Sunday, April 28, 2013

គណបក្ស​សង្គ្រោះ​ជាតិ មិន​ច្បាស់លាស់​ក្នុង​ការចូលរួម​បោះឆ្នោត

(Photo: Michael Miller on Facebook)
ថ្ងៃទី 28 មេសា 2013
ដោយ: មុនី​រា
Cambodia Express News

ភ្នំពេញ: គណបក្សសង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​គណបក្សប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស នៅ​មិនទាន់មាន​ជំហរ​ច្បាស់លាស់​ នៅ​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​នេះ​ទេ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ​CEN ឲ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៣​។​
លោក យ៉ែម បុញ្ញ​ឫទ្ធិ អគ្គនាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ឲ្យ​ដឹងកា​លពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ថា គណបក្ស សង្គ្រោះ​ជាតិ នៅ​មិនទាន់​បាន​សម្រេច​ថា នឹង​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ​នៅ​ឡើយ​ទេ​។
អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា “​រហូតមក​ដល់​ឥឡូវ​យើង​មិន​ទាន់​បាន​សម្រេច​ច្បាស់លាស់​ពិតប្រាកដ​ថា យើង​នឹង​ចូលរួម​ការបោះឆ្នោត ឬ​ក៍​អត់​នៅ​ឡើយ​ទេ​”​។ ដោយ​លោក​បាន​លើក​ហេតុផល​ថា
មូលហេតុ​ដែល​គណបក្ស សង្គ្រោះ​ជាតិ មិនទាន់​ធ្វើការសម្រេច​ចូលរួម​បោះឆ្នោត ឬ​មួយ​ក៍​មិន​ចូលរួម គឺ​គណបក្ស សង្គ្រោះ​ជាតិ​ត្រូវ​បន្តធ្វើ​ការទាមទារ​ពាក់ព័ន្ធ​សមាសភាព របស់​គណៈ កម្មា ធិការជាតិរៀបចំការបោះឆ្នោតនីតិវិធីបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងវត្តមានប្រធាន​គណបក្ស ជាដើម​។


លោក យ៉ែម បុញ្ញ​ឫទ្ធិ បានបញ្ជាក់ឲ្យដឹង​ទៀតថា ចំពោះ​ការចូលរួម ឬ​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នាពេលខាងមុខ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ នៅ​មិនទាន់​បាន​កំណត់​សម្រេច​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គណបក្ស​ក៏​បាន​ត្រៀមលក្ខណៈ​ផងដែរ បើសិនណា​ជា​សម្រេចចិត្ត​ចូលរួម គឺ​ត្រៀម​លក្ខណៈ​ហើយ​។ ហើយ​បើសិនណា​ជា​មិន​ចូលរួម វិញយើងនឹងលើក​យក​ហេតុផលអ្វីខ្លះ​ដើម្បី​ទៅ​តវ៉ា និង​ដោះស្រាយ​បញ្ហា​នេះ​។​

​ទាក់ទង​ទៅ​និង​ការ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បដិសេធ​សំណើ​របស់​គណបក្ស សង្គ្រោះ​ជាតិ ត្រូវបាន​លោក យ៉ែម បុញ្ញឫទ្ធិ​លើកឡើងថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​គិតគូរ​ដើម្បី​សម្រេច​ថា តើ​ត្រូវ​ជ្រើសរើស​យក​ច្រក​ណាមួយ ឬ​វិធី​ណាមួយ ដើម្បី​បន្ត​ការទាមទារ​តទៅទៀត ហើយ​រហូត​មកដល់ពេលនេះ​នៅ​មិនទាន់​សម្រេច​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឆ្លើយបំភ្លឺ​ទៅ​នឹង​ញ្ញត្តិ​បាតុកម្ម របស់​គណ បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៣ ដោយ​មិន​ទទួល​យក​សំណើ​នោះទេ​។
​ការ​ដែល​មិន​ទទួលយក​ដោយសារតែ​មិន​ស្រប​ទៅ​នឹង​ក្រប​ខណ្ឌ​ច្បាប់​ជា​ធរមាន គ​.​ជ​.​ប ពុំ​អាច​ទទួលយក​មក​អនុវត្ត​បានទេ​។ ហើយ​ចំពោះ​ករណី​ធ្វើ​បញ្ជី​បោះឆ្នោត​ជា​ថ្មី​ឡើងវិញ គ​.​ជ​.​ប មិន​អាច​ទទួលយក​បាន​ទេ ពីព្រោះ​លក្ខខណ្ឌ​ច្បាប់ ក្រោយ​ពី​បញ្ជី​បោះឆ្នោត​ផ្តល់​សុពលភាព​រួច​ហើយ​ពុំ​អាច​ធ្វើ​ការចុះ​ឈ្មោះ​ឡើងវិញ​បានឡើយ​៕

7 comments:

RITHY KOMAR said...

ខ្ញុំសូមឲ្យអស់លោកដែលជាអ្នកដឹកនាំបក្យប្រឆាំង
សង្រ្គោះជាតិមានចិត្តក្លាហានឡើងគឺមិនត្រូវសុខ
ចិត្តចូលទៅបោះឆ្នោតជាមួយនិងពូកខែ្មរក្រហាមទៀតទេព្រោះនាំឲ្យបានតែចាញ់ពូកវាទេ។

ហើយបើនៅតែមានគា្នខ្លូនជាច្រើននាក់ចង់ទៅចូល
រួមទៀតព្រោះចង់បានប្រាក់ខែ៣០០០ដុល្លារនោះ

តើអស់លោកអ្នកដឹកនាំអស់នោះត្រុវគឹតយ៉ាង
ដូចម្ដេចទៅចំពោះពូកអ្នកអស់នេះ???

