ដើមឈើនៅតំបន់ដីសម្បទានក្រុមហ៊ុន Tay Nam K company ស្ថិតក្នុងតំបន់សត្វព្រៃស្រុកស្នួល។ រូបថត ជីវ័ន
http://www.youtube.com/watch?feature=player_embedded&v=wzqZ3jFoO-4
យឹម ឆៃលី |
ភ្នំពេញៈ សំឡេងមនុស្សម្នាក់និយាយខ្លាំងៗថា៖ «អាណាថាចុះកំពង់ផែកំពង់សោមមិនកើត អាឆ្កែឆ្កួតណា អាពួកឆ្កួតណា ថាគេធ្វើមិនកើត»។ អ្នកនិយាយដែលថតបានក្នុងវិដេអូដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន គឺជាសមាជិកក្រុមរកស៊ីឈើខុសច្បាប់។
គាត់គឺជាបុរស ដែលថា«អាច្រមុះស្រួច» ពាក្យខ្មែរថា ពួកបរទេស
នៅជុំវិញកន្លែងដាក់ឈើមានកុងតឺន័រជាច្រើនដែលផ្ទុក ឈើប្រណីត។
ឈរនៅមុខកុងតឺន័របើកចំហ ដែលក្នុងកុងតឺន័រមានឈើធ្នង់
បុរសម្នាក់ដែលគេថា ជាម្ចាស់
មានទឹកមុខរីករាយនិងសើចសប្បាយយ៉ាងខ្លាំង។
បុរសម្នាក់និយាយថា៖ «សំខាន់ឲ្យតែត្រូវពីនោះមក ដាក់មកដល់
ទីនេះ ដឹងតែគេយកអស់ហើយ»។ មានកុងតឺន័រយ៉ាងតិចចំនួន ៣៧
ផ្ទុកឈើប្រណីត ដែលមានតម្លៃប្រហែលរាប់លានដុល្លារ។
គេពុំស្គាល់អត្តសញ្ញាណរបស់មនុស្សនិយាយសម្តីនោះទេហើយគាត់
អាចមកពីកន្លែងណាមួយក្នុង
ប្រទេសកម្ពុជា។ តាមពិត
ការកាប់ឈើប្រភេទនេះ កំពុងកើតឡើងនៅទូទាំងប្រទេសកម្ពុជា។
ប៉ុន្តែកន្លែងផ្សេងទៀត មិនត្រូវបានគេឃើញច្បាស់
ដូចនៅតាមបណ្តោយផ្លូវជាតិឡើយ ដែលសងខាងផ្លូវ នៅតំបន់ឦសាន
ខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរីពោរពេញទៅដោយចម្ការកៅស៊ូ។
បើមើលពីលើអាកាសវិញ គេឃើញច្បាស់ថា ពាណិជ្ជកម្មឈើប្រណីត
មានទឹកប្រាក់រាប់លានដុល្លារនេះ
បានបំផ្លាញទីជម្រកសត្វព្រៃស្នួលទំហំ ៧៥.០៨៩ ហិកតារួចទៅហើយ។
រូបថតពីផ្កាយរណប Landsat ពីររបស់ NASA ដែលភ្នំពេញ ប៉ុស្តិ៍
ប្រមូលពីរូបថតរវាងឆ្នាំ ២០០៩ និងឆ្នាំ ២០១៣ បានឲ្យដឹងថា
ព្រៃបៃតងក្នុងទីជម្រកទាំងមូលប្រហែល ៦០ ភាគរយ
ត្រូវបានកាប់អស់ហើយ។ មួយផ្នែកតូចនៃដីសម្បទានសេដ្ឋកិច្ចទំហំ
៥៥.១៣៥ហិកតាប៉ុណ្ណោះ នៅមានពណ៌បៃតង
ហើយមានមូលហេតុតិចតួចបំផុតដែលធ្វើឲ្យគម្របព្រៃនេះ
នឹងបន្តមានពណ៌បៃតងរយៈពេលយូរទៀត។ ជាសញ្ញាអាក្រក់មួយ
គឺជុំវិញប៉ុស្តិ៍មេព្រៃមួយក្នុងទីជម្រកសត្វព្រៃស្នួលជាដីព្រៃ
ដែលបានកាប់បំផ្លាញអស់ជាច្រើនហិកតា
ហើយកន្លែងខ្លះនៅមានផ្សែងដុតព្រៃនៅឡើយ។
ដីនៅសល់ក្នុងដីសម្បទានសេដ្ឋកិច្ចដែលបានផ្តល់ទៅឲ្យក្រុមហ៊ុន
វៀតណាម Tay Nam K ត្រូវបានប្រែក្លាយជាចម្ការកៅស៊ូហើយ។
ប៉ុន្តែនៅច្រកទ្វារដីសម្បទានរបស់ក្រុមហ៊ុន Binh Phuoc Kratie
Rubber 2 ក្បែរនោះ នៅជាប់នឹងតំបន់អភិរក្សជីវចម្រុះសីមាទំហំ
៣០៥.៦៤៧ ហិកតា ការចេញចូលទៅក្នុងដីសម្បទាននេះ ត្រូវបានបិទ។
