Thursday, March 07, 2013

តុលាការ អំពិលអំពែក ចោទលោក ម៉មសូណង់ដូ តាមតែ ក្បាលវ៉ាល់!

លោក ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ (REUTERS/Samrang Pring)

ប្តូរការចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍ ទៅជាបទកាប់ឈើ

ថ្ងៃ ពុធ 06 មីនា 2013
ដោយ លី ម៉េងហួរ
Radio France Internationale

សវនាកានៅតុលាការសាលាឧទ្ធរណ៍ លើករណីលោក ម៉ម សូណង់ដូ រយៈពេលមួយថ្ងៃនិងមួយព្រឹក មកដល់រសៀលថ្ងៃពុធនេះ បានបិទបញ្ចប់ហើយ។ តំណាងអគ្គមហាអយ្យការ បានប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទជាមេក្លោងបង្កើតតំបន់អបគមន៍ ទៅជាបទល្មើសព្រៃឈើវិញ។ តែបទល្មើសនោះ នៅតែជាបទឧក្រិដ្ឋដែលអាចឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ យ៉ាងណាក៏ដោយ ចៅក្រមតុលាការសាលាឧទ្ធរណ៍ នឹងប្រកាសសេចក្តីសម្រេចលើរឿងក្តីលោក ម៉ម សូណង់ដូ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ មីនា សប្តាហ៍ក្រោយ។

សវនាកានៅតុលាការសាលាឧទ្ធរណ៍ លើករណីលោក ម៉ម សូណង់ដូ បានបិទបញ្ចប់ នៅរសៀលថ្ងៃពុធទី៦ មីនានេះ បន្ទាប់ពីចំណាយពេលមួយថ្ងៃនិងមួយព្រឹក។ ចៅក្រមតុលាការសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចថា សាលដីកាលើសំណុំរឿងក្តីដ៏រសើបក្នុងករណីលោកម៉មសូណង់ដូ នឹងត្រូវប្រកាសនាព្រឹកម៉ោង ៨ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣

សំណុំរឿងក្តីនោះ ត្រូវបានតំណាងមហាអយ្យការបានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍ប្រឆាំងរាជរដ្ឋាភិបាល មកជាបទល្មើសព្រៃឈើវិញ។ ជាបទចោទប្រកាន់ដែលត្រូវផ្តន្ទាទោសធ្ងន់ធ្ងរ ក្នុងបទឧក្រិដ្ឋ ដែលអាចជាប់ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។


ការសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ យ៉ាងដូច្នេះ ត្រូវបានតំណាងមហាអយ្យការលើកឡើងថា ដោយសារតែការចោទប្រកាន់ពីមុននិងអង្គហេតុ មិនត្រូវគ្នា។

នៅពេលចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ជានាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរចោទប្រកាន់ ៤ករណី គឺ១-ផ្ដួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ។ ២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ។ ៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ ។ និង៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ លោក ស សូវ៉ាន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ បានប្រាប់ក្រុមអ្នកកាសែតថា បទលើ្មសកាប់ព្រៃឈើដែលអគ្គព្រះរាជអាជ្ញាបានប្តូរបទចោទប្រកាន់នោះ គឺមិនត្រឹមត្រូវទេ ដោយព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់តាំងពីសាលាដំបូង ដើម្បីឲ្យមេធាវីមានលទ្ធភាពការពារកូនក្តី។

(សំឡេង)

ក្នុងបន្ទប់សវនាកា ពិសេសនៅមុនពេលបិទបញ្ចប់សវនាការនារសៀលនេះ លោក ម៉ម សូណង់ដូ ក៏ដូចជាអ្នកភូមិពីរនាក់ផ្សេងទៀត ដែលគេនាំមកចូលរួមសវនាការកាត់ទោសឡើងវិញ បានបដិសេធនូវរាល់ការចោទប្រកាន់ ឬក៏ការដាក់កំហុសពីជនជាប់ចោទ និងសាក្សីដទៃទៀតពាក់ព័ន្ធនឹងរឿងហេតុជម្លោះដីធ្លី នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ម សូណង់ដូ បានថ្លែងទៅកាន់អ្នកកាសែតយ៉ាងខ្លីថា “ពូអរគុណ។ ពូសប្បាយចិត្តដែរ តែមិនទាន់សប្បាយចិត្ត ១០០ភាគរយទេ ទាល់តែលើកលែងទោសពូ ១០០ភាគរយតែម្តង ទើបពូសប្បាយចិត្ត។ ពូត្រូវតស៊ូទៅទៀត នៅពេលណាដែលយើងធ្វើអ្វីដែលមិនមានកំហុស...។ ធម្មតាត្រូវរួចខ្លួន ព្រោះពូអត់ធើអីសោះ”។

រីឯដើមបណ្តឹង ៣ នាក់ ដែលជាអ្នកភូមិប្រម៉ា មិនបានឆ្លើយដាក់បន្ទុកណាមួយ លើលោក ម៉ម សូណង់ដូ និងជនជាប់ចោទពីរនាក់ផ្សេងទៀតនោះទេ។ ដើមបណ្តឹងទាំងបីនាក់បានត្រឹមតែរៀបរាប់ពីហេតុការណ៍ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ដែលកម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាបដោយហិង្សា លើក្រុមប្រជាពលរដ្ឋអ្នកភូមិប្រម៉ា ឃុំកំពង់ដំរី រហូតធ្វើឲ្យកុមារីម្នាក់ អាយុ ១៤ ឆ្នាំ ត្រូវស្លាប់ដោយសារតែគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។

