Friday, March 08, 2013

កុំទម្លាយការសម្ងាត់ របស់ សម្តាចម៏ពៅ! ឮទេ ពួកអាវ៉ា?


នាយករដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​នាំ​ពាក្យ​មិន​ឲ្យ​ទម្លាយ​ការ សម្ងាត់

ដោយ សុខ សេរី
2013-03-07
Radio Free Asia
ហ៊ុន សែន បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​ថា ជា​ទម្លាយ​ការសម្ងាត់​ទៅ​ខាង​ក្រៅ ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​រឿង​នេះ ថា​ជា​ការ​ដឹកនាំ​បែប​សន្តតិវង្ស ឬ​ការ​ដឹក​នាំ​តពូជ
ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែ​មីនា បាន​ព្រមាន​ចំពោះ​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​និយាយ​ទម្លាយ​ការសម្ងាត់​នានា​ប្រាប់​អ្នក​កាសែត បើ​សិន​ណា​មន្ត្រី​អ្នក​នាំ​ពាក្យ​នោះ​មិន​បាន​ដឹង យល់​មិន​ច្បាស់លាស់។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​យ៉ាង​ណា​នោះ​ទេ បើ​សិន​ណា​មន្ត្រី​នោះ​ធ្វើ​ល្មើស​នឹង​ការ​ព្រមាន​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជា​ចំហ​ថា អ្នក​នាំ​ពាក្យ​នានា​សូម​កុំ​តាំង​ខ្លួន​និយាយ​គ្រប់​រឿង​នាំ​ឲ្យ​មាន​កំហុស។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រយ​នាក់​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​លើ​មន្ត្រី​អ្នក​នាំ​ពាក្យ​ណា​មួយ​ទេ។

លោក ហ៊ុន សែន៖ «មាន​អ្នក​ខ្លះ​គេ​សួរ​ទៅ​មិន​ទាន់​ដឹង​រឿង​ស្អី​ផង មិន​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន ឬ​ខាង​រាជរដ្ឋាភិបាល ឬ​ខាង​បក្ស​ប្រឆាំង​ទេ។ ...ដូច​ជា​រឿង​ខ្លះ​អត់​ទាន់​ស្ដាប់​ខ្ញុំ​និយាយ ពីព្រោះ​ទូរទស្សន៍ និង​វិទ្យុ​អត់​ទាន់​ចាក់​ផ្សាយ ធ្វើ​អត្ថាធិប្បាយ​អ៊ីចឹង​ទៅ លេង​ទៅ... រួច​ហើយ​អ្នក​សរសេរ​នោះ​ទៀត ខ្ញុំ​មើល​សារព័ត៌មាន...។ អញ​និយាយ​ដាក់​ទូរទស្សន៍ គេ​ចាក់​ផ្សាយ​គ្រប់​ទូរទស្សន៍ កោត​តែ​វា​សរសេរ​ខុស​កើត។ អ៊ីចឹង​បាន​ជា​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​មតិ​ទេ សារព័ត៌មាន​បែប​ហ្នឹង​លែង​មាន​តម្លៃ»


ទោះ​យ៉ាង​នេះ​ក្ដី ការ​ប្រកាស​ហាមឃាត់​នេះ ទំនង​ជា​សំដៅ​ទៅ​លើ​លោក ជាម យៀប ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​សភា​ជាតិ ព្រម​ទាំង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​សភា​ជាតិ។ លោក​ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​អំពី​កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ សម្រាប់​ការ​បោះ​ឆ្នោត​សកល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

លោក ហ៊ុន សែន បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​ថា ជា​ទម្លាយ​ការសម្ងាត់​ទៅ​ខាង​ក្រៅ ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​រឿង​នេះ ថា​ជា​ការ​ដឹកនាំ​បែប​សន្តតិវង្ស ឬ​ការ​ដឹក​នាំ​តពូជ