តំបន់អភិរក្ស ដែលត្រូវបានរក្សាអភិរក្សយ៉ាងល្អ
នឹងក្លាយជាតំបន់បន្ទាប់ដែលទទួលរងការកាប់បំផ្លាញព្រៃឈើ។
ក្រុមហ៊ុន Binh Phuoc Kratie Rubber 2
ក៏ប្រើប្រាស់ស្លាកសញ្ញាចំអកផងដែរ។ ក្រោមប័ណ្ណប្រកាសមួយ
របស់ក្រុមហ៊ុនកៅស៊ូមួយនេះ គេសរសេរថា៖ «អ្នកវិនិយោគ៖ Tien Dat
Furniture Corporation Binh Dinh»។
ក្នុងខែមិថុនា ឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានបញ្ជាឲ្យក្រុមហ៊ុនកៅស៊ូបី ក្នុងនោះមានក្រុមហ៊ុន Binh Phuoc
ដែលកាន់កាប់ដីសម្បទានទំហំ ១០០០០ ហិកតាក្បែរនោះ
ក្នុងតំបន់អភិរក្សជីវចម្រុះសីមា
ឲ្យបញ្ឈប់ការកាប់ឈើក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ពួកគេទំហំ
ប្រហែល ៨៥ ភាគរយ ដែលនៅជាព្រៃបៃតង ឬបៃតងពាក់កណ្តាល។
រូបភាពពីផ្កាយរណប Landsat បង្ហាញថា ក្រុមហ៊ុន Binh Phuoc Kratie
Rubber 1 ក្រុមហ៊ុន Binh Phuoc Kratie Rubber 2 និងក្រុមហ៊ុន Eastern
Rubber (Cambodia) បានបន្តបង្កើនការកាប់ឈើកាន់តែខ្លាំងក្លាឡើង។
វាពិបាកកំណត់ភាគរយពិតប្រាកដនៃការកាប់ព្រៃឈើ
តាមរយៈរូបភាពពីផ្កាយរណប ប៉ុន្តែវាងាយនឹងមើលឃើញថា
ទំហំដីព្រៃដ៏ធំបានបាត់
ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងបី ចាប់តាំងពីលោក
ហ៊ុន សែន បានធ្វើការណែនាំ។
កិច្ចអន្តរាគមន៍ របស់លោកនាយករដ្ឋមន្រ្តី
ដើម្បីសង្គ្រោះទីជម្រកសត្វកុំឲ្យជួបជោគវាសនាដូចតំបន់ខាង ត្បូង
ហាក់បីដូចជាបានកែប្រែបញ្ច្រាស់វិញ
ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ
បន្ទាប់ពីគាត់បានចុះហត្ថលេខាលើបទបញ្ជានៅថ្ងៃទី២៨ ខែមិថុនា។
លោក មែន វណ្ណា អភិបាលរងស្រុកស្នួល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា
បន្ទាប់ពីបទបញ្ជារបស់លោកហ៊ុន សែន ត្រូវបានដាក់ចេញ
គណៈកម្មាធិការស្រាវជ្រាវចម្រុះមួយ បានបង្កើតឡើង ដែលដឹកនាំដោយលោក
យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី។ លោកបានបន្តថា
គណៈកម្មាធិការនេះកំណត់ថា ដោយសារក្រុមហ៊ុន Binh Phuoc Kratie Rubber 2
ពុំគំរាមកំហែងដល់ដីព្រៃដែលមានស្រាប់
ក្រុមហ៊ុននឹងទទួលបានមកវិញនូវដីសម្បទានទំហំ ៥០០០ ហិកតា
ឬពាក់កណ្តាលនៃទំហំដីសម្បទានសរុប។ លោក វណ្ណា បានថ្លែងថា៖ «ព្រៃ
ដែលបានឈូសឆាយដោយក្រុមហ៊ុន គឺជាព្រៃរងការខូចខាត
វាមិនមែនជាព្រៃបៃតងទេ» ប៉ុន្តែលោកបានទទួលស្គាល់ថា
សូម្បីតែមន្រ្តីរបស់លោក ក៏ត្រូវស្នើសុំការអនុញ្ញាតពីក្រុមហ៊ុន
មុនពេលចូលទៅក្នុងតំបន់នោះផងដែរ។
វាគឺជាលេសចាស់គំរឹលមួយ ដែលថា ក្រុមហ៊ុន
ដែលទទួលបានដីសម្បទាន