លោក អំ សំអាត សកម្មជនការពារសិទ្ធិមនុស្សអង្គការ លីកាដូ ដែលបានតាមឃ្លាំមើលសវនាកាកាត់ទោសលោក ម៉ម សូណង់ដូ បានថ្លែងថា ឆ្លងតាមសវនាកាជជែកដេញដោល រួមទាំងការឆ្លើយបំភ្លឺរបស់អ្នកភូមិ ៣នាក់ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី និងកំណត់ហេតុរបស់ជនជាប់ចោទ ៥នាក់ ដែលគេបង្វិលទៅជាសាក្សីនោះ ក៏មិនមានអ្វីដើម្បីដាក់បន្ទុកចោទប្រកាន់លើលោក ម៉ម សូណង់ដូ ឡើយ។

លោក អំ សំអាត បានបន្ថែមថា "អីចឹង បើសិនជាមានភាពយុត្តិធម៌ លោក ម៉ម សូណង់ដូ គួរ តែមានការ លើកលែង ការចោទ ប្រកាន់ នូវបទល្មើស ទាំងអស់នេះ"

សូមរម្លឹកថា តុលាការសាលាឧទ្ធរណ៍ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ បានលើកយកសំណុំរឿងក្តីលោក ម៉ម សូណង់ដូ ដែលជាប់ចោទថាជាមេក្លោងបង្កើតតំបន់អបគមន៍ ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិប្រម៉ា ខេត្តក្រចេះ មកធ្វើការជំនុំជម្រះ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានសម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ដាក់ពន្ធនាគារ ២០ ឆ្នាំ បន្ទាប់ពីលោកត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។

ក្នុងពេលតុលាការសាលាឧទ្ធរណ៍ បើកសវនាកាជំនុំជម្រះលើករណីលោក ម៉ម សូណង់ដូ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ នៅតែបន្តប្រមូលផ្តុំលើកបដា ញត្តិស្នាមមេដៃ ពាក់មួកធ្វើពីក្រដាសកូតុង រួមទាំងផ្ទាំងរូបថតនិងមានកាន់ព្រះពុទ្ធរូបផង ហើយបានស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉មសូណង់ដូ៕

8 comments:

Anonymous said...

This is the work of a VC, they want the world to know that 'khmers killed khmers' , dead wrong! we all know that a VC is behind all this, by using Hun Sen as their puppet, It is is also known as 'killing two birds with one stone'. They did this to kingta and pot pot before and they will do it again and again.

Anonymous said...

អាយួនយៀកកុងបានបង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)!

អាយួនយៀកកុងក៏បង្កើត ក្រុមអាខ្មែរវៀតមិញ (CPP)ថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនយៀកកុងដែរ!
_________________________________


បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយអាស្វាយួនយៀកកុង!
________________________________
បើខ្មែរចង់យំ អស់ផ្ទះ-អស់ដី-អស់ប្រទេស........បោះឆ្នោតទៀតទៅ!

ស្នាដៃគណបក្សប្រឆាំងមានសមត្ថភាព១00% នឹង អភិវឌ្ឍន៍អានិគមយួនតាំងពីគ្មានយួន រហូតយួនជាង៨លាននាក់ ក្នុងស្រុកខ្មែរ។

Anonymous said...

7:23am you are talking about a cpp but using the wrong name ahahah psycho is!

Anonymous said...

អាឆ្កែកំជិលសួន-សេរីរដ្ឋាធ្វើនយោបាយមានតែក្ត៣ទៅបោកខ្មែរក្រៅប្រទេសទំាង៤ទ្វីប-អាស៊ី,អ៊ឺរ៉ុប,អាមេរិក,និងអូស្រ្តាលី។​
មិនត្រឹមបោកខ្មែរក្រៅប្រទេសទំាង៤ទ្វីបយកលុយការប្រពន្ធទេ,ថែមទំាងបោកម៉មសុណង់ដូរលក់អោយជាប់គុក២០ឆាំ្នទៀត!អានេះពិតជាអ្នកប្រាជ្ញបោកម៉ែន!
សូមបងប្អូនកុំទៅបោះឆ្នោតនិងយកលុយទៅចិញ្ចឹមអាមេបោកឆ្កែកំជិលសួន-សេរីរដ្ឋាទៅ!

Anonymous said...

អាឆ្កែកំជិលសួនសេរីរដ្ឋាអត់មានមុខរបរអ៊ីទេ!
មុខរបររបស់អាឆ្កែកំជិលសួនសេរីរដ្ឋគឺបោកខ្មែរក្រៅប្រទេសទំាង៤ទ្វីបយកទៅចិញ្ចឹមប្រពន្ធវា!
សូមបងខ្មែរកុំទៅបោះឆ្នោតហើយប្រមូលលុយទៅចិញ្ចឹមអាឆ្កែកំជិលសួនសេរីរដ្ឋាទៅ!

Anonymous said...

រឿងសោកនាកម្មនយោបាយខ្មែរគឺដោយសារយួន
ទំាងអស់!!!

Anonymous said...

Puppet court..........

Anonymous said...

Hello everybody,
Allo Allo អស់លោក អ្នកនាង ជាទីមេត្រី!!!

អាចុយម៉្រាយ ៧:២៣AM វាព្រមអោយ​លោកប្អូនសួន សេរីដ្ឋា របស់វា ចុយកណ្ដួយ ម៉ែ វា អោយ អាយ៉ាសស្ញេញ ហើយថត វីឌីអូ ផ្សាយជូនមើលទៀត!!!