សាលានីមួយៗមិនមានកន្លែងធំទូលាយសម្រាប់ប្រជុំគ្នាច្រើ នបានទេ មានតែខ្ចីកន្លែង បក្ស(ព្រោះអីបក្សប្រជាជនមា នជាងរដ្ន)
គ្រូបង្រៀនមួយចំនួននៅស្រុ កដងទង់ ខេត្តកំពត ប្រតិកម្មចំពោះការកោះហៅពួ កគាត់ឲ្យទៅប្រជុំនៅក្នុង ស្នាក់ការ បក្សប្រជាជនកម្ពុជា។ ប៉ុន្តែមន្ត្រីអប់រំនៅស្រុ កដងទង់ អះអាងថា បញ្ហានេះមកពីខ្វះទីកន្លែ ងសម្រាប់ប្រជុំគ្នាច្រើន។
ដោយ អ៊ុក សាវបូរី
2013-04-03 RFA
2013-04-03 RFA
មន្ត្រីអប់រំខេត្តកំពត កោះហៅនាយក និងនាយករងគ្រប់សាលា ក្នុងស្រុកដងទង់ ទៅប្រជុំការងារអប់រំនៅស្នា ក់ការគណបក្សប្រជាជនកម្ពុជា។
គ្រូចូលរួមប្រជុំនៅថ្ងៃពុធ មានជាង ៥០នាក់។ ក្នុងនោះ មានគ្រូៗខ្លះមិនសប្បាយចិត្ តចំពោះការកោះប្រជុំបែបនេះ ពួកគាត់រិះគន់ថា មិនគួរឲ្យពួកគាត់ទៅប្រជុំ ក្រោមស្លាកគណបក្សនោះទេ ដែលនាំឲ្យគេមើលឃើញថា មន្ត្រីរាជការមិនអព្យាក្រឹត៖ «ហៅនាយក នាយករង ទៅប្រជុំនៅទីស្នាក់ការគណបក្ សប្រជាជន ក៏ខ្ញុំគិតថា នេះក៏ជារឿងបញ្ចូល ឬបញ្ជ្រាបក្នុងគណបក្សនយោបា យរបស់គណបក្សប្រជាជន ទៅលើលោកគ្រូ អ្នកគ្រូ ដែលជានាយក នាយករង ហ្នឹងដែរ ពីព្រោះដូចនៅសាលាស្រុក ក៏មានសាលប្រជុំមួយអាចប្ រជុំគ្រូត្រឹមនាយកនាយករង នោះបានដែរ នៅសាលាស្រុក»។
ការរិះគន់នេះ បានធ្វើឡើងនៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៣ ក្រោយពីនាយក និងនាយករងត្រូវមន្ទីរអប់រំ កោះប្រជុំពង្រឹងផែនការអនុ វត្តន៍ការសិក្សាសម្រាប់ឆមា សទី២ ឆ្នាំ២០១២ និង២០១៣។
បដិសេធទៅនឹងការលើកឡើងនោះ នាយកសាលាបឋមសិក្សាខ្នាចព្រៃ លោក ផូ សុធី ថ្លែងថា គាត់មិនជំទាស់ទេការប្រជុំ នៅក្នុងស្នាក់ការគណបក្សណា ក៏បាន ឲ្យតែមានកន្លែងអង្គុយប្រជុ ំស្រួល ព្រោះនៅក្នុងសាលានីមួយៗគ្ មានទីកន្លែងធំទូលាយសម្រាប់ ឲ្យនាយក និងនាយករងជាង ៥០នាក់ អង្គុយប្រជុំបានស្រួលទេ៖ «អត់មានទាក់ទងរឿងហ្នឹងទេ រឿងតែការងារគ្រប់គ្រង និងដឹកនាំនៅក្នុងសាលា ដើម្បីធ្វើម៉េចឲ្យក្លាយទៅ ជាសាលាកុមារមេត្រីតែប៉ុណ្ ណឹងទេ ព្រោះទិសដៅរបស់ប្រទេសយើងហ្ នឹង ឲ្យសាលានីមួយៗក្លាយទៅជាសា លាកុមារមេត្រី បែបអភិវឌ្ឍអីចឹងទៅ។ ហើយធ្វើម៉េចដើម្បីឲ្យសម្រេ ចទិសដៅទាំងអស់គ្នាសម្រាប់ អប់រំជាតិហ្នឹង»។
