Saturday, April 20, 2013

នាយករដ្ឋមន្ត្រី ព្រមានឲ្យ​​បោះ​ឆ្នោត​​ជូន​គណបក្ស​ប្រជាជនដើម្បី​ចៀសផុត​ពី​សង្គ្រាម​


នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រនេះ បាន​ព្រមាន​ម្ចាស់ឆ្នោត​ថា បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​​កម្ពុជា ឲ្យ​លោក​អាច​បន្ត​ដឹកនាំ​ប្រទេស ដើម្បី​​ចៀស​ផុត​​ពី​សង្គ្រាម និង​​អាច​រស់​នៅ​​មាន​​ជីវិត​​បា​ន ប្រកប​ដោយ​ការអភិវឌ្ឍ​។​
​នាយករដ្ឋមន្ត្រី​ថ្លែង​បែបនេះ ជា​ការឃោសនា រក​សំឡេងឆ្នោត មុន​យុទ្ធនាការ​បោះឆ្នោត នៅ​ចុង​ខែ​មិថុនា មកដល់ និង​ខណៈ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខិត​ជិត​មក​ដល់ នៅ​ថ្ងៃ​ទី​២៨​​ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​
​ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​​នានា នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ​ នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា បើ​ជឿ​ទុកចិត្ត ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ដោយ​មាន​ការអភិវឌ្ឍ សូម​​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បញ្ជាក់ថា បោះ​​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​លោក​បន្ត​ដឹកនាំ គឺ​បោះ​ដើម្បី​ប្រជាជន​ខ្លួនឯង​។ លោកអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត មានការ​ប្រុងប្រយ័ត្ន ដើម្បី​កុំឲ្យ​​បោះឆ្នោត​ហើយ សោកស្តាយ​​មួយ​ជីវិត​​ ៖ “​ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន មាន​តម្លៃ​​​ស្មើ​នឹង​ការបោះ​ឆ្នោត ឲ្យខ្លួន​ឯង​​តែ​ប៉ុណ្ណោះ ព្រោះ​​បោះ​​ដើម្បី​​អ្វី​? បោះ​ដើម្បី​រស់រាន​មានជីវិត បោះ​ដើម្បី​ចាក​ផុត​ពី​សង្គ្រាម បោះ​​ដើម្បី​សន្តិភាព បោះ​​ដើម្បី​​ការ​អភិវឌ្ឍ ដូច្នេះ​បោះឲ្យ​​គណបក្ស​ប្រជាជន ហើយ​​ឲ្យខ្ញុំ​ព្រះករុណា​ខ្ញុំ​បន្ត​​តំណែង​​ជា​នាយក​រដ្ឋ​មន្ត្រី មាន​តម្លៃ​​បោះ​ស្មើ​ជូន​​ប្រជាជន​ខ្លួនឯង​​តែ​ប៉ុណ្ណោះ ព្រោះ​បោះ​ខុស​ជា​ការបំផ្លាញ​ខ្លួនឯង​​ទេ គេ​ហៅថា សម្រេច​មួយ​ថ្ងៃ ចង្រៃ​មួយ​ជីវិត រឿង​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់ សម្តេច ព្រះ​នរោត្តម នោះ​​ហើយ​សម្រេច​​ចិត្ត​ខុស​មួយថ្ងៃ ចង្រៃ​​មួយជីវិត ករណី​ដូច​គ្នា​នឹង​កើត​ឡើង​នៅពេល​ខាងមុខ​”​។

