ដាក់បញ្ចូលថ្ងៃ 28 March 2013, 17:47 AEST
ក្រុមមន្រ្តីកម្ពុជា នៅថ្ងៃព្រហស្បតិ៍
បានប្រាប់ឱ្យដឹងថា
រដ្ឋាភិបាលនឹងដាក់វិធានការផ្លូវច្បាប់ចំពោះប្រព័ន្ធផ្សព្វផ្សាយ
ទាំងឡាយដែលបន្តផ្សាយបញ្ហាពាក់ព័ន្ធព្រំដែន
ដែលជាបញ្ហាសន្តិសុខជាតិ ដ៏តឹងរ៉ឹង។
លោក ផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា "បញ្ហាព្រំដែន
ជាបញ្ហាអធិបតេយ្យ ហើយលោកចាត់ទុកថាវាជាបញ្ហាសន្តិសុខជាតិ" ។
ការថ្លែងបែបនេះ ក្រោយពីមានការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថា ពលរដ្ឋតាមព្រំដែនចោទទាហានថៃថារំលោភយកទឹកដីខ្មែរ។
រដ្ឋាភិបាល
កម្ពុជា
ធ្លាប់ចាត់វិធានការផ្លូវច្បាប់ប្រឆាំងមេដឹកនាំគណបក្សប្រឆាំងលោក សម
រង្ស៊ី
ឱ្យជាប់ពន្ធនាគារដោយសាររឿងដកបង្គោលតម្រុយព្រំដែនរវាងកម្ពុជានិង
វៀតណាម ៕
2 comments:
អ្នកដឹកនាំ បើនៅតែចចេសហើយស្ដាប់តែពួក
អាម៉ីអាថោងបែបនេះ ទើបដីខ្មែរចេះតែរួញទៅៗ
មិនមានទស្សនៈការពារសម្បត្តិជាតិជាកេរដូនតា
ដើម្បីកូនចៅថ្ងៃក្រោយផង តើនៅលាក់បាំងដើម្បី
អី? អាផៃ ស៊ីផួយនេះ គ្មានយល់ការអីពីខ្មែរសោះ
មិនដឹងជាខំព្រុសដើម្បីនរណា បើហ៊ុន សែនចាញ់
អាគាត់ឯងគេមិនត្រូវការដែរ សូមភ្លឺភ្នែកឡើង។
10:09 PM
ពីឆ្នាំ១៩៥៨ដល់ឆ្នាំ១៩៦២រឿងក្តីប្រសាទព្រះវិហ៊ារត្រូវបានបញ្ចប់ដោយតុលាការក្រុងឡាហេតែក្នុងរយៈពេល៤ឆ្នាំក្រោមស្នាព្រហស្ថរបស់អតីតព្រះមហាវីរៈក្សត្រសម្តេចព្រះនរោតម្តសីហនុ។
ពីឆ្នាំ២០០៨មកដល់ឆ្នាំ២០១៣(៥ឆ្នាំហើយ)រឿងក្តីប្រាសាទព្រះវិហ៊ារដែលកើតឡើងសារជាថ្មីដោយការរំលោភរបស់ប្រទេសថៃ(សៀម)កំពុងតែដំណើរការតវ៉ាក្រោមរដ្ឋាភិបាលបច្ចុប្បន្ន(សម្តេចតេជោហ៊ុនសែន)តើអាចក្លាយជាវីរៈមេដឹកនាំបានដែរឬទេ?
Post a Comment