ក្នុងតំបន់អភិរក្សគ្រាន់តែឈូសឆាយព្រៃដែលខូចខាតរួចហើយ
ហើយជាលេសមួយ ដែលអាចមើលឃើញច្បាស់ពីផ្កាយរណប។ រូបភាពផ្កាយរណប
បានបង្ហាញថា ការកាប់ឈើនៅទីនេះ បានតម្រង់រកព្រៃបៃតងជាពិសេស។
បើទោះបីជារូបភាពផ្កាយរណប អាចមានលក្ខណៈស្រពេចស្រពិល
ពេលវិភាគអំពីការកាប់បំផ្លាញព្រៃឈើ
ព្រោះដើមឈើជ្រុះស្លឹកក្នុងរដូវប្រាំង
ធ្វើឲ្យពិបាកសម្គាល់តំបន់នោះក្តី
ក៏ប៉ុន្តែលទ្ធផលមានលក្ខណៈច្បាស់លាស់ ទាក់ទងទៅនឹងព្រៃបៃតង។
ក្រុមហ៊ុនទាំងបី
ដែលលោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យឈប់កាប់ព្រៃឈើ
ពុំបានបង្ហោះព័ត៌មានទាក់ទងទៅនឹងការកាប់ឈើនៅលើអ៊ីនធឺណិត
ទេ។ ពេលភ្នំពេញ ប៉ុស្តិ៍
ទំនាក់ទំនងការិយាល័យនៅកម្ពុជារបស់ក្រុមហ៊ុនកៅស៊ូរបស់រដ្ឋវៀតណាម
ដ៏ធំបំផុត គឺក្រុមហ៊ុន Vietnam Rubber Group
និយោជិតម្នាក់បានថ្លែងថា
គេគ្មានសិទិ្ធអំណាចនិយាយអំពីក្រុមហ៊ុនទេ
ហើយបានបដិសេធមិននិយាយថា តើពួកគេពាក់ព័ន្ធនឹងក្រុមហ៊ុន VRG
ឬយ៉ាងណាឡើយ។ គាត់បានប្រាប់អ្នកយកព័ត៌មានកុំឲ្យទូរស័ព្ទមក
ហើយបានបង្វែរសំណួរឲ្យទៅសួរការិយាល័យនៅទីក្រុងហាណូយ
ប្រទេសវៀតណាមវិញ ដែលពុំអាចទាក់ទងបានឡើយ។
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ពុំលើកទូរស័ព្ទទេ។
ក្រុមហ៊ុនកៅស៊ូ លោក វណ្ណា បានទម្លាក់កំហុសភាគច្រើនទៅលើ
ការកាប់ឈើព្រៃអភិរក្ស ដោយអ្នកតាំងលំនៅដែលហូរចូលទីនោះ
បន្ទាប់ពីការចាប់ផ្តើមគម្រោងផ្តល់កម្មសិទិ្ធដីធ្លីរបស់លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកក្កដា។ លោកបានបន្តថា
តាំងពីពេលនោះមកមាន ប្រជាជន ៤៩ គ្រួសារ ដែលតវ៉ាដីទំហំ៦០ ទៅ ១០០
ហិកតា ដែលក្រុមហ៊ុនបានអះអាងថា
ជារបស់ខ្លួននោះបានកើនឡើងដល់៤០៥គ្រួសារ។
លោក វណ្ណា បានបញ្ជាក់ថា៖ «ដីដែលពួកគេកាន់កាប់គឺដីព្រៃ
វាមិនមែនជាដី ដែលពួកគេបានប្រើប្រាស់ ដើម្បីដាំដុះពីមុនទេ។
ពួកគេជាអ្នកចំណូលថ្មី
ហើយមូលហេតុដែលពួកគេកាន់កាប់ដីព្រៃដែលជារបស់ក្រុមហ៊ុន
គឺដោយសារតែពួកគេ សង្ឃឹមថា រដ្ឋាភិបាលនឹងវាស់វែងដីឲ្យពួកគេ»។
អ្នក ស្រី មុំ សាគីន អាយុ ៥៤ ឆ្នាំ
បានប្រយុទ្ធដើម្បីការពារតំបន់អភិរក្សជីវចម្រុះសីមា តាំងពីឆ្នាំ
២០០០ មក តាមរយៈកម្មវិធីព្រៃសហគមន៍
ហើយបានដឹកនាំកិច្ចអន្តរាគមន៍ផ្ទាល់នាសប្តាហ៍នេះ
ពេលអ្នកភូមិរឹបអូសបានរណារ
និងគ្រឿងចក្រឈូសឆាយពីដីសម្បទានរបស់ក្រុមហ៊ុន Binh Phuoc Kratie
Rubber 2។
អ្នកស្រីរកាំចិត្ត ដោយសារអ្នកចំណាកស្រុក
ដែលបានហូរចូលក្នុងតំបន់នេះ
តាំងពីពេលចាប់ផ្តើមគម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី
ប៉ុន្តែអ្នកស្រីបារម្ភខ្លាំងជាងទៅលើសកម្មភាពគ្មានគិតរបស់
