Tuesday, March 19, 2013
ក្រុមជើងកាង ប្រដៅពួកស៊ីឈ្នួល?
ក្រុមអ្នកមានអំណាច បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្រួតវាយអ្នកកាសែត របួសជាច្រើននាក់
ថ្ងៃទី 19 មីនា 2013 | ដោយ: វិសាល
Cambodia Express News
ភ្នំពេញ: រថយន្តពីរគ្រឿងបើកប្រដេញគ្នាលឿនដូចហោះ ដោយរថយន្តមួយគ្រឿងបើកទៅបុករបងការដ្ឋានសំណង់ និងមួយគ្រឿងទៀតបើកទៅបុកបង្គោលភ្លើង កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមមហាវិថីព្រះមុនីវង្ស បត់ឆ្វេងតាមផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនបង្កនោះស្ថិតក្នុងស្ថានភាពស្រវឹង បានចុះទៅវាយអ្នកកាសែត បណ្តាលឲ្យរងរបួសជាច្រើននាក់។ ឯសមត្ថកិច្ចបានត្រឹម តែឈរ ឱបដៃ មើលធ្វើ ព្រងើយ ព្រោះខ្លាច អំណាច របស់ពួកគេ។
សាក្សីបានឲ្យដឹងថា រថយន្តស៊េរីទំនើបទាំងពីរគ្រឿង បើកលឿនដូចហោះតាមមហាវិថីព្រះមុនីវង្សពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែង ២១៤ រថយន្តបត់ឆ្វេងក្នុងល្បឿនលឿនពេក បួងចង្កូតមិនទាន់ ធ្វើឲ្យរថយន្តម៉ាក Mini Coopers ពណ៌ក្រហម ពាក់ស្លាកលេខបណ្តោះអាសន្ន 6108 បើកទៅបុកជាប់របងការដ្ឋានសំណង់ទៅមុខលែង រួច។ ចំណែករថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-1369 បើកទៅបុកបង្គោលភ្លើង។ រថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខ។
ក្រោយពេលកើតហេតុ អ្វីដែលគួរឲ្យកត់សម្គាល់ ពេលដែលមានអ្នកសារព័ត៌មានចុះទៅថតរូបភាព ដោយថតចំពីមុខអ្នកបើករថយន្តទាំងពីរគ្រឿង ធ្វើឲ្យអ្នកបើករថយន្ត ចុះទៅដាល់អ្នកសារព័ត៌មានរូបនោះ បង្កទៅជាការប្រតាយប្រតប់គ្នា ធ្វើឲ្យអ្នកសារព័ត៌មានរបួសធ្ងន់ ២នាក់ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន និងអ្នកសារព័ត៌មានជាច្រើននាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះ ធ្វើឲ្យផ្អើលអ្នកចោមរោមមើលរាប់រយនាក់។
អ្នកសារព័ត៌មាន ដែលត្រូវជនទំនើងស្រវឹងវាយនោះ មាន
ទី១- ឈ្មោះ ស៊ូ ប៊ុនធី អាយុ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ១១។
ទី២- ឈ្មោះ សុវណ្ណ រិទ្ធគីន អាយុ ២១ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៩។
ទី៣- សុវណ្ណ សេដ្ឋី អាយុ ១៩ឆ្នាំ ជាបុគ្គលិកទូរទស្សន៍បាយ័ន។
ទី៤- ឈ្មោះ មាស ច័ន្ទធឿន អាយុ ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍អប្សរា ANN។
ទី៥- រឿង ចំរើន អាយុ ២៧ឆ្នាំ ជាបុគ្គលិកគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ទី៦- ឈ្មោះ ឃិត សុខា អាយុ ២៣ឆ្នាំ ជាបុគ្គលិកគេហទំព័រក្រុងកម្ពុជា។
ទី៧- ឈ្មោះ ផុន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាបុគ្គលិកគេហទំព័រអគ្គស្នងការ។
ទី៨- ឈ្មោះ ទុយ ម៉ែន អាយុ ២១ឆ្នាំ ជាបុគ្គលិកកាសែតដើមអម្ពិល។
ទី៩- ជា សេឌី អាយុ ៣០ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ១១។
ទី១០- សុវណ្ណ រិទ្ធី អាយុ ២៥ឆ្នាំ ជាបុគ្គលិកកាសែតកោះសន្តិភាព និងមានអ្នករត់ម៉ូតូឌុបម្នាក់ ឈ្មោះ ថៃ ប៊ុនណា អាយុ ៣២ឆ្នាំ ក៏ត្រូវអ្នកបើកឡាននោះវាយផងដែរ។ ជនរងគ្រោះទាំងអស់បានដាក់ពាក្យប្តឹងទៅប៉ូលិសរួចហើយ។
រថយន្តបង្កទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចឃាត់ទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងរាំង រង់ចាំប៉ូលិសចរាចរណ៍រាជធានីភ្នំពេញយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
Subscribe to:
Post Comments (Atom)
12 comments:
11 people got beaten by one or two drivers?