នាយកសាលាបឋមសិក្សាដងទង់ លោក ព្រំ រតនា ថ្លែងស្រដៀងគ្នាថា គ្រាន់តែខ្ចីកន្លែងប្រជុំ នៅស្នាក់ការគណបក្សប្រជាជន កម្ពុជា ប៉ុណ្ណោះ ចំពោះការបកស្រាយប្រធានបទប្ រជុំ គឺពាក់ព័ន្ធតែវិស័យអប់រំ មិនមានការឃោសនាឲ្យគណបក្ស ប្រជាជនកម្ពុជា ទេ៖ «ខាងមន្ទីរ គាត់មកប្រជុំនៅខាងគណបក្ស ព្រោះអីប្រជុំនៅសាលា ខ្ញុំអត់អស់ គ្នាវាច្រើន ខ្ចីកន្លែងគណបក្សប្រជុំ ដោយសារវាអត់មានសាលប្រជុំ ធំ សាលប្រជុំមានតែតូចៗ។ ការប្រជុំហ្នឹងពាក់ព័ន្ធនឹ ងប្រាប់ការផ្សព្វផ្សាយពីច្ បាប់មួយចំនួន ព្រោះការសន្និបាតពីថ្ងៃមុ ននោះ នៅខ្វះការអប់រំច្បាប់ដល់ គ្រូបង្រៀននោះ មាននាយក នាយករងទាំងអស់ ពាក់ព័ន្ធនឹងការអភិវឌ្ឍ»។
ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកដងទង់ លោក កាន វណ្ណៈ ជាប់រវល់នៅរសៀលថ្ងៃពុធ។ លោកមិនអាចបំភ្លឺចំពោះហេតុ ផលនាំឲ្យយកទីតាំងគណបក្សប្ រជាជនកម្ពុជា សម្រាប់ប្រជុំអំពីផែនការ អប់រំបានទេ។
ប៉ុន្តែ នាយករងសាលាបឋមសិក្សាអង្គស្វាយ លោក មាស ធិន ថ្លែងថា នៅក្នុងស្រុកដងទង់ ទីតាំងក្នុងសាលានីមួយៗមិន មានកន្លែងធំទូលាយសម្រាប់ប្រជុំគ្នាច្រើនបានទេ មានតែខ្ចីកន្លែងគណបក្សប្រជាជនដែលមានសាលសម្រាប់ប្រជុំស្រាប់។ លោកបន្តថា ដើម្បីបញ្ចៀសការរិះគន់នានា លោកសុំឲ្យក្រសួងអប់រំ ឬអាជ្ញាធរមូលដ្ឋាន គួរមានកន្លែងសម្រាប់ការប្ រជុំដែលប្រមូលផ្តុំគ្នាច្ រើនបែបនេះ។
នៅក្នុងស្រុកដងទង់ មានសាលាបឋមសិក្សាចំនួន២៨ និងសាលាមធ្យមសិក្សា (អនុវិទ្យាល័យ និងវិទ្យាល័យ) ចំនួន៦៕
1 comment:
មេដឹកនាំ អវិជ្ជា ក្បត់ជាតិ កំពូជព្រៃ នៃ កម្ពុជា
សំដាចម៍ បណ្ឌិតអត់សាលា អវិជ្ជា កំពូជព្រៃ តេជោកុយ (តេជចុយគោ) ក្បត់ជាតិ កញ្ជះយួន ឈ្មោះ ហ៊ុន សែន ជា ជនក្បត់ជាតិ ដែល បានចុះហត្ថលេខា 5 លើក (ពី ឆ្នាំ 1980 រហូត ឆ្នាំ 2005) លើ សន្ធិសញ្ញា កាត់ ដី ខ្មែរ, ភូមិ ខ្មែរ, វត្ត ខ្មែរ, កោះ ខ្មែរ (កោះ ត្រល់ និង ប្រជុំកោះ ក្រចកសេះ) អោយ ទៅ ប្រទេសយួន។
សំដាចម៍ បណ្ឌិត អត់សាលា ជា មនុស្ស អវិជ្ជា កំពូជព្រៃ ជា ប្រេត ចាប់ជាតិ
រស់សម្រុត ចុះមក បំផ្លាញ ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា អោយ ប្រែ ជា ប្រទេសយួន អោយ បាន មុន ប្រេត ហ៊ុន សែន ងាប់។
ប្រេតចាប់ជាតិ ឈ្មោះ ហ៊ុន សែន ប្រមេប្រមូល យួន មក នៅ អោយបានពេញ ប្រទេសខ្មែរ អោយបានឆាប់ប្រែ ជា ប្រទេសយួនផងដែរ!!!
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា
Post a Comment