ស្តាប់សំលេង៖   
​កន្លងទៅ​ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​ព្រមាន​ថា គម្រោង​អភិវឌ្ឍន៍​មួយចំនួន នឹង​ត្រូវ​បង្កក ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​​បាន​ឈ្នះ​ការបោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​។​ ​នៅ​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ថា ក្រុមនិស្សិត នឹង​ឈប់​​​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួលបាន​ជ័យជម្នះ​ជា​រដ្ឋាភិបាល​​ដឹកនាំ​ប្រទេស​ ៖ “​ដូច្នេះ​សូម​ បញ្ជាក់​ជូន​ឲ្យហើយ គឺថា​បើ​ចង់ឲ្យ​យុវជន​ត្រឡប់​មក​វិញ​គឺ វិធី​តែ​មួយគត់​គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន នោះ​នឹង​មកវិញ​វាស់​ហើយ​”​។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សារ​​របស់​​នាយក​រដ្ឋមន្ត្រី ជា​​ការ​ភ័យ​ខ្លាច​​ចាញ់​ការបោះឆ្នោត និង​ជា​សារ​គំរាម​មួយ តែ​អ្វី​ដែល​សំខាន់ គឺ​ប្រជា​​ពលរដ្ឋ យល់​ដឹង​ពី​បញ្ហា​នេះ ​៖ “​ខ្ញុំ​យល់​ថា គណបក្ស​ណា​ជាប់ឆ្នោត ក៏​មាន​សន្តិភាព​ដែរ ពី​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់​សង្គ្រាម សហគមន៍​​អន្តរជាតិ​ខំប្រឹង​អស់​លុយ រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សន្តិភាព តែ​ប្រសិន​ជា​ដើរ​​ទៅ​បង្កើត​សង្គ្រាម គឺ​អ្នក​នោះ​ជា​ឧក្រិដ្ឋ​ជន​”​។
សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា នាយក​រដ្ឋមន្ត្រី​ជា​អ្នក​បញ្ចប់​សង្គ្រាម​ជាមួយ​ខ្មែរ​ក្រហម ដែល​បណ្តាល​​ឲ្យ​​នាយក​រដ្ឋ​មន្ត្រី​​លើកឡើង​បែប​នេះ​។ លោក​ថា ការ​ចាញ់ឆ្នោត​របស់​​គណបក្ស​ប្រជាជន​កម្ពុជា អាច​ប៉ះ​​ពាល់​​ដល់​មន្ត្រី ឬ​អ្នក​ដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន ​​៖ “​ខ្ញុំ​អត់​យល់​ថា គណបក្ស​ប្រជាជន នឹង​បង្កើត​​សង្គ្រាម​បើ​គាត់​ចាញ់ឆ្នោត​ទេ នេះ​​ខ្ញុំ​មិន​ជឿ​ទេ បើសិន​គាត់​ធ្វើ​អញ្ចឹង​ប្រវត្តិសាស្ត្រ​នឹង​ជេរ​គាត់ ហើយ​ប្រជាពលរដ្ឋ​នឹង​​ជេរ​គាត់​ងាប់​​ហើយ។ បើ​រឿង​អស្ថិរភាព​សង្គម នឹង​ប៉ះពាល់​អ្នកមានៗ​ជាច្រើន នៅពេល​បច្ចុប្បន្ន​នេះ អញ្ចឹង​រឿង​អស្ថិរភាព រឿង​សង្គ្រាម​អី​នេះ វា​​នឹង​ប៉ះពាល់​មន្ត្រី​បច្ចុប្បន្ន ដែល​កំពុងតែ​មាន​លុយ​ច្រើនណាស់ មាន​វីឡា​ច្រើន មាន​ដី​ច្រើន​គឺ​ប៉ះពាល់។ ដូច្នេះ​ពួកគាត់​មិន​ហ៊ាន​បង្ក​​សង្គ្រាម គាត់​មិន​ចង់​ទេ​បង្ក​សង្គ្រាម​នោះ ខ្ញុំ​មិន​ជឿ​ទេ​បាទ​”​។​
​គួរបញ្ជាក់​ថា គណបក្សកាន់អំណាច និង​គណបក្ស​ប្រឆាំង កំពុង​តែ​បង្កើត​ការឃោសនា​នានា បង្ហាញ​ពី​គោលនយោបាយ​របស់​ខ្លួន ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ខាង​មុខ​៕

9 comments:

Anonymous said...

