Saturday, April 20, 2013

សំនួរបីខ - ដោយ ព្រុំ គឹម ជឿន


1 comment:

Anonymous said...

ជំរាបសួរលោក ព្រុំ គឹម​ជឿនជាទីគោរពពីចម្ងាយ!
ខ្ញុំអានកំណាព្យលោក សារចុះសារឡើងពិនិត្យ
ន័យទៅខ្ញុំស្ទើពុំហ៊ានសរសេរតប តែដោយសាក្លឹម
សារនេះមានន័យសំខាន់ ខ្ញុំដាច់ចិត្តសរសេរតប មកដើម្បីបំបាត់ការអផ្សុកជជែកគ្នាលេងតាមការ​ យល់ផ្ទាល់ខ្លួនជាឯកជនរវាងលោកនឹងខ្ញុំ...។
លោកព្រុំ គឹមជឿនជាទីគោរពរាប់អាន! តាមការ
យល់សព្វរបស់ដែលបានជួបនិងព្រះឥន្រ្ទា មកតែ
ពីអារម្មណ៍លោកក្នុងឥរិយាបទទាំង៤មានដេក,ដើរ,ឈរ,អង្គុយលោកមើលឃើញតែពីទុក្ខវេទនា
នៃមនុស្សខ្មែរដែលមានប្រទេសដូចគេដែរ,ខុសអ្វី
អ្នកដឹកនាំប្រទេសខ្មែរសព្វថ្ងៃធ្វើឲ្យប្រទេសជិតខាង
មើលងាយនិងប្រទេសដ៏ទៃៗមើលងាយគ្មានស្រាក

ចំពោះការវេទនានេះ តាមការកត់សំគាល់ក្នុងកំ
ណាព្យលោកខ្ញុំយល់ឃើញថា លោកមើលឃើញ
ពីការលំបាកនៃពលរដ្ឋខ្មែរនៅសម័យលោកហ៊ុន
សែននេះតែម្តង,តែតាមការឆ្លងកាត់នៃមនុស្សខ្មែរ
ពីជំនាន់មួយទៅជំនាន់មួយមានជាប់ក្លឹមសារនៃជី
វិតមានលក្ខណះខុសគ្នា ទី១ ការរៀនសូត្រ,ទី២ បទពិសោធន៍ក្នុងជីវិត,ទី៣ កំណើតជនជាតិខ្មែរ
មានដើមកំណើតមានឪពុក+ម្តាយជាខ្មែរ។

ខ្ញុំបាទសូមលើកយកការរៀនសូត្ររបស់ខ្មែរកាល
សមយ័ខ្មែរបានឯករាជ សមយ័នោះការរៀនសូត្រ
មានការស្រាវជ្រាវគួរសមដែរ ខ្ញុំពិចារណាប្រវត្តិ
សាស្រ្តលោកជីតាខ្វាន់ស្រាវជ្រាវនៅប្រទេសខ្មែរក្នុង​ ឆ្នាំ១២៩៦ លោកបានកត់ត្រាអំពីហេតុការណ៍
ដែលមានក្នុងប្រទេសខ្មែរទាំងអស់។ល។
នៅសម័យនោះមានអ្នកខ្លះថា ជីតាខ្វាន់ជារាជទូត
ចិន រីឯអ្នកខ្លះទៀតថាលោកជីតាខ្វាន់មិនមែនជា
ទូតរបស់ចិនទេ ព្រោះថាស្រុកចិនសម័យនោះត្រូវ
ពួកម៉ុលគោលត្រួតចិនជិត១០០ឆ្នាំដែរ។ ហើយអ្នក
ដែលសំអាងថា គាត់មិនមែនជារាជទូតចិននោះក៏
មានហេតុផលថា គាត់ចូលមកស្រុកខ្មែរគឺជាអ្នក
ស៊ើបការឲ្យម៉ុលគោល...ព្រោះមេទ័ពម៉ុលគោល
ត្រូវទ័ពខ្មែរវាយកំចាត់ហើយថែមទាំងចាប់បានជា
ឈ្លើយទៀតផង(យោងតាមឯកសារ)សុំស្លេះសិន