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាម យៀប បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ដើម្បី​សុំ​ការ​បំភ្លឺ ដោយសារ​លោក​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​លោក ហ៊ុន សែន អាយុ​ប្រមាណ ៣០​ឆ្នាំ បាន​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ផ្នែក​យោធា​នៅ​សាកលវិទ្យាល័យ​យោធា​នា​ទីក្រុង​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កន្លង​មក។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​នៃ​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទង​នឹង​ការ​ព្រមាន​នេះ​ដែរ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បិទ​មាត់ និង​បិទ​សេរីភាព​សារព័ត៌មាន​នៅ​មុន​ពេល​បោះ​ឆ្នោត​សកល​ឈាន​មក​ដល់​ខាង​មុខ​នេះ៖ «នាយក​រដ្ឋមន្ត្រី​មិន​អាច​មាន​សិទ្ធិ​អ្វី​រារាំង​ឲ្យ​គេ​និយាយ ឬ​មិន​និយាយ​ទេ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ​របស់​គេ​ហើយ គេ​និយាយ​ខុស ឬ​និយាយ​ត្រូវ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គេ។ សញ្ញា​ទាំង​អស់​នេះ មិន​មែន​ជា​សញ្ញា​វិជ្ជមាន​នៅ​ពេល​ដែល​យើង​ឈាន​ចូល​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទេ»

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ និង​ជា​ចាងហ្វាង​កាសែត​រស្មី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ព្រមាន​នេះ​មិន​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ឬ​ទទួល​ព័ត៌មាន​ទេ ពីព្រោះ​វា​ជា​វិន័យ​ក្នុង​ការងារ៖ «ខាង​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​គណបក្ស​ក៏ដោយ ធ្វើ​ការ​ត្រូវ​មាន​វិន័យ​មួយ​ថា ខ្លួន​មាន​សមត្ថកិច្ច​ក្នុង​ការ​និយាយ​ឬ​ក៏​អត់? បើ​ខ្លួន​មាន​សមត្ថកិច្ច​និយាយ អា​ហ្នឹង​និយាយ​ទៅ ប៉ុន្តែ​បើ​អត់​ទេ យើង​បែរ​ជា​និយាយ វា​មិន​មាន​ប្រយោជន៍​អ្វី»

កន្លង​មក​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​បាន​រិះគន់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ប្រមូល​ផ្ដុំ​តវ៉ា និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​តែ​រួម​តូច​ចង្អៀត និង​រង​ការ​គំរាម​កំហែង។

របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​បាន​ចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ស្ដីពី​ស្ថានការណ៍​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កន្លង​មក​នេះ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង ១១៧ នៅ​ក្នុង​ចំណោម​ប្រទេស ១៧៩ គឺ​មាន​ន័យ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​នៅ​ឡើយ។

លោក ហ៊ុន សែន រំឭក​មន្ត្រី​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក ហ៊ុន សែន ​ក៏​បាន​ក្រើន​រំលឹក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នានា ប្រព្រឹត្ត​នូវ​អំពើ​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ស្រឡាញ់ និង​ចូល​ចិត្ត ហើយ​នៅ​ពេល​ដែល​មន្ត្រី​នោះ​បញ្ចប់​ពី​ការងារ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សោកស្ដាយ និង​អាឡោះអាល័យ។

លោក​បាន​បញ្ជាក់​ថា មន្ត្រី​រាជការ​មិន​មែន​ជា​អ្នក​ត្រួតត្រា​លើ​ប្រជាពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ខ្ញុំ​បម្រើ​ប្រជាពលរដ្ឋ«ជា​អ្នក​ផ្ដល់​សេវា​ជូន​ប្រជាជន ត្រូវ​ចាំ​ឲ្យ​ច្បាស់​ទៅ​លើ​ចំណុច​នេះ។ បើ​តែងតាំង​ជា​មន្ត្រី ហើយ​បែរ​ជា​ថា​ខ្លួន​ជា​ម្ចាស់​របស់​ប្រជាជន​ជា​ចៅហ្វាយ​របស់​ប្រជាជន នេះ​គឺ​ជា​ការ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​សីលធម៌​របស់​មន្ត្រី»

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នោះ ប្រៀប​បាន​ជា​ខ្យល់ ពីព្រោះ​គាត់​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម​ឡើយ។

អ្នកស្រី​បន្ត​ថា មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​បាន​រំលោភ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន​ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ឡើយ៕

9 comments:

Anonymous said...