What was wrong with these 11 people?
They could not work together to beat the shit out of the rich drivers?
Once again Cambodians simply cannot work together as a cohesive force to deal with the 2 drunken drivers?
Too bad, folks!
That must be Ah Ping Ang and his Youn bf Mike.
to 1:54 PM ,
I think like you too brother.Kom Sak mless? That is why those rich people (only 4-5pct in Cambodia) have the full right to do what they want! Stop to stay calm like this and show the coffin them back.
dogs bite dogs!
ឆ្កែស៊ីឆ្កែ!
Because these people keep getting a way with crimes so there is no reason to fear of law and order...
MIKE FAULT?
អាមេរិកចាត់ទុក ក្រុងសេអ៊ូល ជាដៃគូសំខាន់ក្នុងចំណោមប្រទេសទាំងបួននៅអាស៊ី
កូរ៉េខាងត្បូង ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលសហរដ្ឋអាមេរិកសន្យាផ្គត់ផ្គង់ឧបករណ៍ សម្រាប់ការពារអាវុធនុយក្លេអ៊ែ ឲ្យបានគ្រប់គ្រាន់ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីការពារការវាយការហារណាមួយពីកូរ៉េខាងជើង។ ឧបការីរដ្ឋមន្ត្រីការពារអាមេរិកលោក អាសថុន ខាតឺ ថ្លែងទៅកាន់លោក គីម ក្វាន់ជីន រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះថា អាមេរិកនឹងធ្វើតាមសន្យាក្នុងការផ្តល់ឧបករណ៍ការពារពី ការវាយប្រហារដោយអាវុធនុយក្លេអ៊ែ។
អាមេរិក ចាត់ទុក ក្រុងសេអ៊ូល ជាដៃគូសំខាន់ក្នុងចំណោមប្រទេសទាំងបួននៅអាស៊ីរួមមានទាំង ជប៉ុន ភីលីពីន និងឥណ្ឌូនេស៊ី។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ឈុក ហាហ្គែល រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងថា អាមេរិកបានបំពាក់ឧបករណ៍សម្រាប់ការពារការវាយប្រហារដោយអាវុធនុយ ក្លេអ៊ែរនៅឆ្នេរសមុទ្រភាគខាងលិចបាន៣០កន្លែងរួចហើយ គឺនៅរដ្ឋកាលីហ្វ័រញា និងរដ្ឋអាឡាស្កា ហើយកំពុងរៀបចំ១៤កន្លែងបន្ថែមទៀតនៅរដ្ឋអាឡាស្កា។
ការបង្ហាញជំហរបស់អាមេរិកនេះ ធ្វើឡើងស្របពេលដែលកូរ៉េខាងជើង ប្រកាសនៅដើមខែមីនានេះថា នឹងសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀតបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើខ្លួនកាលពីថ្ងៃទី០៧ ខែមីនា។ កូរ៉េខាងជើងក៏បានវាយប្រហារពាក្យសំដីលើសហរដ្ឋមេរិក និងកូរ៉េខាងត្បូង អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមផងដែរ បន្ទាប់ពីមានការលុបចោលបទឈប់បាញ់ជាឯកតោភាគី៕
Ta Cyclo
OOP, THIS IS MIKE FAULT!
