ញឹក ប៊ុនឆៃ ៖ នរណាធ្វើខុស ត្រូវតែ ដកតំណែង
Thursday, 21 March 2013
ដោយដើមអម្ពិល
ភ្នំពេញ ៖ ប្រធានប្រតិបត្ដិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោកឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ បានថ្លែងឱ្យដឹងថា នរណាធ្វើខុស ត្រូវតែដកតំណែង ដែលការអះអាងនេះ គឺ សំដៅទៅនឹងការដកតំណែង លោក យាន ស៊ីណា ពីអនុរដ្ឋលេខាធិការ ក្រសួងយុត្ដិ ធម៌ ដោយជាប់ពាក់ព័ន្ធនឹងការវាយអ្នក កាសែតក្នុងស្រុក របួសធ្ងន់ស្រាលជិត ១០ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។
លោកឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ចំពោះសំណើដកតំណែង លោក យាន ស៊ីណា ពីអនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ លោកបានធ្វើរួចហើយដាក់ ជូនប្រមុខនៃរាជរដ្ឋាភិបាល ។
លោកឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “អារឿងហ្នឹងនរណាធ្វើខុស គឺត្រូវដកតំណែងហើយ ”។ ជាមួយនឹងព័ត៌ មានក្រៅផ្លូវការថា លោក យាន ស៊ីណា កូតាគណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងរត់គេចខ្លួន ទៅកាន់ប្រទេសថៃនោះ ត្រូវបានលោក ញឹក ប៊ុនឆៃ ឆ្លើយថា មិនបានដឹងនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រសួង យុត្ដិធម៌ លោក សំ ប្រជាមានិត បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៣ នេះ មិនទាន់មានព្រះរាជ ក្រិត្យស្ដី ពីការដកតួនាទី លោក យាន ស៊ីណា នោះ នៅឡើយទេ ដោយលោកកំពុងរង់ចាំមើល ផងដែរ ។ ចំពោះព័ត៌មានក្រៅផ្លូវការនៃ ការរត់គេចខ្លួន របស់លោក យាន ស៊ីណា នោះ ត្រូវបានលោក សំ ប្រជាមានិត អះ អាងថា មិនបានដឹងនោះឡើយ ពីព្រោះជា រឿងបុគ្គល ប៉ុន្ដែ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នេះ ការទាក់ទងតាម ទូរស័ព្ទមិនចូលនោះ ទេ ។
លោក យាន ស៊ីណា ជាជនបង្កម្នាក់ និង ជាបក្ខពួក របស់អតីតមេធាវី ដេវិដ ឆាណាយវា និងក្មួយប្រុសដែលបង្កគ្រោះ ថ្នាក់ចរាចរណ៍ រួចហើយវាយក្រុមអ្នក កាសែត ក្នុងស្រុក ពេលចុះទៅយកព័ត៌មាន បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ជិត ១០នាក់។ ប៉ុន្ដែជនបង្ក ដេវិដ ឆាណាយវា និងក្មួយប្រុស ត្រូវបានចៅក្រមសាលាដំបូង រាជ ធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ សម្រេចចេញដីកាឃុំ ខ្លួនជាបណ្ដោះអាសន្ន ដាក់ពន្ធនាគារ ដោយ ចោទប្រកាន់ពីបទ បង្កអំពើហិង្សាដោយ ចេតនា តាមមាត្រា ២១៧ នៃក្រមព្រហ្ម ទណ្ឌ ខណៈដែលឈ្មោះ យាន ស៊ីណា មាន តួនាទីបច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួង យុត្ដិធម៌ មកពីគណបក្សហ្វ៊ុនស៊ិន ប៉ិច ត្រូវ បានចៅក្រមចេញដីកាបង្គាប់ឱ្យចូលខ្លួន ចំពោះករណីទាំងនេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាល ពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បាន ព្រមាន និងហៅក្រុម ដេវិដ ឆាណាយវា ជា មនុស្សទំនើង និងបញ្ជាឱ្យស្នង ការនគរបាល រាជធានីភ្នំពេញ លោក ជួន សុវណ្ណ តាម ចាប់ខ្លួន ឈ្មោះ យាន ស៊ីណា ហើយស្នើឱ្យ តុលាការ កាត់ទោសជនទាំងនេះតាមផ្លូវ ច្បាប់ ៕
Subscribe to:
Post Comments (Atom)
4 comments:
ពិតហើយ លោក ញឹកប៊ុនឆៃ តែលោកជាមេក៏ត្រូវ
ទទួលនូវភាពអាមាសយ៉ាងល្វីងនោះដែរ ម៉ែឪ
មានចិតបែបណា ឯកូនក៏ស្រដៀងគ្នានោះដែរ៕
អាមួយនេះអាងមានបុណ្យសក័្តធំ ភ្លើតើ! ទោះបីជាហ្អែងមានលុយច្រើនយ៉ាងណា ក៍នៅតែថោកដែរ អារលាយខ្មែរក្រហម!
បើយានសុីណា មានកូតាពីCPP គេមិនចាប់ទោសទេ ដូច ឈូកបន់ឌឹតអញ្ចឹង ។
Positions in Cambodia are not based on qualifications. They can be bought and sold. That's why there are some 2 star general whose ages are only 30's. Some colonels whose age are only 27's. Some excellencies whose ages are less than 40 years of age. The banana kingdom has 3000 Oknha or Excellencies while the United State has none. The kingdom general/foot solders ratio is 1 to 87 while the US'ratio is 1 to 1200. Even the country is begging to survive for the past 30 years it still surpassed America in terms of high ranking positions. Very impressive achievement by Hun Sen.
Post a Comment