Tuesday, March 12, 2013

នរណា​ជា ហ៊ុន សែន នរណា​ជា សម រង្ស៊ី?

លោក​ ហ៊ុន សែន​​ និង លោក សម រង្ស៊ី។ រូប​ថត ផា លីណា និង Bloomberg
Tuesday, 12 March 2013 
ជូ លាងហាក់ ភ្នំពេញប៉ុស្តិ៍

ឯក​ឧត្តម​សម រង្ស៊ី និង​សម្តេច​តេជោ​ហ៊ុន សែន ទាំង​ពីរ​នាក់​ ជា​វីរជន​ខ្មែរ មាន​ដើម​កំណើត​ជា​ខ្មែរ ហើយ​ស្រឡាញ់​ជាតិ​សាសន៍​ខ្លួន​ដូច​គ្នា។ ទោះ​ជា​មាន​កំណើត​ពី​ម្តាយ​ទីទៃ លោក​ទាំង​ពីរ​គឺ​ជា​បង​ប្អូន​នឹង​គ្នា​ក្នុង​នាម​ជា​ឈាម​ជ័រ​នៃ​ពូជ​អម្បូរ​ ខ្មែរ​អង្គរ ដែល​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​រុងរឿង​ក្នុង​សម័យ​អតីតកាល។
ចាប់ ​ពី​ដើម​ទសវត្សរ៍​ទី​៧០ ខ្ញុំ​មិន​ដឹង​ជា​ឯក​ឧត្តម​សមរង្ស៊ី ស្ថិត​នៅ​ឯណា ហើយ​បាន​ធ្វើ​ការ​បម្រើ​ជាតិ​ក្នុង​ស្ថាប័ន​ណា​ខ្លះ​នោះ​ទេ។  ប៉ុន្តែ​តាម​សារ​ព័ត៌មាន​នានា គេ​បរិយាយ​ថា សម្តេច​ហ៊ុន សែន​ក្នុង​ជំនាន់​នោះ លោក​ជា​អតីត​សមមិត្ត​ទាហាន​ព្រៃ ធ្វើ​ការ​រួម​ដៃ​យ៉ាង​ស្និទ្ធស្នាល​ជា​មួយ​ខ្មែរ​ក្រហម​តាម​ជាយដែន ក្រោម​ការ​ដឹក​នាំ​លោក​ប៉ុលពត ដែល​ទាហាន​ព្រៃ​ទាំង​នោះ បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​មួយ​លាន​ ៧ សែន​នាក់ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​វាយ​ប្រហារ ខ្មែរ​សាធារណ​រដ្ឋ​របប​លន់ នល់ ដែល​ជា​ខ្មែរ​ដូច​គ្នា ឲ្យ​ដួល​រលំ​ នៅ​ក្នុង​ថ្ងៃ​ទី១៧ ខែ​មេសា​ឆ្នាំ​១៩៧៥​។ ក្រោយ​ពី​ខ្មែរ​ក្រហម​បាន​រំលាយ​ប្រទេស និង​សម្លាប់​រាស្ត្រ​ខ្មែរ ដ៏​ច្រើន​រួច​ហើយ សាមគ្គីភាព​ត្រូវ​រលំ​បែក​បាក់ ហើយ​បក្ខ​ខ្មែរ​ក្រហម​ម្ខាង ដែល​មាន​សម្តេច​ហ៊ុន សែន សម្តេច​ជា ស៊ីម និង​ សម្តេច ហេង សំរិន​ជា​អ្នក​ដឹក​នាំ បាន​រត់​ទៅ​ពឹង​​យួន​ ឲ្យ​ចូល​មក​វាយ​ប្រហារ បាញ់​សម្លាប់​ខ្មែរ​ក្រហម ប៉ុល ពត ដែល​មុន​នេះ​បន្តិច ពួក​គេ​គឺ​ជា​បង​ប្អូន​រួម​ឈាម រួម​អាវុធ រួម​ចាន​ឆ្នាំង​បាយ​ទឹក​ជាមួយ​គ្នា​សោះ។ បន្ទាប់​មក​របប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ របស់​ ប៉ុល ពត គ្រប់​គ្រង​ប្រទេស​ខ្មែរ ក៏​ដួល​គ្រេង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​កង​ប្រដាប់​អាវុធ​វៀតណាម។

