
ដោយ តាំង សារ៉ាដា
Radio Free Asia
ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វី ដែលគាត់ធ្វើបុណ្យនៅក្នុងការកសាងសមិទ្ធផលផ្សេងៗហ្នឹង ហាក់មិនស្មោះត្រង់ចំពោះបុណ្យដែលគេហៅថា បុណ្យជំនួញ ទានជំនួញដើម្បីបានចំណេញ គឺជាទានដែលមិនបរិសុទ្ធ មិនស្អាត អាចហៅថា ជាកញ្ជះទាន ឬទាសទាន គឺយកទានជាធ្នាក់យកបុណ្យជាធ្នាក់ ហើយយកអំពើល្អរបស់ខ្លួនហ្នឹងដែលប្រកបដោយភាពមិនបរិសុទ្ធ ភាពមិនស្អាតល្អបង្កប់ទៅដោយអំពើពុករលួយ បោកប្រាស់ផ្សេងៗហ្នឹង ថាខ្លួនជាអ្នកធ្វើបុណ្យ ថាខ្លួនជាអ្នកធ្វើល្អ ប៉ុន្តែអំពើល្អហ្នឹងប្រៀបបានដូចជាថ្នាំពិស ថ្នាំពុល»។ពាក្យគំរាមឈប់ធ្វើបុណ្យទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលដែលលោកចុះបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ពីខេត្តកំពង់ចាម ដល់ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនោះថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។
លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ប្រសិនគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត៖ «ចាញ់ឆ្នោតហើយចាំតែធ្វើបុណ្យកថិនឲ្យតេជគុណតើ! និយាយឲ្យវាត្រង់ៗជាមួយគ្នា។ គ្មានអ្នកណាមានទឹកចិត្តធ្វើកថិនអីទៀត បើចាញ់ឆ្នោតហើយ ធ្វើបុណ្យចង់ងាប់ អាពួកវាអត់ធ្វើសោះបែរជាឈ្នះឆ្នោត! អើ! ទៅពឹងអ្នកហ្នឹងទៅឲ្យហែកថិនទៅវ៉ី! ឃើញពួកហ្នឹងហែកថិនពីអង្កាល់? បានសេចក្ដីថា គណបក្សប្រជាជននឹងឈប់ធ្វើបុណ្យចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហ្នឹងតែម្ដង ធ្វើបុណ្យធ្វើអីទៀត។ គម្រោងទាំងឡាយនឹងដកថយនៅពេលហ្នឹងទាំងអស់ ក្នុង ១ម៉ឺនអាចថា មានមួយ ចុះបន្ត ប៉ុន្តែដូចអាមួយហ្នឹង ក៏មិននៅដែរ ធ្លាប់តែកំពុងបូមទឹកហើយឲ្យសាំងទៅបូមទៀត ព្រោះអាពេលហ្នឹងអាចមានកូនរដូវប្រាំងក្នុងរដូវវស្សា។ ប្រុងប្រៀបថា ឲ្យតែបោះឆ្នោតរួច ប្រុងទៅបូមទឹក គឺឈប់បូមទឹកបណ្ដោយ អ៊ីចឹងស្រូវស្កកបណ្ដោយ»។
ព្រះតេជគុណ លួន សុវ៉ាត ដែលជាព្រះសង្ឃដែលគេស្គាល់ពីសកម្មភាពតវ៉ាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានថេរដីកាពីរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិកថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងថា ការធ្វើបុណ្យទាន ឬការកសាងសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាកន្លងមក គឺធ្វើឡើងដោយមិនស្មោះត្រង់ និងចិត្តជ្រះថ្លាក្នុងនាមមេដឹកនាំនោះឡើយ។
ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វីដែលគាត់ធ្វើបុណ្យនៅក្នុងការកសាងសមិទ្ធផលផ្សេងៗហ្នឹង ហាក់មិនស្មោះត្រង់ចំពោះបុណ្យដែលគេហៅថា បុណ្យជំនួញ ទានជំនួញដើម្បីបានចំណេញ គឺជាទានដែលមិនបរិសុទ្ធ មិនស្អាត អាចហៅថា ជាកញ្ជះទាន ឬទាសទាន គឺយកទានជាធ្នាក់យកបុណ្យជាធ្នាក់ ហើយយកអំពើល្អរបស់ខ្លួនហ្នឹងដែលប្រកបដោយភាពមិនបរិសុទ្ធ ភាពមិនស្អាតល្អបង្កប់ទៅដោយអំពើពុករលួយ បោកប្រាស់ផ្សេងៗហ្នឹង ថាខ្លួនជាអ្នកធ្វើបុណ្យ ថាខ្លួនជាអ្នកធ្វើល្អ ប៉ុន្តែអំពើល្អហ្នឹងប្រៀបបានដូចជាថ្នាំពិស ថ្នាំពុល»។