នៅពេលនេះជាពេលចុងក្រោយហើយចំពោះខែ្មរ
ដើម្បីរំដោះជាតិយើងបើនៅតែទទីងទាំងចង់បន្ដិចមិនចង់បន្តិចនោះស្រុកយើងមុខជារលាយហើយជាតីសាសន័យើងទៀតក៏នីងត្រូវបាត់បង់អស់ដែរនៅក្នុងពីភពលោកយើងនេះក្នុងពេលដ៏ខ្លីខាងមុខ
នេះ ​​​ប្រយាត់ទៅជាខ្ញុំយួនដាច់ថ្លៃអត់បា្រក់ខែ??

ត្រូវនាំគ្នាក្រោកឡើងបងប្អូនខែ្មរអើយកុំនៅកន្តើ់យ
នរណានៅស្រុកណានៅភូមណា
ត្រូវនាំគា្នបេះបោរនៅកន្លែងនោះកុំចាំបាច់រត់មក
ដល់ទីក្រុងយើងនាំ
តែអាហ៊ុនសែនវាឲ្យពូកពូលីសយួនវាបាំងផ្លូវពូកគ្នា
យើងទេ៕

Anonymous said...

 បើយល់ថាការបោះឆ្នោតនេះគ្មានតម្លាភាព និងសម្រេចចិត្តថាពុំចូលរួមបើពុំមានតំណោះស្រាយទេនោះ
 សូមមេត្តាប្រកាន់ឱយបានខ្ជាប់ខ្ជួនកុំមានការផ្លាស់ប្តូរប្រែប្រួលដោយឯកច័ណ្ឆ សម្ងាត់នាំឱយមានភាពប្រេះ
 ឆា ភាពមិនទុកចិត្តគ្នាក្នុងជួរបក្យដែលធ្វើឱយអ្នកដ៍ទៃអាចលូកដៃកកូកកាយផ្ទៃក្នុងបាន។
   សូមឱយវីរៈភាពស្នេហាជាតិមាតុភូមិស្ថិតនៅក្នុងដួងចិត្តកុលបុត្រកុលធីតាខ្មែររាល់រូប គ្រប់ជំនាន់។
         ឃ្លាំង មឿង      

Anonymous said...

រឿងនេះគ្រប់វេទិកាជួបជាមួយប្រជាពលរដ្ឋ គួរ
និយាយប្រាប់ផ្លូវឲ្យហើយទៅ គឺបើមិនចូលរួម
បោះឆ្នោតទេ គួរនិយាយប្រាប់ថា បើបងប្អូនចូល
ទៅបោះឆ្នោត នៅលើសន្លឹកឆ្នោតមិនមានរូបព្រះ
អាទិត្យរះទេ សូមកុំគូសលើគណៈបក្សណាឲ្យ
សោះ ឬ គូសពីរតែម្ដង ក៏សន្លឹកឆ្នោតនោះមិន
បានការដែរ តែកុំគូសស្រីលើកជើង ។ គួរប្រាប់
ថាគួរចូលរួមឬមិនចូលរួម បើចូលរួមបោះឆ្នោត
ឲ្យបងប្អូនប្ដេជ្ញាចិត្តច្បាស់លាស់ សឹមគូស ។

Anonymous said...

APPEAR TO ALL THE NATION KHMER IN AND OUTSIDE THE COUNTRY VOTED" YEAR 1998,2003,2008,..." DEMOCRACY IN CAMBODIA WON'T WORK BECAUSE OUR MOTHERLAND INFLUENCE BY FOREIGNERS ESPECIALLY IN REALITY COMMUNISTS STILL EXIST OUR COUNTRY TODAY. OF COURSE WE THE CAMBODIAN PEOPLE HAVE THE RIGHT TO CHOOSE THE LEADER. IN THIS MOMENT WE ARE PROUD TO BE MEMBER OF THE CAMBODIAN MAJORITY PARTY IS CNRP(CAMBODIAN NATIONAL RESCUE PARTY). 562 646 8528 in USA.

Anonymous said...

ស្រីខ្មែរបន្ទាប់ពីទេព វ៉ាន់នី....មានតែអញ!

Anonymous said...

បើគណបក្សសង្គ្រោះជាតិហ្នឹងមិនចូលរួម ក៍វាមិនប្លែកដែរ ព្រោះគណបក្សកឹម សុខា​និងសមរង្សី មិនចង់រកស៊ីចូលហ៊ុនប៉ុន្មានដែរ។ សមាជិកនៅតាមមូលដ្ឋាន មិនចង់រួបរួមគ្នាទេ ឧទាហ៍បើគណបក្សសង្គ្រោះជាតិឈ្នះ​ក្រុមប្រឹក្សាឃុំ គណបក្សកឹមសុខា ឬសមរង្សីមិនសប្បាយចិត្តនោះទេ។

Anonymous said...

គណបក្សសង្គ្រោះយួន និង
គណបក្សប្រជាជន មានទេវតាស្រីដូចគ្នា,

-ទេវតាស្រីគណបក្សសង្គ្រោះ
គឺង្វៀងមួ សុខហួ!