ជាយ ថា​ហេតុ​ រាស្ត្រ​ខ្មែរ​ទាំង​ផ្ទៃ​ប្រទេស​ ក៏​បាន​ឆ្លង​ផុត​ទុក្ខ​ទោស​មហាវេទនា​មួយ​គ្រា​។ ខ្មែរ​ចាប់​ផ្តើម​រៀបចំ​ស្រុក​ទេស ក្រោម​ការ​ត្រួត​ត្រា​របស់​កងទ័ព​វៀតណាម។  ក្នុង​ថិរវេលា​ប៉ុន្មាន​ឆ្នាំ​ដំបូង នៃ​ការ​រៀបចំ​ស្រុក​ទេស​ឲ្យ​មាន​សន្តិភាព វីរជន​ខ្មែរ​ បាន​ប្រើ​ទាហាន​ខ្មែរ​ឲ្យ​ទៅ​ស្លាប់...​មិន​មែន​ស្លាប់​ដើម្បី​ការ​ពារ​ផល​ ប្រយោជន៍​ប្រទេស​ជាតិ​ឯណា ​តែ​គេ​ចូល​ទៅ​ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​ដណ្តើម​អំណាច​គ្នា​រវាង​មេ​ដឹក​នាំ​ខ្មែរ ហើយ​សម្តេច ​ហ៊ុន សែន បាន​ទទួល​ជោគជ័យ សុខ​សប្បាយ​រីករាយ និង​បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​រដ្ឋ​កម្ពុជា​។ ទាហាន​ដែល​ស្លាប់​ គឺ​ស្លាប់​ដោយ​គ្មាន​បាន​ទទួល​កិត្តិយស​អ្វី​សោះ​ តែ​គេ​ស្លាប់​ក្នុង​ន័យ​ការពារ​ផល​ប្រយោជន៍​ឯកជន។
រីឯ​លោក​សម រង្ស៊ី​បាន​ក្លាយ​ជា​មេបក្ស​ប្រឆាំង​ក្នុង​ប្រទេស​។ ជា​ការ​សន្និដ្ឋាន របស់​ខ្ញុំ​ គឺ​ថា លោក​សម រង្ស៊ី​គ្មាន​ដៃ​ប្រឡាក់​ឈាម​ខ្មែរ​សោះ​ទេ​។ តែ​តាម​ព្រឹត្តិការណ៍​ខ្លះ​ៗ ខ្ញុំ​យល់​ថា​ ឯក​ឧត្តម​សម​រង្ស៊ី គឺជា​វីរជន​ខ្មែរ ស្នេហា​ទឹក​ដី និង​ប្រជារាស្ត្រ​ខ្មែរ ដ៏​ល្អ​មួយ​រូប ​គួរ​ឲ្យ​គោរព​សរសើរ​។ ខ្ញុំ​យល់​ទៀត​ថា ខ្មែរ​គួរ​តែ​លើក​តម្កើង​ជាតិ​សាសន៍​របស់​ផង​ខ្លួន ក្នុង​សាមគ្គីភាព និង​មេត្រី​ភាព ​រវាង​គ្នា​និង​គ្នា ក្នុង​កាលៈ​ទេសៈ​ដ៏គ្រោះ​ថ្នាក់​នេះ​។ តែ​អត់​ទេ... ខ្មែរ​នៅ​តែ​បែក​បាក់​ហើយ​ស្អប់​គ្នា​ដូច​ខ្មាំង​សត្រូវ​រាប់​រយ​ឆ្នាំ​មក​ ហើយ​។ ជន​បរទេស​គេ​ជួយ​ឈឺ​ឆ្អាល​ខ្មែរ ក្នុង​ភាព​ទុរន់​ទុរា​នេះ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ មេ​ដឹក​នាំ​ខ្មែរ​ គឺ​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​ខាង​សតិ​បញ្ញា​ ខ្វះ​ការ​សាមគ្គី​រវាង​គ្នា​និង​គ្នា ចំពោះ​មុខ​នៃ​មហា​គ្រោះ​ថ្នាក់​ដល់​ជាតិ​សាសន៍​។  ​ក្រៅ​ពី​ហ្នឹង រាស្ត្រខ្មែរ​មួយ​ចំនួន​ធំ​ក៏​បាន​និង​កំពុង​តែ​ទទួល​រង​ទុក្ខ​វេទនា​ដោយ សារ​ភាព​សោះ​អង្គើយ​និង​អយុត្តិធម៌​ពី​រដ្ឋាភិបាល​របស់​ខ្លួន​។ បរទេស​ គេ​ចូល​មក​ជួយ​និយាយ​ផ្សះផ្សា​ខ្មែរ តែ​អ្នក​ធំ​ខ្មែរ​ឥត​ទទួល​ទេ ក្រៅ​តែ​ពី​ជំនួយ​លុយ​កាក់​របស់​របរ និង​ចំណេះ​ចេះ​ដឹង​ផ្សេងៗ​។ ​យើង​រាល់​គ្នា​ជា​រាស្ត្រ បាន​ដឹង​ហើយ​ថា ក្នុង​បច្ចុប្បន្ន​កាល​សម្តេច​តេជោ​ហ៊ុនសែន លោក​បាន​និង​កំពុង​តែ​រៀបចំ​កសាង​ប្រទេស​ ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង ហើយ​នេះ​ជា​មោទនភាព​ល្អ​ ក្នុង​ដួង​ចិត្ត​យើង​។ គឺ​លោក​មាន​គុណ​បំណាច់​យ៉ាង​ច្រើន ចំពោះ​ប្រទេស​ជាតិ​នា​ដំណាក់​កាល​ថ្មី ក្រោយ​ពី​លោក​ចាក​ចេញ​ពី​ភាព​ជា​សមមិត្ត​នៃ​កង​ខ្មែរ​ក្រហម​វង្វេង​សាសន៍​។  តែ​ទោះ​យ៉ាង​ណា តាម​ខ្សែ​ប្រវត្តិសាស្ត្រ និង​ភូមិ​សាស្ត្រ​នៃ​កម្ពុជា​ បូក​រួម​ទាំង​ព្រឹត្តិ​ការណ៍​នានា​ ក្នុង​បច្ចុប្បន្ន គឺ​ខ្មែរ​ នៅ​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ហើយ​រង​ភាព​អាម៉ាស់​អាប់​ឱន​ជា​ដដែល ដោយ​ការ​ប្រេះ​ឆា​បែក​បាក់​គ្នា​ ក្នុង​គ្រួសារ​ជាតិ ស្រប​ពេល​ដែល​ខ្មែរ​ កំពុង​តែ​មាន​វិបត្តិ​ទឹក​ដី នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​ខាង​កើត​និង​ខាង​លិច​។ ប៉ុន្មាន​ខែ​ឆ្នាំ​ចុង​ ក្រោយ​នេះ ​ឯកឧត្តម​សម រង្ស៊ី​ពុំ​បាន​ធ្វើ​កិច្ចការ​អ្វី​ជា​ធំ​ដុំ​ក្នុង​ការ​ជួយ​កសាង​ប្រទេស​ សោះ​ទេ ព្រោះ​លោក​កំពុង​និរទេស​ខ្លួន​ ឲ្យ​ផុត​ពី​ការ​ចោទ​ប្រកាន់ យ៉ាង​លេលា​និង​អយុត្តិធម៌​របស់​រដ្ឋាភិបាល​ខ្មែរ​ ដោយ​សារ​តែ​ទឹក​ចិត្ត​អង់អាច​និង​ស្នេហា​ជាតិ​របស់​គាត់ ក្នុង​រឿង​វៀតណាម​ឈ្លានពាន​ដី​ខ្មែរ ក្នុង​ខេត្ត​ស្វាយរៀង។
នេះ​ ជា​កំហុស​ធ្ងន់ធ្ងរ នៃ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន និង​ជា​ករណី​វិកល​ចរិត ដែល​កម្រ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ​ព្រោះ​ថា​ នៅ​លើ​ពិភពលោក​ជាតិ​សាសន៍​ណា​ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ គឺ​គេ​តែង​តែ​កាន់​ជើង និង​ជួយ​ជ្រោម​ជ្រែង​ជន​ជាតិ​គេ​ក្នុង​គ្រប់​ករណី​និង​គ្រប់​កាលៈ​ទេសៈ​  កាល​បើ​គេ​មាន​ទំនាស់​នឹង​ជន​បរទេស​ដែល​ឈ្លានពាន​។
រដ្ឋាភិបាល សម្តេច​ហ៊ុន​ សែន គឺ​មាន​កំហុស​គួរ​អៀនខ្មាស​ខ្លាំង​ណាស់​ ក្នុង​ករណី​នៃ​ការ​ចោទ​ប្រកាន់​ឥស្សរជន​ខ្មែរ​រូប​នេះ ក្នុង​ករណី​នេះ​ដែល​តាម​សច្ចយុត្តិធម៌​នៃ​ច្បាប់​ធម្មជាតិ ពួក​គេ​ជា​ខ្មែរ​ទាំង​អស់ គួរ​តែ​កាន់​ជើង​និង​ជួយ​ជ្រោមជ្រែង​គ្នា ទើប​សមហេតុ​សមផល។  តែ​រដ្ឋាភិបាល​នេះ ធ្វើ​សកម្មភាព​ទាំង​កម្រោល​ទទឹង​ទិស ពន្លិច​កិត្តិយស និង​បំបាក់​ទឹក​ចិត្ត​ស្នេហា​ជាតិ នៃ​ឥស្សរជន​ជាតិ​ឯង ឲ្យ​បរទេស​រឹត​តែ​មាន​កម្លាំង​ចិត្ត ក្នុង​ការ​ប្រមាថ​មើល​ងាយ​របស់​គេ​ចំពោះ​ជាតិ​ខ្មែរ​ទៅ​វិញ​។ ឃើញ​ទេ​?  