Do what you preach, Mr. Prime Minister!

I don't think there are many Cambodians who are fond of Hun Sen. People who support him do so for their own benefits and more likely than not hate him as well.

A shameful man who is shameless is Hun Sen!

Pissed Off

Anonymous said...

មេដឹកនាំឆ្នើម នៃកម្ពុជា

សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១
ជាមេដឹកនាំឆ្នើម នៃកម្ពុជា សមេ្តចបណ្ឌិតមិនមែនជាមនុស្ស
លោកធម្មតាទេ សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ
ជាទេវតារស់សម្រុតចុះមកសង្គ្រោះប្រជាជនកម្ពុជានិងប្រទេសកម្ពុជា
ពីបនកាប់សម្លាប់ប្រលយ័ពូជសាសន៍ ខ្មែរក្រហម សីហនុ/ប៉ុលពត
ឱ្យ សម្បូរសប្បាយ រុងរឿង និងសុខក្សេមក្សាន្ដ មាន ស្រី ស្រា
ដុល្លារ វីឡា ឡាន មាស ពេជ្រ បុណ្យសក្ដិ នឹងតេជះនុភាព
លើប្រជាជនកម្ពុជា និងប្រទេសជិតខាងផងដែរ!!!
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ប្រមុខរដ្ធមន្ដ្រីខ្មែរសម័យលោតហោះ ក្នុងមួយថ្ងៃៗ គាត់តែពីដើរជេរនិងដើរចែកសញ្ញាប័ត្រតែប៉ុណ្ណោះឫ?
តាំងពីតូចរហូតធំខ្ញុំមិនដែលឃើញរដ្ធមន្ត្រីប្រទេសគេដើរជេរនិងដើរចែកសញ្ញាប័ត្រ ដូចរដ្ធមន្ត្រីខ្មែរសោះ ក្នុងពិភពលោកមិនដែលឃើញរដ្ធមន្ត្រីណាដូចរដ្ធមន្ត្រីខ្មែរសោះ ប្រហែលជារដ្ធមន្ត្រីមិនដែលចូលទៅការយ៉ាល័យផងមិនដឹង ព្រោះខ្លាចអោយមើលអក្សរបារាំង ឫ អង្គគេ្លស នេះហើយរដ្ធមន្ត្រីឆ្លុកអំណាចខ្លួនឯង។

Anonymous said...

អាហ្ការី អ៊ឹង អាឆ្កួតអើយហ្អែងបានបា្រក់តាក់ហើយឫ
នៅ្? បើបានហើយឆាប់យកទៅប្រកេនយកអោយអា
សមេ្តចម៍ទៅ ដើម្បីយកបុណ្យសក្តិ បើហ្អែងពូកែរ
សមេ្តចម៍ហ្អែងល្អ ហ្អែងសុំលាសញ្ញាតិគេទៅ ចូលជាសញ្ញាតិខ្មែរ ហើយហ្អែងទៅនៅជាមួយសម្តេចម៍ហ្អែងទៅ។អាជើងឯបអបក្រាបសំពះពងក្តរសមេ្តច៍ដ៏ល្អរបស់ហ្អែង។

Anonymous said...

​​ សេចក្ដីផ្ដើម

គួរអោយចំឡែកណាស់
(ស្អប់ស្ដេចល្ងង់ស៊ីហនុក្បត់ជាតិណាស់,ទៅចូលរួម
ជាមួយសត្រូវខ្មែរមកវាយខ្មែរទាល់តែកម្ពុជា
ក្លាយជាលានមរណៈទីមួយនិងទី២ដែលកំពុង
ប្រព្រឹត្តិទៅសព្វថ្ងៃនេះ)

ប្រទេសខ្មែរកំពុងតែបានសេចក្ដីសុខក្សេមក្សាន្ត ស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃ

មួយផ្ទុះឡើង។នៅថ្ងៃ១៧មេសា១៩៧៥,ប្រទេសខ្មែរក្លាយជាលានមរណៈភ្លាម។ខ្មែរមួយ

ក្រុមក្លាយជាឃាតករលើសាសន៍ខ្លួនយ៉ាងព្រៃផ្សៃ។ប៉ុន្តែមេបញ្ជាការគឺ«អង្គការអនាមិក»

មិនមែនសម្ដេចស៊ីហនុ មិនមែនខៀវ សំផន...គួរអោយចម្លែកណាស់!គូបដិបក្ខប្រឆំាងគ្នា

ក្នុងកំឡុង៥ឆ្នំា១ខែត្រូវចាញ់ទំាងអស់គ្នា។មើលចុះ ...លោកលន់ ណុលសុំចាញ់ ស្ម័គ្រចិត្ត

ដើរចាកចោលស្រុក,សម្ដេចស៊ីហនុបែរជាជាប់ឃុំឃាំងទៅវិញ,រីឯខៀវ សំផន...គ្មានឮឈ្មោះ។

សំណួរ៖តើនរណាជាអ្នកឈ្នះ?

ចម្លើយ៖គឺក្រុមសំងាត់ជាអ្នកឈ្នះ...រួចវាលួចបន្លំប្រើឈ្មោះ«អង្គការ»។

ជាដំបូងអង្គការចាត់សំលាប់ជាបន្ទាន់នូវបញ្ញវន្ត ព្រះសង្ឃ រួចវាលើកបន្តុកចោរសិន។

កាលណោះ អង្គការគ្រប់គ្រងប្រទេសខ្មែរប្រើរបបចោរ គឺយើងឃើញចោរក្ដាប់អណាច

យ៉ាងពេញលេញ ប៉ុន្តែវាប្រើយីហោខ្មែរក្រហម។ខ្មែរក្រហមធុននេះដើរប្លន់បាញ់

សម្លាប់ខ្មែរដោយសេរី។វាកែទម្រង់ពាក្យប្លន់ ជាពាក្យស្នើ។ប៉ុន្តែពាក្យស្នើនេះសាហាវ

យង់ឃ្នងជាងពាក្យប្លន់ទៅទៀត។ព្រោះរដ្ឋធម្មនុញ្ញរបស់អង្គការការពារចោរដើរស្នើ...

បើម្ចាស់់ទ្រព្យមិនព្រមអោយចោរ គឺមិនព្រមអោយខ្មែរក្រហមធុននោះ វាសំលាប់ចោល

ដោយសេរី រួចវាចោទថាក្បត់អង្គការ។អង្គការដេញប្រជាពលរដ្ឋខ្មែរមួយនគរ អោយ

ចាកចេញពីទីលំនៅ ត្រូវចោលទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា។អង្គការច្ឆៃរដ្ឋធានី

ភ្នំពេញនិងទីក្រុងទំាងឡាយអោយទៅជាទីក្រុងខ្មោច។ពេលនោះអង្គការបែរបញ្ចូលចិន

បញ្ចូលយួនមកកាន់កាប់ប្រទេសខ្មែរ,ប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរ,ប្លន់ដឹកនំាចេញទៅ

ដោយសេរី,សេសសល់បន្តិចបន្តួច អង្គការបញ្ជាអោយបំផ្លាញចោល។

អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់បែបយ៉ាងគឺធ្វើដូចម្ដេចក៏ដោយអោយតែដល់

ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបំាងអោយចេញមកសម្លាប់ខ្មែរជាដំណាក់ៗ។

មើលចុះ...បងប្អូនខ្មែរដែលមិនទាន់ដល់វេនស្លាប់ កំពុងអូសនង័្គល រនាស់ហាលក្ដៅ
ហាលភ្លៀងស្ទើរឆ្កួតវង្វេង ឈប់ចេះនិយាយ ឈប់ចេះសើច ឈប់ចេះយំ...ស្រាប់តែឮ