ក្រុមហ៊ុនបរទេស ដែលអ្នកស្រីថា
កំពុងតែបំផ្លាញធនធានធម្មជាតិនៅនឹងមុខ។ អ្នកស្រីលើកឡើងថា៖
«ពីមុន យើងរស់នៅមានព្រៃបៃតងស្រស់
ប៉ុន្តែឥឡូវនេះយើងរស់នៅគ្មានអ្វីទេ។
យើងឃើញតែគល់ឈើដែលហុយផ្សែងពេលគេដុត»។
អ្នកស្រី សាគីន
បានរៀបរាប់អំពីការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ
ដោយអ្នកភូមិចូលកាប់ឈើឲ្យក្រុមហ៊ុន
ដែលទទួលបានកិច្ចការពារពីកងរាជអាវុធហត្ថ និងទាហាន
ដែលជាអ្នកទារប្រាក់ពីអ្នកកាប់ឈើខុសច្បាប់ នៅប៉ុស្តិ៍ចំនួន ៦
ដែលបង្កើតឡើងក្នុងតំបន់នេះ។ អ្នកស្រីបានចោទថា
ពួកគេយកប្រាក់២,៥០ ដុល្លារ ក្នុងមួយរទេះពីអ្នកកាប់ឈើ៤៥
ដុល្លារចំពោះរណារមួយនិង ១២៥ ដុល្លារចំពោះឈើមួយឡាន។
អ្នកស្រីបន្តទៀតថា៖
«ក្រុមហ៊ុនតែងតែបាញ់ទៅលើដើម្បីគំរាមប្រជាជនដែលមិនចង់
ផ្លាស់ទីពេលពួកគេមកឈូសឆាយដី»។
មន្រ្តីពីរដ្ឋបាលព្រៃឈើ ស្រុកស្នួល
ដែលទទួលខុសត្រូវការពារតំបន់អភិរក្សជីវចម្រុះសីមា
និងកងរាជអាវុធហត្ថស្រុក ពុំបានលើកទូរស័ព្ទរបស់ភ្នំពេញ
ប៉ុស្តិ៍ឡើយ ចំណែកឯលោក ខេង ទីតូ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា
លោកមិនបានដឹងអំពីបញ្ហានេះទេ។
បុគ្គលម្នាក់ដែលដឹងអំពីបញ្ហានេះបានថ្លែងថា
គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងកាលពីខែកុម្ភៈថា
គាត់កំពុងចូលរួមយុទ្ធនាការការពារឈើប្រណីត
និងបង្ក្រាបលើការកាប់ឈើខុសច្បាប់។
សំណាងមិនល្អឈើប្រណីតភាគច្រើននៅកម្ពុជាបានបាត់បង់អស់ហើយ
តែមានប្រភេទឈើជាច្រើនថែមទៀត
ដែលនៅសល់សម្រាប់ការជួញដូរខុសច្បាប់។ ទន្ទឹមនឹងនេះ
ចំពោះមេខ្លោងប្រតិបតិ្តការកាប់ឈើនេះ
ការជួញដូររបស់ពួកគេកំពុងតែបន្ត
ដោយពុំភ័យខ្លាចចំពោះផលវិបាកអ្វីឡើយ។
សំឡេងមួយក្នុងវីដេអូ បាននិយាយថា៖ «ពួកម៉ាក
ទៅឈរកន្លែងនោះទៅដើម្បីថតរូបឲ្យគេដឹងថាពួកម៉ាកឯងថៅកែឈើ»។
ខណៈពេលម្ចាស់កំពុងឈរមុខកាមេរ៉ាសំឡេង នោះបន្តថា៖
«ឯង[ខ្ញុំ]ថតវីដេអូ។ ទៅដល់ថតដាក់ចូល memoryហ្មង។
នេះម្ចាស់ឈើប្រណីត។ បងឈរ គាត់ជាថៅកែឈើ ថៅកែគ្រញូង
ស្គាល់គាត់ឲ្យហើយ ត្រូវការទាក់ទងទិញគ្រញូងអី គឺគាត់ហ្នឹងហើយ»៕
TK
5 comments:
AH Yim Chhai Ly always speaks with his eyes closed all the time as if he wants to sleep so badly! How the fuck he can command attention when half of the time his eyes are closed. This guy is very talkative in front of the camera but all his talking full of nonsense and he is probably one of the most stupid Cambodian officials ever in the history of Cambodia!