ព្រោះ​តែ​អ៊ីចឹង​ហើយ បាន​ជា​ទាំង​ខ្មែរ​ ទាំង​បរទេស​នានា គេ​យល់​ថា​ វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ របស់​លោក​សម​រង្ស៊ី ក្នុង​ការ​ដែល​លោក​កំពុង​បំពេញ​កាតព្វកិច្ច ជា​តំណាង​រាស្ត្រ ជួយ​ឈឺ​ឆ្អាល ចំពោះ​ផល​ប្រយោជន៍​ នៃ​ជាតិ​របស់​លោក​នោះ​ឯណា តែ​វា​ជា​រឿង​នយោបាយ​លេលា កម្ចាត់​កម្ចាយ​អ្នក​ប្រឆាំង ដើម្បី​បំបាត់​សំឡេង​វីរជន​ស្នេហា​ជាតិ​រូប​នេះ​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ ខូច​ខាត​បាត់​បង់​ផល​ប្រយោជន៍​ខ្មែរ​។ សម្តេច​តេជោ​ពិត​ជា​យល់​ច្បាស់ ក្នុង​ករណី​នេះ ថា លោក​សម​រង្ស៊ី ពិត​ជា​គ្មាន​កំហុស​ទាល់​តែ​សោះ​។  បើ​សម្តេច​យល់​ថា ទឹក​ចិត្ត​ក្លាហាន​និង​សកម្មភាព​ការពារ​ទឹក​ដី នៃ​វីរជន​ខ្មែរ​រូប​នេះ ​ជា​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​មាន​ទោស គឺ​សម្តេច​ បាន​បង្ហាញ​ឲ្យ​យើង​រាល់​គ្នា​ដឹង​ថា គឺ​លោក​មិន​មែន​ជា​មេ​ដឹក​នាំ​ដ៏​ល្អ ឬ​ជា​ជន​ដែល​មាន​បេះ​ង​ស្នេហា​ជាតិ​ខ្មែរ​ មួយ​រយ​ភាគ​រយ​នោះ​ទេ។
តែ លោក​ស្រឡាញ់​និង​គិត​គូរ ផល​ប្រយោជន៍​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​លោក ច្រើន​ជាង​ស្រឡាញ់​រាស្ត្រ​ខ្មែរ​និង​ប្រទេស​ជាតិ​របស់​លោក​។ អាស្រ័យ​ហេតុ ​នេះ សូម​ខ្មែរ​ទូទៅ​ បូក-សង លក្ខណៈ​នៃ​រឿង​រ៉ាវ​ទាំង​អស់ ដែល​ជាប់​ទាក់​ទង​ដល់​វីរជន​ខ្មែរ​ទាំង​ពីរ​នេះ ដោយ​គតិ​សច្ចយុត្តិធម៌​ខ្លួន​ឯង និង​ធ្វើ​ការ​វិនិច្ឆ័យ​ផង​ចុះ​ថា​តើ​នរណា​មួយ​ជា ហ៊ុន​ សែន ហើយ​នរណា​គឺជា​សម រង្ស៊ី?
យោបល់​របស់​ខ្ញុំ​ផ្ទាល់ គឺថា សម្តេច​តេជោ និង​ឯក​ឧត្តម​សមរង្ស៊ី គឺជា​បង​ប្អូន​នឹង​គ្នា​ក្នុង​នាម​ជា​ខ្មែរ ពូជពង្ស​អ្នក​កសាង​អង្គរ​វត្ត​ក្នុង​ចក្រ​ភព​ខ្មែរ​ ដែល​អតីត​កាល​របស់​យើង​ មាន​គេ​កោត​សរសើរ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ ខ្មែរ​គួរ​តែ​រួប​រួម​គ្នា​ ហើយ​លោក​សមរង្ស៊ី​គួរ​តែ​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ដោយ​សុខ​សន្តិភាព និង​ចាប់​ផ្តើម​ធ្វើ​ការងារ ជា​មួយ​គណបក្ស​ប្រជាជន រួម​កម្លាំង​គ្នា ដោះស្រាយ​បញ្ហា​ព្រំដែន... បំបាត់​ឫស​គល់​តូច​ធំ​នៃ​អំពើ​ពុករលួយ...បំបាត់​សកម្មភាព​បក្ខ​ពួក​និយម និង​វប្បធម៌​អន្តរាគមន៍ សុំ​ការ​ងារ​ធំ​ដុំ​ធ្វើ និង​ផ្តល់​យុត្តិធម៌​គ្រប់​បែប​យ៉ាង ជូន​រាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត និង​ជា​ម្ចាស់​ទឹក​ដី​នៃ​កម្ពុជា​។ ពេល​នោះ យើង​នឹង​ប្រកាស​ប្រាប់​ពិភពលោក​ថា ​មុខ​របួស​ក្នុង​ដួង​ចិត្ត​ខ្មែរ គឺ​ចាប់​ផ្តើម​សះ​ជា​ហើយ។ ជយោ! ខេមរជាតិ៕
ដោយ ជូ លាងហាក់ នៅ​អាមេរិក អ៊ីមែល hakchou@hotmail.com