VOTE TO CPP'S FOR HUN SEN FAMILY AND VIETCONG! IF WAR COMING BECAUSE HUN SEN CONTINUED MASS MURDERER. BRAVO KHMER UNITED!

Anonymous said...

The general election is approaching. Khmer people must support the CNRP because it is a viable alternative to the Vietnam’s puppet government of Hun Sen.

If the CNRP wins the election, Vietnam, maybe through Hun Sen or without Hun Sen, will stage a fake civil war by deploying its special agents who have been living in Cambodia after its 1979 invasion to fight the newly elected CNRP’s government. Vietnam would then spread the words that “you see without the CPP and Hun Sen, there is war in Cambodia”. By now, Khmer people and the international community should understand that whether Cambodia has war or peace depends entirely on Vietnam. Vietnam has created turmoil and turbulent – through war - in Cambodia so that it could control and annex Cambodia.

The CNRP should inform the international community in advance about the prospect that Vietnam will mount this “fake” civil war so that they have time to prepare for it.

We should stop blaming ourselves and saying that Khmer always fight with Khmer.

In effect, what is the purpose of the Khmer Vietminh ?
Khmer Vietminh was created and brainwashed by Vietnam to make Khmer fight with Khmer, to make it look like Khmer fight with Khmer. This evil Vietnam is genius at doing such thing.

If the CNRP loses the election, it should use the newly elected members of the parliament as its foundation to serve Khmer people and Cambodia’s interest.

The CNRP should strengthen the spirit of nationalism amongst Khmer people by reclaiming the Khmer soul Angkor Wat back to Khmer people.

Commencing by reclaiming Angkor Wat back to Khmer people and let the momentum of the spirit of nationalism carries us from there. The timing is right and Khmer people cannot stand still to see Vietnam strangles our motherland to death in front of us anymore.

Reclaiming Angkor Wat from a Vietnamese and give it back to Khmer people must be one of the highest priorities. Nobody has the right to put Angkor Wat under a foreigner’s control. After getting Angkor, then we can look into other problems such as the incessant mass influx of the Vietnamese into Cambodia, the border’s encroachment, etc…


Bun Thoeun

Anonymous said...

Bun Thoeun,

We agree.
Thank you

Anonymous said...

អាកញ្ជះយួននេះ ផោមចេញមកក៏ (សង្គ្រាម) ដែរ!

អាភ្លើមួយទៀត ផោមចេញមកក៏ (សង្គ្រោះ) យួនដែរ!

Anonymous said...

Yes, but the truth has always been revealed in the end. 
So, how did they win the war?



By;
1) cheating, lying and manipulation



2) by making 'Khmers killed Khmers', the technique of 'killing two birds with one stone'



3) killed up to 3 millions of our educated ones to shut us up and to weaken the backbone of our society



4) to devalue our society and saying 'Khmers are dumb people...barbarians...lazy people', while they rob from us, from our hard earned crops (rice and fish).



5) they striped our national resources like, deforestation and land concessions and made $millions of profit and only gave one part of it to Hun Sen gov't , and said, Cambodia spend too much



6) all donated money from international community ended up in VC officials' pocket (through corruption)



7) VC said 'our aim is to take control over Srok Khmer and continue to make them weak at all costs'.



8) VC said 'lock them or kill them, if anyone dare to speak up' about their planned. 



9) to install all VC officials to work in all Khmer headquarters



10) Above the surface,' SROK KHMER' is the name, but below the surface Khmer people are continuing to be oppressed by these VC control freaks. 



They are very good at manipulation like, they said to the international community 'not to interfere in internal affair' while they do! they are very cunning kind of people and they think, they can get away from this, however, the truth will always be the truth and the truth will set all of us free. They (VC) can run but they can't hide'. 

