២-មេសា-២០១៣៖ វិទ្យាស្ថានសហប្រតិបត្តិការ
|
បក្សប្រជាជនកម្ពុជា កំពុងស្វែងរកសំឡេងឆ្នោតតា មសាលារៀន។ បញ្ហានេះ នាំឲ្យសិស្សខ្លះធុញទ្រាន់ នឹងការឃោសនាមុនរដូវកាលនេះ ។
ដោយ អ៊ុក សាវបូរី
2013-04-02 RFA
2013-04-02 RFA
និស្សិតវិទ្យាស្ថានសហប្រតិបត្ តិការអន្តរជាតិកម្ពុជា (CICI = Cambodia International Cooperation Institute) តវ៉ាចំពោះសាលានោះយកម៉ោងរៀ នទៅឃោសនា និងជំរុញឲ្យនិស្សិតចូលរួម ជាសមាជិកគណបក្សប្រជាជនកម្ពុ ជា។
ក្រុមនិស្សិត ឲ្យដឹងថា នៅម៉ោងរៀនយប់ថ្ងៃទី១ ខែមេសា បុគ្គលិកវិទ្យាស្ថានសហប្រតិ បត្តិការអន្តរជាតិកម្ពុជា ប្រាប់ទៅក្រុមនិស្សិតឲ្យទៅ ចូលរួមប្រជុំជាមួយគណបក្សប្ រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ខាងមុខ៖ «អត់សមស្រប ថាវារំខានដល់ការរៀនសូត្រ របស់និស្សិតទូទៅ មិនមែនតែខ្ញុំម្នាក់ឯងទេ» ។
និស្សិតវិទ្យាស្ថាននោះមួយរូ បទៀតសុំមិនបញ្ចេញឈ្មោះ ថ្លែងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ថា គាត់ធុញនឹងថ្នាក់ដឹកនាំសា លានោះយកម៉ោងសិស្សបង់លុយ រៀន ទៅឃោសនាឲ្យគណបក្ស ហើយបុគ្គលិកវិទ្យាស្ថាននោះ បានប្រាប់និស្សិតថា ត្រូវតែចូលរួមប្រជុំជាមួយ គណបក្សនោះនៅចុងសប្ដាហ៍នេះ៖ «ពិសេសគណបក្សប្រឆាំង គឺអត់មានដែលចូលរួមផ្សព្វផ្ សាយនៅសាលាទេ។ ប៉ុន្តែ គណបក្សកាន់អំណាចនោះ គឺធ្លាប់ចូលមកឃោសនាញឹកដែ រ។ តាមគំនិតខ្ញុំ គឺថាអត់ចង់ឲ្យយកម៉ោងសិក្ សាហ្នឹងមកឃោសនាឲ្យចូលរួម ប្រជុំជាមួយគណបក្សប្រជាជន នៅថ្ងៃទី៧ ហ្នឹង។ បើធ្វើអីចឹង គឺខ្ញុំអត់សូវសប្បាយចិត្ត ប៉ុន្មានដែរ ខ្ញុំកំពុងតែសិក្សា ហើយយកម៉ោងខ្ញុំខាតអស់ឡើង ជាងម្ភៃនាទី»។
និស្សិតម្នាក់ទៀតថ្លែងថា ពួកគេមានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលគេពេញចិត្ ត៖ «ជាពិសេស គណបក្សកាន់អំណាច បើទង្វើល្អរបស់ខ្លួនល្អ មិនចាំបាច់ផ្សព្វផ្សាយបង្ខំ ឲ្យគេឲ្យចូលទៅបំពេញហ្វម (Form) អីទេ។ វានឹងជោគជ័យ ដោយអព្យាក្រិត ត្រឹមត្រូវ និងយុត្តិធម៌ហើយ»។
បដិសេធនឹងយោបល់របស់និស្សិត ខ្លះនោះ លោក ឌួង ច័ន្ទអម្រិត នាយកវិទ្យាស្ថានសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា ថ្លែងថា សាលាមានតួនាទីជម្រាបទៅក្រុ មនិស្សិតថា នៅថ្ងៃអាទិត្យ ទី៧ ខែមេសា គណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញនិស្សិតទៅចូលរួមសំណេះសំណាល និងចែកកាតគណបក្សដល់អ្នកសុំចូលជាសមាជិកប៉ុណ្ណោះ។ លោកថា សាលានេះមិនបង្ខំនិស្សិត ចាំបាច់ត្រូវចូលរួមគាំទ្រ គណបក្សប្រជាជនកម្ពុជា ទេ។ លោកឲ្យដឹងដែរថា ដោយសារតែបច្ចុប្បន្នមានតែ គណបក្សប្រជាជនកម្ពុជា មួយ ដែលស្វែងរកសមាជិកគាំទ្រ គណបក្សនោះ ប្រសិនបើគណបក្សផ្សេងចង់ឲ្ យមានការគាំទ្រពីនិស្សិត សុំដាក់ពាក្យស្នើសុំមក សាលានេះនឹងពិចារណា៖ «ហើយក៏គ្មានអ្នកណាមួយអាច ទៅបង្ខិតបង្ខំដែរ។ បានន័យថា បើគាត់ស្រឡាញ់គណបក្សណាហើយ គាត់មានសិទ្ធិក្នុងការជ្រើ សរើស។ យើងមិនគួរដាក់គំនាបទៅគាត់ ។ ហើយចំពោះខាងខ្ញុំវិញ ក៏អត់មានបានទៅបង្ខិតបង្ខំ ឬអូសទាញអីដែរ បានន័យថា យើងមានឱកាសក្នុងការផ្តល់ ព័ត៌មានផ្សេងៗជូនទៅគាត់»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា គណបក្សប្រឆាំងមិនប្រើអំណាច រកសំឡេងគាំទ្រតាមសាលារៀន ទេ។ លោកថា លទ្ធិប្រជាធិបតេយ្យ គឺការឃោសនារហូតមានការយល់ ព្រមពីម្ចាស់ឆ្នោត ដើម្បីគាំទ្រ មិនមែនប្រើតួនាទីទៅគាបគេ ហើយស្រែកថា អត់បានធ្វើដូច្នេះទេ។ លោកបានរិះគន់ត្រង់ៗថា គណបក្សប្រជាជនកម្ពុជា បានយកទ្រព្យសម្បត្តិ និងម៉ោងធ្វើការរបស់រដ្ឋ ទៅឃោសនាឲ្យគណបក្សខ្លួនក៏ មាន៖ «ធ្វើអីចឹងខុសហើយ វាហួសហេតុពេក។ យើងស្វែងរកសំឡេងដែរ ប៉ុន្តែយើងស្វែងរកទៅតាមកា រស្ម័គ្រចិត្ត ការចូលរួមដោយស្ម័គ្រចិត្តពី ប្រជាពលរដ្ឋ អត់មានទិញដូរអត់មានយកតួ នាទីខ្លួនឯងជានាយកសាលា ទៅបង្ខំឲ្យសិស្ស និស្សិត ធ្វើអីចឹងទេ ឃោសនានេះ ឃោសនាវាអត់សមហេតុផល វាអត់ថ្លៃថ្នូរ»។
នាយកវិទ្យាស្ថានសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា បានឲ្យដឹងថា វិទ្យាស្ថាននេះបានបើកបង្រៀ នរយៈពេល ៦ឆ្នាំមកហើយ មាននិស្សិតជាង ៦ពាន់នាក់ កំពុងសិក្សាជំនាញភាសាបរទេស និងជំនាញផ្សេងទៀតជាច្រើន៕
No comments:
Post a Comment