អង្គការបញ្ជាអោយដកអាវុធពិក្រុមខ្មែរក្រហមអតីតចោរអស់រលីង។ហើយស្រាប់តែ

ថ្ងៃទី២០តុលា១៩៧៨ ម៉ោងប្រហែលប្រាំបីយប់ មានក្រុមឃាតករអាថ៌កំបំាង ចូលមកវាយ

សំលាប់ក្រុមខ្មែរក្រហមអតីតចោរទំាងនោះអោយស្លាប់អស់រលីង។ស្រាប់តែឮថា៖មានក្រុម

អាថ៌កំបាំងចេញមកព័ទ្ធបាញ់ខ្មែរក្រហមនិន្នាការខ្មែរ ឃើញតែខ្មោចដេកស្លាប់ពាសពេញព្រៃ។

ស្រាប់តែឮថា៖អង្គការបញ្ជាអោយចាប់កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលមាននិន្នាការខ្មែរ

ដូចជាលោកខែក ប៉ែន ហៅមិត្តស៊ូនិងប្រពន្ធ,លោកដាហួនហៅមិត្តវ៉ាញ,លោកហូនឹមនិងប្រពន្ធ,

លោកពេញ ធួកហៅវ៉ន វ៉េតនិងប្រពន្ធ,កែវ មាស ,កុយធួន ជាដើមនំាទៅបញ្ចូលគុកទួលស្លែង

ធ្វើទារុណកម្មជាច្រើនខែ រួចសម្លាប់ចោលនៅទីនោះអស់ទៅ។

លុះសម្លាប់ខ្មែរក្រហមនិន្នាការខ្មែរជិតអស់ អ្នកនៅសល់បន្តិចបន្តួចក៏រត់រប៉ាត់រប៉ាយអស់។

ពេលនោះអង្គការចាត់់តែងតំាងអតីតខ្មែរវៀតមិញក្រុមទី២អោយសម្លាប់បំបាត់ពូជខ្មែរតទៅទៀត។

វាប្រើយីហោខ្មែរក្រហមដដែលគឺ«ក្រុមខ្មែរក្រហមនីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮថាអង្គការបញ្ជូន «យោធាស្រលាញ់សម្ដេចឪ»ចំនួន៤ម៉ឺននាក់

អោយចូលចំអន្ទាក់ខ្សែត្រៀមបូដូយ(ទាហានយួន)។បូដូយបាញ់សម្លាប់ខ្ទិចអស់។ល។

និង។ល។

ដូច្នេះចុងខែធ្នូឆ្នំា១៩៧៨ ប្រទេសកម្ពុជាចំហធ្លុង...ខ្មោចយោធាកៀរកប់មិនទាន់ស្រេចបាច់

ផង...នៅថ្ងៃទី២៥ធ្នូ១៩៧៨ជាថ្ងៃបុណ្យណូអែល...យួនហាណូយបញ្ជាអោយបូដូយចេញពីព្រៃ

ចូលមកលុកលុយរាតត្បាតពាសពេញទីក្រុងខ្មែរ។

ភារកិច្ចដំបូង វាបើកបរឡានដើរប្រមូលខ្មែរក្រហមដែលមាននិន្នាការយួនដែលជាអតីតខ្មែរវៀតមិញ

នំាយកមកបំពាក់បុណ្យសក្ដិឡើងវិញ។








Anonymous said...

Hun Sen is dedicated power to his children along with the consent
with other cpp

poor people will become more poor in this poor country

they do not have the leadership to a prosperous, just their family

they are beast

Anonymous said...

*****

គ្រួសារកំពូជចោរ...និងកំពូជចាប់រំលោភ...

កើតមកជា......ចោរនិងចាប់រំលោភ...

រស់ ជា.........ចោរនិងចាប់រំលោភ...

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរនិងចាប់រំលោភដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះអា ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

អានាយករដ្ធមន្ដ្រី ចោរ !
អាសមេ្តចបណ្ឌិតអគ្គមហាសេនាបតីដែកចោរ ហ៊ុន សែន !

Anonymous said...

Nis heuy jea may dai kbot jeat...os lok kerhn tae...ah na hean nung ahn