During WWII, they killed up to 58,000 US troops by using a cunning tricks as well, e,g, sending their whores to have sex with them and only to kill them soon after (setup - called the 'Tat -Attack'). To the US, they did not lose the war because they could have used their nuke but they did not want to because of special consideration in the humanitarian ground. 

Message to the VC, don't be so proud with your wicked action because time is catching up with you and now, everyone in this world knows who you really are, and what you are capable off (master of con, murderer, deceiver, manipulator of all times), simple as that!. No wonder, why Chinese really hates the VC and wanted to nuke them in so many occasion, hmm.

A

Anonymous said...

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាអាយ៉ងយួននិ
យាយគំរាមគេថា៖ ប្រយត្ន័មានសង្គ្រាមបើមិនបោះ
ឆ្នោតជូនគាត់ ការនិយាយដដែលៗនេះគ្មានចេះ
ខ្មាស់អៀនទាល់តែសោះ។ ដូចជាថា បើភាគីអន្តរ
ជាតិសាលាក្តីខ្មែរក្រហមចង់កាត់ទោសក្រៅពីជន
៤រូបទៀតនោះ និងមានសង្គ្រាម។ ឥឡូវថា បើមិន
បោះឆ្នោតឲ្យខ្លួនធ្វើជានាយករដ្ឋមន្រ្តីទៀត និង កើតសង្គ្រាម។តាមពិតការប្រើអំណាចចុងកាណុងនេះ យើងជាពលរដ្ឋខ្មែរទុកឲ្យលោកជំពាក់សិន..
យើងចង់ឲ្យគាត់បញ្ចេញអំពើឃោឃៅនេះឲ្យអស់។
ព្រោះការប្រើចុងកាណុងថ្ងៃ៥,៦,៧ ខែកក្កដា ឆ្នាំ​ ១៩៩៧មិនទាន់រួចខ្លួនទេ(គាត់មិនហ៊ានទៅប្រជុំប្រ
ចាំឆ្នាំនៅអង្គការសហប្រជាជាតិខែកញ្ញា២០១២ទេ
ព្រោះខ្លាចអាមេរិកាំងចាប់ហើយថែមជើង ្បក្លាយ
ជាច្បាប់)។ការពិតគាត់ត្រូវតុលាការអូស្រ្តាលីរំពទ្ធ័
អាមេរិកាំងថ្កោលទោស,សហភាពអ៊ីរុបមិនគាំទ្រ
ការធ្វើទារុណកម្មដោយការបណ្តេញពលរដ្ឋចេញពី
លំនៅដ្ឋានដោយបង្ខំ។ ដូច្នេះ លោកប្រៀបបាននិង
សំបកប៉ោតគ្មានទឹក សំរាប់យួនគោះឲ្យឮម្តងម្តាល
តែប៉ុណ្ណោះ សំរាប់បង្អៅខ្មែរដែលខ្លាចបាក់ស្បាត៕

Anonymous said...

Hun Sen is right!

If He loses the election, there will be war in Cambodia But he did not say who would start it....it would be HIM!

There is peace now because he is in power, the oppositions would not take arms and start a war but if Hun Sen loses the election, he would do it.

This man would do any thing to stay in power. He's not lost yet but he has already threatened monks and the farmers.

The war in 1970s because of Hun Sen, Chea Sim and Heng Samrin's gang wanted tom take power, the blood shed in 1997's because Hun sen's gang wanted to take control.
As long as they don't get the power, they would not let Cambodia live in peace and he has the nerve to say that Cambodia has peace because of him.


Baay Kdaing

Anonymous said...

7:18 AM
...សំរាប់បង្អៅ XAM RAINSY ដែលខ្លាចបាក់ស្បាត!

Anonymous said...

Hun Sen can make war by himself not by people ,he depend on his boss Hanoi had hide troop in side Cambodia since 1979 up to now . Ayoun Yeak Cong Quang Mouy Kack.