(Photo posted on Facebook) |
ថ្ងៃទី 5 មីនា 2013 | ដោយ: លី សិលាក
Cambodia Express News
ភ្នំពេញ: សវនាការលើករណីលោក ម៉ម សូណង់ដូ នៅតុលាការសាលាឧទ្ធរណ៍ បានធ្វើឡើងពេញមួយព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ដោយសាកសួរបានតែលោក ម៉ម សូណង់ដូ និងអ្នកភូមិពីរនាក់ផ្សេងទៀតប៉ុណ្ណោះ។ សវនាការ នឹងបន្តធ្វើ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣។
សវនាការនៅតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ គឺមិនមានជនជាប់ចោទ ៧ នាក់ ដែលត្រូវបានតុលាការ បង្វែទៅជាសាក្សី សម្រាប់ដាក់បន្ទុក លើលោកម៉មសូណង់ដូ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
អវត្តមានរបស់សាក្សី ដែលជាអាជ្ញាធរឃុំកំពង់ដំរីទាំងនោះ ត្រូវបានមេធាវីការពារលោក ម៉ម សូណង់ដូ បានស្នើឲ្យចៅក្រម លើកពេលសវនាការ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។ តែចៅក្រម ៣ រូប របស់តុលាការសាលាឧទ្ធរណ៍ មិនព្រម។
នៅក្រៅតុលាការសាលាឧទ្ធរណ៍ឯណោះវិញ ក្រុមប្រជាពលរដ្ឋរាប់សិននាក់ បានប្រមូលផ្តុំ លើកបដា មានអក្សរ ញ្ញត្តិស្នាមមេដៃ និងរូបថតលោក ម៉ម សូណង់ដូ ហើយស្រែកស្នើសុំឲ្យតុលាការ ដោះលែងលោក ម៉ម សូណង់ដូ។ ក្រុមប្រជាពលរដ្ឋ អះអាងថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ ដូចការចោទប្រកាន់ឡើយ។
មានអាយុ ៧១ ឆ្នាំ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង នៅខេត្តក្រចេះ។
ក្នុងសំណុំរឿងក្តីនោះ មានជនជាប់ចោទរហូតដល់ ១៤ នាក់ ដែលរាប់ទាំងលោក ម៉ម សូណង់ដូ។ មកដល់ពេលនេះ មានជនជាប់ចោទ ៤ នាក់ កំពុងជាប់ពន្ធនាគារ បូកទាំងលោក ម៉ម សូណង់ដូ។ រីឯសាក្សី មានចំនួន ១៣ នាក់។
លោក ម៉ម សូណង់ដូ និងអ្នកភូមិប្រម៉ាពីរនាក់ផ្សេងទៀត ដែលត្រូវបានគេនាំខ្លួន មកកាន់អង្គសវនាការតុលាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ បានបដិសេធរាល់ការចោទប្រកាន់។ រីឯអ្នកភូមិពីរនាក់នោះ បានអះអាងថា មិនបានស្គាល់លោក ម៉ម សូណង់ដូ ដែលត្រូវបានគេចោទប្រកាន់ថា ជាមេក្លោង បំផុសឲ្យប្រជាពលរដ្ឋ បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល៕
3 comments:
យួនបង្កើត ក្រុមខ្មែរវៀតមិញ!
យួនក៏បង្កើត ក្រុមខ្មែរវៀតមិញថ្មី គឺ :
-អាស្វា សម រង្សី
-អាស្វា កឹម សុខា,និង
-មីស្វា មួ សុខហួ សំរាប់សង្រ្គោះអាយួនដែរ!
_________________________________
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ អស់ដី........បោះឆ្នោតទៀតទៅ!
យួនបង្កើត ក្រុមខ្មែរវៀតមិញ!
យួនបង្កើត អាឡប់ 1:49 AM !
ហា!!!
បើអាឡប់ 7:38 AM
ចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើអាឡប់ 7:38 AM
ចង់យំ អស់ដី........បោះឆ្នោតទៀតទៅ!
Post a Comment