លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា។ រូបថត Bloomberg |
Monday, 08 April 2013
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា និងជាអ្នកនិពន្ធសៀវភៅចំណងជើងថា «យើងមិនចាប់ផ្តើមភ្លើង៖ ការតស៊ូរបស់ខ្ញុំដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលមានចំនួន ២១៨ ទំព័រ និងបោះពុម្ពជាភាសាអង់គ្លេសត្រូវបានដាក់លក់តម្លៃ២៥ដុល្លារ ក្នុងមួយក្បាលតាមរយៈ Amazon.com។ សៀវភៅ នេះនឹងបោះពុម្ព នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។
Amazon.com បានដាក់បង្ហាញការពិពណ៌នាអំពីសៀវភៅនេះដែលនិយាយអំពីមេដឹកនាំ គណបក្សប្រឆាំងរយៈពេលជាយូរក្នុងប្រទេសកម្ពុជា និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ ដែលប្តេជ្ញាចិត្តចំពោះការបង្កើតលទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេសកំណើតរបស់លោក។ បច្ចុប្បន្ន លោកកំពុងរស់នៅនិរទេសក្នុងប្រទេសបារាំង ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារចំនួន១២ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងនយោបាយ ហើយលោកត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតខាងមុខ នាខែកក្កដា ឆ្នាំ២០១៣។
នៅក្នុងសៀវភៅនិយាយអំពីជីវប្រវត្តិនេះ លោកបានរំឭកអំពីរឿងអតីតកាលតាំងពីដំបូងក្នុងប្រទេសកម្ពុជា ដូចជារឿងរាវអំពីការបណ្តេញគ្រួសាររបស់លោក អំពីទំនាក់ទំនងរបស់លោកជាមួយ សម្តេចព្រះបាទ នរោត្តម សីហនុ អំពីរបបខ្មែរក្រហម អំពីការចូលកាន់កាប់របស់កងទ័ព វៀតណាម និងអំពីការគ្រប់គ្រងប្រទេសរបស់លោក ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៨៥ មក។
លោក សម រង្ស៊ី ក៏និយាយអំពីស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងបង្ហាញផងដែរពីផែនទីបង្ហាញផ្លូវមួយសម្រាប់ការធ្វើឲ្យ កម្ពុជាក្លាយជាកម្ពុជាថ្មីមួយក្នុងពេលបច្ចុប្បន្ន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិកម្ពុជា បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកមិនទាន់បានដឹងអំពីសៀវភៅរបស់លោក សម រង្ស៊ី នេះនៅឡើយទេ៕
4 comments:
លោក យឹម សុវណ្ណ អ្នក នាំពាក្យរបស់ គណបក្ស សង្គ្រោះ ជាតិ កម្ពុជា បាន ថ្លែង កាល ពី ថ្ងៃ អាទិត្យ ម្សិលមិញ ថា លោក មិន ទាន់បាន ដឹង អំពី សៀវភៅ របស់ លោក សម រង្ស៊ី នេះ នៅ ឡើយ ទេ។លោក សម រង្ស៊ី ប្រធាន គណបក្ស ប៊ិនប្រសប់រក្សាសម្ងាត់លក់សៀវភៅ រហូតនាទីចុងក្រោយ សូម្បីអ្នក នាំពាក្យរបស់ គណបក្ស ក៏មិនបានដឹងដែរ។លោក សម រង្ស៊ី មានគុណសម្បត្តិ៍រក្សាសម្ងាត់ រហូតនាទីចុងក្រោយ អាចជាហេតុការណ៍ហួសពីការស្មានបាន ហើយអាចវិល 180° ដឺក្រេបាន។
If i lead srp with in 1 year i will make a total chang of people believed and colaborate with all parties includind cpp and chang them all, one day when the majority of people includ cpp member they truely understand my vital goal that will lead cambodia to the bright future. The jobs is don.ok . If you cant chang or make your own standard higher than cpp then you are not a leader. Frankly speaking Sam rainsy is obsolute and flaw he cant lead his family earther. Looked and analy Samram sy face, his face are not sharp, no strenght and do not have quality for leadership , he samram sy is a very good follwer, he event cant lead his own family, i bet his wife is more responsible than him, wsnt it true...? Samram sy will never ever be success in anythings, let me say it again samram sy is not a leader at all, it s ubsolutelg not, wasnt he....?.and kem sokha he is not an honest man he cant convinced people with his attitud.Mike
Hun sen talks like a moron, he said that SR's issue is up to the court system, nothing to do with him but he is the one who is controlling the court system, hahaha makind laugh. He thinks the international community is stupid or something. He said, he defeated SR three times, yes! but not without using arm forces called 'coup de'ta' and dare to call SR 'coward'. I wonder, who is the real coward here really, and off course only the stupid would not know this. Like always, he only dares with our innocent ones but with the VC and Chen crooks, his tail is curled up in silent. But I am sure time will tell, because everything comes with time, just like Kingta, pol pot and Hawk Hundi and a number of other predecssors before him, as once he is no longer useful, that is it! I can't wait when that time comes really. Well, the different is SR did not have blood in his hands and Hun Sen, well, as an ex=khmer rough, what do you think? lol
But if he wants to be saved for himself, he needs to wake up now reality, that is, get out from such a 'bloody regime' of the fk VC and Chen crooks really. why? because he is another khmer like me and I still want him to live, that is all.
លោកសមរង្សីបន្ទាប់ពីអស់អួតជីវិតនយោបាយចាញ់ការបោះឆ្នោតឆ្នាំ២០១៣ លោកប្រហែលជាអាច
ធ្វើជាគ្រូទាយផងក៏អាចថាបាន។ ព្រោះលោកមិន
ទទួលការពិត នៅតែចចេះចូលប្រឡូកនយោបាយ
បោះឆ្នោតបង្រប់កិច្ច(សំរាប់ប្រាក់ខែ២ពាន់ដុល្លារ)
ចំពោះអ្នកដែលបោះឆ្នោតជូនលោកគឺ អ្នកនោះស្រ
ឡាញ់ន+អាណិតលោកទៅវិញទេតែថាបោះឆ្នោត
សំរាប់ជាតិវិញនោះគ្មានទេ។
ប្រសិនបើមេបក្ស និងមេអាយ៉ងយួនចេះប្រែក្រឡះ
មុនពេលពលរដ្ឋធ្វើមហាបាតុកម្មបាននោះ យើងជា
ពលរដ្ឋមិនហត់កំឡាំង ហើយសេចក្តីសុខនិងកើត
មានទាំងអស់គ្នា និងគ្មានចំណាចពេលវែងឆ្ងាយដែ
Post a Comment