No surprise. the one who well participate in this deforestation are forest rangers, police, and military that posted in Keoseima Biodiversity. The big timber trader is a police man called Marb from Keoseima district. Every night the forest ranger go out to collect bribery due paid by Mr. Marb or timber cutters. If you wan to know more ask Mr. Men Soriyon, head of forest conservation, in Phnom Penh
Hun Sen, how's awful of this man and his team? When he says he protects the forest, all the trees have gone, and he says he protects the country, many hundred hectars of land along the border are invaded by neighbor countries. I'm wondering, why khmer people do not wake up, why we allow the traitor group destroy our country and nation. Why are we so stupid?????????
4:51 PM
We are waking up.
Let's vote for and promote the CNRP.
The main problem is Hun Sen is controlled by Master in Hanoi.
Until and unless, we are successful in DEVIETNAMIZING Cambodia, the loss and the suffering will go on.
យើងនៅចាំបានថាកាលពីឆ្នាំ១៩៩៧ នាយករដ្ឋមន្រ្តីខ្មែរបានសន្យាយ៉ាងច្បាស់ថា! បើអស់ព្រៃគាត់និងកាត់ក្បាល តែគួរឲ្យអៀនខ្មាស់សម្រាប់រាស្ត្រខ្មែរ ដែលមានមេដឹកនាំនិយាយយកជាការមិនបាន ។ តាំងពីថ្ងៃដែលនាយករដ្ឋមន្ត្រីសន្យារហូតមកដល់ពេលនេះ ព្រៃឈើខ្មែរកាន់តែវិនាសហិនហោចទៅៗ ទង្វើដែលមិនទទួលខុសត្រូវរបស់មេដឹកនាំខ្មែរនេះហើយ ដែលធ្វើឲ្យប្រទេសខ្មែររួមតូចទៅៗ ។ មេដឹកនាំប្រព្រឹត្តខុសមិនទទួលកំហុស រាស្ត្រមើលឃើញមិនហ៊ានថា នេះជាភាពកំខ្សោយរបស់រស្ត្រខ្មែរសម័យនេះ ។ ចំពោះសាសន៍ដទៃវិញ បើអ្នកដឹកនាំគេបានសន្យាហើយៗធ្វើមិនបាន និងដើម្បីរក្សាកិត្តយសរបស់គេ គឺការលាលែងតំណែង មិនដូចមេដឹកនាំខ្មែរនិយាយឲ្យតែរួចពីម៉ាត់នោះទេ ។ រាស្ត្រខ្មែរគួរក្រឡេកមើលអតីតកាល កាលនៃភាពរុងរឿងរបស់មេខ្មែរសម័យមុន នឹងបច្ចុប្បន្ននេះគឺខុសគ្នាឆ្ងាយណាស់ ស្តេចមន្ត្រីរាស្ត្ររួមចិត្តតែមួយ រាស្ត្រជួយស្តេចស្តេចជួយរាស្ត្រ ចុះសព្វថ្ងៃនេះរាស្ត្រមានទុក្ខ បាត់ព្រះភ័ក្រស្តេចលេចតែមុខមន្ត្រី តែចេញមកមិនមែនជួយទេគឺជាន់ថែម ៕
Post a Comment