ដោយ ទីន ហ្សាការីយ៉ា 2013-04-21 RFA
នៅក្នុងរបាយការណ៍ស្ថាប័នស្រាវជ្រាវឯករាជ្យមួយរបស់អង់គ្លេស ឈ្មោះ
ថា The Economist Intelligence Unite
បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅលេខ ១០០
ក្នុងចំណោមប្រទេសចំនួន ១៦៧
ដែលដំណើរការប្រជាធិបតេយ្យមិនបានវិវត្តន៍ទៅមុខនៅក្នុងឆ្នាំ២០១២
គឺមានបញ្ហាជាច្រើន។ បញ្ហាទាំងនោះ រួមមាន បញ្ហារំលោភសិទ្ធិមនុស្ស
ដោយការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋគ្មានផ្ដល់សំណងសមរម្យ
ការរៀបចំការបោះឆ្នោតមិនឯករាជ្យ ការរំខាន
ឬការគំរាមកំហែងដល់គណបក្សនយោបាយ
និងការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋមិនបានពេញលេញជាដើម។
ចំពោះប្រទេសជិតខាងកម្ពុជាវិញ មានប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ
៥៨ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ១៤៤ ប្រទេសភូមា
ស្ថិតនៅលេខ ១៥៥ និងឡាវ ជាប់ចំណាត់លេខ ១៥៦ ក្នុងចំណោមប្រទេសទាំង ១៦៧
នៅលើសាកលលោក។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
បានទទួលស្គាល់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
មិនបានឆ្ពោះទៅមុខទេ។ លោកបញ្ជាក់ថា
ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា នៅមានបញ្ហាចោទសំខាន់នោះ
គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ឯករាជ្យ
និងការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋមិនទាន់បានពេញលេញ។
នៅក្នុងរបាយការណ៍ដដែលបានសរសេរពីចំណាត់ថ្នាក់ប្រទេសទាំងនេះ
ផ្ដោតលើបញ្ហាសំខាន់ៗ រួមមាន ដំណើរការបោះឆ្នោត
តួនាទីរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស
ការចូលរួមរបស់គណបក្សនយោបាយ
និងសេរីភាពចូលរួមរបស់អង្គការសង្គមស៊ីវិល
ស្ថិតនៅក្នុងភាពរឹតត្បិតនៅឡើយ
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ។
បន្ថែមពីលើបញ្ហានេះ គណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌
ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា
បានសង្កត់ធ្ងន់ថា ប្រជាធិបតេយ្យនៅកម្ពុជា
ស្ថិតនៅក្នុងដំណាក់កាលអន្តរកាល
ពោលគឺមានបញ្ហាជាច្រើននៅក្នុងសង្គម
ដែលធ្វើឲ្យរាំងស្ទះដំណើរការប្រជាធិបតេយ្យ
ដូចជាការរំលោភសិទ្ធិមនុស្ស តាមរយៈការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំ
ប្រព័ន្ធតុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យ
។ល។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា ប្រទេសកម្ពុជា
បានឆ្លងកាត់ប្រវត្តិសាស្ត្រប្រជាធិបតេយ្យជាច្រើនដំណាក់កាល
ក្នុងនោះមានការផ្សះផ្សាជាតិ ការបង្កើតរដ្ឋាភិបាលចម្រុះ
និងការផ្ដល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ជាអ្នកសម្រេចនៅពេលបោះឆ្នោត។ លោក ផៃ ស៊ីផាន បញ្ជាក់ថា
ការយកប្រទេសកម្ពុជា ទៅប្រៀបធៀបជាមួយដទៃទៀតនោះ
វាមិនយុត្តិធម៌សម្រាប់កម្ពុជា នោះទេ។
របាយការណ៍នេះបានរកឃើញថា ក្នុងចំណោមប្រទេសទាំង ១៦៧ នោះ
មានតែប្រទេសចំនួន ២៥ ប៉ុណ្ណោះ ដែលអនុវត្តរបបប្រជាធិបតេយ្យបានពេញលេញ
ហើយប្រទេសដែលជាប់ចំណាត់ល្អបំផុតនោះ គឺប្រទេសន័រវេ (Norway)
និងប្រទេសស៊ុយអែត (Sweden) ជាដើម។ ក្រៅពីនេះ
មានប្រទេសខ្លះដំណើរការប្រជាធិបតេយ្យដើរថយក្រោយ ប្រទេសខ្លះទៀត
ប្រជាធិបតេយ្យបែបកូនកាត់ ពោលគឺពាក់កណ្ដាលផ្ដាច់ការ
ពាក់កណ្ដាលប្រជាធិបតេយ្យ
ហើយប្រទេសដែលប្រើរបបផ្ដាច់ការបំផុតក្នុងចំណោមប្រទេសទាំង ១៦៧ នេះ
គឺប្រទេសកូរ៉េខាងជើង (North Korea)។