9 comments:

Anonymous said...

គេថាមនុស្សម្នាក់មានខួរក្បាល ប៉ុនៗគ្នា ប៉ុន្ដែ
ភាពវ័យឆ្លាតមានលក្ខណៈខុសគ្នា។ដូច្នោះហើយ
ការយល់ដឹង និង ពិចារណាតែងតែមានកម្រិត
ដាច់ឆ្ងាយស្រឡះពីគ្នា។តើលោកទាំងពីររូបនេះ
លោកមួយណាដែលមានខួរជាខ្មែរនិងគិតដល់
ការរំដោះប្រទេសជាតិខ្លួនឱ្យចាកផុតពីអនានិ
គមន៍របស់សត្រូវទាំងពីរ៕

Anonymous said...

Holywood movies show clearly that to move the bad, cruel, and dictator people from Power is only the use of force and pressure, no way using negotiation. You might watch "Iron Man" who destroys his enemy using force and weapons. So his enemies die or run away. It's easy to comprehend right?

Ang Chan Reachea, Pailin

Anonymous said...

ហ៊ុន សែនគ្មានថ្ងៃយល់ព្រមរួមដៃកសាងជាតិជាមួយ សម រង្ស៊ី ដោយសុទ្ធចិត្តទេ បើមានក៏ជាកលល្បិចដែរ។ គាត់អាក្រក់យូរហើយ គាត់មិនអាចមកល្អអីមួយពេលនេះទេ។

Anonymous said...

ហ៊ុន សែន + សម រង្ស៊ី = កលល្បិចវៀតណាម

Anonymous said...



សូមបងប្អូនខ្មែរ! កុំយក
(ជ័រភ្នៅ) HUN XEN + XAM RAINXY
គណៈបក្សសង្គ្រោះយួនមកត្នៀតឃ្លៀកឲ្យសោះ!

Anonymous said...

អី ហ៊ុន​សែន វរជនខ្មែរ?អាចម៍!!!
អានេះយួន ព្រោះខួរក្បាលវាយួន ហើយ
យួនបង្រៀនវាអោយជាក្លាយជាមនុស្សឈ្លើយ
អសីលធម៌ មានលក្ខណៈផ្ទុយពិលោកសម រង្ស៊ី
ទំាងអស់!!

Anonymous said...

hun sen is the traitor to khmer nation,a yuon puppet who kills
millions of khmers.
Sam Rainsy is khmer hero,the protector of Cambodians and Cambodia.

Anonymous said...

Sam rainsy is copying Hun Sen's gesture in raising his eyeglasses arm, how can someone idiot like him who opposing Hun sen but look up to him by copying cat, Shame on You Samrainsy!

Anonymous said...



Xam Rainxy n Hun Xen = basement