Thursday, March 14, 2013

Mam Sonando FREE at last - He'll be released on 16 March 2013


ចៅក្រមតុលាការសាលាឧទ្ធរណ៍ សម្រេចដោះលែងលោក ម៉ម សូណង់ដូ

ថ្ងៃទី 14 មីនា 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: ទីបំផុតទៅ ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានកាត់តម្រឹមទោសជាប់ពន្ធនាគារ របស់លោក ម៉ម សូណង់ដូ រយៈពេល ៨ ខែ ហើយបើគិតទៅលោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៨ ខែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។ ដូច្នេះចៅក្រម សម្រេចថានឹងដោះលែងលោក ម៉ម សូណង់ដូ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣។

ក្នុងពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំពោះមុខលោក ម៉ម សូណង់ដូ និងពលរដ្ឋជាប់ចោទ ២ នាក់ទៀត លោកចៅក្រម ឃុន លាងម៉េង បានសម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ពីទោសជាប់ ២០ ឆ្នាំ កាលពី នៅ តុលាការ សាលា ដំបូង មកនៅ ត្រឹមទោស ៥ ឆ្នាំ។ ក៏ប៉ុន្តែ ត្រូវ អនុវត្តន៍ ទោសក្នុង ពន្ធនាគារតែ ៨ ខែ ប៉ុណ្ណោះ។ ដូច្នេះបើគិតពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គឺលោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគារគម្រប់ ៨ ខែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។

ដោយឡែកប្រជាពលរដ្ឋពីរនាក់ទៀត ដែលត្រូវបាននាំមកកាត់ទោសជាមួយលោក ម៉ម សូណង់ដូ គឺត្រូវចៅក្រមសម្រេចបន្ធូរបន្ថយទោសពី ៥ ឆ្នាំ មកនៅត្រឹម ជាប់ពន្ធនាគារ ១០ ខែ ហើយបើគិតតាំងពីថ្ងៃចាប់ខ្លួន គឺអ្នកភូមិប្រម៉ាទាំងពីរនាក់ នឹងត្រូវរួចខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣។


ពាក់ព័ន្ធនឹងករណីលោក ម៉ម សូណង់ដូ ចៅក្រមបានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ទៅជាបទល្មើសកាប់រានព្រៃឈើ តាមរយៈជម្លោះដីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែមេសា និងខែឧសភា ឆ្នាំ២០១២។

មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងនឹងរដ្ឋាភិបាល។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ថា ជាមេគំនិតក្នុងរឿងបង្កើតតំបន់អបគមន៍ បះបោរ បង្កើតកម្លាំងតស៊ូ ប្រឆាំងរដ្ឋាភិបាល។

ក៏ប៉ុន្តែការចោទប្រកាន់ទាំងនោះ ត្រូវបានលោក ម៉ម សូណង់ដូ និងសង្គមស៊ីវិល ច្រានចោល ហើយក៏មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីយកមកធ្វើសំអាងប្រឆាំងនឹងលោក ម៉ម សូណង់ដូ ព្រមទាំងអ្នកភូមិផ្សេងទៀតឡើយ៕

6 comments:

Anonymous said...

នៅទីបំផុត លោកហ៊ុនសែន បង្គាប់ឱយតុលាការអាយ៉ងដោះលែងអ្នកការពារប្រយោជន៍ជាតិ ដោយសុខចិត្តចាញ់នឹងការកៀបសង្កត់ពីមតិជាតិនិង អន្តរជាតិ ។

Anonymous said...

ទោះ​យ៉ាងណា​ នាយ​តេជោ​នៅតែឈ្នះដដែល ដោយបានឃុំ​ឃាំង​គាត់ អស់រយះពេល ៨​ ខែ ដូចពីពេល​ដំបូង ថាគាត់នឹងចាប់ដាក់គុក ។

Anonymous said...

I couldn't help laughing what kind of this low court is playing theater in this country.

Anonymous said...

He is my hero forever.

Anonymous said...

Remember Mom Sonando was jailed by Ah Hun Sen because of ah Suon Srey Rotha!

Wait till Mom Sonando gets out and ask him about it!

Ah Suon Serey Rotha can run but he cannot hide!!!

Anonymous said...

តុលាការស្រុកខ្មែរ វាគ្មានច្បាប់កំណត់ជាប់គុកអីត្រឹមត្រូវទេ បើគេត្រូវការដោះលែងវិញ គេកាត់តម្រឹមយកបង្គ្រប់ថ្ងៃតែម្តង កុំឱ្យពិបាកសងជម្ងឺចិត្តអ្នកជាប់ទោស។ ហើយរឿងចោទប្រកាន់វិញ ក៏គេដោះដូរស្រេចនឹងក្បាលចិត្តគេ ឥញ្ចឹងអួតថាឯងមានច្បាប់ត្រឹមត្រូវទៀត។