ស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន
ឃើរី (John Kerry) កាលពីថ្ងៃទី១៩ ខែមេសា
បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១២
ស្ដីពីសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ ក្រសួងការបរទេសសហរដ្ឋអាមេរិក
បានសរសេរអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
កំពុងជួបនូវវិបត្តិធ្ងន់ធ្ងរនៅឡើយ។
នៅក្នុងរបាយការណ៍ជាង ៣០ទំព័រនោះ
បានសរសេរជាច្រើនចំណុចអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
រួមមានការចាប់ខ្លួន និងការឃុំខ្លួនដោយរំលោភបំពាន
ការបាញ់សម្លាប់ដោយមន្រ្តីនគរបាល សន្តិសុខ ការធ្វើទារុណកម្ម
ឬការដាក់ទណ្ឌកម្ម ស្ថានភាពពន្ធនាគារ និងមណ្ឌលឃុំខ្លួន ការបោះឆ្នោត
និងការចូលរួមក្នុងឆាកនយោបាយ
ការបដិសេធការជំនុំជម្រះក្ដីជាសាធារណៈដោយយុត្តិធម៌
និងបញ្ហាផ្សេងៗទៀត។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដដែលនេះ
បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា
បានពង្រឹងការគ្រប់គ្រងលើផ្នែកទាំងបីនៃស្ថាប័នរដ្ឋាភិបាល
និងស្ថាប័នជាតិផ្សេងៗទៀត
ដោយអំណាចភាគច្រើនបំផុតប្រមូលផ្ដុំនៅក្នុងដៃរបស់លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន
ហើយកងកម្លាំងសន្តិសុខស្ថិតនៅក្រោមចំណុះរបស់អាជ្ញាធរស៊ីវិល។
ប្រព័ន្ធតុលាការទន់ខ្សោយ
ពេលខ្លះខកខានពុំបានផ្ដល់ការកាត់ក្ដីតាមដំណើរការត្រឹមត្រូវ
និងយុត្តិធម៌នោះ គឺជាបញ្ហាសិទ្ធិមនុស្សនាំមុខគេមួយ
តុលាការខ្វះខាតធនធានមនុស្ស និងហិរញ្ញវត្ថុ
ព្រមទាំងស្ថិតនៅក្រោមឥទ្ធិពលអំពើពុករលួយ និងនយោបាយ។ ម្យ៉ាងទៀត
បញ្ហារំលោភសិទ្ធិមនុស្ស
កើតចេញមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល
ក្នុងនោះក៏បានផ្ដល់ដីឲ្យមន្ត្រីរបស់គណបក្សកាន់អំណាចដែរ។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក ផៃ ស៊ីផាន
បានហៅរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នេះថា
ជារបាយការណ៍មួយឆ្លុះបញ្ចាំងពីសម័យអតីតកាលរបស់កម្ពុជា ប៉ុណ្ណោះទេ។
លោក ផៃ ស៊ី ផាន អះអាងថា
រដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ប្រព័ន្ធយុត្តិធម៌
តាមរយៈការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
និងការបណ្ដុះបណ្ដាលហ្វឹកហ្វឺនចៅក្រមជាដើម។ម្យ៉ាងទៀត ចៅក្រម
ឬព្រះរាជអាជ្ញាមួយចំនួន ត្រូវបានចាប់ខ្លួន
ដោយសារប្រព្រឹត្តខុសវិជ្ជាជីវៈរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ
នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក
បានលើកពីការបាញ់សម្លាប់មនុស្សនៅក្រៅប្រព័ន្ធច្បាប់
ក្នុងនោះមានសមាជិកកងកម្លាំងសន្តិសុខ
បានប្រព្រឹត្តអំពើឃាតកម្មតាមអំពើចិត្ត។
ឧទាហរណ៍ដូចជាករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី
និងមន្ត្រីកងរាជអាវុធហត្ថនៅខែត្រកោះកុង កាលពីថ្ងៃទី២៦ មេសា
ឆ្នាំ២០១២។
មន្ត្រីនគរបាលបានបាញ់កុមារី ហេង ចន្ថា កាលពីថ្ងៃទី១៦ ឧសភា
ឆ្នាំ២០១២
នៅពេលកម្លាំងរដ្ឋាភិបាលបានចុះប្រតិបត្តិការនៅឃុំកំពង់ដំរី
ខែត្រក្រចេះ ដោយចោទប្រកាន់ប្រជាពលរដ្ឋថាធ្វើអបគមន៍។
ករណីបាញ់សម្លាប់ឈ្មោះ ឡេង រិន ដែលដឹកនាំដោយលោក គីម រឹទ្ធ នៅពេលនោះ
លោកជាអធិការនគរបាលស្ដីទីស្រុកសំឡូត ខែត្របាត់ដំបង។ ករណីនេះទាំងនេះ
រហូតមកពេលនេះ
ជនដៃដល់មិនត្រូវបានតុលាការចាប់យកមកផ្ដន្ទាទោសនៅឡើយ។
ម្យ៉ាងវិញទៀត
ទោះបីជារដ្ឋធម្មនុញ្ញបានផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋ
ដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលរបស់ខ្លួនដោយសន្តិវិធី
ហើយជាទូទៅប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិនេះ
ក្នុងការអនុវត្តជាក់ស្ដែង
តាមរយៈការបោះឆ្នោតជាទៀតទាត់ផ្អែកតាមគោលការណ៍ជាសកលក្ដី
ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ជារឿយៗ
ប្រជាពលរដ្ឋតែងតែទទួលរងនូវការគំរាមកំហែងពីសកម្មជនគណបក្សកាន់
អំណាចនៅពេលបោះឆ្នោត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា
ប្រជាធិបតេយ្យនៅទន់ជ្រាយរបស់កម្ពុជានេះ
បានកើតមានបញ្ហាជាច្រើននៅក្នុងសង្គម ដូចជាបក្សពួកនិយម
អំពើពុករលួយ គ្មានទោសពៃរ៍របស់អ្នកមានអំណាច
ដែលគេអាចប្រព្រឹត្តល្មើសផ្សេងៗនៅក្នុងសង្គម។
នៅក្នុងរបាយការណ៍ក៏បាននិយាយសិទ្ធិសេរីភាពប្រមូលផ្ដុំ
ដែលយោងលើរដ្ឋធម្មនុញ្ញមានចែងអំពីសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី
ប៉ុន្តែជារឿយៗ រដ្ឋាភិបាលមិនអនុវត្តសិទ្ធិនេះទេ
នៅក្នុងការអនុវត្តជាក់ស្ដែង។
ជារឿយៗមន្ត្រីរដ្ឋាភិបាលតែងតែបដិសេធមិនឲ្យអង្គការសិទ្ធិមនុស្ស
ធ្វើការប្រមូលផ្ដុំ
និងក្រុមគណបក្សនយោបាយធ្វើបាតុកម្មអហិង្សានោះឡើយ
ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុង។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកវិភាគរង់ចាំមើលបន្តទៀតថា
តើគណបក្សសង្គ្រោះជាតិគ្រោងនឹងដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី២៤
មេសា ដើម្បីឲ្យ គ.ជ.ប ទទួលយកសំណើរបស់ខ្លួនក្នុងការកំណែទម្រង់
គ.ជ.ប នោះបានដែរយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
ជារឿងមួយសាមញ្ញដែលងាយយល់បំផុត ឧទាហរណ៍ៈ
១.យួនមើលឃើញខ្មែរជាជនជាតិមួយដែលងាយអូសទាញ ដឹក ស្រួលនិយាយ...
២.មេដឹកនាំខ្មែរមើលស្រាលប្រជាពលរដ្ឋរបស់ខ្លួន...
៣.គឺដោយសារយើងខ្លួនឯងនេះតែម្តង ដែលបង្ហាញនូវភាពកំសោយរបស់ខ្លួន...
សរុបសេចក្តីមកខ្ញុំចង់និយាយថាបើយើងបណ្តោយឱយគេរំលោភ កេងប្រវញ្ញ ត្រួត
ហេតុអ្វីគេមិនឆ្លៀត? សិទ្ធិគឺជារបស់យើង តែបញ្ហាធំបំផុតតើយើងចេះប្រើឬអត់?
យើងត្រូវយល់ថាបើយើងមិនធ្វើការទាមទារ សិទ្ធិប្រាកដជាមិនរត់មករកយើងឡើយ
ឃ្លាំង មឿង
ឃ្លាំង មឿង ,
Write however you want for our common struggle/fight against YUON and YUON's slave HUN SEN, but please don't fight among ourselves by trashing/dissing other opposition parties by name calling and accusing Khmer people in general as YUON. Please stop all of that. It's not healthy and as you had said yourself here on KI-Media, it doesn't help anybody at all but YUON.
Hope this helps! Thank you.
P.s. Serey Rotha and gangs should be extra careful...
So true! it is up to all of us to decide whether we let the YOUN continue to control us or are we going to do something about it and say 'enough is enough' and get out of my country now! because they did before and they will continue to do it again. So, it is time to put a stop to them. Also to warn the international community to be aware of their aim and ambitions etc. They planned to take over all of the Southeast Asia like Thai and philipine etc. So, they got to do something about this issue before it spreads all over like a disease.
Post a Comment