អ្នកសារព័ត៌មាន១១នាក់ត្រូវក្រុមក្មេងនិងចាស់ទំនើងព្រួតគ្នាវាយរបួសព្រោះខឹងថតរូបភាពក្នុងហេតុការណ៍ចរាចរ ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានរួមមានស្ថាប័ន ទូរទស្សន៍ កាសែត និង គេហទំព័រ ប្រមាណ ជាង១០ នាក់បានរងការវាយដំពីសំណាក់ត្រូវ ក្រុម ក្មេងពាលនិងចាស់ទំនើងដែលក្នុងនោះមានវត្តមានលោកដេវីត ឆាយណាយវ៉ានិងលោកយាន ស៊ីណាជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ ដែលមកកាងកូនក្មួយក្នុងពេលបើករថយន្ត ប្រណាំងគ្នាតាមដងផ្លូវសាធារណៈ ហើយភ្លាត់ស្នៀតប៉ះកៀរគ្នាធ្វើឲ្យរថយន្តស៊េរីទំនើបប្រភេទ(Mini)មួយគ្រឿងជ្រុលបុកបង្គោលខ្សែភ្លើងនិងមួយគ្រឿងទៀតម៉ាកCRVជ្រុលបុកការដ្ឋានសំណង់ទៅមុខលែងរួចទាំងពីរគ្រឿង បន្ទាប់មកក្រុមអ្នកសារព័ត៌មានបាននាំគ្នាចុះទៅថតរូបភាពនៃគ្រោះថ្នាក់នោះក៏ត្រូវបានក្រុមក្មេងពាលនិងចាស់ទំនើងទាំងនោះព្រួត គ្នាវាយ ប្រាវមកលើក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យរងរបួសនិងខូចខាត របស់ ប្រើប្រាស់ មួយចំនួនទៀត។ ហេតុការណ៍នោះកើតឡើងកាលពី វេលាម៉ោង១២និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី ១៩ខែមីនាឆ្នាំ២០១៣នៅចំណុចផ្លូវមុនីវង្សកែងផ្លូវលេខ២១៤ក្នុងសង្កាត់បឹងរឹងខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែល បើកប្រណាំងគ្នាហើយភ្លាត់ស្នៀតប៉ះកៀរគ្នា រួចជ្រុលបុកបង្គោលខ្សែភ្លើងនោះទី១ ម៉ាក CRV ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2C -13 69 ទី២. ម៉ាក Cooperប្រភេទ(មី នី)ពណ៌ ក្រហមពាក់ស្លាកលេខបណ្ដោះអាសន្ន(61 08)ត្រូវហួសសុពលភាពកាលពីថ្ងៃទី03-04-2013បើកបរដោយឈ្មោះអ៊ូ ពី ភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅផ្ទះលេខ១១៧ផ្លូវលេខ០៤ ក្នុងបូរីមួយនៅក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ ចំណែកក្រុមអ្នកមកកាងហើយនាំគ្នាព្រួតវាយអ្នកសារព័ត៌មាននោះទី១. ឈ្មោះដេវីត ឆាយណាវ៉ាភេទប្រុសអាយុ៤១ឆ្នាំស្នាក់នៅផ្ទះលេខ២៦ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ទី២.ឈ្មោះយាន ស៊ីណា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
OOP, THIS IS MIKE FAULT AGAIN!
អ្នកសារព័ត៌មាន ដែល ត្រូវ ជន ទំនើងស្រវឹង វាយ នោះ មាន ទី 1- ឈ្មោះ ស៊ូ ប៊ុន ធី អាយុ 48 ឆ្នាំ ជា បុគ្គលិក ទូរទស្សន៍ ប៉ុស្តិ៍ លេខ11។ ទី 2- ឈ្មោះ សុវណ្ណ រិ ទ្ធ គីន អាយុ 21 ឆ្នាំ ជា បុគ្គលិក ទូរទស្សន៍ប៉ុស្តិ៍ លេខ 9 ។ ទី3- សុវណ្ណ សេដ្ឋី អាយុ19 ឆ្នាំ ជាបុគ្គលិក ទូរទស្សន៍ បាយ័ន។ ទី4- ឈ្មោះ មាស ច័ន្ទ ធឿន អាយុ48 ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ អប្សរា ANN។ ទី 5- រឿង ចំរើន អាយុ 27ឆ្នាំ ជា បុគ្គលិក គេហទំព័រ អគ្គស្នងការ នគរបាល ជាតិ ។ ទី 6- ឈ្មោះ ឃិត សុខា អាយុ 23 ឆ្នាំ ជា បុគ្គលិក គេហទំព័រ ក្រុង កម្ពុជា។ ទី 7- ឈ្មោះ ផុន ពិសិដ្ឋ អាយុ ២៩ ឆ្នាំ ជា បុគ្គលិក គេហទំព័រ អគ្គស្នងការ។ ទី ៨- ឈ្មោះ ទុយ ម៉ែន អាយុ 21 ឆ្នាំ ជា បុគ្គលិក កាសែត ដើម អំពិល។ ទី 9- ជា សេ ឌី អាយុ 30 ឆ្នាំ ជា បុគ្គលិក ទូរទស្សន៍ ប៉ុស្តិ៍ លេខ 11។ទី 19- សុវណ្ណ រិទ្ធី អាយុ 25 ឆ្នាំ ជា បុគ្គលិក កាសែត កោះសន្តិភាព និងទី11អ្នករត់ម៉ូតូឌុប ម្នាក់ ឈ្មោះ ថៃ ប៊ុន ណា អាយុ 32 ឆ្នាំ ក៏ត្រូវគេវាយផងដែរហើយក្រុមជនរងគ្រោះ ទាំងអស់គ្នាបានដាក់ពាក្យប្តឹង ទៅប៉ូលិសរួចហើយ។សាក្សីឃើញហេតុការណ៍នោះបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត2គ្រឿងនោះបានបើកប្រណាំងប្រដេញគ្នា តាម បណ្តោយ ផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង លុះដល់ភ្លើងស្តុប កែងផ្លូវលេខ214រថយន្តទាំង2គ្រឿងនោះបានបត់ឆ្វេងក្នុងបំណងឡើងផ្លូវលេខ214ក៏ប៉ះកៀរគ្នាធ្វើឲ្យរថយន្តម៉ាក(Mini)ពណ៌ក្រហមបានជ្រុលបុកបង្គោលថ្មខ្សែភ្លើង ចំណែករថយន្តម៉ាកCRVបានជ្រុលទៅបុកផ្ទប់នឹងរបងការដ្ឋាន សំណង់។ ដោយមានហេតុការណ៍ដូច នោះ ហើយក្រុមអ្នកសារព័ត៌មានជាច្រើន នាក់មានស្ថាប័ន ទូរទស្សន៍ កាសែតនិងគេហទំព័របាននាំគ្នា ចុះទៅ ថតរូប ភាពនោះដើម្បី មក ចុះផ្សាយស្រាប់តែ ខណៈនោះគេឃើញភាគីខាងរថយន្តបង្កហេតុបានហៅបក្ខពួករបស់គេដែលជិះរថយន្តម៉ាកBMWពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2 X -7771ដែលមានវត្តមានលោកដេវីត ឆាយណាយវ៉ា និងវត្តមានលោកយាន ស៊ីណាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រួមទាំងបក្ខពួកផ្សេងទៀតសរុប6ទៅ7នាក់បានចាប់ផ្តើមព្រួតគ្នា វាយ ដំមកលើក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យរបួសជាង១០នាក់ ហើយអ្នកខ្លះ ខូចខាត របស់របរ ប្រើប្រាស់ ដូចជា ទូរស័ព្ទ និង ម៉ាស៊ីនថតរូប ផងដែរ។សាក្សីបន្តទៀតថាក្នុងហេតុការណ៍នោះក៏មានសមត្ថកិច្ចទាំងប៉ូលិសនិងប៉េអឹមច្រើននាក់ផងដែរតែគេមិនហ៊ានអន្តរាគមន៍ចាប់ឃាត់ព្រោះខ្លាចអំណាចលោកដេវីត ឆាយណាយវ៉ា និងលោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌គឺទុកឲ្យពួកគេនាំគ្នាប្រើអំពើហិង្សាតាមចិត្តមកលើក្រុមអ្នកសារព័ត៌មាន ហើយក្រុមអ្នកសារព័ត៌មានសុខចិត្តទ្រាំរងនូវវាយដំច្រំធាក់រហូតឃាត់ខ្លួនលោក ដេវីត ឆាយណាយវ៉ានិងលោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នាំមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងរាំងចាត់ការតាមនីតិវិធី ហើយនគរបាលប៉ុស្តិ៍បឹងរាំងក៏បន្តប្រគល់សំណុំរឿងរួមទាំងជនដៃដល់បញ្ជូនឲ្យនគរបាលចរាចរជើងគោករាជធានីចាត់វិធានការតាមផ្លូវច្បាប់។ ពាក់ព័ន្ធក្នុងហេតុការណ៍នោះក្រុមអ្នកសារព័ត៌មានរងគ្រោះបាននាំគ្នាដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីឲ្យលោកជួន សុវណ្ណស្នងការជួយអន្តរាគមន៍ចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជនដៃដល់ដែលព្រួតគ្នាប្រើអំពើហិង្សាមកលើក្រុមអ្នកសារព័ត៌មាន៕
STRAIGHT OUTTA LONG BEACH?
ហិះៗៗហី...វ៉ៃបានល្អណាស់ សុទ្ធតែកាសែតនឹងបុគ្គលិកទូរទស្សន៍ ដែលគាំទ្របក្សកាន់អំណាច ហាស់ៗៗហា...នេះហើយឆ្បែស្រុកខ្មាប់ ពាលផ្ទាត់ពងពាល ល្ខោនលើកនេះល្អមើលណាស់៕
Why these cocky guys did not get 3 years as did Yorm Bopha per the Khmer law?
If I were there, I would kick his ball first; especially, ah Yin Sina. Then I would kick shit out of those 2 idiots until their balls hanging out from their sacks. I live in USA, when I see that happen to innocent people I'm so pissed at them. If all the citizens step in when there's a problem, i don't think those rich idiots, high power officials can't do anything. Let them try to take thousands to court.
Post a Comment