Sunday, April 28, 2013

បក្ស​កាន់​អំណាច​ បក្សប្រឆាំង និង​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ត្រូវបាន​អញ្ជើញឲ្យ​ចូលរួម ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​

ថ្ងៃទី 28 មេសា 2013
 ដោយ: មុនី​រា​ជ
Cambodia Express News

ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៣ ថ្ងៃទិវាពលកម្មអន្តរជាតិ នឹង​​ដឹកនាំ​កម្មករកម្មការិនី​ចំនួន ១០.០០០​ នាក់ ដើម្បី​ធ្វើកា​រហែរ​ក្បួន ​ដាក់​ញ្ញត្តិ​ជូន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ ទាក់ទង​បញ្ហា​កម្មករ​។ គម្រោង​រៀបចំ​ពិធី​ជួប​ជុំ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ១ឧសភា របស់សហជីពកម្មករដូច្នេះ ត្រូវ​បាន​មេដឹកនាំ​សហជីព​កម្មករ​លោក រ៉ុង ឈុន និងលោក អាត់ ធន់ អះអាងថា នឹងនៅតែធ្វើ បើទោះបីជា​សាលា​​រាជ​ធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក៏ដោយ។​

លោក រ៉ុង ឈុន បាន​ថ្លែង​ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៣ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១ ឧសភា ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ​ពិភពលោក ខាង​លោក​បាន​អញ្ជើញ​គណបក្ស​នយោបាយ​ចំនួន​ ៣ ​មានដូចជា គណបក្សសង្គ្រោះ​ជាតិ​ គណបក្សប្រជា​ជាន​កម្ពុជា​ និង​គណបក្សហ្វ៊ុន​ស៊ិនប៉ិច មក​ចូលរួម និង​ទទួលយក​សំណើ​។
ប៉ុន្តែលោក រ៉ុង ឈុន ​នៅ​មិនទាន់​មាន​ការឆ្លើយតប​ពីគណបក្សនយោបាយទាំង​បី​ថា មក​​ចូលរួម ​ឬ​មិន​មក​ចូលរួម​នៅឡើយ​ទេ​។​


​ប្រធាន​សហភាព​សហជីព​កម្ពុជា បានឲ្យដឹង​ទៀតថា ខ្លឹមសារ​ញ្ញត្តិ​ ដែល​ត្រូវ​ដាក់ជូន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​មានដូចជា :

-​
ចង់​ឲ្យ​បញ្ចូលប្រាក់​អប្បបរមា​ក្នុង​វិស័យ​ឯកជន​នៅ​គ្រប់​វិស័យ​ទាប​បំផុត ១៥០​ដុល្លារ                   អាមេរិក​ក្នុង​១​ខែ​។​
-
ឲ្យ​ដាក់បញ្ចូល​ប្រាក់បៀវត្សរ៍​អប្បបរមា​មន្ត្រីរាជការ ប៉ូលីស ទាហាន ១​លាន​រៀល​ក្នុង​ខែ​។​
-
ឲ្យ​រាជរដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​គិតគូរ​អំពី​ប្រាក់​ជូន​មន្ត្រីរាជការ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​។​
-
លក្ខខណ្ឌ​ការងារ​កុំឲ្យ​មាន​ការរើសអើង​សហជីព​។​
-
លុបបំបាត់​កិច្ចសន្យា​ការងារ​ខ្លី​។​
-
បញ្ចុះ​តំលៃ​ប្រេងឥន្ធនៈ​ឲ្យនៅ​ត្រឹម ៣៥០០​រៀល​ក្នុង​១​លីត្រ​។​
-
សុំ​ឲ្យ​នាំខ្លួន​លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​(​ករណី​បាញ់​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​)​។​
-
បង្កើត​តុលាការ​ការងារ​។​
-
សូម​ឲ្យ​ផ្តល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា ILO(​អាយ​អិន​អូ​) ...​។​
​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​សហជីព កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សហភាពស​ហ​ព័ន្ធ​សហជីព និង​សមាគម​ចំនួន​ ១២ មក​ពី​វិស័យ​ចំនួន​៩ រួមមាន​វិស័យ​កាត់ដេរ សំណង់​ ​ទេសចរណ៍ ​ចំណីអាហារ និង​សេវាកម្ម​ មន្ត្រីរាជការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​កសិកម្ម​ ​ធនាគារ និង​ផ្នែក​ទូរគមនាគមន៍ ធ្វើ​ការហែក្បួន​ពី​ស្តា​ត​អូឡាំពិក ទៅ​រដ្ឋសភា​ នៅ​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៣​ទេ។ ប៉ុន្តែ​ឲ្យ​រង់ចាំ​ការ​សម្រេច​​ពី​​ក្រសួង​មហាផ្ទៃ​។​
​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៣ សហភាព​ការងារ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអនុញ្ញាត ដោយ​ជួបជុំគ្នា​ នៅពហុកីឡាដ្ឋាន​​ជាតិ​អូឡាំពិក និង​ដង្ហែ​ជា​ក្បួន​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ឆ្ពោះទៅកាន់​មន្ទីរ​រដ្ឋសភាជាតិ ដើម្បី​ធ្វើ​ការសម្តែង​មតិ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា ដែល​មាន​អ្នកចូលរួម​ចំនួន ២ ម៉ឺន​នាក់​៕

2 comments:

Anonymous said...

Please spend money for proper flag poles. They looks like they are going to break....

Anonymous said...

គណបក្សសង្គ្រោះយួន និង
គណបក្សប្រជាជន មានទេវតាស្រីដូចគ្នា,

-ទេវតាស្រីគណបក្សសង្គ្រោះយួន
គឺង្វៀងមួ សុខហួ!