ព្រះតេជគុណ លួន សុវ៉ាត មានថេរដីកាបន្តថា មេដឹកនាំគ្រប់រូបត្រូវប្រកាន់នូវទសពិធរាជធម៌ ដែលជាគុណធម៌ និងសីលធម៌ទាំង ១០ រួមមាន ភាពស្មោះត្រង់ មិនលោភលន់ ចេះចែករំលែក មិនប្រើអំពើហិង្សា មិនបំពានច្បាប់ មិនបៀតបៀនអ្នកដទៃ ចេះអត់ធ្មត់ ត្រូវមានសីលធម៌ក្នុងខ្លួន ត្រូវចេះសម្មាទានសីលរកផ្លូវល្អ និងត្រូវប្រកាន់នូវចរិតសុភាពរាបសា៕
7 comments:
ហុ៊ន សែនក៏ចង់បន្ថែមទៀតថា " បើគណបក្សប្រជាជនចាញ់ឆ្នោត ហុ៊ន សែន នឹងរំលំរូប
សំណាក សម្តេចតា សីហនុចោលហើយទក់ ក អូសជុំវិញវាលមេរុ ឲស្គាល់ដៃ " ។
- គួរអស់សំណើច ! ពុទ្ធសាសនាមានអាយុកាល ជាង២៥៥០ ព្រះវស្សាហើយ ដោយសារពុទ្ធបរិសទ្ធបន្តថែរក្សារ ពីដូនតាមក ។ ចង់ប្រាប់ទៅហុន ែសនថាបើលោកងាប់ស្អែក ពុទ្ធសាសនាក៏នៅគង់វង់ មិនរលាយទេ មានអ្នកហែរកឋិនមិនខ្វះ ។ ហើយបើត្រកូលហុ៊នងាប់អស់
ក៏ចិននៅតែដាក់ទុនរកសុីជាមួយរដ្ឋាភិបាលខ្មែរថ្មីដែរ ជាក់ស្តែងកន្លងមក ចិនអាចដកខ្លួនពីអាពត
ចិនក៏អាចដកខ្លួនពីហុ៊ន សែនដែរ ខ្មែរអ្នកស្រែ ឈប់ល្ងង់ ឈប់ភ័យហើយ ។
ឈប់ហែរកឋិន ហើយឈប់ស៊ីបាយ ឈប់ដក ដង្ហើមទៀតក៍បាន មានអាណារឃាត់។
ទោះបីគណបក្សប្រជាជនធ្វើបុណ្យ ក៏មិនបានបុណ្យដែរ ព្រោះលុយរបស់បក្សប្រជាជន សុទ្ធតែលុយក្ដៅក្រហាយ លុយដែលគេដាក់បណ្តាស់សារ៕
" តាំងពីឮថាសម រង្សីរួមជាមួយកឹម សុខា ហុ៊ន សែន ឆ្លេឆ្លា និយាយមិនសូវដឹងខុសដឹងត្រូវទេ " នេះជាពាក្យដែលខ្ញុំបានឮព្រឹកមិញ
នៅ ម្តុំផ្អាវ ជិតកន្លែងដែលហុន សែនឆ្កួតបែកពពុះមាត់ ។ " ពីដើមមក នេះជាលើកទីមួយហើយដែលអ្នកស្រុកឮហុ៊ន សែន និយាយ
ថា ខ្លាចចាញ់ឆ្នោត ។ គឺភ័យខ្លួនឯងរហូតដើរបំភ័យគេឯងទៀត ។ ចង់ទាក់ចិត្តរាស្ត្រ តែធម្មជាតិច្រងរងច្រងាង ចេះតែអួត និង បំភ័យ ។
ថ្មីៗនេះហុន សែនហ្នឹងអួតថាខ្លួនមានបុណ្យបារមី អាចដុតសម្តេចតាឆេះម៉ដ្ឋ ។ល។ មានទាំងអ្នកជួយបន្ទរទៀតផង " ។ ខ្ញុំបាទចៃផ្សារ
សូមរាយការណ៍ជូនសម្តេច នាយក ឯវំ ។
អាស្លាប់មួយនោះវាបង្អើលគេថា បើប្តូររបបស្រុកកើតសង្គ្រាម តើប្តូររបបយ៉ាងម៉េចបើបោះឆ្នោតជាប់បក្សប្រឆាំងនៅតែមានស្តេចដដែល។ គឺគ្រាន់តែដូនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ហើយបើនិយាយពីរឿងកើតសង្រ្គាមទៀតតើអ្នកណាធ្វើ? មានតែអាអ្នកថាវាធ្វើ ព្រោះរាស្ត្រខ្មែរឆ្អែតនឹងច្បាំងហើយ បើមានចម្បាំងមានតែអាមួយនោះ កាលចាញ់ឆ្នោតឆ្នាំ១៩៩៤វាចង់ដីម្តងហើយ។ឈប់ជឿទៅបោះឆ្នោតឲ្យអ្នកណាដែលស្រឡាញ់ជាតិស្រឡាញ់រាស្រ្តវិញ៕
303AM កែ កាលចាញ់ឆ្នោតឆ្នាំ១៩៩៤វាចង់ចែកដីម្តងហើយ។
អាមួយណា ដូចតែអាមួយណា......
អាស៊ី ក៍ដូចតែសែនដែរ........
Post a Comment